Overblog
Editer l'article Suivre ce blog Administration + Créer mon blog
1 septembre 2012 6 01 /09 /septembre /2012 10:41

លោកស៊ឺងង៉ុកថាន់

images--14-.jpg ទំព័រអនុស្សាវរីយ៍នយោបាយ

 

លិខិតលោកស៊ឺងង៉ុថាន់សរសេរថ្វាយសម្តេចស៊ីហនុក្នុងឆ្នាំ១៩៥៧

 

ចម្លើយស៊ីហនុៈប្រហារខ្មែរអ្នកស្នេហាជាតិ

នៅត្រពាំងក្រាឡឹង

sihanoukcrime082

 


លិខិតរបស់លោកស៊ឺងង៉ុថាន់,ថ្វាយសម្តេចស៊ីហនុ,លោកសរសេរក្នុងឆ្នាំ១៩៥៧,លោកបានទាយទុកត្រូវមែន,ឃើញ

ប្រទេសខ្មែរមិនទាន់ចេញផុតពីមហន្តរាយរួចទេ,ពីព្រោះស្តេចស៊ីហនុនៅតែបំរើបរទេស,ជាពិសេសចិនយួនកុម្មុយនិស្ត

ពីព្រោះស្តេចនេះតាំងពីដើមមក,ត្រូវបរទេស,គេលើកបន្តុកលើអំណាចនៅស្រុកខ្មែរ,ដើម្បីបំរើប្រយោជន៏គេ។

សតិជាកញ្ជៈបរទេសនេះវាជ្រួតជ្រាបក្នុងខួរក្បាលស៊ីហនុ,រហូតពាក់ងារខ្លួនជា”ឪភយោរាជ”ទៅដេកស៊ីបាយ,លុយចិន

នៅស្រុកចិនកុម្មុយនិស្តឥតមានអៀនក្មាស់អ្វីបន្តិចនោះឡើយ។

តើប្រជាពលរដ្ឋខ្មែរ,នៅអាចទុក,ស្តេចចង្រៃនេះ,ជា”បិតាជាតិ”បានដែរឬទេ?

លិខិតជាបណ្តាំរបស់”វិរបុរស”នេះត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៣១,ខែឧសភាឆ្នាំ១៩៩២,ទុកជា

ឯកសារប្រវត្តិសាស្ត្រ។

 

 

សម្តេច

សូមក្រាបថ្វាយបង្គំសម្តេចព្រះនរោត្តស៊ីហនុ,ប្រមុខរដ្ឋប្រទេសកម្ពុជា,សូមទ្រង់ជ្រាប,ទូលព្រះបង្គំខ្ញុំករុណាខ្ញុំបាទ,សូម

ពិតទូលសម្តេចអោយបានជ្រាបថា,ដំណើរនយោបាយអព្យាក្រិតលំអៀងរបស់សម្តេចដែលងាកទៅរកកុម្មុយនិស្តនោះ

ច្បាស់ជាភ័ន្តច្រឡំផ្លូវហើយ។

ការធ្វើនយោបាយភ័ន្តច្រឡំនេះ,នឹងបណ្តាលអោយប្រទេសជាតិមានគ្រោះថ្នាក់ទៅអនាគត។

ដូច្នេះគួរតែសម្តេចធ្វើការកែប្រែនយោបាយព្រះអង្គឡើងវិញ,ព្រោះថា,ជីវិតប្រជាជនខ្មែរ,និងទឹកដីខ្មែរ,ស្ថិតនៅក្នុង

កណ្តាប់ដៃរបស់ព្រះអង្គ,បើសម្តេចចង់អោយប្រជាជនរស់,ទឹកដីខ្មែរគង់វង្ស,ក៏ដោយសារតែសម្តេច,បើសិនជាសម្តេច

ចង់អោយស្លាប់ក៏ដោយសារសម្តេចដែរ។

បើសម្តេចមិនព្រមធ្វើការកែប្រែនយោបាយនេះទេ,ថ្ងៃក្រោយ,បើប្រទេស,និងប្រជាជនខ្មែរទទូលនូវការរងមហន្តរាយ

ដោយសារតែនយោបាយរបស់សម្តេចនោះ,គឺសម្តេចនេះហើយ,ជាអ្នកសម្លាប់ជាតិ,និងប្រជាជនខ្មែរ។

សម្តេច ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ,និងអន្តរជាតិទៅថ្ងៃក្រោយ។

ដោយសេចក្តីគោរព,និងស្មោះត្រង់របស់ទូលព្រះបង្គំ។

 

ស៊ឺងង៉ុកថាន់

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens