Essai sur les communistes indochinois
Drapeau de la République Khmère (1970-1975)
ជាពន្លឺនយោបាយសំរាប់យុវជនខ្មែរដែលកំពុងរស់ក្នុងអន្ធភាពកុម្មុយនិស្តអាស៊ី
សាកល្បងសិក្សាអំពីកុម្មុយនិស្តឥណ្ឌូចិន
(បោះពុម្ពផ្សាយពីសាលាសង្គ្រាមនយោបាយនៃសាធារណៈរដ្ឋខ្មែរខែមិថុនាឆ្នំា១៩៧៣)
I.សេចក្តីសង្កេត
ទី១:កុម្មុយនិស្តឥណ្ឌូចិននេះ,ខ្លះធ្លាប់ឲឈ្មោះថាកុម្មុយនិស្តយួន,ខ្លះទៀតថាយួនខាងជើង,ខ្លះទៀតថាជាយួនយៀកមិញខ្លះ
ថាយួនយៀកកុង,ការពិតទំាងអស់នេះមានតែមួយគត់គឺកុម្មុយនិស្តដែលយើងឲថា“កុម្មុយនិស្តឥណ្ឌូចិន”នេះឯង។
ដោយហេតុថាកុម្មុយនិស្តឥណ្ឌូចិនមានឬសមានគល់ជា “យួន” យើងតោងសិក្សាអំពីយួននេះ ក្នុងឋានៈជាជាតិសាសន៏
មួយឲបានស្គាល់បន្តិចសិន។
ក.ដើមកំណើតនៃជនជាតិយួន
ជនជាតិយួនមានដើមកំណើតនៅស្រុកចិន,ម្តុំខាងត្បូងសៀងហៃ,តាមទំនាបនៃដីទន្លេយ៉ង់សេ,ពួកនេះមានឈ្មោះដើម
ហៅថា,ណាំវៀតឬយូវ៉េ ដែលខ្មែរយើងឲឈ្មោះថាយួន,សាសន៏យួននេះក្មានជាប់ពូជអំបូរជាមួយខ្មែរទេ។
ខ.ការរាតត្បាតនៃជាតិយួនមកលើដែនតុងកឹង
ដែនតុងកឹងឬដីទំនាបទន្លេក្រហម,ដែលយួនហៅថា“ប៉ាក់គី”ឬដែលយួនកុម្មុយនិស្តនិយមហៅថា“បាក់បូ”ជាដីរបស់
កុលសម្ពុន្ធ ម់យ,ថៃ,ម៉ន។ល។
លុះដល់ឆ្នាំ១១១ មុន គ.ស.ទើបជនជាតិយួនវាតទីមកលើតំបន់នេះ,គេតំាងធានីមួយឈ្មោះហៅថាក្រុងដុងគិញ,ដែល
ក្រោយមកដូរឈ្មោះថាហាណូយ ចំណែកជនជាតិដើមក៏នាំគ្នាភៀសខ្លួនឡើងទៅលើភ្នំអស់ទៅ។
តុងកឹងឬបាក់គីនេះស្ថិតនៅក្រោមការត្រួតត្រាចិនប្រហែល១០០០ឆ្នំា,គឺពីឆ្នាំ១១១មុនគ.ស.រហូតដល់ឆ្នាំ៩៣៩នៃគ.ស.។
គ.ការវាតនៃជនជាតិយួនមកលើនគរចំប៉ានគរចាមឬចំប៉ានេះ,លាតសន្ធឹងតាមឆ្នេសមុទ្រចិន,ចាប់ពីខែត្រក្វាប៉ីញ
រហូតដល់ខែត្រជាន់ធាត ដែលមានធានីឈ្មោះពិជ័យ។
ជនជាតិយួនបានដណ្តើមយកនគរចំប៉ានេះពីចាមបាន ក្នុងកំឡុងឆ្នាំគ.ស.៦០៥រហូតដល់គ.ស.១៤៧០,គេប្រែឈ្មោះ
ហៅថាអាណ្ណាមឬដែលយួននិយមហៅ“ទ្រុងគី “យួនកុម្មុយនិស្ត និយមហៅថា “ទ្រុងបូ” ដែលមានធានីឈ្មោះក្រុងវ៉េ។
ក្នុងការដណ្តើមយកនគរចាមនេះ យួនគេប្រើមធ្យោបាយពិសេស៣យ៉ាងគឺ៖
-លបជ្រៀតជ្រែកចូលតាំងទីរស់នៅដោយសន្តិវិធី
-ការណាចូលតាំងទីបានហើយគេនាំគ្នាធ្វើឲអំណាចកណ្តាលខ្សោយ
-អន្តាគមយោធា
ក្រៅពីនេះ គេមានប្រើកលឧបាយផ្សេងៗ,ដូចជាសំណូកសូកប៉ាន់ជាស្ត្រីស្អាតឬជាវត្ថុមានដំឡៃ។ល។
ឩទាហរណ៏កាលពីឆ្នាំ១៣០៦,ស្តេចយួនបានលើកកូនក្រមុំឈ្មោះនាង“ត្រាន”ទៅថ្វាយស្តេចចាមឈ្មោះព្រេះបាទឆេម៉ាន់
ដែលនាំឲចាមខាតបង់ខែត្រមួយយ៉ាងធំគឺខែត្រអូលី ឯកសារខ្លះថាអូ,ជាខែត្រមួយ,ឯលី,ក៏ជាខែត្រមួយដែរ,ដែលយួន
ប្រែឈ្មោះជាធុយអានវ៉ា។
ឃ.ការរាតត្បាតនៃជនជាតិយួនមកលើកម្ពុជាក្រោម
ក្នុងការដណ្តើមយកដីខ្មេរនៅកម្ពុជាក្រោមនេះ យួនប្រើមធោប្បាយ ដូចដែលបានប្រើដើម្បីដណ្តើមយកនគរចាមដូច្នេះដែរ
គេបានប្រើពេលពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៩៤៩ ទើបយកកម្ពុជាក្រោមបាន, ដីយើងនៅកម្ពុជាក្រោមបើរាប់ទាំងកោះត្រឡាច
និងកោះត្រល់មាន ២១ខែត្រ ដែលមានឈ្មោះនៅខ្មែរ៖
១.ទួលតាម៉ូក =THUDAUMOT
២.ត្រពាំងស្រែកាគ្រី =BIEN HOA
៣.ស្រែអំបិល=BARIA
៤.រោងដំរី=TAYNINH
៥.ព្រៃនគរ=SAIGON (HO CHIN MINH)
៦.ដំបូកកោង=GOCONG
៧.មេសរ=MYTHO
៨.កំពង់ឫស្សី=BENTRE
៩.មាត់ជ្រូក=CHAUDOC
១០.ពាមបារាជ=LONGYUEN
១១.ផ្សារដែក=SADEC
១២.ឡងហោ=VINHLONG
១៣.ព្រះត្រពាំង=TRAVINE
១៤.ពាម=HATIEN
១៥.ក្រមួនសរ=RACHIA
១៦.ព្រែកឬស្សី=CANTHO
១៧.ឃ្លាំង=SOCTRANG
១៨.ពលលាវ=BACLIEU
១៩.ទឹកខ្មៅ=CAMAU
២០.កោះត្រល់=PHU QUOC
២១.កោះត្រឡាច=CONG SONG OU POULO CONDOR
គួរកត់សំគាល់ថា ឈ្មោះខែត្រខ្មែរទំាងនេះត្រូវយួនដូរឈ្មោះជាច្រើនលើកជាច្រើនសារប្រយោជន៏ដើម្បីបំបាត់ឲអស់នូវអនុ
ស្សាវរីយ៍ទំាងឡាយរបស់ម្ចាស់ស្រុក។
មកដល់ត្រង់នេះយើងឃើញថាក្នុងកំឡុងពេលប្រហែល២០០០ឆ្នំាជនជាតិយួនបានដណ្តើមយកដីគេឯងបានជាច្រើនគឺ
ប្រមាន ៣៣៤.០០០គម២. ព្រឹត្តិការណ៏នេះង្នកប្រាជ្ញប្រវត្តិសាស្រ្ត និយមឲឈ្មោះថា“មហាដំណីរនៃជនជាតិយួនឆ្ពោះទៅទិស
ខាងត្បូង”។
ទី២ :តើអ្នកណាខ្លះជាកុម្មុយនិស្តពេញលក្ខណៈ
បណ្តាអ្នកដឹកនំាធំៗ នៃកុម្មុយនិស្តឥណ្ឌូចិន មានតែហូជីមិញមួយគត់ ដែលជាសមាជិកពេញលក្ខណៈនៃអន្តរជាតិទី៣នៅ
ក្រុងមូស្កូ, អ្នកដឹកនំាឯទៀតៗ សុទ្ធតែជាអ្នកជាតិនិយមទាំងអស់, ប៉ុន្តែគេនាំគ្នាជ្រើសរើសយកលទ្ធិកុម្មុយនិស្តនេះគឺ
ដើម្បីជាមធ្យោបាយមួយដើម្បីសម្រេចនូវគោលបំណងគេក្នុងការបំរើភលប្រយោជន៏ប្រទេសជាតិគេតែប៉ុណ្ណោះ។
ទី៣ :គោលលបំណងរបស់កុម្មុយនិស្តឥណ្ឌូចិន
ទី៣ក-ទាមទារយកដីកម្ពុជាក្រោមដោយយកលេសថា “ឯកភាព” នៃជនជាតិយួន,
ទី៣ខ-ទាមទារឯកឬាជប្រទេសយួន,
ទី៣គ-ដេញបារាំងចេញពីឥណ្ឌូចិន,
ទី៣ឃ-ត្រួតត្រាមឥណ្ឌូចិនជំនួសបារាំង។
គួរកត់សំគាល់ថា ហូជីមិញ បានដើតួជាដំណាងប្រជាពលរដ្ឋទំាងឡាយនៅឥណ្ឌូចិន តាំងពីឆ្នាំ១៩១៩, កាលណោះហូជីមិញ
បានធ្វើញត្តិមួយក្នុងនាម “ឥណ្ឌូចិន” សូមចូលជួបលោកប្រធានាធិបតី វិលសុននៅក្រុងបារី។
ទី៤ :បុព្វហេតុធំៗដែលនំាឲយួនជ្រើសរើសលទ្ធិកុម្មុយនិស្តមកធ្វើជាមធ្យោបាយដើម្បីដណ្តើមយកឥណ្ឌូចិន
ទី៤ក-បដិវត្តន៍នៅស្រុកចិនឆ្នាំ១៩១១
ដើម្បីរំលំរបបរាជានិយមនោះ អ្នកដឹកនំាបដិវត្តន៍ចិនបានហៅអ្នកជំនាញការរុស្ស៊ីជាច្រើនឲមកធ្វើការក្នុងប្រទេសលោក
ហូជីមិញក៏ត្រូវបានអង្គការអន្តរជាតិទី៣នៅក្រុងមូស្គូរប្រើមកឲធ្វើការនៅប្រទេសចិនដែរក្នុងឋានៈជាង្នកបកប្រែភាសា
ឲអ្នកជំនាញការរុស្ស៊ី, ង្នកជំនាញការទំាងឡាយនោះបានខិតខំប្រឹងប្រែងធ្វើសកម្មភាពបំរើចលនាកុម្មុយនិស្តអន្តរជាតិ
យ៉ាងខ្លំាង, ដោយមានជំនួយពីហូជីមិញផង ពួកយួនដែលរស់នៅក្នុងប្រទេសចិនក៏បាក់ចិត្តបាក់គំនិតដោយសារការ
ឃោសនានៃរបស់អ្នកជំនាញការទំាងនោះទៅ។
ម្យ៉ាងទៀត, សមាជទី២នៃអន្តរជាតិទី៣នៅឆ្នាំ១៩២០បានសម្រេច៖
