អារិយធម៏មួយ ដែល បង្ហាញ ថា ខ្លួន គ្មាន សម្ថភាព ដោះស្រាយ ដោយខ្លួនឯង លើ បញ្ហាទាំងឡាយ ដែល ខ្លួន ជួបប្រទះ គឺ ជា អារិយធម៏ អត្ថង្គត។ អារិយាធម៏មួយ យក ជម្រើស បិទភ្នែក មិនមើល ចំពោះ បញ្ហាសំខាន់ៗទាំងឡាយ របស់ខ្លួន គឺ ជា អារិយធម៏ រងផលប៉ះពាល់ ដល់ ប្រយោជន៏ខ្លួន។ អារិយធម៏មួយ ដែលមាន ល្បិចកល ទៅលើ គោលការណ៏ របស់ខ្លួន គឺ ជា អារិយធម៏ ជិតស្លាប់។ តែ អាណានិគមនិយម នៃ មស្ចឹមប្រទេស ដែលមាន គំនិតវិនិច្ជ័យ ទុកជាមុន ថា ខ្លួន ជា ប្រទេស មាន អារិយធម៏ខ្ពង់ខ្ពស់ អាចនឹង ក្តាប់ និង ត្រួតត្រា លើ ប្រទេស ទន់ខ្សោយទាំងឡាយ នៅលើ ពិភពលោក ក្នុង អំឡុង សតវត្ស ទី ១៩-២០ តើ វាជា ទស្សនៈមាន ប្រយោជន៏ សំរាប់ មនុស្សជាតិ ដែរឬទេ ? តើ ការរីកចំរើន ជាធម្មជាតិ នៃ ចិត្តគំនិត (pensée) នៃ មនុស្សលោក នៅក្នុង ការវិវត្តន៍ នៃ មនុស្សជាតិ អាចនឹង ទាំចិត្តគំនិត ប្រជាជន អាណានិគម ទាំងឡាយ នៅ កំឡុងពេល នៃអាណានិគមនិយម ដែល ផ្ទុយពី ការវិវត្តន៏ នោះ ប៉ុណ្ណាទៅ ? ជាការពិត ប