Overblog Suivre ce blog
Editer l'article Administration Créer mon blog
31 août 2012 5 31 /08 /août /2012 07:04

 

រាជបល្ង័ង្កជាមរណៈខ្មែរ

images (7) ទំព័រអនុស្សាវរីយ៍នយោបាយ

 

 

ខ្មោចស្លាប់ហើយ”ក្ត”នៅតែខឹង

 

អត្ថបទនេះចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៦៤,ខែតុលាឆ្នាំ១៩៩៨,ក្នុងទំព័រ,វិចារណកថា។

 

 

ទ្រង់រ៉ាណារិទ្ធ,អ្នកចាញ់មិនចេះចប់

images--10-.jpg

 

យើងស្មានតែស្តេចស៊ីហនុសោះខ្សល់,ដោយឃើញស្តេចនេះ,ដេកសម្ងំស្ងៀមនៅសៀមរាប,ដោយគ្មានឃើញចូលលាយ

លំនឹងរឿងស្រុកទេសអ្វីទេ.ប៉ុន្តែយើងបានទាយទុកថា,ប្រហែលជានៅក្រោយពេលបោះឆ្នោត,ស្តេចស៊ីហនុ,នឹងបញ្ចេញ

ប្រតិកម្ម,ឬឥទ្ធីពលអ្វីមួយជាពុំខាន,គង់តែស្តេចស៊ីហនុគ្មានឥទ្ធីពលអ្វីទៀតអោយខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរក៏

ដោយ។

ដូចយើងបានទាយទុកមែន,ក្រោយពីបោះឆ្នោត,ដោយគណបក្សហ្វុនស៊ីប៉ីច,និងរង្ស៊ី,បានតំណាងប្រជាពលរដ្ឋតិច

ជាងពួកគណបក្សប្រជាជន,ដោយមានឃើញការបន្លំសន្លឹកឆ្នោត,និងលទ្ធផល,គណបក្សចំនួន២៩,តាំងតែស្រែក

តវ៉ានិងប្តឹង,ចាប់ពីក្រោយមួយថ្ងៃពេលបោះឆ្នោតរួចម្លេះ.ក៏ប៉ុន្តែគណកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.),ឥត

ទៅឈឺក្បាល,និងពិនិត្យពាក្យបន្តឹងបន្តិចឡើយ.យើងអត់ទៅឆ្ងល់អ្វីឡើយ,ពីព្រោះ,គ.ជ.ប.,បង្កើតដោយពួកគណ

បក្សប្រជាជន,គេត្រូវតែខាត់ស្បែងជើងគណបក្សនេះ.ហើយហ៊ុនសែនបាននិយាយពីច្រើនខែមកហើយថា,ពួកវានឹង

ឈ្នះឆ្នោត,ពីព្រោះពួកវា,កាន់ក្តោបគ្រប់ក្រសួងក្នុងការបោះឆ្នោតនេះ.ហើយវាបន្ថែមទៀតថា,បើសិនណាជាមានការ

មិនសប្បាយចិត្តពីប្រជាពលរដ្ឋ,វានឹងមិនញញើតនឹងប្រើកំលាំងបាយនោះទេ,ដែលយើងឃើញស្រាប់,ដោយប្រជា

ពលរដ្ឋជាង១ម៉ីននាកស្រែកដេញជនផ្តាច់ការ,សម្តេចក្រុមឈ្លបហ៊ុនសែន,វាបានបញ្ជាអោយបូលិសវាមកដេញវាយ,

មានមនុស្សស្លាប់ជាច្រើន,ព្រមទាំងមានព្រះសង្ឃសុគត,និងរបួសជាច្រើន.មិនត្រឹមតែប៉ុណ្ណោះវាស្រែកជេរព្រះសង្ឃ

ដែលចូលរួមហែរបាតុកម្ម,ថាជាព្រះសង្ឃក្លែងក្លាយ.អានេះវាមិនគោរពអ្វីទាំងអស់,ពីព្រោះពួកវាធ្លាប់ចាប់បំបួសគ្នាវា

ដើម្បីបំរើនយោបាយវា.តាមក្រសួងការពារសិទ្ធិមនុស្សរបស់,អ.ស.ប.,បានស្រាវជ្រាវ,ឃើញខ្មោចជាង២០នាក់,ដែល

ស្លាប់នៅក្រោយពេលធ្វើបាតុកម្ម,ដោយគេឃើញនៅលើសាកសព,មានស្នាមរបួសនឹងគ្រាប់កាំភ្លើង,តែអាជ្ញាធរ

ឆ្លើយថា,ជារឿងផ្ទាល់ខ្លួន,ជនដែលស្លាប់អស់នេះ.ការចោទប្រកាន់នេះ,ជាការអចិន្ត្រៃទៅហើយ,របស់អាជ្ញាធរនៅ

ភ្នំពេញនោះ។

ឯចំណែកស្តេចស៊ីហនុ,ដែលជាស្តេច,ជាអ្នកការពារសាសនា,អត់ហើបមាត់មួយមាត់,ការពារព្រះសង្ឃទទួលរងគ្រោះ,

ហើយប្រជាពលរដ្ឋស្លាប់,និងរបួសជាច្រើននោះ.ប៉ុន្តែស្តេចនេះនៅចាំមើល,ដូចកុកចាំស៊ីត្រី,ដោយនឹកក្នុងចិត្ត

សប្បាយរីករាយ,ថានឹងបានដៃ,ដោយសារគណបក្សប្រជាជនដែលឈ្នះឆ្នោត,ដើរខុស,នឹងរត់មករកខ្លួនអោយដោះ

ស្រាយបញ្ហានេះ.ហើយអន្តរជាតិនឹងទទួលស្គាល់ស្នាដៃរបស់អញទៀតជាពុំខាន.យើងជឿថា,បាតុកម្មនេះធ្វើទៅកើត,

គឺមានការយល់ព្រម,និងពន្យុះពីស្តេចស៊ីហនុ,ដូចជាលោកលន់នល់,កេណ្ឌប្រជាពលរដ្ឋធ្វើបាតុកម្មដេញយួនកាលពីឆ្នាំ

១៩៧០,ក្រោមការបញ្ជារបស់ស្តេចស៊ីហនុ,ដល់ទីបញ្ចប់,ស្តេចនេះរត់ទៅចូកយួនហាណូយ,មកដេញលោកលន់នល់វិញ,

បានជាមានសង្គ្រាម,ប្រជាពលរដ្ឋវេទនា,ស្រុកហិនហោច,រហូតមកដល់សព្វថ្ងៃ.បើសិនណា,ស្តេចស៊ីហនុ,មិនអោយ

លន់នល់ដេញយួន,ហើយស្តេចស៊ីហនុកុំរត់ទៅចូលយួន,ច្បាស់ជាស្រុកខ្មែរគ្មានសង្គ្រាម,ហើយក៏អត់ខ្មែរក្រហមដែរ,

ហើយប្រជាពលរដ្ឋខ្មែរក៏ពុំបានជួបនឹងទុក្ខវេទនា,ប្រាត់ប្រាស់គ្រួសារ,ព្រមទាំងយួនមិនបានចូលស្រុកដែរ,ហើយឥឡូវ

នេះ,វន្តមានខ្មែរក្រហមនឹងមានទៅអនាគត,នៅលើឆាកនយោបាយខ្មែរជាពុំខាន,គឺដោយសារ,ស្តេចស៊ីហនុទទួល

ស្គាល់,នឹងលើកលែងទោស,ក្រោយពីពួកឃាតករអស់នេះសម្លាប់ប្រជាពលរដ្ឋអស់ជាងពីរលាននាក់,និងបំផ្លាញស្រុក

រហូតមកដល់សព្វថ្ងៃ,ដូចជានៅបរប៉ៃលិនជាដើម។

 

ឯកឧត្តមសមរង្ស៊ីជាសំរាមស្តេចស៊ីហនុ

images (9)


បានដូចចិត្តគ្រោងទុកមែន,បាតុកម្មហែរជាច្រើនថ្ងៃ,ច្រើនអាទិត្យ,ដោយរដ្ឋអំណាចរកច្រកដោះស្រាយមិនឃើញ,

ហើយហ៊ុនសែនបញ្ចាអោយទាហាន,និងបូលិសទៅដេញ,និងវាយបាញ់បាតុករជាច្រើន,នៅតែមិនបានសំរេចទៅទៀត,

មិនបានសំរេច,វាទៅជួលប្រជាពលរដ្ឋអោយមកហែរតទល់,ដោយវាបង្កប់ក្រុមបូលិស,និងទាហានគ្នាវាជាស៊ីវិល,កាន់

កាំភ្លើង,ដំបង,មកវាយ,មកបាញ់បាតុករប្រឆាំង.ដែលនៅប្រទេសនានាមិនដែលមានសោះឡើយ,មានតែប្រទេសខ្មែរ

ក្រោមពួកគណបក្សប្រជាជន.ស្រាប់តែ,ស្តេចស៊ីហនុគ្រាន់តែស្រែកមួយមាត់,គណបក្សជំទាស់ក៏យល់ព្រម,ឈប់ធ្វើ

បាតុកម្ម,ហើយយល់ព្រមចូលរួមប្រជុំនៅថ្ងៃទី២២កញ្ញា១៩៩៨,ដោយគេទាំងអស់គ្នាយល់ព្រមតាមស្តេចនេះស្នើទាំង

អស់,ឯចំណែកប្រជាពលរដ្ឋរងគ្រោះស្លាប់ឥតប្រយោជន៏,ដែលគ្នានឹកស្មានថាគេនឹងដឹកនាំទៅរកលិទ្ធិប្រជាធិបតេយ្យ

និងសេរីភាពពិតប្រាកដ។

កាប្រជុំនៅថ្ងៃទី២២កញ្ញនេះ,បានចេញជាសេចក្តីសំរេចថា,នឹងពីភាគ្សាការងារពីការបង្កើតរចនាសម្ពន័នានារបស់

សភា,ដោះស្រាយបញ្ហាសំខាន់ៗដែលពុំទាន់ដោះស្រាយ,ហើយនឹងរករូបមន្តបង្កើតរដ្ឋាភិបាលចំរុះ.កាលដែលបានបើក

សម័យប្រជុំរដ្ឋសភារួចនៅសៀមរាប,និងមានការប្រជុំការងារជាច្រើនដងនៅភ្នំពេញទៀត,ឃើញថាអត់ចេញអ្វីទាំង

អស់,ដោយមានទំនាស់គ្នាជាច្រើនចំណុច,ដោយឃើញយ៉ាងនេះ,ហ៊ុនសែន,ស្រែកហៅស្តេចស៊ីហនុអោយជួយដោះស្រាយ

ទៀតនៅពេលដែលស្តេចស៊ីហនុបំរុងរៀបចំខ្លួនទៅប៉េកាំងទៅហើយនោះ,ការប្រជុំការងារនេះ,ឃើញថានឹងមិនទៅ

មុខទេ,ដោយយើងសង្កេតឃើញ,មេគណបក្សជំទាស់មិនព្រមចូលប្រជុំ,បញ្ជូនតែពួកកូនចៅទៅនិយាយវែវែអោយអស់

តែពេល,ដោយចោទជាបញ្ហា,និងចំណោទណាដែលពួកគណបក្សប្រជាជន,មិនអាចព្រមទទួលបាន.ដូចជាកន្លែង

ប្រធានរដ្ឋសភា,ដែល,ជាស៊ីម,ក្តោបមិនព្រមអោយនរណាសោះឡើយ,ដែលពួក,ហ្វុនស៊ីប៉ីច,ភ្លើ,កាលពីឆ្នាំ១៩៩៣,ដែល

ខ្លួនឈ្នះឆ្នោត,សុខចិត្តប្រគល់កៅអីនេះ,ពីព្រោះពេលនោះ,មានគ្នារបស់ពួក,ហ្វុនស៊ីប៉ីច,ក្បត់គ្នា,នេះបើតាមប្រធាន

គេនិយាយ.បញ្ហាមួយទៀត,គឺអោយរាប់សន្លឹកឆ្នោតឡើងវិញ,ដែលគណកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.),