-បង្កើតការិយាល័យនយោបាយរបស់កុម្មុយនិស្តនៅក្រុងសៀងហៃនៃប្រទេសចិន ដើម្បីងាយនឹងផ្តល់ជំនួយគ្រប់បែបយ៉ាង
ចំពោះកុម្មុយនិស្តអាស៊ី,
-“ជួយរំដោះ” ប្រទេសទំាងអស់ក្នុងលោកឲផុតពីអាណានិគមនិយមចាស់,
-គាំទ្រចលនាស្នេហាជាតិទំាងអស់ក្នុងលោក។
ទី៤ខ-ព្រឹត្តិការណ៏នៃកុម្មុយនិស្តចិន
គណបក្សកុម្មុយនិស្តចិនបានចាំកំណើតនៅឆ្នាំ១៩២១, ពួកនេះដណ្តើមអំណាចពីលោកចាងកៃឆែកបាននៅឆ្នាំ១៩៤៩
ចាប់ពីពេលនោះមកកុម្មុយនិស្តចិនបានក្លាយទៅជាបង្អែកមួយយ៉ាងមាំបំផុតសំរាប់កុម្មុយនិស្តយួនឬឥណ្ឌូចិន,ជំនួយ
ខាងសម្ភារៈគ្រប់បែបយ៉ាងមកពីរុស្ស៊ីក្តី មកពីប្រទេសកុម្មុយនិស្តឯទៀតៗក្តី ត្រូវដឹកកាត់ប្រទេសចិនទំាងអស់,មិនតែ
ប៉ុណ្ណោះជ័យជំនិះរបស់ម៉ៅសេងទុងបានទៅជាបង្អែកខាងចិត្តសាស្រ្តមួយធំរបស់ហូជីមិញ។
ទី៤គ-រណសិរ្សប្រជាមានិតុនៃប្រទេសបារាំងរបស់លោកឡេអុងព្លុម
នៅឆ្នាំ១៩៣៦ ពួកកុម្មុយនិស្តបារាំងបានឡើងកាន់អំណាចនៅប្រទេសបារាំងក្រោមការដឹកនាំរបស់ឡេអុងព្លុម,ក្នុងឋានៈ
ជាកុម្មុយនិស្តដូចគ្នារណសិរ្សប្រជាមិនិតុរបស់ឡេអុងព្លុមបានជួយជ្រុំជ្រែងកុម្មុយនិស្តឥណ្ឌូចិនរបស់ហូជីមិញយ៉ាងច្រើន។
ទី៤ឃ-កត្តាហូជីមិញ
កត្តាមួយដែលធំជាងគេក្នុងការដែលកុម្មុយនិស្តឥណ្ឌូចិនមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺការប្រឹងប្រែងរបស់ហូជី
មិញនេះតែម្តង។
តទៅនេះជាជីវប្រវត្តិសង្ខេបរបស់ហូជីមិញៈ ហូជីមិញជាកូនអ្នកចេះដឹងម្នាក់នៅតំបន់តុងកឹង, គាត់មិនបានរៀនសូត្រ
ជ្រៅជ្រះទេ, ចាប់តំាងពីអាយុពេញវ័យមកគាត់ជា “បោយ”នៅក្នុងកាប៉ាល់ជំនួញមួយនៃក្រុមហ៊ុន« Messageries
maritimes » ដេលរត់ផ្លូវពីចុងបូព៌ាទៅទ្វិបអឺរ៉ុបពីទ្វិបអឺរ៉ុបទៅអាមេរិកឡាទីន, បន្ទាប់មកគាត់ទៅធ្វើបោយនៅភោជ
និដ្ឋានមួយនៅក្រុងឡុងដ៏, ពេលសង្គ្រាមលោកលោកលើកទី១ គាត់រត់ទៅក្រុងបារីស៍, នៅឆ្នាំ១៩២០ គាត់ចូលជាសមាជិក
នៃអន្តរជាតិទី៣នៅក្រុងមុស្គូ, ចាប់តំាងពីពេលនោះមក ហូជីមិញធ្វើនយោបាយដល់ស្លាប់។
II.ប្រវត្តិសង្ខេបនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន
ទី១ :សហគមយុវជនបដិវត្តន៍យួនៈ
ហូជីមិញដែលកាលណោះមានឈ្មោះជា ង្វៀងអៃកុកនៅឡើយ បានដឹកនាំអ្នកស្នេហាជាតិយួនដើម្បីបង្កើតនៅសមាគមនេះ
ឡើងនៅក្រុងកង់តុងក្នុងប្រទេសចិនក្នុងគ.ស.១៩២៥, សមាគមនេះបង្កើតឡើងក្នុងគោលបំណងអប់រំជនជាតិឲមាន
ស្មារតីជាតិនិយម, សមាជិកសំខាន់ៗដែលបង្កើតសមាគមនេះគឺ ហូជីមិញ,ហូទុងម៉ៅ,ឡែហុងជុង,ហុងសុង,ភាំវ៉ាន់ដុង។ល។
អង្គការដែលសំខាន់ជាងគេរបស់សមាគមនេះគឺទស្សនាវដ្តីមួយឈ្មោះ “យុវជន” នៅឆ្នាំដដេលនេះអ្នកស្នេហាជាតិទាំង
ឡាយដែលទើបនឹងចេញពីកោះត្រឡាច បានបង្កើតគណបក្សមួយឈ្មោះគណបក្សបដិវត្តិន៏នៃយួនថ្មី, ក្រោយមកគណបក្ស
នេះដោយមានបំណងដូចហូជីមិញ ក៏ចូលជាសមាជិកនៃសមាគមយុវជនបដិវត្តិន៏យួនទៅ,លុះដល់ឆ្នាំ១៩២៧លោកចាងកៃ
ឆែកបានដេញពួកអ្នកជំនាញការរុស្ស៊ី ហើយនឹងហូជីមិញទៅមុស្គូវីញ,សមាជិកសំខាន់ៗខ្លះទៀតត្រូវចិនចាប់បានហើយ
ដាក់គុក។
ដល់ឆ្នាំ១៩២៩,ហុងសុង ដែលជាអ្នកទទួលខុសត្រូវចំពោះសមាគមជំនួស,ហូជីមិញ,បានកោះប្រជុំសមាជិកដែលនៅសល់
ទាំងប៉ុន្មាននៅក្រុងហុងកុង,សមាគមនេះក៏ត្រូវរលាយនៅពេលនោះទៅ,សមាជិកទាំងប៉ុន្មានបែកគ្នាជា៣ពួក,ហើយ
បង្កើតគណបក្ស៣។
ទី២ :គណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ
គណបក្សនេះកើតឡើងនៅខែមិថុនា១៩២៩,សមាជិកភាគច្រើនមកពីសមាគមយុវជនបដិវត្តិន៍យួន,ខ្លះទៀតគណបក្ស
យួនថ្មី,ខ្លះទៀតមកពីសមាគមឥណ្ដូចិនរបស់ង្វៀងអាននិញ។
ទី៣ :គណបក្សកុម្មុយនិស្តអាណ្ណាមឹកៈ
គណបក្សកុម្មុយនិស្តអាណ្ណាមឹកនេះកើតឡើងកាលពីខែតុលា១៩២៩,អ្នកបង្កើតគ្មានគោលនយោបាយធំឌុំទេ,គឺគ្រាន់តែ
ដេញជើងគណបក្សកុម្មុយនិស្តឥណ្ឌូចិនតែប៉ុណញនោះ។
ទី៤ :សហភាពគណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ
គណបក្សនេះកើតនៅខេមករា១៩៣០,អ្នកដែលបង្កើតគឺភាគច្រើនជាសមាជិកឆ្មេងនិយមនៃគណបក្សយួនថ្មី,គោល
បំណងរបស់គេមិនខុសពីគោលបំណងគនបក្សឥណ្ឌូចិនខាងលើនោះប៉ុន្មាននានទេ,សមជិកគណបក្សនេះច្រើនជាបញ្ញវន្ត
ដែលទទួលវប្បធម៌បារាំងសែស,អ្នកដែលខំខ្នះខ្នែងជាងគេគឺ ដាងថៃម៉ៃ,យ៉ង្វៀងយ៉ាប់។ល។
ទី៥ :គណបក្សកុម្មុយនិស្តយួនៈ
ដំណឹងបាក់បែកគ្នានេះបានឮទៅដល់ង្វៀងអៃកុក,ពេលនោះង្វៀងអៃកុក ឬហូជីមិញនេះពួនសម្ងំនៅប្រទេសសៀម,គាត់
ក៏កោះប្រជុំសមាជិកធំៗនៃគណប្សទាំងបីដែលទើបនឹងបង្កើតនោះនៅក្រុងហុងកុងកាលពីខេកុម្ភៈ១៩៣០,ពេលនោះគាត់
បានសម្រុះសម្រួលសមាជិកធំៗនៃគណបក្សទំាងបីនេះ,ឲលប់គណបក្សខ្លួនចោលទាំងអស់,ហើយគាត់បង្កើតគណបក្សថ្មី
មួយជំនួសវិញ,គណបក្សថ្មីនោះមានឈ្មោះថាគណបក្សកុម្មុយនិស្តយួន,ដែលមានទីស្នាក់ការនៅក្រុងហៃហ្វុង។
ទី៦ :គណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ
ដើម្បីសម្រេចគោលបំណងរបស់គេដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល,ង្វៀងអៃកុក ក៏បានសម្រេចចិត្តនឹងសហការី
ជំនិតៗខ្លះ,ដូចជា ផាំវ៉ាន់ដុង,យ៉ង្វៀងយ៉ាប់,ដាងថៃម៉ៃ ជាដើមប្តូរឈ្មោះគណបក្សកុម្មុយនិស្តយួនមកជាគណបក្សកុម្មុយស្ត
ឥណ្ឌូចិនវិញក្នុងខែមេសា១៩៣០,ការប្រែឈ្មោះនេះមានន័យវែងឆ្ងាយណាស់,គេអាចធ្វើសកម្មភាពពេញប្រទេសទាំងឡាយ
នៃឥណ្ឌូចិននោះឯង។
គណបក្សកុម្មុយស្តឥណ្ឌូចិនក្រោយនេះត្រូវបានអន្តរជាតិទី៣ទទួលស្គាល់ពីឆ្នាំ១៩៣១,ពេលនោះគនបក្សមានសមាជិក
សកម្មជាង១៥០០នាក់។
នៅរវាងឆ្នាំ១៩៣០,នៅក្នុងពិភពលោកទាំងមូលមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងបំផុត,ឆ្លៀតពេលដែលមានវិបត្តិយ៉ាង
ខ្លាំងនេះ គណបក្សកុម្មុយនិស្តចិនក៏សម្រេចធ្វើសកម្មភាពយ៉ាងខ្លាំងដែលគេឲឈ្មោះថា “ចលនាសូវៀត”នៅខែត្រង៉អាន
ដែលជាខែត្រកំណើតរបស់ហូជីមិញ,ប៉ុន្តេចលនានេះត្រូវបានទ័ពបារាំងបង្រាបវិញយ៉ាងសាហាវ,សមាជិកគណកម្មការ
កណ្តាលនៃគណបក្សនៅព្រៃនគរ,ត្រូវបារាំងរកឃើញ,ហើយក៏ចាប់យកទៅដាក់គុកនៅកោះត្រឡាចឬនៅភ្នំបាមីធួក
ម៉្យាងទៀត,ង្វៀងអៃកុក,ដែលជាបង្គោលយ៉ាងធំរបស់គណបក្សបានលួចរត់ទៅស្រុកចិនដែលអង់គ្លេសចាប់បាននៅ
ក្រុងហុងកុងនៅឆ្នាំ១៩៣១ហើយដាក់គុកនៅទីនោះ។
ទី៧ :គណបក្សជំទាស់ពេញច្បាប់ៈ
ការពិតគនបក្សឥណ្ឌូចិននេះមិនរលាយទេ,ដើម្បីបន្តសកម្មភាពទៅតាមកម្លាំងរបស់ខ្លួន,សមាជិកខ្លះដែលនៅសល់
ពិសេសត្រាន់វ៉ាន់គ្ហោវបានបង្កើតនៅចុងឆ្នាំ១៩៣២,នូវគណបកម្មការពេញច្បាប់ទូចមួយនៅព្រៃនគរ។
គណកម្មការនោះមានអង្គការសាព៌ត២សំរាប់បំរើឧត្តមគតិរបស់គេគឺ៖
-ទង់ក្រហម
-ទស្សវដ្តីកុម្មុយនិស្ត
ដូច្នេះអង្គការកុម្មុយនិស្តឥណ្ឌូចិននេះក្លាយទៅជាគណបក្សប្រឆាំងពេញច្បាប់។
III.រណសិរ្សរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិន
ដើម្បីទ្រទ្រង់សកម្មភាពរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលរលាយរូបទៅហើយនោះ,ពួកកុម្មុយនិស្តយួនបានបង្កើត
រណសិរ្សជាច្រើន៖
ទី១ :រណសិរ្សប្រជាធិបតេយ្យឥណ្ឌូចិនៈ
នៅឆ្នាំ១៩៣៦,នៅប្រទេសបារាំងឯណោះពួកកុម្មុយនិស្តបារាំងបានឡើងកាន់អំណាច,ក្រោមការដឹកនាំរបស់ឡេអុងព្លុម,
ឡេអិងព្លុមក័បានបង្កើតរណសិរ្សមួយឈ្មោះរណសិរ្សប្រជាមានិតុ,ឆ្លៀតឪកាសដែពួកកុម្មុយនិស្តបារាំងឡើងកាន់អំណាច
ពួកកុម្មុយនិស្តក៏បង្កើតជារណសិរ្សមួយដែរ,ដែលមានឈ្មោះថារណសិរ្សប្រជាធិបតេយ្យឥណ្ឌូចិនុំ,រណសិរ្សរបស់យួននេះមាន
បំណងធំបំផុតធ្វើយ៉ាងណាឲពួកកុម្មុយនិស្តបារាំងដោះលែងអ្នកនយោបាយជាតិយួនឌូចជាង្វៀងអៃកុក,ផាំវ៉ាន់ដុងជា
ដើមប៉ុន្តែរណសិរ្សត្រូវរលាយខ្លួនទៅវិញជាមួយនឹងរណសិរ្សប្រជាមានិតុរបស់បារាំង។
ទី២ :រណសិរ្សប្រជាមានិតុរួមៈ
ឆ្នាំ១៩៣៩ជាឆ្នាំបារាំងកំពុងជាប់ដៃទប់ជាមួយនឹងអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២,ឆ្លៀតពេលដែបារាំងកំពុងមាន
បញ្ហាសង្គ្រាមយ៉ាងធំនេះ,ពួកកុម្មុយនិស្តយួនក៏នាំគ្នាបង្កើតរណសិរ្សប្រជាមានិតុមួយទៀតឈ្មោះរណសិរ្សប្រជាមានិតុរួម
រណសិរ្សមានរៀបចំធ្វើបាតុកម្មកូដកម្ម,និងធ្វើការបំបះបំបារផ្សេងៗជាច្រើន, បារាំងដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយ
អាឡឺម៉ង់មិនអាចដោះស្រាយបញ្ហាយួនដែលបង្កើតឡើងដោយរណសិរ្សប្រជាមានិតុរួមនេះបានឡើយ, អាស្រ័យហេតុនេះ
ហើយបានជាជនជាតិយួនជាច្រើន,ជាពិសេសកម្មករនិងកសិករនាំគ្នាចូលជាសមាជិកគណបក្សកុម្មុយនិស្តឥណ្ឌូចិន។
ទី៣ :រណសិរ្សយៀកមិញៈ
ង្វៀងអៃកុក,ដែលគេស្មានថាតែស្លាប់ពីឆ្នាំ១៩៣២នៅក្រុងហុងកុងទៅហើយនោះ,ក៏បានលេចមកក្នុងឆាកនយោបាយ
វិញដោផ្លាស់ឈ្មោះជាហូជីមិញ, នៅឆ្នាំ១៩៤១,ហូជីមិញបានកោះហៅសហការីសំខាន់ៗរបស់គាត់នៅក្នុងគណបក្សកុម្មុយ
និស្តឥណ្ឌូចិន,ទៅប្រជុំជាសមាជនៅក្រុងស៊ីនស៊ីនៃប្រទេសចិន, សមាជនោះក៏បានសម្រេចបង្កើតជារណសិរ្សមួយដៃល
មានឈ្មោះចាអក្សកាត់ជារណសិរ្សយៀកមិញ, គោលបំណងរបស់គេគឺប្រមូលជនជាតិយួនគ្រប់ជាន់ថ្នាក់ដើម្បី៖
