បញ្ញាខ្មែរក្នុងគំនិតការពារជាតិ
តើបញ្ញាខ្មែរក្នុងគំនិតការពារជាតិអាចគិតនៅត្រឹមបានតែជេរយួនសៀម?,ឬនឹងអាចគិតនៅត្រឹមតែបាននំាគ្នា
គិតប្រយ័ត្នចាញ់បោកគេ?
ច្រើនសតវត្សមកហើយយើងបានឮសូរបុព្វជនខ្មែរនិយាយជានិច្ចថាប្រយ័ត្នចាញ់បោកយួនសៀម។
វេរគំនិតការពារមុនជាចីរកាលនេះ,នឹងអាចបណ្តុះក្នុងសតិខ្មែរនូវវប្បធម៌ក្រញោន នំាខ្មែរឲរស់ក្នុងភាពហឹនមា
នៈឲតម្លៃមកលើខ្លួនឯងទាបពេកដោយប្រៀបធៀបនឹងជនជាតិយួនសៀម,ដូច្នេះអាចនំាឲគេមានសេយ្យមានៈ
មកលើខ្មែរ។
វប្បធម៌ក្រញោននេះ,អាចមានឥទ្ធិពលខ្លំាងក្លាមកលើពញ្ញាខ្មែរក្នុងគំនិតការពារជាតិក្នុងគំនិតធម្មតា,ក៏ដូច
ក្នុងគំនិតគតិលោកដែលមានក្នុងសតិខ្មែរម្នាក់ៗ,នឹងនៅក្នុងសង្គមខ្មែរជាទួទៅ។
ពិតណាស់ហើយថាខ្មែរធ្លាប់មានការពិសោធន៏ច្រើនមិនល្អក្នុងការរស់នៅជាអ្នកជិតខាងជាតិសាសន៏យួន
សៀម,តែខ្មែរមិនត្រូវភ្លេចចំណុចមួយសំខាន់ថា,នៅជំនាន់ខ្មែរជាមហាអំណាចដំបន់សម្ភន្ធភាពខ្មែរយួនក៏ដូច
ជាខ្មែរសៀមជាសម្ពន៏ភាពធ្លាប់ឈរដែរលើ,មនោគតិនៃគំនិតអភិភវ័នជាអ្នកខ្លំាងលើអ្នកខ្សោយ,ឬអ្នកស្មើ
គ្នាដើម្បីរក្សាសន្តិសុខជាតិ។
នគរមួយក៏ដូចផ្ទះមួយដែរពុំអាចរស់នៅក្បែរផ្ទះឆេះមួយដោយឥតគិតរកមធ្យោបាយការពារផ្ទះខ្លួននោះឡើយ
ហើយនគរមួយក៏ដូចផ្ទះមួយដែរពុំអាចរស់នៅជាអ្នកជិតខាងអ្នកមានអំណាចដោយឥតបានគិតសោះរក
មធ្យោបាយការពារខ្លួនទុកជាមុន,យើងដឹងទៀតថាមនុស្សឬនគរមានបរិរក្សរមែងបានសេចក្តីចម្រើនដូច្នេះ
ការប្រុងប្រយ័ត្ននេះទុកជាគំនិតធម្មតារបស់មនុស្សម្នាក់ៗឬអ្នកដឹកនំាជាតិនិមួយៗ។
ក្នុងយុទ្ធសាស្រ្តការពារយើងធ្លាប់បានឮគេនិយាយថា៖“វិធីការពារដ៏ល្អមួយគឺមានតែការវាយរុករានជាមុនតែប៉ុណ្ណោះ”។
បើយើងបានអានប្រវត្តិសាស្រ្តខ្មែរតំាងពីសម័យដើមមក,យើងឃើញថាវិធីដែលបានរៀបរាប់ខាងលើនេះខ្មែរយើង
មិនសូវដែយកមកអនុវត្តទេ,មិនតែប៉ុណ្ណោះខ្សែត្រៀមទ័ពការពារព្រំដែនអ្នកយុទ្ធសាស្រ្តខ្មែរយើងមិនសូវយកចិត្ត
ទុកដាក់បង្កីតឲមាននោះទេ,បើនិយាយអោយខ្លីតាមកាតសង្កតក្នុងសម័យអង្គរខ្សែត្រៀមការពាររាជធានី
នគរធំគឺអង្គរតែម្តង,សៀមឡោមព័ទ្ធវាយរាជធានីខ្មែរគ្រប់លើកដោយខ្មែរយើងមិនដឹងខ្លួនជានិច្ច។
លោកបណ្ឌិតឌុករាស៊ីលោកតែងបានលើកសំនួរមកសួរជាទួទៅថាហេតុអ្វីបានជាខ្មែរយើងគ្មានបន្ទាយទាហានធំ
តាមព្រំដែនសំរាប់ការពារជាតិដូចនៅបស្ចិមប្រទេសជំនាន់ដើម?
បើយើងធ្វើការសង្កតទៀតយើងឃើញថាយួនសៀមក៏គេមិនសូវមានបន្ទាយការពារនោះដែរ។តែគេមានយុទ្ធ
សាស្រ្តពីរច្បាស់ណាស់ក្នុងនយោបាយការពារជាតិគេ៖
១.យុទ្ធសាស្រ្តការពារអកម្ម,
២.យុទ្ធសាស្រ្តការពារសកម្ម។
បើយើងបានអានសៀវភៅលោកកាលវុនក្លូស្សវិត្តមានចំណងជើងថាគោលការណ៌ជាសារវន្តនៃយុទ្ធសាស្រ្ត
យោធា យើងឃើញគាត់បានពន្យល់យ៉ាងច្បាស់អំពីយុទ្ធសាស្រ្តទំាងពីរនោះ។
១.យុទ្ធសាស្រ្តការពារអកម្ម=មិនត្រូវទុកត្រឹមតែជាមធ្យោបាយរៀបចំការពាររង់ចំាតែសត្រូវវាយមុននោះឡើយ
តែជាវិធ្វីអាចវាយខ្មំាងបានភ្លាមៗនៅពេលណាខ្លួនមានទ័ពគ្រប់គ្រាន់សំរាប់វាយប្រហារខ្មំាងនៅក្នុងសមរភូមិ
មួយ ដែលខ្លួនរៀបចំយ៉ាងល្អិតជាទីបំផុតនិងជ្រើសរើយទីកន្លែងទុកជាមុនដោយស្គាល់ភូមិសាស្រ្តសមរភូមិច្បាស់
និងស្គាល់កម្លំាងទ័ពខ្លួនឯងនិងសត្រូវច្បាស់។
២.យុទ្ធសាស្រ្តការពារសកម្ម=វាយតបការវាយសំរុកខ្មំាងឬវាយក្បួនកងពលខ្មំាងដែលបំរុងធ្វើប្រតិបត្តិការ
វាយខ្លួនទៅតាមយុទ្ធសាស្រ្តដែលខ្លួនមានតម្រូវទៅតាមស្ថានការណ៏ជាការចំាបាច់នៃសមរភូមិៈដូចជាការ
វាយរុករាន,វាយទុប,ឬវាយដកទ័ពតាមយុទ្ធសាស្រ្ត។
ពិតមែនតែយួនសៀមឥតមានបន្ទាយធំៗការពារព្រំដែនដូចខ្មែរដែរ,តែគេរៀបឲប្រជាពលរដ្ឋគេក្លាយជាបន្ទាយ
ការពារតែម្តង,តាមការអប់រំចិត្តថាទីណាដែលខ្លួនរស់នៅទីនោះជាទឹកដីខ្លួន,ហើយដូច្នះខ្លួនត្រូវចំាបាច់មានករ
ណីយកិច្ចការពារទឹកដីនោះដើម្បីសន្តិសុខរបស់ខ្លួន,ក្នុងចិន្តនាការនេះហើយដែលជាយុទ្ធសាស្រ្តការពារអកម្មប្រ
ជាពលរដ្ឋនៅលើទឹកដីនោះជាប្រជាជនស៊ីវិលផងជាកងពលការពារទឹកដីរស់នៅផង,មានការរៀបចំយ៉ាងម៉ត់
ចត់ឲកម្លំាងរួមគេក្លាយជាអាវុធការពារប្រកបដោយប្រសិទ្ថិភាព។
ការរៀបចំនេះត្រូវបានរដ្ឋអំណាចគេជួយឩបត្ថម្ភដោយមិនចំ ដើម្បីឲប្រជាពលរដ្ឋនៅទីនោះមានស្វ័យភាព
តាមផ្លូវចិត្តក៏ដូចផ្លូវកម្លំាងដែរ,ក្នុងទស្សនៈនេះគឺ,រដ្ឋគេចង់បង្កីតអារម្មណ៏ក្នងគំនិតជនជាតិគេដែលរស់នៅ
លើទឹកដីនោះថាខ្លួនជា”ម្ចាស់ស្រុក”។
ប៉ុន្តែបើមានការវាយពីកម្លំាងពីក្រៅណាមួយមកលើប្រជាជនគេហើយគេយល់ឃើញកម្លំាងនោះលើស
ហួសពីកម្លំាងប្រជាជនគេអាចការពារបានពលនោះ,រដ្ឋគេចេញមុខធ្វើអន្តរាគមន៏ផ្ទាល់តែម្តងដើម្បីការពារ
សន្តិសុខប្រជាជនអន្តរាគមន៏នេះហើយហៅថាយុទ្ធសាស្រ្តសកម្ម។
សួរថា,តើខ្មែរយើងមានយុទ្ធសាស្រ្តបែបនេះដែរឬទេ?
សរសេរដោយ,ឩបសង្ហា