ក្រោធនៃហឹងស៊ីហនុ
ត្រូវតែដឹង
មិត្តភាពសម្លាប់ជាតិ
ស្វាពាក់មកុដ
ស្តេចស៊ីហនុបានឡើងគ្រោងរាជសម្បត្តិនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៤១,ដោយបារាំង(រដ្ឋាភិបាលវីស៊ី,ជារដ្ឋាភិបាល
រណបប្រទេសអាឡឺម៉ង់,ក្រោមការដឹកនាំរបស់លោកហីទ្លែរ៏),ជាអ្នកបន្ទុបព្រះអង្គលើរាជបល្លង្កខ្មែរ,ដោយបំពានលើ
រាជបវេណី,ព្រោះពេលដែលព្រះបាទសម្តេចស៊ីសុវត្ថមុនិវង្ស,ទ្រង់សោយព្រះទិព្វដង្គតទៅ,ក្រុមប្រឹក្សារាជបល្លង្កបានសំរេ
ចលើកតាំងទ្រង់ស៊ីសុវត្ថមូនីរេត,ជាព្រះរាជបុត្រអោយស្នងរាជ្យតពីព្រះបីតា,តែត្រូវអាជ្ញាធរអាណាព្យាបាលបារាំងនៅ
ស្រុកខ្មែរជំនាន់នោះមិនព្រមទទួលយកការសម្រេចចិត្តនេះ,ដោយយល់ឃើញថាទ្រង់មូនិរេតជាគ្រោះថ្នាក់សំរាប់អំណាច
គេ,ព្រោះទ្រង់មូនិរេតជាអ្នកជាតិនិយម,រៀនចេះដឹង,នាំអោយបារាំងពិបាកត្រួត,ហេតុនេះឯងបានជាបារាំងជ្រើសរើស
ស្តេចស៊ីហនុ,អាយុ១៨ឆ្នាំ,កំពុងរៀននៅវិទ្យាល័យនៅស្រុកយួន,អោយគ្រងរាជ្យបន្តពីស្តេចមនីវង្ស។
ការជ្រើសរើសរបស់បារាំងនេះ,មានប្រសិទ្ធិភាពណាស់,ព្រោះរើសចំស្តេចមួយអង្គ,ដែលគ្មានគំនិតការពារប្រយោជន៏
ប្រជាពលរដ្ឋខ្មែរទេ,បើតាមសង្កេតឃើញ,រហូតមកដល់បច្ចុប្បន្នកាលនេះ,ស្តេចស៊ីហនុ,ទ្រង់ការពារតែបរទេស,ជន
ពាល,នឹងប្រយោជន៏ផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ។
យើងឃើញស្រាប់ហើយ,ដោយសារព្រះអង្គមានគំនិតបែបនេះ,ក្នុងការដឹកនាំប្រទេសជាតិរបស់ព្រះអង្គ,ព្រះអង្គមិនដែល
យកប្រយាជន៏ជាតិជាធំទេ,”អញសិន”ចង់រាស្រ្តស្លាប់រាប់លាននាក់ក៏ព្រះអង្គឥតឈឺក្បាលអ្វីនោះដែរ,គំនិត”អញសិន”នេះ
នាំជាតិអោយជួបប្រទេះហ្នឹងមហន្តរាយរហូតមកដល់សព្វថ្ងៃនេះ។
ម្យ៉ាងទៀត,យើងសង្កេតឃើញថាស្តេចស៊ីហនុ,ទ្រង់មានការសប្បាយឃើញរាស្រ្តខ្មែរមានទុក្ខវេទនា,ឧទាហរណ៏ជាពស្តុ
តាង,គឺមាននៅក្នុងឆ្នាំ១៩៧៥នៅទីក្រុងប៉េកាំង,ទ្រង់មានបន្ទូលថា៖”ខ្ញុំជាអ្នកបញ្ជាអោយដេញព្រជាពលរដ្ឋចេញ
ទាំងអស់ពីភ្នំពេញ,ហើយការដេញនេះ,គឺដូចជាគេបោសសំរាមដូច្នេះឯង”។
លទ្ធផលនៃការបោសសំរាមតាមចំណង់ស្តេចស៊ីហនុនេះ,គឺសេចក្តីស្លាប់ខ្មែរជាង២លាននាក់,និងការប្រែប្រួលសង្គមខ្មែរ
ពីសង្គមមនុស្សទៅជាសង្គមសត្វពាហនៈ,ដែលជីវិតគ្មានតម្លៃអ្វីបន្តិចនោះឡើយ,គឺពិតជាសំរាមដូចស្តេចស៊ីហនុប្រកាស
នោះដែរ,សួរថាមកពីហេតុអ្វីបានជាស្តេចស៊ីហនុ,ទ្រង់មានបន្ទូលបែបនេះ?
ព្រោះទ្រង់ក្តៅក្រហាយណាស់,ដែលសភាជាតិ,ដែលជាតំណាងប្រជាពលរដ្ឋខ្មែរ,តម្លោះងារទ្រង់ពីព្រះម្រមុខរដ្ឋអស់មួយជា
ជីវិត,ដូច្នេះទ្រង់ត្រូវតែចងសងសឹកប្រជាពលរដ្ឋខ្មែរដូចសូករិក(អ្នកពិឃាតជ្រូក),ឥតខ្តើមនឹងឈាមកូនខ្មែរដែរហូរពាស
ពេញលើពសុធាកម្ពុជានុះទេ។
បច្ចុប្បន្ននេះ,ប្រជាពលរដ្ឋខ្មែរសឹងតែទាំងអស់,លើកលែងតែខ្មែរពួកអាយ៉ងយួនមួយក្តាប់,និងក្រុមថៅកែចិនយួន
មួយល្អី,រស់ក្នុងសេចក្តីទុក្ខវេទនាគួរអោយអាណោច,ខ្លះយកកូនទៅលក់,ឯចំណែកក្មេងស្រីៗ,គ្នាលក់ខ្លួន,ដើម្បីចិញ្ចឹម
គ្រួរសារ។
ចំប៉ីសៀមរៀប
ក៏ប៉ុន្តែស្តេចស៊ីហនុ,សោយសុខនៅស្រុកចិន,ស៊ីឆ្ងាញ់,ជប់លៀង,ស៊ី”ថ្លើមទា”,ច្រៀងសប្បាយ,ចំរៀងលោកស៊ីន
ស៊ីសាមុត(ចំប៉ីសៀមរាប),ដែលជាអ្នករងគ្រោះនូវអំពើព្រៃផ្សៃរបស់ទ្រង់,ឥតអៀនខ្មាស់។
តាមកាសែតសៀមឈ្មោះ”ណីយត្យុនរ៏”,ចេញផ្សាយនៅថ្ងៃទី១១វិច្ជិកាឆ្នាំ១៩៩១ថាៈចិនប៉េកាំងផ្តល់ជាប្រាក់ឈ្នួលថ្វាយ
ស្តេចស៊ីហនុក្នុងមួយឆ្នាំ,ចំនួន”៣០ម៉ីនដុល្លាអាមេរីកាំង”,អស់មួយជីវិត,ជាប្រាក់ឈ្នួលដែលស្តេចស៊ីហនុបំរើពួកខ្មែរ
ក្រហមក្នុងជំនាន់នោះ,ដែលជាកូនកុម្មុយនិស្តចិន”,តែស្តេចស៊ីហនុប្រកែកថា,ជំនួយចិននោះ,ជា”ប្រាក់ឈ្នួលឥត
ចំណងទេ”។
ការដែលស្តេចស៊ីហនុអះអាងដូច្នេះ,គឺចិនគេអោយទ្រង់កុហកជាចេតនា,ព្រោះចិនគេដឹងថាស្តេចស៊ីហនុជាមនុស្ស
គ្មានសីលធម៌ក្នុងខ្លួនទេ,អ្វីដែលជាប្រយោជន៏ទ្រង់,ទោះជាតិស្លាប់ក៏ស្តេចនេះធ្វើដែរ។
សព្វថ្ងៃនេះចិន,គេយក"ធុនមនុស្សស៊ីហនុ",មកធ្វើការពិសោធន៏មើលថាតើ”មនុស្សមានចរិដូចស្តេចស៊ីហនុ”គេអាច
ប្រើបានដល់កំរិតណា,ដើម្បីបំរើនយោបាយគេ។
យើងគួរដឹងថាយួនជាប្អូននឹងចិនកំពុងយកបទពិសោធន៏ចិននេះមកអនុវត្តន៏លើហ៊ុនសែន,និងហ្វាគឹមហុង,ហើយ
ឃើញមានលទ្ធផលល្អជាក់ស្តែងណាស់។បទពិសោធន៏នេះ,ចិនយួនគេអោយឈ្មោះថាៈ
”ស្វាពាក់មកុដ”។
ស៊ីហនុនិងឧត្តមសេនីយយួន"យ៉ាប់"
មិនមែនចិនអោយលុយស្តេចស៊ីហនុចាយឥតមាន”ស៊ីសងគ្នានោះឡើយ”,ក្នុងចន្លោះឆ្នាំ១៩៧៩ដល១៩៩១,ចិនគេអោ
យស៊ីហនុគាំទ្រខ្មែរក្រហម,ហើយអោយប្រកាសថា”ប្រជាពលរដ្ឋខ្មែរអត់អោនទោសអោយខ្មែរក្រហម”។
