ទំព័រអនុស្សាវរីយ៍នយោបាយ
កំឡុងសង្គ្រាមពីរថ្ងៃក្នុងឆ្នាំ១៩៩៧នៅភ្នំពេញ
លោកពិនសំខុន
អត្ថបទនេះសរសេរដោយលោក,ពិនសំខុន,ក្នុងឋានៈលោកពេលនោះ,ជាចាងហ្វាងសារព៍តមាន”ខ្មែរឯករាជ”នៅ
កម្ពុជា។
អត្ថបទនេះ,ត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលែខ្មរ”,លេខ១៥៩,ខែកញ្ញាឆ្នាំ១៩៩៧,ទុកជាឯកសារប្រវត្តិសាស្ត្រ។
ថ្ងៃទី៥កក្កដា១៩៩៧
ថ្វីត្បិតតែព្រឹកថ្ងៃសៅរ៏ទី៥កក្កដានេះ,ខ្ញុំចាប់ផ្តើមធ្វើការដូចសព្វដង,ដោយស្ថានភាពប្រទាញប្រទង់រវាងក្រុមអ្នក
នយោបាយ,គណបក្សប្រជាជន,និងគណបក្សហ្វុនស៊ីនប៉ីច,បានឈានមកដល់ការផ្ទុះអាវុទ្ធខ្នាតធំមួយជៀសពុំរួច
ព្រឹកនោះនៅលើទំព័រ,”បរិយាថ្ងៃនេះ”,នៃកាសែតខ្មែរឯករាជ,បានចេញផ្សាយនៅតាមតូប,មានចំណងជើងថា,
”សង្គ្រាមនឹងមានផ្ទុះ”,ដោយយោងទៅតាមព្រឹត្តិការណ៏ជាបន្តបន្ទាប់គ្នាបានកើតឡើង.ដូចជាកាលពីថ្ងៃទី១៧មិថុនា
១៩៩៧,ទ័ពមេបូលិស,ឈ្មោះហុកឡងដី,ដែលស្មោះនឹងលោកហ៊ុនសែន,បានលបចូលទៅបាញ់អង្គរក្ស,ទ្រង់រ៉ាណារិទ្ធ,
ស្លាប់ពីរនាក់,ដែរឈរយាមពីមុខដំណាក់,ស្ថិតនៅក្រៅវាំង,វេលាម៉ោង១០កម្លះយប់,ហើយនៅពេលជាមួយគ្នានោះ,គេ
រកសំលាប់,ឧត្តមសេនីយ,ហ្វុនស៊ីនប៊ីច,សេរីកុសលផងដែរ.ការបាញ់គ្នានេះ,បានត្រូវដឹងឮប្រមាណ៥ម៉ោងមុនពេល
កើតហេតុថា,គណបក្សប្រជាជនបំរុងវាយ,គណបក្សហ្វុនស៊ីនប៊ីច,នាអាធ្រាតនេះ។
ប្រជាពលរដ្ឋក្បែរបរិវេណនេះព្រលឹងនៅចុងសក់,តែសំណាងល្អ,ទ្រង់រ៉ាណារិទ្ធដែលទើបតែត្រឡប់ចូលផ្ទះប៉ុន្មាននាទី
មុន,បានបញ្ជាមិនអោយតបតអោយសោះពីការផ្ទុះ,និងបាញ់គ្រាប់នេះ.ព្រឹត្តិការណ៏ទី១,និងទី២កក្កដា,មានការវាយ
ប្រហារគ្នា,រវាងទ័ពហ្វុនស៊ីនប៊ីច,ជាមួយនឹងហ្វុនស៊ីនប៊ីចមួយក្រុមទៀត,ដែលជួយដោយក្រុមអន្តរាគមន៏នៃទ័ពគណ
បក្សប្រជាជននៅព្រៃតាទែន,ប្រមាណ៤០គម,ខាងលិចទីក្រុងភ្នំពេញ.ក្រោមបញ្ជានៃគណកម្មការយោធាប៉ូលិសអព្យា
ក្រិត,ការបាញ់គ្នាបានត្រូវចប់,ហើយក្រុមហ្វុនស៊ីនប៊ីច,ត្រូវគេដកអាវុធប្រមានជា១០០ដើម។
ព្រឹត្តិការណ៏ថ្ងៃទី៣កក្កដា,រិតតែមានសភាពធ្ងន់ធ្ងរ,ដោយក្រុមអង្គរក្សការពារទ្រង់រ៉ាណារិទ្ធ,ដែលចេញទៅហែរ
ហម,នាយករដ្ឋមន្ត្រីទី១,ទៅសម្ភោតសាលានៅកំពង់ចាម,បានត្រូវទ័ពរបស់គណបក្សប្រជាជន,ប្រដាប់ដោយរថក្រោះ
បានវាយអន្ទាក់ចាប់ខ្លួន,ដកអាវុធប្រមាន១០០ដើមថែមទៀត,នៅពេលនោះ,មានឧត្តមសេនីយ,គិមសំណាង,មួយ
ផងដែរ,នៅពេលត្រឡប់ចូលមកភ្នំពេញវិញ,ដោយទ្រង់រ៉ាណារិទ្ធ,ត្រឡប់តាម,ឧទ្ទម្ភាចក្រ.ថ្ងៃទី៤,ទ្រង់រ៉ាណារិទ្ធបាន
ចេញដំណើរពីភ្នំពេញជាបន្ទាន់មកប្រទេសបារាំង,បើតាមទ្រង់,ក្នុងកិច្ចសម្ភាសន៏ជាមួយកាសែតភ្នំពេញបុស្តិម្នាក់,
ប៉ុន្មានថ្ងៃក្រោយព្រឹត្តិការណ៏សង្គ្រាមនោះថាៈ”មេទ័ពទ្រង់បីនាក់,បានរាយការណ៏អំពីចលនាទ័ពដ៏ច្រើន,ដោយមាន
រថក្រោះផងនោះ,មកពីព្រៃវែង,ស្វាយរៀង,កំពុងចាម,និងកំពង់ស្ពឺ,សូមអោយទ្រង់ចេញជាបន្ទាន់,ដើម្បីទុកអោយដៃ
ទំនេរទ័ពហ្វុនស៊ីនប៊ីច,សំរាប់ធ្វើការ.នