Le Prince Sirik Matak et mon père (1970)
គួរលើកមកពិចារណាដែរ
ពហិការ ការបោះឆ្នោត នៅស្រុកខ្មែរ
អ្នកវិភាគនយោបាយខ្មែរមួយចំនួន យល់ឃើញថា ពហិការ ការបោះឆ្នោត នែគណបក្សប្រឆំាង គ្មានប្រសិទ្ធិភាពសំរាប់
ប្រឆំាងនិងគណបក្សកាន់អំណាច ព្រោះគេមានយុទ្ធសាស្រ្តរួចស្រេច សំរាប់ទប់ស្កាត់វិធានការនេះ។ សេចក្តីអះអាងនេះ មាន
ហេតុផលច្រើនជាសំអាង ដែលធ្លាប់មានកើតឡើង ក្នុងព្រឹត្តិការណ៍នយោបាយក្នុងពិភពលោក។ ដូច្នេះអ្នកទំាងនោះ នំាគ្នា
លើកទឹកចិត្តដល់គណបក្សប្រឆំាង ឲរៀបចំខ្លួនជាថ្មីម្តងទៀត ដើម្បីចូលរួម ការបោះឆ្នោតនៃនិតិបញ្ញតិ សំរាប់អាណត្តិទី៥
នាឆ្នំា២០១៣ខាងមុខនេះ។ ចំពោះអ្នកវិភាគទំាងនោះ គណបក្សប្រឆំាងត្រូវចំាបាច់រស់ក្នុងប្រព័ន្ធបច្ចុប្បន្ន ល្អប្រសើរជាងរស់
ក្រៅប្រព័ន្ធ ព្រោះអន្តរជាតិគេតែងទុកការបោះឆ្នោតជាមាគិាតែមួយគត់ សំរាប់ការប្រគួត យកអំណាចសំរាប់ដឹកនំាជាតិ។
គេធ្វើវិភាគបន្ថែមទៀតថា គណបក្សប្រឆំាងចាញ់ឆ្នោតមិនមែនចាញ់នយោបាយទេ គឺចាញ់មកពីរបៀបចែកអសនៈផង
ការលួចឆ្នោតផង និងឥតច្បាប់ចំណាយប្រាក់ក្នុងយុទ្ធការនៃការបោះឆ្នោតរបស់គណបក្សនិមួយៗ។ ប្រសិនជាគណបក្សប្រ
ឆំាងរួបរួមគ្នា ហើយនំាគ្នាធ្វើយ៉ាងណាឲការបោះឆ្នោតខាងមុខនោះមានសភាពត្រឹមត្រូវ មានច្បាប់ចំណាយប្រាក់សំរាប់
យុទ្ធការនៃការបោះឆ្នោត សើរើរបៀបចែកអសនៈ គណបក្សប្រឆំាងរួបរួមគ្នាតែមួយ អាចនិងឈ្នះអសនៈបានច្រឿន ឬអាច
ឈ្នះគណបក្សកាន់អំណាចបច្ចុប្បន្នតែម្តង។ ខ្ញុំក៏យល់ឃើញដែរ ប្រសិនការបោះឆ្នោតមានសភាពដូចខាងលើនេះ ការលើក
យកហេតុ ពហិការមកនិយាយគឺពិតជាអាសារឥតការ។ តែដោយសារនៅស្រុកខ្មែរ នាបច្ចុប្បន្ននេះមានលក្ខណៈពិសេស ទើប
មានខ្មែរមួយចំនួនទៀត លើកហេតុពហិការ មកពិភាក្សា ព្រោះយល់ឃើញថា ការបោះឆ្នោតលែកជាចម្លើយត្រឹមត្រូវសំរាប់
ដោះស្រាយបញ្ហាខ្មែរបច្ចុប្បន្ននេះហើយ។ ហេតុអ្វី ?
របបនយោបាយនៅស្រុកខ្មែរបច្ចុប្បន្ន ជារបបមួយធ្លាក់ខ្លួនជារបបរស់ក្រោមឥទ្ធពលវៀកណាមផង ក្លាយជារបបផ្តាច់ការ
ផង និងយកវិធិកុម្មុយនិស្តជាវិធីបង្ក្រាបនយោបាយផង។ ការបោះឆ្នោតក្នុងប្រព័ន្ធបែបនេះ គឺប្រទេសគ្មានឯករាជ្យ ប្រជា
ពលរដ្ឋគ្មានសេរីភាព អ្នកប្រជាធិបតេយ្យរស់ក្នុងភាពភេវវកម្មនយោបាយ តើយើងអាចជឿបានដែរឬទេថា ការបោះឆ្នោត
ក្នុងប្រព័ន្ធបែបនេះ អាចមាន តម្លាភាព យុត្តិធម៍ និង សេរី ?
ពហិការ មិនមែនមានន័យថា អ្នកប្រជាធិបតេយ្យជ្រើសរើសមាគិាហិស្សាប្រឆំាងនិង របបផ្តាច់ការ រណបវៀតណាមកុម្មុយ
និស្តនោះទេ ពហិការគឺជាចម្លើយថ្មីមួយ ក្រោយពីមានការពិសោធន៏អស់រយៈជាងម្ភៃឆ្នំាមកហើយក្នុងប្រព័ន្ធមួយដែលមាន
វៀតណាមជាសហត្ថាករណ៏ និង អ្នកដឹកនំាខ្មែរបច្ចុប្បន្នជាប្រតិបត្តិកៈ ក្នុងនយោបាយកាត់បន្ថយពូជសាសន៏ខ្មែរ ដោយ
បន្ថែមបញ្ចូលពូជសាសន៏យួនឲចូលមករស់ក្នុងទឹកដីខ្មែរឥតមានច្បាប់ទម្លាប់។ ពហិការគឺជាការបង្ហាញថាខ្មែរអ្នកស្នេហា
ជាតិបញ្ចប់ធ្វើសហប្រតិបត្តិការជាមួយខ្មែរណាដែលមិនទុកប្រយោជន៏ខ្មែរជាធំ និងបញ្ចាក់ដល់វៀកណាមថាខ្មែរអ្នកស្នេហា
ជាតិឈប់ដើរតាមផ្លូវដែលវៀតណាមធ្វើឲដើរទៀតហើយ។ រឿងចាញ់ឆ្នោត មិនមែនដូចអ្នកខ្លះនិយាយថាចាញ់តាមផ្លូវ
បច្ចេកទេសបោះឆ្នោតនោះឡើយ។ គណបក្សប្រឆំាងចាញ់ឆ្នោតគឺចាញ់នយោបាយវៀតណាមតែម្តង។ ការចាញ់នេះគឺជា
វិបាកនៃកំហុសអ្នកដឹកនំាខ្មែរតំាងពីឆ្នំា១៩៩១មកម្លេះ នំាគ្នារស់ឥតដឹងខ្លួនក្នុងយុទ្ធសាស្រ្តវៀតណាម គឺទី១ ការបង្កើត
ប្រព័ន្ធនយោបាយជាបង្គោលមួយសំរាប់ការពារកូនរែកគេនៅស្រុកខ្មែរ។ ប្រព័ន្ធនោះគឺការប្រស់ឲ របបរាជានិយម និយមស
ម្តេចស៊ីហនុ រស់ឡើងវិញ ដើម្បី ឲរបបនេះធ្វើការតុបតែងឲកូនរែកគេមានជំហរនយោបាយគ្រប់គ្រាន់ដើម្បីវាយកម្លំាងអ្នក
ស្នេហាជាតិពិតប្រាកដ។ ទី២ នំាបញ្ចូលជនជាតិវៀតណាមយ៉ាងច្រើនបំផុតមកក្នុងស្រុកខ្មែរ ទុកជា កម្លំាងសំរាប់ធានាសន្តិ
សុខ ដល់កូនរែកគេឲមានការកក់ក្តៅសំរាប់ធ្វើការ បំរើនយោបាយគេផង ជា ធនធានមនុស្ស សំរាប់គេជ្រើសរើសមនុស្ស
យកមកធ្វើការក្នុងវិស័យណាមួយ ដែលគេទុកជាវិស័យយុទ្ធសាស្រ្តសំរាប់អាយុជីវិតនៃប្រព័ន្ធនយោបាយគេផង ជា ប្រជាពល
រដ្ឋសំរាប់បោះឆ្នោតផង។
អ្នកវិភាគនយោបាយខ្មែរមួយចំនួន និងគណៈបក្សប្រឆំាងផង តែងតែចង្អុលបង្ហាញអំពីគ្រោះថ្នាក់ដល់មរណៈនៃជាតិខ្មែរ
គឺនយោបាយវាតទឹកដីរបស់វៀតណាមនៅស្រុកខ្មែរ តែនៅពេលគាត់និយាយអំពីវិធីការពារទប់ទល់វិញ យើងឃើញថា វិធី
ដែលគាត់យកមកប្រើនោះ ដូចការបោះឆ្នោតនៅឆ្នំា២០១៣ ហាក់បីដូចគ្មាន សេចក្តីម៉ឺងម៉ាត់អ្វីនោះឡើយ ហាក់បីដូចជា
គ្មានបានដកស្រង់ជាមេរៀនអ្វីបន្តិច ពីការពិសោធន៏នយោបាយ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះសោះ ព្រោះយើង
ឃើញថាមាន ចម្ងាយពេក រវៀង ចម្លើយនឹងបញ្ហាគ្រោះថ្នាក់ជាតិ ដែលគេលើកមកបង្ហាញឲឃើញ។ យើងគួរដឹងដែរថា
ប្រព័ននយោបាយផ្តាច់ការនៅស្រុកខ្មែរ មិនមែនជាប្រព័ន្ធជាតិដូចប្រទេសច្រើនក្នុងពិភពលោកនេះ ប្រព័ន្ធនេះជាប្រព័ន្ធ
វៀតណាមដែលគេបង្កើតឡើងសំរាប់បំរើមហិច្ជិតាជានិច្ចរបស់គេ គឺការបង្កើតឥណ្ឌូចិនវៀតណាម ដែលមានគណៈកុម្មុយ
និស្តវៀតណាមជាអ្នកដឹងនំា។ រស់ក្នុងប្រព័ន្ធបច្ចុប្បន្នគឺរស់ក្នុងចំណងខ្សែទាញញាក់វៀតណាមកុម្មុយនិស្ត ដែលជាអ្នកប្រឆំាង
នឹងនឹងលទ្ធិប្រជាធិបតេយ្យសេរីផង និងអ្នកស្នេហាជាតិខ្មែរផង។ ចេញពីប្រព័ន្ធ មិនមានន័យថានំាគ្នាធ្វើបដិវន្តន៏ហឹស្សាឬ
នំាគ្នាបង្កើតទ័ពធ្វើសង្គ្រាមវាយជនអន្តោប្រវេសន៏យួននៅស្រុកខ្មែរនោះទេ នៅក្រៅប្រព័ន្ធគឺជាការបង្កើតវេហាមួយសំរាប់
អ្នកប្រជាធិបតេយ្យប្រមូលផ្តុំកម្លំាងធ្វើនយោបាយប្រឆំាងតាមសន្តិវិធីនឹងប្រព័ន្ធបរទេសនៅស្រុកខ្មែរ ដែលមានខ្មែរមួយ
ក្រុមជាបរិវារ។ វេហានោះជា ខ្សែក្រហម មួយសំរាប់ឲខ្មែរស្រួលយល់ថាអ្វីទៅជាប្រយោជន៏រួមខ្មែរ អ្វីទៅជាប្រយោជន៏បរទេស។
គមានវេហានោះ គឺខ្មែរនៅតែរស់ក្នុងព្យាកុលភាពលើគំនិតស្នេហាជាតិពិត ដែលមានខ្មែរមួយចំនួន មើលឃើញហើយយល់
ច្រឡំរូបភាពការអភិវឌ្ឍន៏បច្ចុប្បន្នជាការស្នេហាអ្នកដឹកនំាបច្ចុប្បន្ន។ អ្នកដែលទាញគុណប្រយោជន៏នៃអភិវឌ្ឍន៏ភាគច្រើន
គឺជនអន្តោប្រវេសន៏យួន និងឈ្មួញបរទេសមានជនជាតិចិន/យួន ជាអ្នកឆ្លៀត។ ប្រជាពលរដ្ឋខ្មែរគ្រាន់តែបានធ្វើជាកម្មករ
ឥតច្បាប់ការពារ ហើយរស់ក្នុងសភាពក្រីក្រតោកយ៉ាកជាទីបំផុត។ ប្រជាពលរដ្ឋខ្មែររស់ស៊ីកាកនៃភាពចំរើននៅក្នុងស្រុកខ្លួន
ឯង។ ហើយភាពចំរើននោះសោតគឺគ្មានអ្វីជារបស់ខ្មែរនោះឡើយដែលនំាធ្វើឲខ្មែរយើងមានការបារម្ភជានិច្ចពីស្ថិរភាពក្នុងភ
ភាពជឿនលឿននេះ។
អ្នកប្រជាធិបតេយ្យត្រូវទុកពហិការការបោះឆ្នោត ជាយុទ្ធសាស្រ្តនយោបាយ បើការបោះឆ្នោតនៅតែគ្មាន តម្លាភាព យុត្តិធម៏
និងសេរី។ ពហិការនេះជាចំណុចចេញដំណើរថ្មីនៃនយោបាយស្រោចស្រង់ជាតិខ្មែរ ជាគោលនយោបាយដើម្បីបង្កើតការរួបរួម
កម្លំាងអ្នកប្រជាធិបតេយ្យ ដើម្បីគោលបំណងតែមួយគត់ គឺការរកឯករាជ្យជាតិពិត ដើម្បីប្រតិបត្តិលទ្ធប្រជាធិបតេយ្យពិត
សំរាប់រកប្រយោជន៏ជូនដល់ប្រជាពលរដ្ឋខ្មែរ។
យើងសង្ឃឹមថា ដំណើថ្មីនេះប្រហែលជាមិនទាន់មានភាពយឺតយូរនៅឡើយក្នុងស្រុកខ្មែរដែលរស់ក្រោមឥទ្ធិពលវៀតណាម
កុម្មុយនិស្ត ហើយមានជនជាតិយួនរស់នៅមានចំនួនប្រហែលនឹងប្រជាពលរដ្ឋខ្មែរទៅហើយ។ គណៈប្រឆំាងបើគេនៅមាន
សេចក្តីសង្ឃឹមលើការបោះឆ្នោតគ្មានការកែប្រែរបៀបប្រតិបត្តិនោះ នេះជាសទ្ធិរបស់គាត់ ជាការទទួលខុសត្រូវរបស់គាត់នៅ
ក្នុងប្រវត្តិសាស្រ្តជាតិ។ យើងគ្រាន់តែសង្កតឃើញថាគណៈប្រឆំាងក្រោយពីការបោះឆ្នោតម្តងៗ គាត់ឥតដែលមានឯកសារ
ពិតប្រាកដផ្សាយជូនដល់ប្រជាពលរដ្ឋខ្មែរនិងអន្តរជាតិឲគេដឹងឮអំពិលក្ខណៈការលួចឆ្នោតរបស់គណៈបក្សកាន់អំណាច តើ
ការចោទប្រកាន់របស់គាត់មានអ្វីដែលគេអាចជឿបាន។ ក្នុងសភាពនេះ គណៈបក្សប្រឆំាងមានភាពធូរស្រាលណាស់ គ្មាន
អ្វីអាចឲមានការទុកចិត្តបាន ហើយយកជាយោងក្នុងការតស៊ូរប្រឆំាងនឹងគណៈបក្សកាន់អំណាចផ្តាច់ការ។
សេចក្តីសនិ្នដ្ឋានរបស់យើងគឺមានតែការផ្ញើសេចក្តីរាប់អានដល់អ្នកប្រជាធិបតេយ្យដែលនៅមានការឈ្លាវៃមើលយល់ឃើញ
គ្រោះថ្នាក់ជាតិខ្មែរពិត ឃើញច្បាស់នូវប្រភពពិតនៃវិនាដកម្មជាតិ មិនយល់ថា ស្ថានភាពនយោបាយជាតិជាស្ថានភាព
ធម្មតា ស្រួលរកមធ្យោបាយទុបទល់ ដូចជាយកការបោះឆ្នោតជាឪសថបន្សាបជំងឺរុំរៃខ្មែរ។ ស្ថានភាពនយោបាយជាតិខ្មែរ
បច្ចុប្បន្នមានធាតុពិសេសណាស់ លុះត្រាអ្នកស្នេហាជាតិខ្មែរមានភាពមុះមុតណាស់ ទើបខ្មែរយើងអាចរកឃើញផ្លូវដើរត្រូវ។
នៅស្រុកខ្មែរយើងគ្មានអ្វីជាធម្មតានោះទេ អ្វីៗដែលមានកើតឡើងសុទ្ធតែមានភាពអាថ៌កំបំាងជានិច្ច ដូច្នេះទាល់តែយើង
ចេញឲផុតពីប្រព័ន្ធអាថ៌កំបំាង ហើយមានចក្ខុនិងសម្បជញ្ជៈជាខ្មែរ ទើបអាចមើលឃើញគ្រោះថ្នាក់ខ្មែរពិត។ ខ្មែរអស់ពេល
ធ្វើអ្វីសិនទៅ ហើយចំានំាគ្នាកែក្រោយ ដូចគណៈបក្សប្រឆំាងនំាគ្នាបោះឆ្នោតឲអន្តរជាតិសរសើរសិន រឿងចាញ់ឈ្នះចំាគិត
ក្រោយ។ ក្រោយៗមក គឺខ្មែរត្រូវតែស្លាប់៕
សរសេរដោយៈ ឩប.សង្ហា