ស្តេចស៊ីហនុនិយាយបែបនេះ,ចិនគេដឹងច្បាស់ណាស់,ថាដូចជាស៊ីហនុនោមច្រាស់លើព្រលឹងរាស្ត្រខ្មែរដែលបានទទួលរង
គ្រោះនូវអំពើព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហមនុះឯង,តែចិនកុម្មុយនិស្តគេឥតឈឺក្បាលទេ,ព្រោះគេត្រូវការ,ការគាំទ្រអ្វី
ពីប្រជាពលរដ្ឋខ្មែរនុះឡើយ,គេទុកប្រជាពលរដ្ឋខ្មែរជាហ្វូងសត្វ,សំរាប់ស៊ីហនុ,ដែលជាអាយ៉ងរបស់គេ,ធ្វើជាឧបករណ៏សំរាប់
បំរើប្រយោជន៏គេ។
ដូចគ្នានឹងហ៊ុនសែនដែរ,យួនគេអោយព្រុសថា”បើកាត់ទោសពួកខ្មែរក្រហមលើសពីសំណុំរឿង០១,និង០២,គឺអាចមាន
សង្គ្រាមស៊ីវឹល”,ន័យនេះគ្មានអ្វីខុសពីចិនដែលអោយស៊ីហនុនិយាយនោះទេ។
តើខ្មែរយើងនៅទុកស្តេចស៊ីហនុ,និងហ៊ុនសែន,ថាជា”ឥស្សរជនជាតិ”ដែរនុះ?
ស៊ីហនុ,និងហ៊ុនសែន,សុទ្ធជាជនបំរើចិនយួនកុម្មុយនិស្តដាច់ថ្លៃ,សព្វថ្ងៃគេប្រើអោយគាត់សម្លាប់ជាតិ,យើងឃើញថាគាត់
ឥតមានញញើតញញើមហ្នឹងធ្វើនុះទេ,អោយតែគាត់បានពាក់មកុដ,ដូចស្វាពាក់មកុដ,នុះឯង។
តើជនទាំងពីររូបនេះមិនខ្មាស់ខ្មោចទេឬ?
ខ្មាស់ដូម្តេចកើត,បើមួយស៊ីប្រាក់ខែចិន៣០ម៉ឺនដូរលាអាមេរីកាំងក្នុងមួយឆ្នាំ,មួយទៀតយួនគេអោយធ្វើមេអុងអាត់
នៅភ្នំពេញ,សំរាប់រកប្រយោជន៏អោយគេ។
កម្មផលអាក្រក់នឹងកើតមាននៅពេលខាងមុខនេះទៀត,បើខ្មែរយើងមិននាំគ្នាគ្រោកឈរប្រឆាំងតាមវិធីអហិង្សានឹងកម្ម
ផលអាក្រក់នេះ។
ដូចលោកសួន.សេរី.រដ្ឋា,អ្នកដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ,តែងនិយាយជារើយៗថា,”នាំគ្នាឈរយំ,មិនមែនជាចម្លើយ
នឹងបញ្ហាខ្មែរបច្ចុប្បន្ននេះទេ”,នាំគ្នាប្រើអំណាចខ្លួនជាអំណាចពលរដ្ឋទើបជាអាវុធវាយប្រហាររបបផ្តាច់ការកញ្ជៈយួន
បាន។
ចំពោះយើងវិញ,យើងយល់ឃើញបំថែមថា,នាំគ្នាចូលរួមបោះឆ្នោតមិនសេរី,គ្មានតម្លាភាព,គ្មានយុត្តិធម៏,ក្នុង
ឆ្នាំ២០១៣,ហើយនិយាយកុហកប្រជាពលរដ្ឋអោយទៅបោះឆ្នោត,គឺទុកជាប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ,ព្រោះ
ថា,បោះឆ្នោតលើកនេះប្រាកដជាកម្ពុជាកណ្តាលយើងនឹងក្លាយទៅជាកម្ពុជាក្រោមហើយ។
សរសេរដោយ ឧប សង្ហា