Overblog Suivre ce blog
Editer l'article Administration Créer mon blog
20 juillet 2012 5 20 /07 /juillet /2012 11:46

Le général Ith Soun et moi (2005)

photo--2-.jpgគួរលើកមកពិចារណាដែរ

អំណាចជាអ្វី ? ​

 

អំណាចមិនមែនជាវត្ថុ ដែលគេអាចបែងចែកជាប្រភេទបែបនេះបែបនោះបាននោះឡើយឬអ្នកនេះមានឬអ្នកនោះ

ឥតមាននោះទេ។ 

តែគំនិតទុកអំណាចជាវត្ថុនេះ ត្រូវគេយកមកប្រើក្នុងនិតិសាធារណៈដើម្បីបែងចែករវាង អំណាចរដ្ឋ នឹងវិស័យស៊ីវិល

និងឯកជន ឬក្នុងភាសារនយោបាយនៃទេសធម៌ ដូចគេប្រើពាក្យសំរាប់បែងចែក អំណាចនិតិបបញ្ញត្តិ តុលា

ការ នឹងនិតិប្រតិបត្តិ។

យើងដឹងថា អ្នកប្រាជ្ញសង្គមទួទៅត្រូវគ្នា នំាគ្នាច្រានចោលនូវ គំនិតប្រើពាក្យប្រៀបធៀប និងសារាជាតិនិយមនៃ ពាក្យអំណាច។

ឧទាហរណ៏ដូចគេទម្លាប់និយាយ អំណាចទឹកប្រាក់ ឬអំណាចវិទ្យាសាស្រ្តជាជាងនិយាយឲចំថា អំណាចសេដ្ឋី ឬអំណាចអ្នក

ប្រាជ្ញវិទ្យាសាស្រ្ត។

ម្យ៉ាងទៀត អ្វីជាសារជាតិនិយមនៃពាក្យអំណាច និយាយលើកឡើងដោយឥតយកមកនិយាយក្នុង ប្រព័ន្ធនៃការទាក់ទង

គ្នាទៅវិញទៅមក និងបរិការណ៏ នៃប្រវត្តិសាស្រ្ត ដែលជាប្រវត្តិការណ៏របស់ អត្ថន៏យនៃពាក្យដែលលើយកមកនិយាយខាង

លើនេះ។

ពិតមែនតែយើងអាចដឹងថាប្រាក់ វាមានអំណាចទៅលើផ្សារសេដ្ឋកិច្ច តែវាគ្មានឥតទ្ធិពលអ្វីទំាងអស់លើ សមរភូមិនៃវិទ្យា

សាស្រ្តឬក្នុងសង្គមយុកដំបូង ព្រោះយើងដឹងថាមិនមែនប្រាក់ទេជាអ្នកបង្កើតការចេះដឹង ហើយក្នុងសង្គមយុកដំបូង

ភោគទ្រពមិនមែនជាប្រភពនៃអំណាចនោះទេ។

អំណាចមានប្រភពក្នុងជំនឿ ដូចសង្គមវិទូបារាំងឈ្មោះ ក្លូត.លេវី ស្រ្តូស និយាយថា ជំនឿលើមេធ្មប់ ជាប្រភពនៃអំណាច

មួយ។

ក្នុងទស្សនៈសង្គមវិទូនេះ គឺចង់បង្ហាញ ថាអំណាចមិនមែនជាវត្ថុនោះទេ វាជា ការទាក់ទងនៃសង្គម,ជាពិសេសជាទំនាក់

ទំនង ទល់មុខគ្នារវាងបុគ្គលនិងបុគ្គល។

ទីនេះយើងមិនយក ស្សនៈអំណាច ការទាក់ទងនៃសង្គម មកសិក្សាក្នុងជំរៅនោះទេ យើងគ្រាន់តែលើកផ្នែកមូយនៃអំណាច

មកជូនជាមតិសំរាប់អ្នកអានយកពិចារណា។ ប្រធានដែលយើងលើកយកមកអធិប្បាយទីនេះគឺ អំណាច និង អាជ្ញា

យើងដឹងថាគ្រប់ការទំនាក់ទំនង ការគ្របសង្កត់-ការស្តាប់បង្គាប់ឬ(អនុភាព)មានជាធម្មតានៅក្នុងគ្រប់សង្គម

នៃមនុស្សនិង សង្គមនៃសត្វ ដែលមាន ឋានានុក្រម

ក៏បន្តែយើងសង្កតឃើញថានៅក្នុងសង្គមនៃសត្វ វាគ្មាន ការទំនាក់ទំនងក្នុងសេចក្តីបញ្ញាឬបង្កាប់-ការស្តាប់ឪវាទ

(ឬ អាជ្ញា) រវាងមេនិងកូន។

មេឃ្មុំ,មេស្រមាច,មេកណ្តៀរ ដែលយើងនឹកស្មានថាជាមេមានបញ្ញាទៅលើ ឃ្មុំ,ស្រមាច,កណ្តៀរក្នុងសម្បុកនោះ មិនមែនជា

បែបបញ្ញាក្នុងន័យជា”មេបញ្ញាការ”ជាអ្នកដឹកនំាឬជាអ្នកសម្រេចសេចក្តីណាមួយនោះឡើយ ទោះបីមេនោះជាគោលចាំបាច់

ក្នុងការរស់នៅក្នុងសម្បុកក៏ដោយ។

ការយកសង្គមនៃសត្វខាងលើនេះ មកប្រដូចនិងសង្គមនៃមនុស្ស វាគ្មានយុត្តការណ៏នោះទេ ព្រោះឃ្មុំ,ស្រមាច,កណ្តៀរនិមូយ

មានមុខនាទីរបស់ខ្លួនទៅតាមសភាវគតិ  ឥតចាំបាច់ទទួលបញ្ញាអ្វីនោះឡើយ ព្រោះជាយន្តការសារិរិកដែលជាច្បាប់

​​​ធម្មជាតិនៃការរៀបចំសង្គមរបស់បាណសត្វនោះ។  

តែបើនិយាយអំពីពាក្យ “សេចក្តីបញ្ញា” គឺថាអ្នកទទួលបញ្ញា អាចមានអំណាច ធ្វើអ្វីផ្សេងទៀតបាន ក៏ប៉ុន្តែយើងឃើញអ្នក

ទទួលបញ្ញាយកកិច្ចការនោះទៅអនុវត្តិយ៉ាងផ្ចិតផ្ចង់ ឥតមានប្រកែកអ្វីនោះទេ ព្រោះគេជឿលើធម្មានុរូបភាពឬភាពត្រូវ

ច្បាប់នៃអំណាចរបស់អ្នកបញ្ញា។

ការទំនាក់ទំនងនៃអាជ្ញានេះ ជាការបង្កើតរបស់មនុស្សសំរាប់រកការរៀបរយនៃការរ់នៅក្នុងសង្គម,ជាតក្កកម្ម(ការបង្កើត)

មួយ បង្ហាញឧត្តមភាពនៃមនុស្សដោយប្រៀបធៀបទៅនឹងសង្គមសត្វ។

ទស្សនវិទូបារាំង ឈ្មោះអេដងាដ្តមូរាំង សរសេរថា ការខុសគ្នារវៀងសង្គមមនុស្សនិងសង្គមស្វាគឺគេសង្កេតឃើញថា

នៅក្នុងរយៈកាលនៃការវិវឌ្ឍន៏មួយនៃសង្គមទំាងពីរនេះ មនុស្សទោះបីនៅរក្សាសត្តភាពក្នុងការទំនាក់ទំនងជាអនុភាព

(ដែលមិនដែលមានជាស្ថាពរ) គឺជាសត្វលោកមួយ ដែលអាចមានចំណងនឹងគ្នាក្នុងការទំនាក់ទំនងជាអាជ្ញា។

ការទំនងទំនងជាអាជ្ញានេះ គឺមនុស្សនាំគ្នាបង្កើតឡើងគ្រប់សណ្ឋាន,គ្រប់កំរិត ក្នុងគោលបំណងរករបៀបរៀបរយក្នុង

សង្គមនិងជាទិសភាពក្នុងសកម្មភាពរួម គឺការផ្សំគ្នានូវ អំណាចនយោបាយ,អនុភាពនៃសាធារណៈជន និងច្បាប់ជាអាជ្ញា។

ក្នុងសមាយោគនេះយើងអាចធ្វើអនុមានបានថា មនុស្សជាសត្វលោកតែមួយគត់ដែលអាចជំទាស់នឹងសណ្តាប់ធ្នាប់

សង្គមមួយដែលគេបានរៀបចំឡើង ដោយហេតុនេះ មនុស្សម្នាក់ៗមានលទ្ធភាពយល់ព្រម ឬមិនយល់ព្រម ស្តាប់បង្គាប់

មនុស្សម្នាក់ទៀតជាអ្នកបញ្ញា។

លទ្ធភាពនេះជាអាការៈអធិភាពរបស់មនុស្សលើសត្វទាំងពួង ជាអាការៈមានក្នុងពូជពង្សនៃមនុស្ស ដែលជាច្បាប់

ធម្មជាតិ។ តែមានសង្គមវិទូមូយចំនួន គេយល់ឃើញថាកំលាំងបាយ,អាវុធ អាចបង្ខំមនុស្សឲស្តាប់បង្គាប់បាន ដូចជំនាន់

