គួរលើកយកមកពិចារណាដែរ
ជេរលោកសួនសេរីរដ្ឋាដើម្បីទទួលរង្វាន់ពីហ៊ុនសែន
លោកសួនសេរីរដ្ឋា
ប ច្ចុប្បន្ននេះ,លោកសួនសេរីរដ្ឋា,ជាវង់បាញ់របស់ពួកបរិវារ,ឬពួកដែលធ្លាប់បានទាស់ទែងគំនិតជាមួយ
ហ៊ុនសែន,ពីព្រោះនាំគ្នាជេរបន្ទរពីហ៊ីនសែន,អាចហ៊ុនសែនអោយរង្វាន់,ឬអត់អោនទោសអោយ។
ខ្ញុំមិនដែលស្គាល់,មិនដែលបានជួប,លោកសួនសេរីរដ្ឋា,នោះទេ,តែក្នុងបច្ចុប្បន្ននេះ,ខ្ញុំស្តាប់វិទ្យុ,និងតាមដាន
ពិនិត្យសកម្មភាពគាត់,ខ្ញុំឃើញគាត់បើកសមរភូម៏ប្រយុទ្ធនយោបាយថ្មី,សំរាប់វាយប្រហារ,យួន,និងបនកញ្ជៈយួន,
តាមវិធីអហឹង្សា៖
១.ដាក់ពាក្យបណ្តឹងរាជរដ្ឋាភិបាលបច្ចុប្បន្នខ្មែរ,ដឹកនាំដោយហ៊ុនសែន,ទៅតុលាការព្រហ្មទណ្ទអន្តរជាតិ,ពីបទឧក្រិដ្ឋ
ប្រឆាំងនឹងមនុស្សជាតិ។
២.បើកយុទ្ធការប្រឆាំងតាមសន្តិវិធីនឹងការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៣,ដោយជឿច្បាស់ថាការបោះឆ្នោតនោះ,
គ្មានលក្ខណៈសេរី,និងយុត្តិធម៏,ជាពិសេសទៅទៀត,ការបោះឆ្នោតនោះស្ថិតនៅក្នុងកណ្តាប់ដៃជនជាតិយួនរស់នៅ
ស្រុកខ្មែរ,ដែលហ៊ុនសែនអោយសញ្ជាតិជាខ្មែរឥតស្របច្បាប់,ក្លាយជាអ្នកមានសិទ្ធិបោះឆ្នោតរាប់លាននាក់ទៅហើយ.
ដោយហេតុនេះ,ការបោះឆ្នោត២០១៣,មិនមែនជាចម្លើយត្រឹមត្រូវនឹងគ្រោះថ្នាក់ជាតិនោះឡើយ។
៣.បើកយុទ្ធការ,ស្នើជជែកផ្ទាល់,ឬមិនចំ,ដើម្បីរកចម្លើយថ្មីរួម,សំរាប់ដោះស្រាយបញ្ហាជាតិ,ជាមួយអ្នកដឹកនាំគណ
បក្សប្រឆាំង,ដែលនៅមានជំនឿលើការបោះឆ្នោត,”បំពេញកិច្ច”,ឬ”ប្រថាប់ត្រា”,ដែលជាបរាជ័យស្រំដែល,តាំងពីឆ្នាំ
១៩៩៨មកម្លេះ។
៤.បើកយុទ្ធការពន្យល់,និងបង្ហាញផ្លូវ,ដល់ប្រជាពលរដ្ឋខ្មែរ,ពីយុទ្ធសាស្ត្ររំដោះជាតិពីរបបរាជានិយម,បំរើខ្មែរកញ្ជៈ
យួនកុម្មុយនិស្ត,ឈរលើគោល”អហិង្សា”,និង”ខ្លួនទីពឹងខ្លួន,ក្នុងអំណាចខ្លួនជាពលរដ្ឋ,ដោយមានច្បាប់អន្តរជាតិ,
និងធម្មជាតិជាមូលដ្ឋាន”។
៥.យករបបសាធារណរដ្ឋនិយម,ឈរលើលទ្ធិប្រជាធិបតេយ្យសេរី,ជារបបនយោបាយខ្មែរ,ដើម្បីកាត់បញ្ជប់ជាចាំបាច់
នូវរបបនយោបាយបច្ចុប្បន្ននៅកម្ពុជា,ដែលជារបបនយោបាយបំផ្លាញជាតិខ្មែរ។
ចំណុចដែលបានរៀបរាប់ខាងលើនេះ,និងសកម្មភាពដែល,ចលនាអំណាចពលរដ្ខខ្មែរ,ក៏ដូច,ចលនាបដិវត្តន៏ផ្កា
