Overblog
Editer l'article Suivre ce blog Administration + Créer mon blog
18 août 2012 6 18 /08 /août /2012 17:08

 250px-Mao Sihanoukគួរលើកយកមកពិចារណាដែរ

ភាពប្រសើរជាផ្លូវសង្គ្រោះជាតិតែមួយគត់ដែលត្រូវតែប្រកាន់យក

 

នៅចំពោះមុខគ្រោះថ្នាក់ជាតិបច្ចុប្បន្ន,យើងពុំអាចនិយាយអំពីការសង្គ្រោះជាតិ,ដោយគ្រាន់តែផ្អែកទៅលើពាក្យ”

ការរួបរួមខ្មែរដើម្បីផ្លាស់ដូរអ្នកដឹកនាំជាតិប៉ុណ្ណោះនោះទេ,ព្រោះមេរៀនប្រវត្តិសាស្ត្របង្ហាញអោយយើងឃើញថា,ការ

រួបរួមណាដែលមិនយក”ភាពប្រសើរ”ជាគោល,ជាការរួបរួមគ្មានប្រសិទ្ធិភាពឡើយ,ដូចជាការរួបរួមក្រុមស៊ីហនុនិយម,

ខ្មែរក្រហម,និងលោកស៊ឺនសាន,ជាក្រុមអ្នកតស៊ូប្រឆាំងនឹងការឈ្លានពានទឹកដីខ្មែរពីសំណាក់យោធាយៀកណាមក្នុង

រយៈពេលឆ្នាំ១៩៧៩ដលៈឆ្នាំ១៩៩១។

ការរួបរួមបែបនេះជាការរួបរួមផ្ទុយនឹងធម្មជាតិ,ព្រោះជាការរួបរួមរវាងក្រុមនិយមរបបផ្តាច់ការ,ក្រុមឃាដកប្រល័យ

ជាតិសាសន៌ខ្មែរ,និងអ្នកជាតិនិយមតាមកាលៈទេសៈ។

ក្នុងចលនាតស៊ូនេះ,មានខ្មែរអ្នកស្នេហាជាតិច្រើនណាស់ធ្វើការបូជាជីវិតដើម្បីវាយខ្មាំងយួនរំដោះទឹកដីខ្មែរ។

យើងឃើញស្រាប់ហើយ,ការបូជាជីវិតរបស់វីរបុរសទាំងឡាយនោះ,គ្មានមេដឹកនាំចលនាតស៊ូនេះ,ដែលនៅមានជីវិតនៅ

ឡើយ,ដូចស្តេចស៊ីហនុជាអាទ៌,លើករំលឹកគុណដល់វិញ្ញាណក្តន្ធរបស់វិរបុរសនោះឡើយ,ដែលលោកមានជំនឿលើខ្លួន,ដូច

ច្នេះសម្តេចស៊ីហនុនិងអ្នកដឹកនាំដ៏ទៃទៀតមិនមានលក្ខណៈជានរសីហៈ(មនុស្សអ្នកប្រសើរ),ហើយគ្មានក្លិនកេរ៌ក្រអូប

ដូចនវមាលិកា(ម្លិះរួត៩ស្រទាប់)នោះទេ។

លទ្ធផលនៃការរួបរួមផ្ទុយនឹងធម្មជាតិនេះ,នាំបង្កើតបច្ចាទុក្ខដល់ខ្មែរអ្នកស្នេហាជាតិបច្ចុប្បន្ននៅចំពោះមុខមហា

ជោគជ័យយួនកុម្មុយនិស្តនៅឥណ្ឌូចិនុំដែលមានចិនប្រជាមានិតជាអ្នកជួយឩបត្ថម្ភ។ដូចយើងដឹងដែរថា,យើងពុំ

អាចយកទឹកស្អាតទៅលាយនឹងទឹកលាមកដើម្បីលាងលាមកមាននៅក្នុងផ្ទះបាននោះឡើយ

ការរួបរួមផ្ទុយធម្មជាតិនេះ,បាននាំបំបែថាមពលសាមគ្គីទៅបំរើមហិច្ជិតាបុគ្គលដែលគ្មានគតិយុត្តិធម៌,ប្រព្រឹត្តអំពើ