-ទី៣.១.រាតត្បាតលុកលុយកម្ពុជាក្រោម,ប្រទេសខ្មេរនិងប្រទេសលាវ,
-ទី៣.២.ច្បាំងកំចាត់បារាំងហើយនិងជប៉ុន។
ដូច្នេះយើងឃើញថាពួកកុម្មុយនិស្តឥណ្ឌូចិនមានអង្គការប្រយុទ្ធខាងនយោបាយផងនិងខាងយោធារផង,ដោយសារណសិរ្ស
យៀកមិញនេះ,ពូកកុម្មុយនិស្តយួនរាតត្បាតពេញប្រទេសទាំងឡាយនៅឥណ្ឌូចិនៈយួន,កម្ពុជាក្រោម,ខ្មេរ,លាវ។
ក្រោយមក,នៅថ្ងៃទី២កញ្ញា១៩៤៥,ក្រោយដែលជប៉ុនបានប្រកាសចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២,ហូជីមិញបានប្រកាស
ឯករាជឲប្រទេសយួន,និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យយួន,ចំណែកព្រះចៅបៅដាយសុកចិត្តចេញពីរាជ
សម្បត្តិប្រគល់អំណាចទាំងអស់ទៅឲហូជីមិញ, ហូជីមិញក៏តេងតាំងបៅដាយជាទីប្រឹក្សាជាន់ខ្ពស់នៃសាធារណរដ្ឋ,ពេលនោះ
ដើម្បីឲមានការគាំទ្រពីប្រទេសចិន,អាមេរិកកាំង,អង់គ្លេស...និងពលរដ្ឋយួនមិនស្រឡាញ់លទ្ធិកុម្មុយនិស្តនោះ,ហូជីមិញ
ក៏ប្រកាសលប់គណបក្សកុម្មុយនិស្តឥណ្ឌូចិនចោលកាលពីខែវិច្ចិការ១៩៤៥។
សេចក្តីសង្កេតៈ
ដើម្បីឲរុស្សី,ចិនកុម្មុយនិស្តរបស់ម៉ៅសេងទុង,និង”សមមិត្ត”មានការទុកចិត្ត,ហូជីមិញបានបង្កើតសមាគមមួយជំនួស
គណបក្សកុម្មុយនិស្តឥណ្ឌូចិន,សមាគមនោះឈ្មោះសមាគមឥណ្ឌូចិនខាងការសិក្សាលទ្ធិមាក្ស,ដែលមានសកម្មភាពដូច
គណបក្សកុម្មុយនិស្តឥណ្ឌូចិនដដែល។
ម្យ៉ាងទៀតអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រជាច្រើនគេបានសំគាល់ថាឆ្នាំ១៩៤១,គឺជាឆ្នាំដែលឥណ្ឌូចិនលើកទី១ចាប់ផ្តើមផ្ទុះ
ឡើងជាដំបូង,ដោយហេតុថាពួកយៀកមិញបានធ្វើការលុកលុយប្រទេសទាំងឡាយនៅឥណ្ឌូចិន។
ទី៣.៤ :រណសិរ្សលៀចវៀត១៩៤៦ :
ខែមករា១៩៤៦,ហូជីមិញបានជាប់ឆ្នោតជាប្រធានាធិបតីនែសាធារណរដ្ឋប្រជាមានិតុយួន,ពេលនោះហូជិមិញ,បានរៀបចំ
ធ្វើជារណសិរ្សបង្រួបបង្រួមជាតិមួយឆ្មោះថារណសិរ្សលៀចវៀត,គណបក្សនយោបាយធំៗក៏ចូលទៅក្នុងរណសិក្សលៀចវៀត
នេះដែរចាប់តាំងពីពេលនោះមកហើយគេឃើញរដ្ឋាភិបាលហូជីមិញចាប់ផ្តើមរៀបចំអនិវត្ត៏នូវនយោបាយរបស់ខ្លួនឲស្រប
ទៅតាមកម្មវិធីរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិនគឺ៖
-ទាមទារដីកមញពុជាក្រោម,
-ឯករាជនិងឯកភាពយួន,
-ដេញបារាំងពីឥណ្ឌូចិន,
-ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង។
ក្នុងការទាមទារដីកម្ពុជាក្រោមនេះ,ហូជីមិញបានប្រើល្បិចយ៉ាងប៉ិនប្រសប់បំផុត,ខ្មែរយើងមិនទាំងដឹងខ្លួនស្រួលបួល
ផងហូជីមិញបានចុះហត្ថលេខាលើសេចក្តីព្រមព្រៀងជាមួយនឹងបារាំងចំនួនបីលើករួចជាស្រេចទៅហើយគឺ៖
-សេចក្តីព្រមព្រៀងនៅក្រុងហាណូយចុះថ្ងៃទី៦មិនា១៩៤៦, សេចក្តី ព្រមព្រៀងនេះជាលទ្ធផលនសការចរចារយ៉ាងស្វិត
ស្វាញរវាងហូជីមិញនឹងបារាំងអំពីបញ្ហាកមញពុជាក្រោម,ឯករាជភាពយួន។ល។
-សេចក្តីព្រមព្រៀងក្រុងដាឡាត់ចុះថ្ងៃទី២៤មេសា១៩៤៦, សេចក្តីព្រមព្រៀងជាលទ្ធផលនៃសន្និសិទក្រុងដាឡាត់រវាងគណ
ប្រតិភូបារាំងនិងគណប្រតិភូយៀកមិញ,ស្តីអំពីការអនុវត្តន៏សេចក្តីព្រមព្រៀងថៃទី៦មិនា១៩៤៦។