មិនព្រមធ្វើ.យើងជឿថា,គ.ជ.ប.,មិនព្រមធ្វើសារឡើងវិញឡើយ,ពីព្រោះបើធ្វើ,គឺគេនឹងឃើញការបន្លំមែន,ហើយរឿង

នេះនឹងមិនចប់ជាដាច់ខាត,បើសិនណាជាបក្សជំទាស់តវ៉ាទៅទៀត។

ការដែលគាំងស្ញេញនេះ,ធ្វើអោយមានគំនិតមួយកំពុងតែផ្សាយនៅភ្នំពេញ,គឺការកែររដ្ឋធម្មនុញ្ញ,ចុះមកនៅត្រឹម

ភាគច្រើន,៥០ភាគរយ,គឺត្រូវមានតំណាងប្រជាពលរដ្ឋ៦២,ដែលពីដើម,២ភាគ៣(តំណាងប្រជាពលរដ្ឋ៨២),

ដែលពួកគណបក្សប្រឆាំងគេយល់ព្រមអោយកែររដ្ឋធម្មនុញ្ញ។

 

 

ហ៊ុនសែនជាម្ចាស់ស្តេចស៊ីហនុ

images (11)


ឬពាក្យនេះជាការពិត,ឬមួយជាការឃោសនាបោកប្រាសរបស់ពួកគណបក្សប្រជាជន,ដែលអោយពួកគណបក្សប្រឆាំងមាន

ការមិនទុកចិត្តគ្នាទៅវិញទៅមក,ដោយពួកគណបក្សប្រជាជនជាពួកពូកែទិញមនុស្ស,ប៉ុន្តែពេលនេះ,វាមិនសូវមានមធ្យោ

បាយទេ,ហើយពួកគណបក្សប្រឆាំងស្គាល់ក្រយ៉ៅពួកនេះ,ព្រមជាមួយនោះ,ពួកវាបង្ហើបទាក់ស្តេចស៊ីហនុ,ដោយស្នើអោយដាក់

ថា,ការបើកលទ្ធភាព,អោយសម្តេចព្រះអគ្គមហេសីរ៏,នៃព្រះមហាក្សត្យកម្ពុជា,អាចសោយរាជ្យបាន,បន្ទាប់ពីព្រះមហាក្សត្យ

សោយទីព្វដង្គតទៅ,បើសិនជាក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសព្រះមហាក្សត្យថ្មីពុំទាន់បាន.សំណើរនេះធ្វើអោយស្តេចស៊ីហនុ

រឹងខ្លួនស្រែកថា,នរណាចង់ដូររដ្ឋធម្មនុញ្ញ,ដូរទៅ,ប៉ុន្តែចំពោះខ្លួនលោក,លោកអត់ត្រូវការចង់ដឹងចង់ឮទេ។

ស្ថានការនយោបាយកាំងស្ញេញ,ក្រោយពីប្រជុំគ្នាចំនួនបីដង,ហេតុដូច្នេះហើយ,ពួកគណបក្សប្រជាជន,និងពួកគណ

បក្សហ្វុនសិនប៉ីច,ស្រែកហៅស្តេចឳអោយជួយដោះស្រាយ,ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ.យើងដឹងហើយថា,រដ្ឋាភិបាល

ចំរុះ,មិនបាននាំអ្វីមួយមកអោយប្រជាពលរដ្ឋខ្មែររកឃើញ,សេរីភាព,លិទ្ធិប្រជាធិបតេយ្យ,យុត្តិធម៌សង្គម។ល។

ការដែលបង្កើត,រដ្ឋាភិបាលចំរុះនេះ,គឺបានត្រឹមតែម្យ៉ាង,គឺស្តេចស៊ីហនុ,អាចមានមុខ,មានមាត់,រដ្ឋាភិបាលចំរុះនេះ

នាំអោយមានបញ្ហាទៅអនាគត,ហើយនឹងការឃុបឃិតពុករលួយតទៅទៀត។

 

មូលខ្មែរ

 

 

Partager cet article

Repost 0

commentaires