Overblog
Editer l'article Suivre ce blog Administration + Créer mon blog
10 juin 2012 7 10 /06 /juin /2012 07:55

DSC05407

Police caractère : KhmerUnicode

ការទទួលខុសត្រូវ

 

ក្នុងពេលថ្មីនេះក្នុងការបោះឆ្នោតជឿសរើសក្រុមប្រឹក្សាឃុំ .គណះបក្សប្រឆំាងមិនបានទទួលជ័យជំនិះដូចខ្លួនមាន

សេចក្តីប្រាថ្នាទេ.ដូចយើងដឹងស្រាប់ហើយថាការចាញ់ាឈ្នះក្នុងការបោះឆ្នោតជារឿងធម្មតាមួយក្នុងប្រទេសគោរព

លទ្ធិប្រជាធិបតេយ្យ.តែនៅស្រុកខ្មែរយើងវិញដែលជានគរយកលទ្ធិប្រជាធិបតេយ្យជារបបដឹកនំាដែរ.តែតាមការ

សង្កេតមើលវិញ.យើងឃើញមានការខ្វះខាតច្រើនណាស់ក្នុងការអនុវត្តន៍ដោយហេតុនេះហើយបានជាអ្នកកាន់

អំណាចឆ្លៀតយកការខ្វះខាតនេះមកពង្រឹងអំណាចគេបានដោយឥតភ័យខ្លាចច្បាប់ណាមួយឡើយហើយគេខំ

រកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរក្សាអំណាចឲបានគង់វង់រឹងខ្លំាងមំាឡើងជានិច្ច.តាមការបោះឆ្នោតគ្មានភាព

សេរីសំរាប់យកអំណាចហើយធើ្វវាឲស្របតាមច្បាប់រដ្ឋធម្មនុញ្ញដើម្បីឲរបបគេមានធម្មានរូប.ដូច្នេះហើយបានទុក

ការឈ្នះជាដាច់ខាតរបស់គេជាអយុជីវិតនៃអំណាចរបស់គេ.តែចំពោះបក្សប្រឆំាងវិញ.ទោះបីគេមានបំណងច្បាស់

ចង់ឈ្នះឆ្នោតយ៉ាងណាក៏ដោយតែហាក់បីដូចជាគេទុកការបោះឆ្នោតសំរាប់តែបញ្ចេញសម្លេងប្រឆំាងតែប៉ុណ្ណោះព្រោះ

ទោះបីគេដឹងថាការបោះឆ្នោតគ្មានតម្លាភាបគ្មានយុត្តិធ៍មនិងគ្មានសេរីក៏ដោយក៏គេគ្មានការព្រួយបារម្ភអ្វីបន្តិច

ឡើយ.មិនតែប៉ុណ្ណោះគេនំាគ្នាធ្វើការឃោសនាឲប្រជាពលរដ្ឋទៅបោះឆ្នោតថែមទៅទៀត.ភ្លេចគិតថាខ្លួនកំពង់រក

ប្រយោជន៏ឲគូប្រឆំាងដោយឥតបានដឹងខ្លួនផង.ស្ថានភាពនេះមិនមែនមានតែមួយដងនោះឡើយគឺមានគ្រប់ការ

បោះឆ្នោតតំាងតែពីឆ្នំា១៩៩៨មកម្លះ.តែអ្នកដឹកនំាគណបក្សប្រឆំាងឥតមានបានគិតចាត់វិធានការមានគោល

បំណងបញ្ជៀសឬយ៉ាងយោចណាស់ក៏ររំាងមិនឲអ្នកកាន់អំណាចធើ្វស្រេចតែចិត្តបាននោះឡើយ.ផ្ទុយទៅវិញគេតែនំា

គ្នាបោះឆ្នោតសិន.បើចាញ់ឆ្នោតសូមនំាគ្នាស្រែកថាគណបក្សកាន់អំណាចលួចឆ្នោត.ធើ្វបែបនេះគឺជាការភូតកុហក

មួយដល់ប្រជាពលរដ្ឋផងដល់បក្សជនរបស់ខ្លួនឯងផង.ចាញ់ក៏ខ្លួនឥតខុស.ព្រោះខ្លួនមានហេតុផលគ្រប់សំរាប់

