Overblog
Editer l'article Suivre ce blog Administration + Créer mon blog
2 août 2012 4 02 /08 /août /2012 17:59

DSC05407គួរលើកយកមកពិចារណាដែរ

អកុសលខ្មែរ

 

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជាចលនាប្រឆាំងក្នុងប្រព័ន្ធ ចាប់ផ្តើមធ្វើការពិចារណាអំពីកលយុទ្ធមួយដែលមាន

ប្រធានពីរសំរាប់លើកមកសិក្សា៖


ស្នើឲសហគមន៏អន្តរជាតិធ្វើគំនាបទៅលើរដ្ឋាភិបាលភ្នំពេញឲកែទម្រង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត

(គ.ជ.ប.)នាឆ្នាំ២០១៣(គ.ជ.ប.)។

ស្នើឲសហគមន៏អន្តរជាតិធ្វើគំនាបទៅលើរដ្ឋអំណាចភ្នំពេញឲលោកសមរង្ស៊ីអាចចូលរួមជាបេក្ខជនក្នុងការបោះ

ឆ្នោតនិតិបញ្ញាត្តិនាឆ្នាំ២០១៣។

យើងដឹងថាបច្ចុប្បន្ននេះភ្នំពេញមានឆ័ត្រមួយសំរាប់ការពារភ្លៀងសហគមន៏អន្តរជាតិគឺប្រទេសខ្មែរកំពុងមានទួរនាទីជា

ប្រធានវិលប្រចាំឆ្នាំអាស៊ាន។

ក្នុងឋានៈនេះ គំនាបណាដែលនាំឲរំខានដល់ការដើរជាប្រក្រតីនៃអាស៊ាន ត្រូវសមាជិកអាស៊ានចៀសយកមកបន្ថែមក្នុង

បញ្ហាដែលគេកំពុងជួបប្រទះ។

យើងដឹងរួចហើយគ្រប់បញ្ហាណាដែលមានកើតឡើងក្នុងប្រទេសឬក្នុងដំបន់ណាមួយបើយើងចង់ឲសហគមន៏អន្តរជាតិ

គេជួយដោះស្រាយគឺច្បាស់ជាប្រគល់បញ្ហានេះជូនដល់អង្គការដំបន់ពិនិត្យនិងរកដំណោះស្រាយជាបឋម។

លុះត្រាតែបញ្ហានោះមានលក្ខណៈជាបញ្ហាបន្ទាន់ នាំចលាចលដល់សន្តិសុខពិភពលោកទើបក្រុមប្រឹក្សាសន្តិសុខអង្គការ

សហប្រជាជាតិគេលើកមកពិនិត្យដើម្បីរកដំណោះស្រាយនៃបញ្ហាដែលកើតមាននោះ។

បញ្ហាបោះឆ្នោតនៅស្រុកខ្មែរគ្មានលក្ខណៈណាមួយដែលនាំឲសហគមន៏អន្តរជាតិគេទុកជារងើកភ្លើងអាចនាំឲឆេះ

សមថភាពនៅស្រុកខ្មែរនោះឡើយព្រោះតាំងពីឆ្នាំ១៩៩៨មកគេទុកការបោះឆ្នោតនៅស្រុកខ្មែរជាការបោះឆ្នោតមួយ

មានដំណើរធម្មតាគួរអាចយកជាផ្លូវការបានជាពិសេសទៅទៀតគណបក្សប្រឆាំងមិនដែលបានធ្វើការប្រឆាំងដាច់

ខានអំពីលទ្ធផលនៃការបោះឆ្នោតគាត់នាំគ្នាស្រែកបានតែមួយភ្លែតរួចហើយក៏នាំគ្នាដឹកដៃគ្នាចូលរួមធ្វើសហការជា

មួយគណបក្សឈ្នះឆ្នោតចែកអំណាចគ្នាគ្រប់គ្រងរដ្ឋទៅ។

ថ្មីៗនេះទៀតគាត់នាំគ្នាសរសើរខ្លួនឯងនូវលទ្ធផលរបស់គាត់ក្នុងការបោះឆ្នោតឃុំថាជាជោគជ័យរបស់គាត់ថែមទៀត។

ចុះហេតុអ្វីបានជាគាត់នាំគ្នាមានការបារម្មណ៏ភ្លាមៗ,អំពីការបោះឆ្នោតនិតិបញ្ញាត្តិនៅឆ្នាំខាងមុខនេះហើយនាំគ្នាសូម

កែទម្រង់គជប. ?