-សទ្ធិសញ្ញាបណ្តោះអាស្នននៅទីក្រុងហ្វុងតេប្លូចុះថៃ្ងទិ១៤កញ្ញា១៩៤៦, សទ្ធិសញ្ញាបណ្តោះអាសន្ននេះ, បានមកពីសន្និសិទ
មួយយ៉ាងយូរនិងលំបាករវាងយួននិងបារាំង,ស្តីអំពីកម្ពុជាក្រោមឯករាជឯកភាពយួន,បញ្ហាសហពន្ធឥណ្តូចិន។ល។
គួរកត់សំគាល់ថាសេចក្តីព្រមព្រៀងឬសទ្ធិសញ្ញាបណ្តោះអាសន្នទាំ៣លើកនេះ,សុទ្ធតែជាបញ្ហាដែលទាក់ទងមកនឹងប្រទេស
យើងទាំងអស់,ប៉ុន្តែគេចុះហត្ថលេខាមិនឲខ្មែរយើងចូលរួមជាមួយផងទេគឺគេដើរ”ខ្សែលើ”លោះយើងរហូត,នេះហើយជា
កលល្បិចមួយរបស់កុម្មុយនិស្តឥណ្ឌូចិនក្នុងការរៀបត្រួតត្រាប្រទេសទាំងអស់នៅឥណ្ឌូចិន,មកដល់ត្រង់ណេះយើងឃើញ
ថាយៀកមិញបានប្រើល្បិចខ្លះទៀតក្រៅផ្លូវច្បាប់។
ម្យ៉ាងទៀតដោយហេតុថា,គោលបំណងរបស់គេខាងលើនេះ,មិនបានសម្រេចពួកយួនកុម្មុយនិស្តក៏បានចាប់ផ្តើមវាយ
បារាំងចេញមុខមែនទែនតាំងពីថ្ងៃ១៩ធ្នូ១៩៤៦។
ក្នុងការប្រយុទ្ធជាមួយបារាំងនេះ,រណសិរ្សលៀចវៀត,បានដើតួយ៉ាងសំខាន់នៅក្នុងប្រទេសយួន,ចំណែកយៀកមិញវិញ
គេខំប្រឹងប្រែងយ៉ាងសម្បើមនៅកម្ពុជាក្រោម,នៅប្រទេសខ្មែរនិងលាវ។
ចម្បាំងរវៀងបារាំងនឹងយួនបានចប់(ក្រោយដៃឮែលបារាំងចាញ់នៅឌៀងបៀងភូកាលពីថ្ងែទី៧ឧសភា១៩៥៤)ដោយ
សន្និសីទក្រុងហ្សឺណេវស្តីអំពីបញ្ហាឥណ្ឌូចិនដែលបានបញ្ចប់កិច្ចការរបស់ខ្លួននៅថ្ងៃទី២០កក្កដា១៩៥៤ដោយចេកប្រទេស
យួនជា២តាមបណ្តោយខ្សែស្របទី១៧។
គួរកត់សំគាល់ថាបារាំងបានប្រគល់ដីកម្ពុជាក្រោមទៅឲយួនជាស្ថាពរនៅឆ្នាំ១៩៤៩។
IV.សង្គ្រាមឥណ្ឌូចិនទី១នៅប្រទេសខ្មែរនិងលាវ
ប្រទេសខ្មែរជាគោលដៅមួយធំរបស់ពួកកុម្មុយនិស្តយួនក្នុងការចង់ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង,គណបក្សកុម្មុយនិស្ត
បានបញ្ចូនក្របខ័ណ្ឌកុម្មុយនិស្តឲមកក្នុងប្រទេសទាំងពីរនេះតាំងពីឆ្នាំ១៩៤១ម្លេះ(ឆ្នាំដែលហូជីមិញបង្កើតរណសិរ្សយៀក
មិញ)។
ប៉ុន្តែសកម្មភាពយោធាចេញមុខរបស់គេបានចាប់ផ្តើមពីឆ្នាំ១៩៤៧នៅជុះវិញទន្លេសាប,បប៉ៃលិន,កណ្តាល,តាកែវ
កំពត។ល។
ក្នុងការដែលគេធ្វើសកម្មភាពយោធានេះ,គេខំធ្វើការឃោសនាថា,គេបានជួយខ្មែរក្នុងការដេញបារាំងឲទៅស្រុកវិញ,ដោយ
ការប្រសប់ក្នុងការរើសប្រធានឃោសនានេះ,ខ្មែរយើងនៅតាមជនបទនានាខ្លះបានភាន់ច្រឡំជួយពួកយួមកុម្មុយនិស្ត
យ៉ាងពេញដៃពេញជើង។
ឆ្នាំ១៩៤៨,សក្តិ៥យៀកមិញម្នាក់ឈ្មោះងៀងថាន់សឺន,ដែលជាស្នងការនយោបាយរបស់យៀកមិញ,ប្រចាំភូមិភាគណាប៉ូគឺ
កមញបូជាក្រោម,បានប្រកាសច្បាំងជាមួយនឹងប្រទេសខ្មែរយោះងជាផ្ឡូវការ។
គួរយើងចែកសកម្មភាពឃោសនារបស់យៀកមិញនៅក្នុងស្រុកខ្មែរជាពីរដំណាក់,គឺមុនខែវិច្ជិកា១៩៥៣,និងក្រោយខែ
វិច្ជិកា១៩៥៣។
-មុនវិច្ជិកា១៩៥៣ :យៀកមិញបានធ្វើសកម្មភាពយោធាទួទៅពេញទាំងប្រទេស, ជាពិសេសនៅជុះវិញទន្លេសាបនិង
បបៃលិនបានសេចក្តីថាគេមិនទាន់សម្រេចយកគោលដៅណាឲច្បាស់លាស់នៅឡើយ។
-លុះដល់ពេលក្រោយដេលបារាំងប្រគល់មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពទាំងមូលឲខ្មែរហើយ (គឺទ័ពបារាំងបានដកទៅ