បដិសេធការទទួលខុសត្រូវរួចស្រេច.គឺថា.ចាញ់មកពីគេលួចឆ្នោត”។

 

យើងដឹងថា.ការទទួលខុសត្រូវរបស់អ្នកដឹកនំានិយមលទ្ធិប្រជាធិបតេយ្យ.ជាករណីកិច្ចមួយធំណាស់.គេពុំអាចយក

ការទទួលខុសត្រូវនេះមកធើ្វជាប្រធានឥតតម្លៃនោះបានទេ.គ្រប់ការបោះឆ្នោតដែលកន្លងមកតំាងតែពីឆ្នំា១៩៩៨

២០០៣.២០០៨.និងថ្មីៗនេះទៀត.អ្នកដឹកនំាបក្សប្រឆំាងតែងចូលរួមជានិច្ចក្នុងការបោះឆ្នោត.ហើយក្រោយពីការ

ប្រកាសលទ្ធផលគេតែងប្រកាសថាការបោះឆ្នោតគ្មានតម្លាភាពឡើយ.តែគេមិនបដិសេធមិនទទួលស្គាល់លទ្ធផល

នៃការបោះឆ្នោតនោះទេ.ការពិតអំពើនេះមានន័យថាគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតមួយរយភាគរយ.ភាព

ជាក់ស្តែងនៃការពិតនេះ.គឺការរក្សាអសនះតិចតួចបំផុតដែលខ្លូនទទួលបានពីការបោះឆ្នោតគ្មានយុត្តិធ៍មនេះ

ចំណុចនេះហើយដែលអ្នកដឹកនំាទំាងនោះឥតមានសតិជាអ្នកទទួលការខុសត្រូវអ្វីបន្តិចនោះឡើយ.ទុកប្រជាពលរដ្ឋ

ជាវត្ថុសំរាប់តែការបោះឆ្នោតដូចគណបក្សកាន់អំណាចដែរ.ចុះបើអ្នកដឹកទំាងនោះនៅតែធើ្វបែបនេះ.តើថែ្ងណា

ទើបប្រជាពលរដ្ឋចេះឲតម្លែទៅលើការបោះឆ្នោតបាន.គ្រប់ការបោះឆ្នោតគណបក្សប្រឆំាងមិនដែលមានលុះដាច់

ខានលើតម្លៃនៃការបោះឆ្នោតម្តងណាឡើយ.ភូតរាស្រ្តជានិច្ចថាខ្លួនមានតម្លាភាពណាស់.តែតម្លាភាពនោះគ្មានការ

ជាក់ស្តែងអ្វីបន្តិចនោះឡើយ.មិនតែប៉ុណ្ណោះគេនំាគ្នាគិតតែបំភាន់រាស្រ្តថាបោះឆ្នោតលើកក្រោយពិតជាឈ្នះ.ដូច្នេះ

ត្រូវនិតិជនម្នាក់ៗរៀបចំខ្លួនទៅបោះឆ្នោតលើកក្រោយទៀត.នេះហើយដែលហៅភាពល្ងង់ខ្លៅដែលគ្មានព្រះអង្គណា

មួយប្រស់បាននោះឡើយ.កុំជេរគេថាអាល្ងង់អាខ្វាក់.ដោយឥតបានមើលមកខ្លូនឯងសិនហើយពិចារណាបន្តិច

ដោយសួរខ្លួនឯងថាតើខ្លួនចេះជាងគេប៉ុណ្ណាទៅ?.តើអ្នកណាមួយអាចទុកចិត្តអស់លោកបាន.មាននាមជាគណ

បក្សប្រឆំាងមិនមែនមានន័យថាខ្លួនជាបុគ្គលឥតអ្នកណារិះគន់បាននោះឡើយ.ហើយគ្មានការទទួលខុសត្រូវេលីអ្វី

ដែលក្រុមអ្នកដឹកនំាផ្តាច់ការធើ្វនោះទេ.នៅពេលណាដែលខ្លួនរួមរស់ក្នុងស្ថប័នរបប.គឺខ្លួនមានការទទួលខុសត្រូវ

ពេញមុខដូចជាអ្នកកាន់អំណាចផ្តាច់ការដែ។ 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens