Overblog
Editer l'article Suivre ce blog Administration + Créer mon blog
11 juin 2012 1 11 /06 /juin /2012 15:33

DSC05407

អ្នកធើ្វនិងអ្នកថា

 

ក្នុងសង្គមសក្តីភូម៍ខ្មែរ.អ្នកធ្វើគឺអ្នកកាន់អំណាច.ឯចំណែកអ្នកថាគឺជាជនបំពានបារមីអ្នកកាន់អំណាចដែលគេ

ច្រើនហៅថាមនុស្សពាលឬមនុស្សឥតពូជ.ព្រោះសង្គមសក្តីភូម៍ជាសង្គមមានវណ្ណះពីរ.អ្នកជិះជាន់និងមនុស្សខ្ញុំគេ

ដែលខ្មែរយើងទម្លាប់ហៅថា.ម្ចាស់និងខ្ញុំ.ពួកខ្ញុំគឺជាប្រជារាស្រ្តដែលជាអង្គសង្គមមួយសំរាប់ប្រើជាកម្លំាងឯចំណែក

ពួកម្ចាស់គឺជាក្រុមសង្គមសជាតិកមួយ.មានសិទ្ធិរស់ជាម្ចាស់លើពួកខ្ញុំ.សិទ្ធិសជាតិកនេះ.មានលក្ខណះជាពិសិដ្ឋឥត

មានជនណាម្នាក់បំពាបំពាននោះឡើយ.ម្ចាស់និងខ្ញុំជារូបភាពនៃ.អ្នកធើ្វនិងអ្នកថា.អ្នកធើ្វជាបុគ្កលពិសិទ្ធ.ឯចំ

ណែកអ្នកថាជាបុគ្គលបសុសត្វឬបាវព្រាវមានអតិ្ថភាពជាមនុស្សចណ្ឌាលដូចវណ្ណជនទី៤(សុទ្ទះ)ក្នុងព្រហ្មញ្ញសាសនា

ដូច្នេះពាក្ស​.”ថា”.មានន័យក្នុងសតិខ្មែរជាពាក្យបន្តុះបង្អាប់សំរាប់សំគាល់សំដីឥតមានតម្លៃរបស់បុគ្គលម្នាក់ដែលគេ

ទុកជាសេវ័ក.រីឯពាក្យ”ធើ្វ”វិញ.មានន័យជា.ការជបឲកើតបានជាអ្វីៗតាមបំណង.ដូច្នេះយើងអាចរាប់ថាអ្នកធើ្វជា

អ្នកជប.ហើយយើងដឹងថាក្នុងសតិខ្មែរ.អ្នកជបសុទ្ធជាអ្នកខ្លំាងពូកែដែលគេតែងប្រៀបផ្ទឹមទៅនឹងអាទិទេព។

 

ក្នុងរបបផ្តាច់ការអ្នកកាន់អំណាចតែងចូលចិត្តលើកប្រយោគ”អ្នកធើ្វនិងអ្នកថា”នេះសំរាប់យកមកធើ្វការរិះគន់

ដល់អ្នកប្រឆំាងខ្លួនថាសុទ្ធតែពួកបានតែថាឥតបានការ.ចេះតែថា.តែឥតដែលបានធើ្វអ្វីសោះសំរាប់ជាតិ.ក្នុង

គំនិតនេះអ្នកកាន់អំណាចផ្តាច់ការតែងចាត់ខ្លួនជាម្ចាស់អំណាច.ដូច្នេះអ្វីដែលខ្លួនធើ្វចាត់ទុកជាកម្មសិទ្ធិឯកជន

ដែលមិនអនុញ្ញាតឲរំលោភលើឬចោទប្រកាន់បាននោះឡើយ.យើងអាចធើ្វអនុមានបានថាអ្នកកាន់អំណាចបែប

នេះទុកនគរជាកម្មសិទ្ធិរបស់ខ្លួនដូច្នេះអ្នកណាមួយថាឲគេគេទុកអ្នកនោះជាអ្នកបង្កអធិករណ៏មកលើសិទ្ធិរបស់គេ

បើក្នុងច្បាប់អំណាចគេវិញ.គេទុកអ្នកថានោះជាខ្មំាងអំណាច.ត្រូវចំាបាច់វាយកំទិចចោល.រួមសេចក្តីមកអ្នកថាគឺ

ជាភយន្តរាយដល់អំណាចគេ.បើជាភេរពគឺជារបស់ចង្រៃបើជាការអាក្រក់.គេមិអាចទុកឲរស់នៅនំាឲមានគ្រោះថ្នាក់

ដល់អំណាចរបស់គេទៅថ្ងៃក្រោយនោះឡើយ។

 

ក្នុងសតិខ្មែរទួទៅ.ដែលកើតមានមក.ពីផ្នត់គំនិតក្នុងសង្គមសក្តិភូម៍.និងការភ័យខ្លាចក្នុងរបបផ្តាច់ការអស់ច្រើន

សតវត្សមកហើយ.ប្រយោគ.”អ្នកធើ្វនិងអ្នកថា”.នេះបង្កើតជាយោបល់មួយថា”អំពើ”មានឩត្តមភាពលើស”គំនិត”

អ្វីដែលគេធ្វើហើយទុកជាការប្រសើរជាងអ្វីដែលគ្រាន់បានតែគិត.ប្រត្តិបត្តិមានប្រយោជន៏ជាងទ្រឹស្តី.រូបីស្រួលយល់

ជាងអរូបី.ការយល់នេះនំាឲយើងស្មានបានថាខ្មែរយើងឲតម្លៃទៅលើទិដ្ឋភាពជាសម្ភារះលើសទិដ្ឋភាពជាចិត្ត.ឩត្តម

ភាពនេះនំាឲខ្មែរយើងមើលងាយនូវអ្វីៗដែលជាវិស័យចិត្ត.ហើយបើរៀនអ្វីគឺមិនចូលចិត្តរៀនមុខវិជ្ចាណាដែលគ្មាន

រូបជាជាតាងឬគ្មានមូលដ្ឋានវិជ្ចាសាស្រ្តជាហេតុផល.អ្នកណារៀនទស្សវិជ្ចា.អក្សរសាស្រ្ត.និងគ្រប់មុខវិជ្ចាក្នុងវិស័យ

ចិត្ត.ខ្មែរយើងមិនទុកអ្នកចេះនោះជាអ្នកមានប្រាជ្ញាទេ.ក្នុងសង្គមខ្មែរអ្នកប្រឡោមលោក.អ្នកសារព័តិមានគេមើល

ងាយទុកជាមនុស្សរាយមាយ.ជាពពួកមនុស្សចេះគ្រាន់តែបានថា.ឬជាគ្រូទាយដែលគ្មានគេរក។

 

យើងឃើយរួចហើយ.”អ្នកថា”.ក្នុងសង្គមខ្មែរគេទុកជាមនុស្សមិនល្អ.គ្មានគុណសម្បត្តិ.គ្មានកិត្តិយស.ហើយគេមិន

ហ៊ានរាប់រកព្រោះអ្នកថា.ត្រូវអ្នកកាន់អំណាចទុកជាសត្រូវ.រួមសេក្តីមកយើងអាចធ្វើសេក្តីសន្ធិដ្ឋានបានថាអ្នកណា

ជាសត្រូវនឹងអ្នកកាន់អំណាចគឺជាអ្នកគ្មានប្រាជ្ញហេតុនេះបានជាសង្គមខ្មែរមិនទុកអ្នកប្រឆំាងអំណាចជាសេចក្តី

សង្ឃឹមសំរាប់អនាគតជាតិបានឡើយ។

 

នេះហើយជាវិនាដកម្មខ្មែរ

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens