Le Général Saukam Khoy et mon père
គួរលើកមកពិចារណាដែរ
ករណីចាប់ខ្លួន លោកម៉មសាណង់ដូ
អវីដែលអាចកើតបាននឹងកើតឡើងពិតក្នុងរបបផ្តាច់ការនៅស្រុកខ្មែរ។ករណីចាប់ខ្លួនលោកម៉មសាណង់ដូអាច
ប្រមាណយូរមកហើយសំរាប់អ្នកតាមដានស្ថានភាពនយោបាយនៅស្រុកខ្មែរ គេគ្រាន់តែចំាមើលពេលវេលា នៅពេល
ណា អាជ្ញាធរខ្មែរសម្រេចចាប់ខ្លួនលោកម៉មសាណង់ដូ។
ការចាប់នេះមិនមែនជាលើកដំបូងទេ ព្រោះលោកម៉មសាណង់ដូ ធ្លាប់គេចាប់បញ្ចូលក្នុងពន្ធនាគារពីរដងរួចមកហើយ។
គួរយើងចំបាច់លើកមកពិចារណា ករណីនេះ ទោះបីវាអាចប្រមាណបានក៏ដោយ ព្រោះជាអំពើមួយកើតឡើងក្នុងព្រឹត្តិ
ការណ៏ពិសេសបីនៅស្រុកខ្មែរៈ
ទី១ ការប្រជុំសមាគមប្រទេសអាស៊ីបែកអគ្នេយ៏នៅស្រុកខ្មែរ
ទី២ មតិជាតិកំពុងមានការភ្ញាក់ផ្អើលអំពីលទ្ធផលនៃការគូសផែនទីព្រំដែនខ្មែរ/វៀតណាម
ទី៣ ការបោះឆ្នោតនៃនិតិបញ្ញត្តិនាឆ្នំា២០១៣។
សួរជាសំនួរថា ក្នុងព្រឹត្តិការណ៏ដែលបានរៀបរាប់ខាងលើនះ អ្វីខ្លះជាភាពសម្ពន្ធនឹងលោកសាណង់ដូ ?
បើតាមសង្កេតមើលគឺគ្មាន។
ចុះបើគ្មានហេតុអ្វីក៏លើកមកអធិប្បាយ ? យកមកអធិប្បាយ ព្រោះចង់ជូនជាមតិដល់ខ្មែរពី
ភាពមិនទំនង នៃអំណាចនៅស្រុកខ្មែរបច្ចុប្បន្ននេះ ដែលជាអំណាចមួយដែលយើងឲឈ្មោះថាជាអំណាចឥតវិញ្ញាណ។
អំណាចនេះរស់ក្នុងកម្មវិធីលទ្ធិកុម្មុយនិស្តចិន/វៀតណាម។
ក្នុងកម្មវិធីនេះ ប្រទេសកុម្មុយនិស្តទំាងពីរ គេចែកតួនាទីគ្នាដើរតួក្នុង យុទ្ធភូមិនយោបាយ នៅស្រុកខ្មែរ។
ចិនជាតួ “តំណាងសេចក្តីសង្ឃឹម” ឯចំណែកយួនជាតួ “តំណាងការសង្រ្គោះ”។
តំាងពីឆ្នំា១៩៧០មក ចិនដើរតួជា “សេចក្តីសង្ឃឹម” ធ្វើឲខ្មែរភាគច្រើនណាស់យល់ច្រឡំថា ចិនជាសេចក្តីសង្ឃឹមជាតិខ្មែរ
នំាគ្នាគំាទ្រខ្មែរក្រហម និងសម្តចស៊ីហនុ ព្រោះអ្នកទំាងនោះជាមិត្តនឹងចិន។
សហរដ្ឋអាមេរិកទៀតក៏មានសង្ឃឹមលើចិនថាចិននេះអាចរកដំណោះស្រាយឲខ្មែរបានក្នុងសន្ធិសញ្ញសន្តិភាពរវៀងសហរដ្ឋ
អាមេរិក និងវៀតណាម នៅទីក្រុងបារីនាឆ្នំា១៩៧៣។
ក្នុងសេចក្តីសង្ឃឹមនេះ អាមេរិក បានប្រគល់ជោគវាសនាខ្មែរឲទៅចិន ហើយ បែរខ្នង ឈប់ជួយរបបសារធារណរដ្ឋ
