គួរលើកមកពិចារណាដែរ
គំនិត១៧កក្តដា២០១២
តាមការតាមដានរបស់យើង យើងមើលឃើញគំនិត១៧កក្តដាដូច្នោះ ៖ រួបរួមអ្នកប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល
បច្ចុប្បន្ន តាមរបៀបអហិង្សា ដើយយកការបោះឆ្នោតជាសេរី ត្រឹមត្រូវ នឹងយុត្តិធម៏ ជាយុទ្ធវិធី។
ក្នុងគំនិតរួបរួមនេះជាឧត្តមគំនិតពិតសំរាប់ជាតិខ្មែរនាបច្ចុប្បន្ននេះ តែជាបញ្ហាដ៏ធំណាស់មួយសំរាប់អ្នកប្រជាធិបតេយ្យ
ព្រោះថា គណៈបក្សប្រឆាំងពីរបច្ចុប្បន្ននេះ(ប្រហែលរួមគ្នាជាមួយ ?)ដាក់កំណត់មុនដំបូងជាស្រេច ក្នុងកម្មវិធីរបស់គេគឺ
ការចូលរូមការបោះឆ្នោតនាខែកក្តដាឆ្នាំ២០១៣ខាងមុខនេះ,ពិតណាស់ហើយថា ក្នុងសេចក្តីថ្លែងការរួមគាត់កត់បញ្ចាក់
អំពីល័ក្ខខណ្ឌថាការបោះឆ្នោតត្រូវមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សំនួរទី១:តើវត្តមានលោកសមរង្សីនៅស្រុកខ្មែរជាល័ក្ខខណ្ឌខានមិនបានសំរាប់ចូលរួមការបោះឆ្នោត?
សំនួរទី២:តើគណៈបក្សប្រឆាំងរួមតែមួយ(?) មានមធ្យោបាយបែបណាខ្លះសំរាប់ឲការបោះឆ្នោតខាងមុខនេះមានលក្ខណៈ
ដូចដែលខ្លួនចង់បាន? លក្ខខណ្ឌនេះជាលក្ខខណ្ឌដែលត្រូវមានជាមុន មុនចូលរួមការបោះឆ្នោត?
សំនួរទី៣:គណបក្សប្រឆាំង ដាក់កំរិតលក្ខខណ្ឌត្រឹមណាខ្លះដែលខ្លួនយល់ឃើញថា សមល្មមនឹងអាចចូលរួមបោះឆ្នោតបាន
ក្នុងការជជែកគ្នាជាមួយគណៈបក្សកាន់អំណាចបច្ចុប្បន្ន ធ្វើការទាមទារឲមានកាប្រែច្បាប់និងការរៀបចំការបោះឆ្នោត?
សំនួរទី៤:អាការអ្វីខ្លះ ដែលអាចចាត់ទុកជាអ្នកប្រជាធិបតេយ្យ?
សំនួរទី៥:ក្នុងចំណោមអ្នកដឹងនាំបច្ចុប្បន្ន និងអតីតកាល អ្នកណាខ្លះដែលគណៈបក្សប្រឆាំងចាត់ទុកជាឃាដករសម្លាប់
ជាតិ? សម្លាប់មនុស្ស? ឬជាមេរោគរបស់សង្គមខ្មែរ?
សំនួរទី៦:កត្តាអ្វីខ្លះដែលចំរុញឲគណៈបក្សប្រឆំាងទាំងពីរចូលរួបរួមគ្នាបង្កើតគណៈបក្សថ្មីមួយ?
សំនួរទី៧:តើគណៈបក្សថ្មីនោះមានគោលជំហរបែបណាខ្លះចំពោះមុខរបបនយោបាយបច្ចុប្បន្ននៅស្រុកខ្មែរ?
យើងលើកសំនួរខាងលើនេះឡើង គ្មានគោលបំណងតំាងខ្លួនជាជនអភិមានី ចង់ធ្វើអាចារ្យប្រដៅអ្នកណានោះឡើយ,យើង
គ្រាន់តែមានការប្រុងប្រយ័ត្នសំរាប់ខ្លួនយើងផង សំរាប់ខ្មែរទួទៅផង ថាជាតិខ្មែរយើងបច្ចុប្បន្ននេះអស់មានពេលវេលាធ្វើអ្វី
សាកមើលទៀតហើយ ព្រោះថាទង្វើណាមួយដែលគ្មានខ្មឹមសារ ធ្វើឲតែបានធ្វើ គឺជាថ្នាំពុលសំរាប់ជាតិ។
កុំនាំគ្នាស្រែកហៃអើទៀត ប្រយ័ត្នជាតិស្លាប់មិនដឹងខ្លួន,ពិតប្រាកដជាយើងមានការរីករាយឃើញគណៈបក្សប្រឆំាងធ្វើ
ការរួបរួមគ្នា តែគណៈបក្សប្រឆាំងទាំងពីរនេះ គាត់មិនទាន់បានបង្ហាញក្នុងសក្មមភាពនយោបាយគាត់ថាគាត់មាន
អាការគ្រប់លក្ខណ៍ជាអ្នកស្នេហាជាតិពិតប្រាកដនោះទេ,មិនមែនគ្រាន់តែគាត់នាំគ្នាប្រកាសរួបរួមគ្នា,យើងនាំគ្នាមើល
ឃើញគាត់ជាព្រះបាទធម្មឹក,គាត់នៅមានវិញ្ញាសាច្រើនណាស់សំរាប់ឲខ្មែរមានសេចក្តីសង្ឃឹមលើគាត់ថាពិតជាអ្នកដឹងនំា
ខុសពីអ្នកដឹកនំាគណៈបក្សកាន់អំណាច។
មុននឹងបញ្ចប់យើងចូលរួមទុក្ខជាមួយលោកម៉មសាណង់ដូ,គ្រួសារលោក នឹងអ្នកស្នេហាជាតិទាំងឡាយដែលកំពុងរងគ្រោះ
អំពីអំពើប្រកបដោយវិសមធម៌ពីសំណាក់រដ្ឋាភិបាលប្រើកំលាំងបាយ។
សរសេរដោយៈ ឩប សង្ហា