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលទើបតែបង្កើតថ្មីៗនេះដឹងច្បាស់ណាស់ថាស្រុកខ្មែរថិតនៅក្រោមឥទ្ធិពល

កុម្មុយនិស្តចិនយួនតាំងពីឆ្នាំ១៩៧០មកម្លេះ។

កិច្ចព្រមព្រៀងសន្តិភាពនៅក្រុងបារីស៏នាថៃ្ងទី២៣តុលា១៩៩១,ជាជោគជ័យផ្តាច់ព្រាត់នៃកុម្មុយនិស្តចិនយួននៅ

កម្ពុជា,ជាកលយុទ្ធដែលបានប្រើសំរាប់បំភាន់អារម្មណ៏ខ្មែរថាជាជោគជ័យរបស់ខ្មែរ,ហើយនាំគ្នាការពារកិច្ចព្រមព្រៀង

នេះរហូតមកដល់បច្ចុប្បន្នហាក់បីដូចជាព្រះបាទធម្មិកសង្គ្រោះជាតិខ្មែរ,នាំគ្នាធ្វើបុណ្យខួបរំឭកបរាជ័យខ្លួនឯងរាល់ឆ្នាំ

បង្ហាញដល់សហគមន៏អន្តរជាតិអំពីភាពអសម្ថភាពខ្លួនឯងក្នុងការការពារជាតិ។

កុម្មុយនិស្តចិនយួន,គេមានកូនរែកគេបីសំរាប់អុកឲស្លាប់សហគមន៏អន្តរជាតិ,គឺមាន,សម្តេចស៊ីហនុ,គណបកប្សប្រជា

ជននិងក្រុមកម្ពុជាប្រជាធិបតេយ្យ។ 

សម្តេចស៊ីហនុមានតួនាទីជាអ្នកបង្រួបបង្រួមជាតិ,គណបក្សប្រជាជនជាអ្នកធានារស្ថិរភាពសន្តិភាពកុម្មុយនិស្ត,ក្រុម

កម្ពុជាប្រជាធិបតេយ្យជាក្រុមសំរាប់គេយកទៅបូជាយញ្ញ,សំរាប់លួងចិត្តជនរងគ្រោះខ្មែរក្នុងរបបប្រល័យពូជសាសន៏ក្នុង

សម័យ១៩៧៥-១៩៧៩។

កលយុទ្ធតាមវិធីត្រជាក់នេះ,បានប្រលោមអារម្មណ៏សហគមន៏អន្តរជាតិ,នាំគ្នាជឿទៅលើសុទ្ធចិត្តពួកកុម្មុយនិស្តចិន

យួន,នាំគ្នាប្រគល់ជោគវាសនាខ្មែរឲទៅពួកកុម្មុយនិស្តនេះជាលើកទី២(ទី១គឺជោគជ័យខ្មែរក្រហមនាឆ្នាំ១៩៧៥)។

រួមសេចក្តីមក,កិច្ចព្រមព្រៀងថ្ងៃទី២៣តុលា១៩៩១,ជាដំណាក់ការបន្តររបស់គណបក្សប្រជាជនក្នុងការពង្រឹងអំណាច

ផ្តាច់ការនៅកម្ពុជា,ដើម្បីបំរើយុទ្ធសាស្ត្រយួនកុម្មុយនិស្តគឺ,គោលបំណងត្រួតត្រាឥណ្ឌូចិន។

រដ្ឋប្រហារនាឆ្នាំ១៩៩៧គឺគ្មានអ្វីក្រៅអំពីការបន្តរជាធម្មតានៃការអនុវត្តន៍នូវយុទ្ធសាស្រ្តយួនកុម្មុយនិស្តនេះឯង។

រួមសេចក្តីមក,បញ្ហានៅស្រុកខ្មែរ,ដែលចលនាប្រឆាំងក្នុងប្រព័ន្ធនៃរបបនយោបាយបច្ចុប្បន្ន,កំពុងរកដំណោះស្រាយ

នោះជាបញ្ហាចាក់ឫសជ្រៅរួចមកហើយ,ដែលកុម្មុយនិស្តចិនយួន,គេទុកជាជ័យជំនិះពុំអាចថយក្រោយបានវិញទេ។