ខ្មែរ ជាសម្ពមិត្រនឹងខ្លួន ទោះបីដឹងថារបបនេះជារបបកំពុងវាយទប់ទល់កងកម្លំាងកុម្មុយនិស្ត និងរំដោះទឹកដីពីកងទ័ព
ហាណូយក៏ដោយ។
បច្ចុប្បន្ននេះទៀតនៅមានខ្មែរ ដែលតំាងខ្លួនជាអ្នកប្រជាធិបតេយ្យ ចេញមុខប្រឆំាងយួននិងអំណាចឥតវិញ្ញាណនៅ
ភ្នំពេញ នំាគ្នាសង្ឃឹមលើចិនកុម្មុយនិស្ត ព្រោះយល់ឃើញថាចិនជាសត្រូវយួន។
យើងមានវាទប្បដិវាទមួយក្នុងចំណុចនេះថាៈ
ចិននិងយួនមិនត្រូវគ្នាក្នុងរឿងការពារប្រយោជន៏គេរៀងៗខ្លួន តែចិននិងយួនមិនែដែលឈ្លោះគ្នាទេក្នុងរឿងខ្មែរ
ចិនចេញមុខការពារខ្មែរក្រហម នៅពេលយួនវាយរបបនេះរត់ចេញពីកម្ពុជា គឺគ្រាន់តែមិនចង់ឲលោកសេរីមាន
ឯកាធភាព ជួយខ្មែរមិនមែនជាកុម្មុយនិស្ត ឲវាយយួនកុម្មុយនិស្តនៅស្រុកខ្មែរ ព្រោះចិនមិនចង់ឲខ្មែរមិនមែនជាកុម្មុយ
និស្តឈ្នះកុម្មុយនិស្តនៅស្រុកខ្មែរ បើខ្មែរមិនមែនជាកុម្មុយនិស្តឈ្នះយួន គឺខ្មែរឈ្នះកុម្មុយនិស្ត ជ័យជំនិះនេះ អាចនឹងនំា
ឲខូចកិត្យានុភាពកុម្មុយនិស្តក្នុងពិភពលោក ។ ការមានសង្ឃឹមលើចិន គឺដូចជាកណ្តុរមានសង្ឃឹមលើឆ្មាដូច្នេះឯង។
លើករឿងយួនដើរតួជាអ្នកសង្គ្រោះខ្មែរមកនិយាយវិញម្តង:
តំាងពិឆ្នំា១៩៧០មកដល់បច្ចុប្បន្នកាល យួនដើតួជាអ្នកសង្គ្រោះខ្មែរជានិច្ច ដូចជាថ្ងៃទី២៩មិនា១៩៧០ វាវាយកងទ័ពខ្មែរ
ដោយប្រកាសមកជួយសង្រោះសម្តេចស៊ីហនុ និងថ្ងៃទី៧មករា១៩៧៩វាវាយរបបខ្មែរក្រហមដោយប្រកាសមកជួយ
សង្គ្រោះពលរដ្ឋខ្មែរ។
បច្ចុប្បន្ននេះទៀតក្នុងមិត្តភាព ខ្មែរ-វៀតណាម គឺយួនប្រកាសការពារបូរណភាពទឹកដីខ្មែរ។ យើងមិនចំាបាច់ធ្វើ
វិភាគអ្វីច្រើនទេក្នុងរឿងយួនសង្គ្រោះខ្មែរនេះ យើងមើលតែលទ្ធផលទៅវិញ យើងឃើញរួចស្រេច ថាសង្គ្រោះបែបនេះ គឺដូច
ខ្លាសង្គ្រោះទន្សាយពីឆ្កែចចកនោះឯង។
តាំងពីឆ្នាំ១៩៧០មក ខ្មែរជឿ ចិនយួនកុម្មុយនិស្ត រស់ដូចកណ្តុរដែលឆ្មាចាប់បានដូច្នេះឯង ឆ្មាយកមកប្រលែងលេង ហើយ
វាចង់សម្លាប់កណ្តុរពេលណាក៏បាន។
យើងគ្រាន់តែសួរជាសំនួរថាៈ បច្ចុប្បន្ននេះ សម្តេចស៊ីហនុ ព្រះអង្គនៅឯណា ? នៅទីក្រុងប៉េកំាង
ចំណែកហាណូយគេទុកព្រះអង្គជាមហាមិត្តភូមិន្ទ របស់គេ។ ក្នុងចំណុចនេះ គួរខ្មែរខ្ចល់ដែរឬទេ ?
ត្រឡប់មករឿងចាប់ខ្លួនលោក ម៉មសាណង់ដូវិញ:
ដូចយើងបានលើកមកបង្ហាញាខាងលើថា របបនយោបាយខ្មែរបច្ចុប្បន្នរស់ក្នុងម្មវិធីកុំព្យូទ័រកុម្មុយនិស្តយួនដែលមានចិន
ជាអ្នកបង្កើតរួម ហើយក្នុងកុំព្យូទ័រ គេមាន កម្មវិធី ប្រឆាំងវិសាណូ សំរាប់ការពារនឹងមេរោគ ដែលគេឲនឈ្មោះថាគំនិត
ស្នេហាជាតិខ្មែររួចស្រេច ឲតែកម្មវិធីរកឃើញគំនិតស្នេហាជាតិខ្មែរ គឺកម្មវិធីនេះវាផ្តើមសង្គ្រាមភ្លាមជាស្វ័យប្រវត្តិនឹងគំនិត
នេះ ឥតចំាបាច់មាននរណាម្នាក់ចុញបញ្ចូលឲដើរនោះឡើយ។
ភាពស្វ័យប្រវត្តិកុម្មុយនិស្តនៅស្រុកខ្មែរ គេបណ្តុះគំនិតឲមានក្នុងគតិបរិវារគេដែលជាខ្មែរ ដែលគេបានលុបរួចស្រេចនូវអ្វី
ដែលហៅថាជាតិខ្មែរក្នុងសម្បជញ្ញខ្លួនស្គាល់ខ្លួនជាមនុស្ស។
ប្រសិទ្ធិភាពកម្មវិធី ប្រឆំាងវិសណូ អាចមានបាន លុះត្រាតែធ្វើដូម្តេចឲខ្មែរជាបរិវារគេ លែងទុកខ្លួនជាមនុស្ស បន្ទាប់មក
ឲរស់ជាសុពចៈបសុសត្វ ឧទាហរណ៏ៈ បើជាសុនខឲខាំខ្មែរ។
យើងឃើញហើយថ្មីៗនេះ ខ្មែរបរិវារគេ(សុនខ?) នាំគ្នាកាត់ដីឲយួនស្រួល ដួចគាត់ផោមឲគេឮ ឥតអៀនខ្មាស់សោះ !
ព្រោះអ្វី ? ព្រោះគាត់លែងជាមនុស្សទៅហើយ។
ពួកគាត់ជាឆ្កែមានម្ចាស់ ខ្លួនវែងលលៃចង្កូមសស្ងាច បើជួបយួនជាម្ចាស់ភ័យខ្លបខ្លាច បើជួបខ្មែរស្លូតបូតខំាគួរខ្លាច
សរសេរដោយៈ ឩប.សង្ហា