ឈូកដែរ,ដែលកំពុងធ្វើបច្ចុប្បន្ននេះ,មិនមែនជាសកម្មភាពឯងកោនោះឡើយ,ជាសកម្មភាព,ដែលខ្មែរអ្នកស្នេហា
ជាតិជាច្រើន,មាននៅក្នុងសម្បជញ្ញគ្រប់ៗគ្នា,នៅខ្វះតែសេចក្តីក្លាហានជួបជជែកគ្នា,រកចម្លើយថ្មីតែប៉ុណ្ណោះទេ។
តែចម្លើយថ្មីនោះដែលចលនាពលរដ្ឋខ្មែរ,ចង្អុលបង្ហាញ,ត្រូវយួនកុម្មុនិស្តទុកជាឧបសគ្គរបស់គោលបំណងវា,ដូច្នេះជា
សត្រូវពេញទីនឹងហ៊ុនសែន។
ហេតុនេះហើយ,បានជាខ្មែរដែលគេចង់អែបអបហ៊ុនសែន,ដើម្បីប្រយោជន៏,ឬឥស្សរជននយោបាយជាច្រើនឯទៀត,
ដែលគេត្រូវការរស់ក្នុងរបបកញ្ជៈយួន,ដើម្បីការរស់នៅរបស់គេលើគំនរទុក្ខរាស្ត្រ,គេនាំគ្នាជេរលោកសួនសេរីរដ្ឋា,ដើម្បី
អោយយួនឮ,ព្រោះបើយួនឮ,ច្បាស់ជាហ៊ុនសែននឹងចែករង្វាន់តាម,គុណូបការ,របស់ពួកអ្នកជេរទាំងនោះជាពុំខាន។
នៅសម័យស្តេចស៊ីហនុ,អោយតែស្តេចនេះខឹងអ្នកណាម្នាក់,ក្រោធនោះ,កំហឹងនេះនឹងក្លាយទៅជាមធ្យោបាយសំរាប់
អាមៃអាថោងរកបុណ្យស័ក្តិ,គឺត្រូវនាំគ្នាជេរជនណា,ដែលស៊ីហនុស្អប់.ហើយក្នុងសម័យ,ហ៊ុនសែន,ពាក់ដួន,បើយួនគេ
ទុកខ្មែរណាជាសត្រូវនឹងវា,គឺច្បាស់ជាពួកបរិវារ,ហ៊ុនសែន,នាំគ្នាបំពងសម្លេងជេរជននោះអោយយួននៅហាណូយឮ.
យួនឮខ្មែរកញ្ជៈវា,ជេរខ្មែរប្រឆាំងវា,វានឹងបញ្ចាអោយហ៊ុនសែនអោយលុយបងប្អូន”ក្មេ”នោះចាយសប្បាយក្រៃលែង។
អ្នកខ្លះថាលោកសួនសេរីរដ្ឋាគិតតែពីជេរគេ,បានជាគេជេរគាត់តបវិញ,ក្នុងចំណុចនេះ,គួរបញ្ចាក់ថា,លោកសួនសេរីរ
ដ្ឋា,គាត់អត់ជេរទេ,តែគាត់ធ្វើការរិះគន់,ព្រោះថាជេរ,និងរិះគន់មានសភាពខុសគ្នា,ជេរគឺជាទង្វើក្នុងកំហឹង,គ្មាន
គំនិតអ្វីនោះទេ,មានតែសំឡេងហឹង្សាគ្មានដើមគ្មានចុង,និយាយអោយតែបានឮ,ឬនិយាយតែតាមគេ,ឥតបានគិត
អ្វីនោះឡើយ,ឯចំណែកការរិះគត់,ជា”យោបល់មានផែនការរួចជាស្រេច”,គឺមានចម្លើយច្បាស់លាស់ក្នុងយោបល់,សំរាប់
ជួយកសាង,ឬបញ្ចាក់បង្ហាញពីការភ័ន្តច្រឡំនៃគំនិតដែលលើកមកធ្វើការរិះគន់។
តែនៅក្នុងប្រទេសដែលដឹកនាំដោយអំណាចផ្តាច់ការ,អ្នកកាន់អំណាចតែងតែទុកការរិះគត់ជាការជេរ,ព្រោះអ្នកទាំង
នោះឥតដែរមានឧត្តមគំនិតអ្វីសំរាប់ជាតិនោះឡើយ,អោយតែឮគំនិតអ្វីមួយផ្ទុយនឹងប្រយោជន៏ខ្លួន,គឺទុកគំនិត
នោះថាគេជេរខ្លួន,ចាប់,រកចាប់អ្នករិះគន់យកទៅឃុំឃាំង,វាយដំទាត់ធាក់ថោកជាងឆ្កែ,ត្បូងចបវាយខ្មែរគ្នាឯង
ក្ស័យជីវា,ដូចក្នុងរបបស៊ីហនុ,និងខ្មែរក្រហម។
អ្នកអែបអបហ៊ុនសែន,នាំគ្នាឃោសនាដើម្បីរកប្រយោជន៏ថា,ចលនាអំណាចពលរដ្ឋខ្មែរ,ដឹកនាំដោយលោកសួនសេរីរ
ដ្ឋា,គ្មានអ្នកគាំទ្រច្រើននោះឡើយ,ដូច្នេះកុំនាំគ្នាជឿ,ប្រយ័ត្នចាញ់បោកលោសួនសេរីរដ្ឋា,ក្នុងចំណុចនេះ,បើតាមខ្ញុំ
យល់ឃើញ,លោកសួនសេរីរដ្ឋាអត់បានអំពាវនាវរកការគាំទ្រពីសំរាក់មហាជននោះឡើយ,ព្រោះបញ្ហាជាតិខ្មែរបច្ចុប្បន្ន,
ជាបញ្ហារបស់ខ្មែរទួទៅ,មិនមែនជាបញ្ហារបស់លោកសួនសេរីរដ្ឋាម្នាក់ឯងនោះឡើយ,ដូច្នេះមិនមែនជារឿងរកអ្នកគាំ
ទ្រនោះទេ,គឺលោកគ្រាន់តែចង់អោយខ្មែរជួយខ្លួនឯងតែប៉ុណ្ណោះ,ដោយឈរលើអំណាចខ្លួនជាពលរដ្ឋ,មានច្បាប់អន្តរ
ជាតិជាជំនួយ,និងច្បាប់ធម្មជាតិជាសិទ្ធិពេញលេញជាមនុស្សរស់ក្នុងសង្គមមនុស្សជាតិ។
អ្នកខ្លះនិយាយថា,លោកសួនសេរីរដ្ឋា,និយាយអោយតែបាននិយាយអំពីច្បាប់ធម្មជាតិ,ក្នុងចំណុចនេះ,ក្នុងការចេះ
ដឹងដ៏ស្តួចស្តើងរបស់ខ្ញុំ,ខ្ញុំគ្រាន់តែមានយោបល់ថា,ច្បាប់ធម្មជាតិមានអត្ថភាពពិតសំរាប់មនុស្សលោកយើងនេះ,គឺ
មនុស្សកើតឡើងមានលក្ខណៈខ្លួនជា”តម្លៃកំពូល”,ទ្រឹស្តីនេះជាទ្រឹស្តីកើតចេញពីធម្មជាតិ,ដែលមិនអាចប្រែក្រឡា
បាន,ហើយជាច្បាប់មួយគត់ដែលអាចធានាសុខសន្តិភាពដល់មនុស្សលោក,ហេតុនេះឯងបានគេតាក់តែងបន្ថែម,
លើច្បាប់ធម្មជាតិនេះ,ជាច្បាប់ជាវិជ្ជាមាន,សំរាប់ការពារ”តម្លៃកំពូលនៃមនុស្សលោកយើងនេះ”,គឺ”ច្បាប់ការពារសិទ្ធិ
មនុស្ស”។
ក្នុងតម្លៃកំពូលនៃមនុស្សនេះហើយ,ដែលនាំអោយមនុស្សមានសិទ្ធីដាច់ខាតក្នុងការ”ប្រាថ្នានូវសុវត្ថិភាពរបស់ខ្លួន”,
ដោយពឹកផ្អែកទៅធាតុធំបីដែលជាអំណោយរបស់ធម្មជាតិ,ដែលជាគ្រឹះចៀសមិនបានក្នុងការរស់នៅក្នុងសង្គម
មនុស្ស,គឺ,កម្លាំងកាយ,ចំណង់ចិត្តខ្លាំងក្លា,និងការស្វែងរកប្រយោជន៏។
ដើម្បីការពារប្រយោជន៏រួម,គេតែងច្បាប់ជាវិជ្ជាមានច្រើនដើម្បីការពារការបំពានពីមនុស្សខូច,ដែលយកអំណោយ
ធម្មជាតិ,ដែលខ្លួនមានទៅបំពានលើមនុស្សដ៏ទៃទៀត,តែចំណុចដែលយើងត្រូវចាំទុកគឺ,សិទ្ធិរបស់មនុស្សក្នុងការ”
ប្រាថ្នានូវសុវត្ថិភាពរបស់ខ្លួន”,គឺសិទ្ធិមាននិរភ័យ,មានវិបុលភាព,និងមានសេរីភាព។
ខ្ញុំនឹងធ្វើអធិប្បាយអោយបានក្បោះក្បាយលើចំណុចដែលបានរៀបរាប់ខាងលើនេះនៅថ្ងៃមុខទៀត។
សរសេរដោយ សង្ហា ឧប