ស្រុកវិញ),ពួកយៀកមិញដែលបានធ្វើការឃោសនាថាមកជួយដេញបារាំងនោះ,ក៏បានធ្វើសកម្មភាពយ៉ាងខ្លាំងនៅក្នុង
ប្រទេសខ្មែរយើងតំបន់ភាគខាងកើតនៃទន្លេមេកុង។
ភស្តុតាងគឺពីខែមិនាដល់ឧសភា១៩៥៤,គេវាយហើយកាន់កាប់ទីតាំងទ័ពខ្មែរយើងនៅ៖
-វ៉ឺសៃ,សៀមប៉ាង,បកែវ,ជុំវិញទីរួមខែត្រស្ទឹងត្រេង,ឆ្លូងលើ”ស្រែជេស”,ព្រែកទេ។ល។
តែដោសារការឆ្លាតវៃនៃកងទ័ពជាតិយើង,យើងក៏បានវាយរូញច្រានពួកនេះឲត្តឡប់ទៅស្រុកកវិញទៅ,ស្របពេលជាមួយ
គ្នានេះសន្និសិទក្រុងហ្សឺណេវ៥៤ក៏បានដេញយៀកមិញឲចេញពីប្រទេសខ្មែរយើងដែរ។
ចំណែកនៅប្រទេសលាវវិញ,ពូកយៀកមិញបានធ្វើសកម្មភាពមិនខុសពីប្រទេសខ្មែរយើងប៉ុន្មានទេ,ប៉ុន្តែតាំងពីឆ្នាំ១៩៤៦
មករហូតដល់សព្វថ្ងៃពួកយៀកមិញបានកាន់កាប់ខែត្រលាវខ្លះដូចជា់ៈខុងសាលី,សាមនឿ,ខាំម៉ុន,សុវណ្ណខែត្រជាដើម។
សន្និសិទក្រុងហ្សឺណែវឆ្នាំ១៩៥៤,បានបញ្ចប់នូវសកម្មភាពយោធាដ៏ចេញមុខរបស់កុម្មុយនិស្តយួនឬឥណ្ឌូចិន។
V.សង្គ្រាមឥណ្ឌូចិនទី២ឬរណសិរ្សសេរីការជាតិ
សង្គ្រាមឥណ្ឌូចិនទី១បានរលត់ទៅវិញដោយធ្វើឲពួកកុម្មុយនិស្តយួនរឥណ្ឌូចិនបាមសម្រេចគោលបំណងខ្លះ,មិនបាន
សម្រេចខ្លះ។
គោលបំណងដែលបានសម្រេចគឺ៖
-បានដីកម្ពុជាក្រោមជាស្ថាពរហើយ,
-ប្រទេសយួនបានឯករាជពេញលេញ,
-បារាំងចាកចេញពីឥណ្ឌូចិន,
ឯគោលបំណងដែរមិនទាន់បាន៖
-ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង,
-ឯកភាពនៃជនជាតិយួន។
ដើម្បីសម្រេចនូវគោលបំណងចុងក្រោយនេះពួកកុម្មុយនិស្តនេះ,គេត្រូវបង្ករបង្កើតឲមានសង្គ្រាមឥណ្ឌូចិននេះឡើងវិញ។
សូមបញ្ចាក់ថានៅឆ្នាំ១៩៥៤,ហូជីមិញគាត់បានលប់,សមាគមឥណ្ឌូចិនខាងការសិក្សាមាក្ស”ចោល,ហើយបង្កើតគណបក្ស
មួយឈ្មោះថា,”គណបក្សការងារ”ជំនួសវិញ,គណបក្សការងារនេះហើយដែលជាគណបក្សធំតែមួយរបស់យួនខាងជើងសព្វ
ថ្ងៃនេះ។
លុះដល់ថ្ងៃ២០ធ្នូ១៩៦០,គណបក្សនេះក័សម្រេចបង្កើតរណសិរ្សមួយមានឈ្មោះថា,”រណសិរ្សសេរីការជាតិ”ដែលយើងធ្លាប់ឲ
ឈ្មោះថា”យៀកកុង”។
ហូជីមិញបង្កើតរណសិរ្សនេះឡើងដើម្បីនឹងបង្កាត់សង្គ្រាមឥណ្ឌូចិននេះឲឆេះឡើងវិញ,សង្គ្រាមនេះហើយដែលយើងឲឈ្មោះ
ថាសង្គ្រាមឥណ្ឌូចិនទី២នោះ។
សង្គ្រាមនេះដំបូងឡើង,ហូជីមិញ,ធ្វើឲផ្ទុះនៅក្នុងប្រទេសយួនខាងត្បូងនឹងលាវ,បន្ទាប់មកកុម្មុយនិស្តយួនបាន”បោក”
ស្តេចស៊ីហនុ,ហើយក៏តាំងទ័ពរបស់ខ្លួននៅក្នុងខែត្រខ្មែរទាំងឡាយដែលមានព្រំដែនជាប់នឹងយួនដោយមានការយល់ព្រម
ពីស្តេចស៊ីហនុ,ដែលពេលនោះធ្វើជាប្រមុខរដ្ឋខ្មែរយើងផង,បានសេចក្តីថាបានច្បាំងជាមួយនឹងខ្មែរយើងតាំងពីថ្ងៃ២០ធ្នូ
១៩៦០ម្លេះតែខ្មែរយើងហាក់ដូចជាមិនទាន់ដឹងខ្លួនសោះ។
លុះក្រោយព្រឹត្តិការណ៏ថ្ងៃ១៨មិនា១៩៧០,សង្គ្រាមឥណ្ឌូចិនទី២នេះក៏ផ្ទុះឡើងយ៉ាងខ្លាំងស្របទៅតាមគោលបំណងរបស់កុម្មុយ
និស្តយួននៅក្នុងប្រទេសខ្មែរយើងរហូតដល់សព្វថ្ងៃនេះ។
ទាំងនេះហើយជាកលល្បិចប្លន់ទឹកដីរបស់កុម្មុយនិស្តយួនឥណ្ឌូចិន។