ចំណែកកិច្ចព្រមព្រៀង២៣តុលា១៩៩១,តាំងពីចុះហត្ថលេខារួចភ្លាម,មិនដែលមានភាគីណាមួយគោរពនោះឡើយ។

ក្រុមត្រីភាគី(ហ្វុងសាំងប៉ិច,សឺនសាន,និងកម្ពុជាប្រជាធិបតេយ្យ)ក៏ដូចជាភាគីភ្នំពេញដែរ,នាំគ្នាបំពានកិច្ចព្រម

ព្រៀង,រួមគំនិតចែកអំណាចគ្នាលើសេចក្តីសង្ឃឹមរបស់រាស្រ្តខ្មែរ។

តាំងពីរាជរដ្ឋាភិបាលសហនាយករដ្ឋមន្ត្រី(ទ្រង់រ៉ាណារិទ្ធនិងហ៊ុនសែន,ជានាយកទី១,ទី២)មកដល់បច្ចុប្បន្នកាលនេះ

មិនដែលមានមធ្យោបាយណាមួយ,ដោះខ្លួនពីយុទ្ធសាស្រ្តយួនកុម្មុយនិស្តសោះ។

គណបក្សប្រឆាំងក្នុងប្រព័ន្ធ,ចូលរួមធ្វើសហប្រតិបត្តិការ នាំឲសហគមន៏អន្តរជាតិ,គេទុកគណបក្សកាន់អំណាច

បច្ចុប្បន្នជាអំណាចស្របច្បាប់ពិតប្រាកដ។

រាជរដ្ឋាភិបាលកម្ពុជា,សព្វថ្ងៃយកតុលាការធ្វើគំនាបទៅលើ,លោកសមរង្ស៊ីក្តី,ទៅលើអ្នកស្នេហាជាតិដ៏ទៃទៀតក្តី

នោះគឺជាវិបាក,កើតចេញ,ពីទិសនយោបាយរបស់គណបក្សប្រឆាំងក្នុងប្រព័ន្ធតែប៉ុណ្ណោះ។

នៅចំពោះយុទ្ធសាស្ត្រយួនកុម្មុយនិស្ត,ខ្លួនយកសម្លេងឆ្នោតអ្នកគាំទ្រខ្លួន,ទៅបំរើផលប្រយោជន៏ខ្លួន,ទទួលងារពី

របបដែលធាតុនយោបាយផ្តាច់ការពីរគឺ,រាជានិយមសក្តិភូមិ,និងកុម្មុយនិស្តរណបបរទេស។

ទោះបីគណបក្សប្រឆាំងក្នុងប្រព័ន្ធ,នៅមានសម្លេងឆ្នោតបោះឲខ្លួនក្តី,តែសម្លងឆ្នោតនោះជាសម្លេងប្រឆាំងនឹង

គណបក្សកាន់អំណាចតែប៉ុណ្ណោះ,ពុំមែនជាសម្លេងចូលរួមជាកំលាំងក្នុងគណបក្សនោះទេ,ព្រោះសម្លេងប្រឆាំងទាំង

នោះលែងមានជំនឿ​,ទៅលើភាពប្រយុទ្ធមុះមុត,អ្នកដឹងនាំគណបក្សប្រឆាំងក្នុងប្រព័ន្ធទៀតហើយ,និងគ្រប់ចលនា

នយោបាយនៅក្នុងស្រុកក្តីក៏ដូចនៅក្រៅស្រុកក្តី។

ហេតុដូច្នេះឯង,បានជាយើងឃើញថាក្រោយពីការបោះឆ្នោត,នៅស្រុកខ្មែរគ្មានសកម្មភាពនយោបាយអ្វីមួយសំរាប់បំភ្លើ

សេចក្តីសង្ឃឹមដល់ពលរដ្ឋខ្មែរដែលលោក,កំពុងរស់ក្នុងការភាន់ភ្នែកនៃសេចក្តីជឿនលឿនមួយ,ដែលលោកចាប់ពុំបាន។

សភាពនេះមិនមែនមានន័យថាខ្មែរក្លាចអំណាចរដ្ឋទេ,តែលោកលែកយកចិត្តទុកដាក់នឹងនយោបាយតាំងពីច្រើន

