ទោសប្រហារក្នុងរបបស្តេចស៊ីហនុ
គួរលើកយកមកពិចារណាដែរ
សង្គ្រោះអ្នកណា?
ថ្មីៗនេះយើងសង្កេតឃើញអ្នកតំណាងរាស្រ្ត,ជាមន្រ្តីធំៗក្នុងថ្នាក់ដឹងនាំ,គណបក្សសមរង្ស៊ី,មានលោកស្រី,មូ.សុខ.ហួរ,
លោក,គង់.គាំ,សុន.ឆ័យ,នាំគ្នាស្នើសូមចូលជួបជាក្រៅផ្លូវការ,លោក,ជា.ស៊ីម,ប្រធានគណបក្សកាន់អំណាច,និង
ព្រឹទ្ធសភា,ដើម្បីសួរសុខទុក្ខពីសុខភាពលោក,តែត្រូវលោកជា.ស៊ីម,មិនអនុញ្ញាតអោយជួប។
បើមើលមួយភ្លែត,ហាក់បីដូចជារឿងសាមញ្ញឥតមានអ្វីគួរអោយយកចិត្តទុកដាក់នោះទេ,តែបើយកមកពិចារណា
បន្តិច,ហើយដោយស្គាល់ចរិតអ្នកនយោបាយទាំងនោះតាមការសង្កេត,យើងឃើញថា,ការបង្កើតគណបក្ស”សង្គ្រោះ
ជាតិ”កើតចេញមកពីការធ្វើអភិគម,គណបក្ស,សមរង្ស៊ី,និងសទ្ធិមនុស្ស,កំពុងបង្កើតបរិយាការណ័ជាការគ្មានជំជឿ
របស់មន្ត្រីខ្លះ,ដើម្បីរក្សាមុខរបរធ្វើនយោបាយខ្លួន,ក្នុងរបបនយោបាយបច្ចុប្បន្ន,សំរាប់អនាគតកាលដ៏ខ្លីនេះ។
ដូច្នេះឯង,ជំនួបជាមួយលោកជាស៊ីម,បើតាមយើងស្មានមើលទៅ,ជាការស្វែងរក”អ្នកការពារ”ទុកជាមុន,ថាខ្លួនគ្មាន
បំណងប្រឆាំងជាដាច់ខាតហ្នឹងគណបក្សកាន់អំណាចអ្វីនោះឡើយ,នៅពេលណាការបង្កើតគណបក្សថ្មីនេះជួបហ្នឹង
ឧបសគ្គពុំអាចឆ្លងកាត់បាន,ឬនៅពេលណាគណបក្សថ្មីនេះមានសំទុះជាគណបក្សប្រឆាំងគ្មានសំចៃហ្នឹងរបបដឹកនាំ
បច្ចុប្បន្ននៅភ្នំពេញ,ដែលខ្លួនតែងតែធ្វើសហការគ្មានកង្វល់អ្វីនោះទេ។
មិនតែប៉ុណ្ណោះ,មន្ត្រីទាំងនោះ,បូករួមហ្នឹងសមមិត្តថ្មីខ្លួន,ក្នុងជួរគណបក្សសទ្ធិមនុស្ស,នាំគ្នាទៅថ្វាយបង្គំស្តេចស៊ីហនុ
នៅស្រុកចិនកុម្មុយនិស្ត,ក្នុងគោលបំណងតែមួយ,ស្វែងរកអ្នកការពារ,ក្រោយពីបានធ្វើការសំរេចឥតពិចារណាពី
ជោគវាសនាមិនល្អដល់អានាគតខ្លួនក្នុងរបបផ្តាច់ការភ្នំពេញ។
ជួល្បិចនេះ,ពុំអាចបិទបាំងបាននោះឡើយ,ព្រោះពួកទាំងនោះមានសារជាតិជាអ្នកបញ្ញោតរាស្រ្ត,និងសមាជិកគណ
បក្សខ្លួន,ជាងពីរទសវត្សមកហើយ។
ផ្ទុយទៅវិញ,ទោះអស់លោកទាំងនោះ,មានបំណងល្អក្នុងការប្រឆាំងហ្នឹងរបបកញ្ជៈយួនក៏ដោយ,តែការជ្រើសរើសយកស្តេច
ស៊ីហនុជា”ទីឧត្តមប្រឹក្សាភុមិន្ទ”,របស់លោក,ដូចជាអស់លោកយកបំណងល្អរបស់អស់លោកទៅចោលក្នុងឡដុតខ្មោច
នៃពូកកុម្មុយនិស្តចិន,យួននោះឯង។យើងគ្រាន់តែខ្ញល់ចុះហេតុអ្វីបានជាពួកអស់លោកមាន”សតិហៃភ្លេច”
ម្លេះ,ស្តេចស៊ីហនុឯណាដែលធ្លាប់សង្គ្រោះជាតិ,និងប្រជាពលរដ្ឋខ្មែរពីរបបផ្តាច់ការអាយ៉ងយួន?
ព្រោះធាតុព្រះអង្គខ្លួនឯងជាអាយ៉ងយួន,ចិន,គេអោយធ្វើខ្ញុំកញ្ជះពួកខ្មែរអាយ៉ងយួននៅភ្នំពេញ,ដើម្បីបោកអស់
លោកនោះឯង។
យើងបារម្មណ៏ថា,បំណងសង្គ្រោះអស់លោក,ប្រហែលនៅត្រឹមតែចង់ជួយសង្គ្រោះអស់លោកតែប៉ុណ្ណោះ។
យើងមានជំនឿថាអស់លោកកំពុងស្តាយក្រោយ,បើនាំគ្នាជឿលោកសុនឆ័យបន្តិច,ប្រហែលជាអស់លោកមិនមាន
បញ្ហាអ្វីច្រើនជាមួយលោកហ៊ុនសែននោះទេ,តែមិនអីទេ,បើលោកនាំគ្នាធ្វើអ្វីៗដែលលោកកំពុងធ្វើ,ប្រហែលជាលោក
សុនឆ័យអាចសម្រុះសម្រួលជាមួយហ៊ុនសែនបាន,ព្រោះលោកសុនឆ័យជាអ្នកជំនាញក្នុងជំនួញបែបហ្នឹង។
សរសេរដោយ ឧប សង្ហា