ខ្មែរក្រហមៈ “ធ្វើតាមអញឬស្លាប់”,ដូចលោក ហុនសែន(ជាអ្វី?) ក្លំាងពូកែណាស់ គាត់ប្រើសំដីឡើងសុតតែដាក់ខ្នោះខ្មែរឲតែ

ចូលស្រុក យើងគ្រាន់ចង់ប្រាប់លោកហុនសែន បើលោកពូកែលោកមកបរទេស ធើ្វការប្រជុំជាសាធារណៈជាមួយសហគមន៏

ខ្មែរ ធ្វើកាពិភាក្សាតទល់នឹងខ្មែរឲសមខ្លួនតាំងខ្លួនជាអ្នកក្លាហាន សហគមន៏ខ្មែរនៅបរទេសធានាគ្រប់បែបយ៉ាងចំពោះ

សន្តិសុខនឹងសេចក្តីថ្លៃថ្នូរក្នុងឋានៈលោកជានាយករដ្ឋមន្រ្តី កុំតែក្លាហានក្នុងបន្ទាយអង្គរក្សរបស់លោក។

ឯទៀតក្នុងសំដីលោករកចាប់អ្នកនេះអ្នកនោះ បំពានលើច្បាប់ បើលោកក្លាហានលោកមកនិយាយក្នុងវិទ្យុនិងទូរទស្សនៅ

អាមេរិកម្តងដូចលោកបាននិយាយក្នុងបន្ទាយលោកម្តងលមើល ប្រាកដជាសហគមន៏ខ្មែរគេប្តឹងឲអាជ្ញាធរចាប់ខ្លួនលោក

ដាក់ខ្នោះ ដូចលោកនិយាយស្រាប់ គឺមិនពីមុខទេ គឺពីខាងក្រោយខ្នង។

ជាការធម្មតា លោកមានអង្គរក្សការពារលោក ចំណែកអ្នកប្រឆាំងលោកនៅនាយសមុទ្រ គេមានច្បាប់ការពារខ្លួនគេ

ដែរមិនមែនគេគ្មានសេចក្តីក្លាហានឲលោកបំពានច្បាប់ដាក់ខ្នោះគេនោះទេ។

លោកយកកំលាំងបាយសម្លុតតែខ្មែរគ្នាឯងទេ តែលោកខ្លាចយូន កាត់ដីឲយូនស្រួលណាស់ តើខ្មែរណាម្នាក់ដែលមាន

មនសិការជាតិអាចនៅជឿលោកជាអ្នកស្នេហាជាតិបាន។

ត្រឡប់មកអធិប្បាយអំពីកំលាំងអាចបង្ខំមនុស្សឲស្តាប់បង្គាប់បាន។

ទស្សនៈមិនពិតជាត្រូវនោះឡើយ ព្រោះថានៅពេលណាអ្នកណាម្នាក់ប្រើកំលាំងសម្លុតឲគេស្តាប់បង្គាប់ខ្លួនដូចយ៉ាងរហូតទៅ

ដល់សម្លាប់គេបើគេមិនធ្វើតាមខ្លួន ក្នុងលក្ខណៈនេះគេមិនទុកកំលាំងនោះជាអំណាចនោះទេ គេអាចនិយាយទៀតថាអ្នក

នោះគ្មានអំណាចឬបាត់អំណាចទៅវិញទេព្រោះការទំនាក់ទំនងតាមផ្លូវអំណាច គឺមានការយល់ព្រមទៅវិញទៅមករវៀង

អ្នកបញ្ញានិងអ្នកអនុវត្តិ ចំណែកការប្រើកំលំាងគឺមានតែការបង្ខិតបង្ខំពីសំណាក់អ្នកមានកម្លាំងតែប៉ុណ្ណោះសំរាប់គោល

បំណងខ្លួនតែប៉ុណ្ណោះ។

ក្នុងចំណុចនេះហើយដែលគេអាចឲភាពខុសគ្នារវៀង កំលាំងនិងអំណាច ដោយហេតុនេះ យើងអាចបញ្ចាក់ដល់ប្រជាពលរដ្ឋ

ខ្មែរបានជ្រាបថាអ្នកដឹកនាំនៅភ្នំពេញបច្ចុប្បន្នគ្មានអំណាចអ្វីនោះទេ គឺមានតែកម្លំាងនិគ្រោះសំរាប់ផលប្រយោជន៏គេតែ

ប៉ុណ្ណោះ។

កម្លាំងនេះគ្មានច្បាប់ជាអាជ្ញានោះទេ រូមសេចក្តីមក គឺគ្មានធម្មានុរូបភាពនោះឯង។

 

*យន្តការសារិរិក​ = Mécanisme physiologique

សរសេរដោយៈ ឩប សង្ហា

Partager cet article

Repost 0

commentaires