សតវត្សរួចមកហើយដូចយើងធ្លាប់ឮពាក្យខ្មែរថាៈ”ខ្លួនឯងម្នាក់មិនអាចទ្រផែនដីបាននោះទេ

លោកកឹមសុខាប្រធានគណបក្សសិទ្ធិមនុស្ស,គាត់ធ្លាប់និយាយក្នុងគំនិតនេះថា“ខ្មែរលែងយកចិត្តទុកដាក់នឹងនយោ

បាយមកពីលោកខ្លាច,ឃ្លាន,ខ្លៅ”។

ខ្លាន,ឃ្លាច,ខ្លៅនេះគឺជាចេតនារបស់អ្នកដឹកនាំ,សំរាប់ងាយស្រួលក្នុងការត្រួតត្រារាស្រ្តល្ងង់,ព្រោះខ្លួនឯងក៏គ្មានបញ្ញា

អ្វីនោះដែរឡើងកាន់អំណាចច្រើនតែតាមវិធីកំលាំងបាយ,ឬការបោកប្រាស,ដូច្នេះត្រូវធ្វើបែបណាឲរាស្រ្តរស់ក្នុងភាព

ល្ងង់ខ្លៅជានិច្ច។

យើងដឹងហើយបើមនុស្សរស់ក្នុងភាពងងឹតនៃការចេះដឹង,គឺជាកត្តានំាឲខ្លួនរស់ក្នុងការឃ្លាននិងការខ្លាចហើយ។

មកដល់ចំណុចនេះ,យើងលើកយកទ្រឹស្តីសង្គមវិទូម្នាក់ឈ្មោះមាស្លូវ,អំពីការវិវឌ្ឍន៏នៃសេចក្តីត្រូវការ,របស់មនុស្សដែល

មានឈ្មោះថាៈ“ មនុស្សមានសេចក្តីត្រូវការ៥យ៉ាង”សេចក្តីត្រូវការនេះមានលំដាប់ពីទី១ដល់ទី៥ដូចមានតទៅ៖

ទី១.សេចក្តីត្រូវនៃជីវសាស្ត្រ(ឬក្រពះ),ទី២.សេចក្តីត្រូវការនៃសន្តិសុខ,ទី៣.សេចក្តីត្រូវការនៃការចូលរួមក្នុងក្រុម,

ទី៤.សេចក្តីត្រូវការនៃការរាប់អានទុកខ្លួនជាមនុស្សមានតម្លៃមួយ,ទី៥.សេចក្តីត្រូវការនៃការបង្កើតអ្វីមួយដោយ

ខ្លួនឯង។

បើយើងយកទ្រឹស្តីនេះមកពិនិត្យមើលក្នុងសង្គមខ្មែរវិញ,យើងឃើញថារាស្ត្ររស់ក្នុងសេចក្តីត្រូវការទី១និងទី២។

ទី១គឺការឃ្លាន,ទី២គឺការខ្លាច,រស់ក្នុងសេចក្តីត្រូវការត្រឹមកំរិតទី១,ទី២នេះ,នាំឲរាស្ត្រខ្មែរ,រវល់តែដោះស្រាយបញ្ហាក្រពះ 

និងជំរករាងរាល់ថ្ងៃ,គ្មានពេលវេលាណាគិតដល់សេចក្តីត្រូវការទី៣,ដែលជាជំហានទៅរកសេចក្តីត្រូវការទី៤និងទី៥។

រួមសេចក្តីមកគឺថា,បញ្ហាក្រពះនិងជំរកនេះឯងហើយ,ដែលធ្វើឲរាស្រ្តខ្មែរគ្មានពេលគិតដល់នយោបាយនោះឡើយ។

អ្នកដឹកនាំជាតិ,ភ្លេចគិតថាបើរាស្ត្រល្ងង់,គឺពិតជាខ្លួនល្ងង់ដូចរាស្ត្រនោះឯង។

បញ្ញាអាចចម្រើនបាន,លុះត្រាតែមនុស្សយើង,រស់ក្នុងបរិស្ថាន,ឬសង្គមមួយ,ដែលគេឲតម្លៃទៅលើការចេះដឹង។

យើងឃើញអ្នកដឹងនាំខ្មែរតាំងពីនគរខ្មែរយើងធ្លាក់ក្នុងអត្ថង្គត,មិនដែលមាននយោបាយពិតប្រាកដណាមួយលើក

កំរិតការចេះដឹងពលរដ្ឋខ្លួនឯង,ឲបានខ្ពង់ខ្ពស់ ដូចសម័យខ្មែររុងរៀងនោះឡើយ។

ពីសតវត្សមួយទៅសតវត្សមួយ,កំរិតការចេះដឹងជាទួទៅ,ចុះជានិច្ច,ទាំងរាស្រ្តទាំងអ្នកចេះដឹង,នឹងអ្នកដឹកនាំ

នាំគ្នារស់ក្នុងភាពល្ងង់ខ្លៅទាំងអស់គ្នា៖រាស្រ្តយកប្រពៃណីជាខែលការពារការរស់នៅរបស់លោកក្នុងសង្គមបិតទ្វារ

អ្នកចេះដឹងគ្មានមូលដ្ឋានវប្បធម៍ជាតិជឿនលឿនសំរាប់គិតពិចារណា,យកចំណេះវិទ្យាសាស្ត្រតាំងខ្លួនជាអ្នកចេះសូត្រ

ខ្ពស់ជាងរាស្ត្រភ្លេចគិតថាជនជាតិបរទេស,គេសម្លឹងមើលមកខ្លួនដូចជាដុំអំបិលក្នុងទន្លេ,ឬស្វាពាក់មកុដ,ធ្វើឫកជា

អ្នកចេះក្នុងសង្គមឥតរស្មី,បើនិយាយពីរឿងខ្លាចវីញ,លោកខ្លាចជាងរាស្ត្រ២០០ដង,ព្រោះខ្លាចបាត់យសខ្លួនជាអ្នក

ចេះដឹង,ព្រោះយសនេះខ្លួនអាចលក់ដូរបាន,បើឃ្លានវីញ,លោកឃ្លានជាងរាស្ត្រ៥០០ដង,ព្រោះគាត់ឃ្លានកិត្តិយស

បុណ្យស័ក្ត,មាសប្រាក់,ឯចំណែកអ្នកចេះដឹងខ្មែរខ្លះទៀត,យកភ័ព្ធសំណាងលើទុក្ខជាតិ,ដែលនាំឲខ្លួន,អាចមានសិទ្ធិ

មករស់នៅក្នុងប្រទេសជឿនលឿន,តាំងខ្លួនជាបញ្ញាវនលើរាស្រ្តខ្លួនឯង,បើនាំគ្នាចង់ទៅលេងស្រុក,សុទ្ធតែនិយាយថា

ខ្លួនជាអ្នកវិទ្យាសាស្រ្តចង់ទៅជួយជាតិ។

ឯចំណែកអ្នកដឹកនាំខ្មែរវិញ,គាត់យកតែកំលាំងបាយធ្វើជាវិធីដឹកនាំជាតិ,ចំណែកអ្នកដឹងនាំក្រុមប្រឆាំងវិញគាត់

សប្បាយណាស់,បានអង្គុយកៅអីក្នុងសភារបស់របបរណបយួនកុម្មុយនិស្ត,ហើយនៅពេលណាក្រុមកាន់អំណាចគេដេញ

ចេញ,នាំគ្នាដើរចេញម្នាក់ម្តងៗឥតមានប្រតិកម្មអ្វីស្វាហាប់ណាមួយឲគេឃើញថាក្រុមខ្លួនមានសាមគ្គីភាពឥតអាច

មានអ្នកណាអង្រួនបាននោះឡោយរហូតដល់ទៅគេបណ្តេញលោកសមរង្ស៊ី,មេគណបក្សខ្លួនចេញពីសភា,ក៏នៅតែនាំគ្នា

សម្ងំចឿនដូចកណ្តុរឃើញឆ្មាអីចឹងឯង។

មារយាទបែបនេះឯង,ធ្វើឲអ្នកកាន់អំណាចមើលងាយដល់ក្រុមខ្លួនឯងផង,ដល់រាស្រ្តខ្មែរផងដែលលោកខំជឿ

ខ្លួនថាជាអ្នកស្នេហាជាតិ,តែបើគិតបន្តិចគឺអស់លោកស្នេហាកៅអី,សំរាប់ពាក់ងារអស់លោកជាឯកឧត្តមនោះឯង។

ក្រុមអ្នកកាន់អំណាចឈ្នះឆ្នោតតាមវិធីងងឹត,ច្បាស់ជាពួកគេគ្មានសេចក្តីខ្មាសអៀនអ្វីនោះឡើយ,ព្រោះជាធាតុដែលយួន