អនាចារ,ចំពោះជាតិ,នៅចំពោះមុខខ្មាំងជាតិដែលប្រកបទៅដោយកម្លាំងអកុសលបំផ្លាញប្រជាជាតិខ្មែរ។

 

យើងដឹងច្បាស់ថាប្រទេសនិមួយៗត្រូវចាំបាច់រកផ្លូវសង្គ្រោះជាតិរបស់ខ្លួនដោយត្រូវពឹងផ្អែកទៅលើកម្លាំងជាតិខ្លួនឯង

ជាចម្បង,ដែលជាខ្មែរ,បង្កើតឡើងពីខ្មែរ,ដើម្បីខ្មែរ។

កម្លាំងនោះកើតចេញបានពីការរួបរួមនៃនរសីហៈ,ជាមនុស្សអ្នកប្រសើរ,គ្មានគំនិត”ត្រូវ,ខុស”(Pensée ni vrai, ni

faux),គឺជាមនុស្សមានគំនិត”អាជ្ញាគតិ”(Penséedroit),ជាខ្មែរមិនរកស៊ីចិញ្ចឹម”កុសល,អកុសល,តែជាខ្មែរមាន

ធាតុក្នុងខ្លួននូវតម្លៃកំពូលរបស់មនុស្ស,សាសន៏ជាតិ,និងប្រជាជាតិខ្លួន,ជាខ្មែរមិនពឹងផ្អែកលើអច្ជរិយហេតុ,មាន

ភាពប្រាកដនិយម,គតិបណ្ឌិតរួម,ដើម្បីកសាងកម្លាំងជាតិនៅលើប្រយោជន៏រួម។

នរសីហៈជាខ្មែរអ្នកបដិវត្តន៏,មិនលេងសើចនឹងពាក្យសំដី,ជាអ្នកមានទេពកោសល្យក្នុងការប្រើភាសាសំរាប់ដាស់សតិ

តស៊ូខ្មែរដើម្បីសង្គ្រោះជាតិ,តែបើសហនរសីហៈនៅត្រឹមតែក្នុងសកម្មភាពជាវាចា,ឥតមានលទ្ធភាពអោយក្លាយជាថាម

ពល,ដែលជាកម្លាំងរុញចរន្តវិវាទកម្ម,ប្រឆាំងនឹងរបបផ្តាច់ការ,អោយក្លាយជាកម្លាំងបដិវត្តន៏អហិស្សានោះទេ,ឈ្មោះអ្នក

បដិវត្តន៏ក៏គ្មានតម្លៃអ្វីនោះដែរ។

ទេពកោសល្យអ្នកដឹកនាំពិសេសគឺធ្វើអោយកើតបានសម្រេចជាបឋម,នូវចលនាបដិវត្តន៏អហឹស្សានេះឯង។

តែបើរបបអំណាចផ្តាច់ការប្រើអំពើឃោឃៅវាយប្រហារចលនាអហឹស្សា,ច្បាស់ជាចលនានោះមានប្រតិកម្មជាស្វ័យប្រវត្តិ,

តបទល់នឹងអំពើព្រៃផ្សៃនោះឯង,ទៅតាមមធ្យោបាយដែលខ្លួនមាន,ហើយប្រកដជាមាន,សហគមន័អន្តរជាតិដែល

ស្រឡាញ់លទ្ធិប្រជាធិបតេយ្យសេរី,ជួយគាំទ្រជាពុំខាន។

គួរយើងដឹងថា,របបនៅកម្ពុជាបច្ចុប្បន្នរស់ជីវិតបានដោយសារតែជំនួយសហគមន៏អន្តរជាតិតែប៉ុណ្ណោះ,ពេលណាគេ

កាត់ជំនួយ,គឺច្បាស់ជាមានវិបត្តិសេដ្ឋកិច្ច,និងវិបត្តិនយោបាយផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជាជាពុំខាន។

របបនេះដូចភ្នំខ្សាច់នៅមាត់ច្រាំងសមុទ្រដូច្នេះឯង,នៅពេលណាមានរលកខ្លាំងបន្តិចច្បាស់ជារលាយរលំជាពុំខាន។ឯចំណែករលកនោះ,គឺសេចក្តីក្លាហានពលរដ្ឋខ្មែរ,ដែលជាជនរងគ្រោះ,នាំគ្នាក្រោកឈរប្រឆាំងរបបផ្តាច់ការតាមអំពើ

អហឹស្សា,ដែលច្បាប់ជាតិនិងអន្តរជាតិអនុញ្ញាតអោយធ្វើ,នៅលើប្រយោជន៏រួម,ក្នុងសិទ្ធិខ្លួនជា,និតីជន,និងជាមនុស្ស

ដែលគេចាត់ទុកជាតម្លៃកំពូលក្នុងអរិយលោកនេះ។

បើខ្មែរមិននាំគ្នាងើបឈរប្រឈមមុកនឹងអំពើបំផ្លាញជាតិ,របស់របបផ្តាច់ការ,ច្បាស់ជាប្រជាជាតិខ្មែរស្លាប់ជាពុំខាន។

ពុទ្ធដីការៈ”អត្ថាហិ,អត្តនោ,នាថោ”,ប្រែថា”ខ្លួនទីពឹងខ្លួន”គឺជាការបង្ហាញផ្លូវមួយរបស់ព្រះពុទ្ធដែលចាក់រុញមនុស្ស

អោយខិតខំប្រឹងគិតពិចារណា,ដើម្បីរំដោះខ្លួនពីគ្រប់ទុក្ខមនុស្សក្នុងលោកនេះ។

របបផ្តាច់ការរណបយួនបច្ចុប្បន្ន,ជាទុក្ខរបស់ជាតិខ្មែរ,ដូច្នេះខ្មែរត្រូវនាំគ្នារំដោះខ្លួនចេញពីរបបនេះ,ដោយពឹងលើខ្លួន

ជាមុនសិន,ហើយអ្វីដែលខ្មែរយើងធ្វើត្រូវ,ច្បាស់ជានាំខ្មែរយើងដើរទៅកាត់សេចក្តីសុខជាពុំខាន។

ធ្វើត្រូវ,គឺចាំបាច់,ត្រូវស្គាល់ខ្លួនឯងអោយច្បាស់,ថាខ្លួនពិតជានរសីហៈដែរឫទេ?,បើជានរសីហៈ,គឺពិតជាមិនយកមនុស្ស

ខូចជាមិត្ត,ដូចមានឈ្មោះ,ស៊ីហនុ,រ៉ាណារិទ្ធ,ខៀវសំផន,អៀងសារី,នួនជា,និងអតិតៈពួកបរិវារបំរើរបបរាជានិយមសក្តិ

ភូមិ,និងរបបកម្ពុជា”ប្រជាធិបតេយ្យ”ដែលជាជនបំផ្លាញជាតិនិងសម្លាប់មនុស្ស។

ហើយមិនព្រមធ្វើសហការជាដាច់ខាតក្នុងបច្ចុប្បន្នកាលក៏ដូចក្នុងអនាគតកាលក្នុងស្ថាប័ននានា,ជាមួយក្រុមខ្មែរកញ្ជៈ

យួនកុម្មុនិស្ត។

ស្តេចស៊ីហនុលក់ដីអោយយួនដើម្បីអំណាច,ហ៊ុនសែនលក់ដីព្រោះក្លាចយួន,ហ៊ុនសែនមានអំណាចតែមួយគត់ដែលយួន

អនុញ្ញាតអោយធ្វើ,គឺអំណាចសម្លាប់ខ្មែរអ្នកស្នេហាជាតិ។

យើងមិនបំភ្លេចអយុត្តិធម៌ដែលលោកម៉មសាណង់ដូកំពុងឆ្លងកាត់ពីសំណាក់ហ៊ុនសែន,ជាជនកញ្ជៈយួនកុម្មុយនិស្ត!

 

សរសេរដោយ ឧប សង្ហា

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens