ជាការពិត កាប្រទាញប្រទង់គ្នា វា មិនមែន ជា អកុសល ដាច់ខាតនោះឡើយ នៅក្នុង គោលការណ៏ នៃ ប្រជាធិបតី, តែ វា កើតឡើង នៅក្នុង បរិបទ មាន សង្គ្រាម។ ក្រុម លោក ហង្ស ធុន ហាក់ និង លន់ ណុន ប្រញាប់ប្រញាល ផ្តើមបង្ករ ជម្លោះ ឥតមានហេតុផល ជាមួយទ្រង់ សិរិមតៈ ព្រោះ ខ្លាចទ្រង់ ឆ្លៀតឱកាស ប្រមូល អំណាច ពី លោក លន់ នល់ ដែល កំពុង មាន ព្យាធិ។ ការសម្រុក ទៅរក អំណាច នៃ ក្រុមនោះ វា មាន រូបភាព ជា ការដណ្តើម អំណាច ពីលោក លន់ នល់ ទៅវិញ ដោយ មិនរវល់គិត ពី កម្មវិបាក នៃ ទង្វើ របស់ខ្លួន គឺ កំទិច សាមគ្គីជាតិ ដែល ប្រជាជាតិ កំពុងត្រូវការ ដាច់ខាត។ មួយវិញទៀត ព្យាធិ របស់លោក លន់ នល់ ជម្រុជគាត់ ទៅក្នុង ពិភព ស្រមើលស្រមៃ នៅក្នុងនោះ វាមិនមានអ្វី ជា ការពិត ដែល វា បំពត់ ចិត្តគំនិត របស់លោក ឱ្យងាកទៅរក ភាពងេងងោង នៃ អំណាច គឺថា ប្រើ អំណាច ដើម្បី ការពារ អំណាចអាត្មា។ អំណាច បែបនោះ នាំឱ្យលោក ស្ថិត នៅ ក្នុង ភាពឯកា ដែល ជា ស្ថានភាព អាចឱ្យ អ្នកអបអម របស់លោក ឆ្លៀត