កុម្មុយនិស្តគេចាក់ថ្នាំស្រេចសំរាប់ឲពួកគាត់លែងមានសេចក្តីខ្មាសអៀនជាមនុស្សទៅហើយ,ចំណែកអស់លោកជាអ្នក

ប្រឆាំងជាប់ឆ្នោតពីរាស្រ្ត,នាំគ្នាយកកិត្តិយសរាស្រ្តសំរាប់តែរក្សាកៅអីតែលោកប៉ុណ្ណោះ,យើងអាចសួរថាទង្វើនេះ អាចចាត់

ទុកជាសីលធម៏បានដែរឬទេ ? 

ម្ភៃឆ្នាំរួចមកហើយ,ពលរដ្ឋខ្មែរទុកពេលវេលាគ្រប់គ្រាន់សំរាប់ឲអ្នកកាន់អំណាច,ក៏ដូចក្រុមអ្នកប្រឆាំងក្នុងប្រព័ន្ធ,នាំគ្នា

ស្ថាបនាកំលាំងខ្មែរ,ធ្វើអភិវឌ្ឍន៏សង្គម,សេដ្ឋកិច្ច,លិទ្ធិប្រជាធិបតេយ្យ,ដើម្បីរំដោះខ្នួនឲចេញរួចពីអាណានិគមស្រមោលនៃ

យួនកុម្មុយនិស្ត។

សហគមន៏អន្តរជាតិគេជួយជាជំនួយថវិការផង,ជាបច្ចេកទេសផង,ជាហេដ្ឋានរចនាសម្ព័ន្ធផង,សំរួលពុន្ធអាករគ្រប់បែប

យ៉ាងក្នុងការនាំផលិផលធ្វើក្នុងស្រុកខ្មែរទៅលក់ក្នុងផ្សារអន្តរជាតិ,ជំនួយទាំងឡាយនេះ,អាចឲស្រុកខ្មែរមានលទ្ធភាពគ្រប់

ល្មមធ្វើនយោបាយអភិវឌ្ឍន៏ដើម្បីពលរដ្ឋ,ឯករាជ្យជាតិ តែជាអកុសល,លទ្ធផលបែរជាមានសភាពផ្ទុយពីការរង់ចាំរបស់

ប្រជាជាពលរដ្ឋខ្មែរទៅវិញ,អ្នកកាន់អំណាចកាន់តែនាំជាតិ,ឲកាន់តែធ្លាក់ក្នុងឥទ្ធិពលយួនកុម្មុយនិស្តខ្លាំងឡើងៗរហូត

ដល់កាត់ដីឲគេត្រង់ត្រង់ៗតែម្តង,បើកទ្វារនគរឲជនជាតិយួនមករស់នៅក្នុងស្រុកឥតមានរអែងជនជាតិខ្មែរអ្វីបន្តិច

នោះឡើយ,ទុកជនជាតិខ្លួនឯងជាអនុប្រជាជាជន,មានសិទ្ធិមិនស្មើនឹងជនអន្តោប្រវេសន៏យួនផង។ 

ចំណែកបក្សប្រឆាំងក្នុងប្រព័ន្ធវិញ,បំផ្លាញកំលាំងអ្នកសេ្នហាជាតិ,ទី១តាមយុទ្ធសាស្រ្តនយោបាយខ្លួនពីអណត្តិមួយទៅ

អណត្តិ,គឺការចូលធ្វើសហការ,តាមវិធីបោះឆ្នោតឥតមានសេរីក្តី,តាមសកម្មភាពទន់ជ្រាយរបស់ខ្លួន,និងជំហរ,នយោ

បាយខ្លួនលើ,របបរាជានិយម,និងផ្ញើសេចក្តីសង្ឃឹមទៅលើសម្តេចស៊ីហនុដែលជាបុគ្គលរស់,ហើយបំរើយុទ្ធសាស្រ្តចិន

យួននកុម្មុយនិស្ត,នាំបំផ្លាញកំលាំងយុវជនតស៊ូដើម្បីសេរីភាព,និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ 

ការភាន់ច្រឡំនេះ,ហុចឪកាសឲយួនកុម្មុយនិស្ត,មានពេលវេលាគ្រប់គ្រាន់ ចិញ្ចឹមខ្មែរដែលជាបាវព្រាវគេ,ឲមានកំលាំង

បាយសំរាប់វ៉ៃបង្ក្រាបខ្មែរស្លូតត្រង់។

 

ទស្សនៈរបស់យើងខាងលើនេះ,គ្រាន់តែចង់ទាញអារម្មណ៏,ចលនាប្រជាធិបតេយ្យជាចុងក្រោយ,ថាសូមលោកុះនាំគ្នាដើរ

តាមផ្លូវចាស់របស់លោក,ដែលជាផ្លូវចូលរួមបផ្លាញជាតិ។

យើងជឿច្បាស់ថាលោកនៅមានកម្លាំងទប់ទល់នឹងរបបរណបយួនកុម្មុយនិស្ត,បើលោកជ្រើសរើសកលយុទ្ធត្រឹមត្រូវមួយ

ក្នុងសង្គ្រាមនយោបាយរបស់លោក។

វាគ្មានអ្វីទាន់យឹតនោះទេ,បើពលរដ្ឋខ្មែរយើងនឹងមានជំនឿទៅលើកម្លាំងណាមួយ,ដែលមានធាតុជាកម្លាំងជាតិពិត

ប្រាកដ,រួមសាមគ្គីគ្នាដើម្បីសង្រ្គោះជាតិ,មិនដូចសំដីលោកហ៊ុនសែន,ថាពាក្យសង្គ្រោះជាតិ វាហួសសម័យទៅហើយ។

ចំពោះយើងវិញ,យើងមើលឃើញថាលោកហ៊ុនសែន,លោកមិនដែលរស់ក្នុងសម័យណាមួយនោះឡើយ,សម័យរបស់លោក

មានតែមួយគត់គឺ“បំរើយួនដាច់ថ្លៃ”ហេតុនេះឯងបានជាលោកភ្លេចថា”កោះវ៉ៃ”យួនកុម្មុយនិស្តដែលជាចៅហ្វាយលោក

ធ្លាប់ទទួលស្គាល់ជាផ្លូវការថាជាកោះរបស់ខ្មែរនោះ,ហើយនៅពេលថ្មីៗនេះយួនប្រកាសថាជាកោះគេវិញហើយលោក

ហ៊ុនសែនដែលមានបរវារហ្វាគឹមហុងនិយាយប្រាប់លោកថាកោះវ៉ៃនេះជាកោះយួនទេ,លោកហ៊ុនសែនបាត់សតិសុខចិត្ត

ប្រគល់កោះវ៉ៃនេះ ឲទៅយួនយ៉ាងស្រួលជាទីបំផុត។

(សូមស្វែងរកអានសេចក្តីថ្លែងការលោកសៀងប៉េងសែនាថ្ងៃទី១សីហា២០១២តាមបណ្តាញអាំងតេណែតៈគណៈកម្មាធិការ

ព្រំដែនកម្ពុជា)។

ខ្មែរមួយពិភពលោក,គេនឹងនាំគ្នាចាំស្តាប់,អន្តរាគមន៏,របស់លោកហ៊ុនសែននៅសភាជាតិ,បញ្ចាក់ប្រាប់ដល់មតិមហាជន

ថាហេតុអ្វីបានជាលោកដូរដីខ្មែរនឹងខ្មែរឲទៅយួន។​

យើងនិយាយបែបនេះព្រោះថាដីដែលលោកហ្វាគឹមហុង,ប្រាប់លោកថាគាត់ដោះដូរជាមួយយួននោះ,សុត្ធតែជាដីខ្មែរទាំង

អស់,វាមិនដែលដីណាដែលថិតនៅក្នុងដីខ្មែរកម្ពុជាក្រោម,ជាដីយួននោះឡើយ។

បើលោកហ៊ុនសែននូវមានឈាមជាខ្មែរ,គួរលោកចងចាំក្នុងចិត្តថាកម្ពុជាក្រោមជាដីខ្មែរទោះបីខ្មែរមិនទាន់មានលទ្ធភាព

ដណ្តើមមកវិញក៏ដោយ,ក៏មិនត្រូវប្រកាសប្រគល់ឲយួនស្រួលៗដូចលោកនោះឡើយ។

បើថ្ងៃនេះតវាមិនបាន,ត្រូវទុកភារៈកិច្ចនេះទុកឲកូនខ្មែរជំនាន់ក្រោយៗ,គេជាអ្នកសំរេច។

 

សរសេរដោយ ឧប សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens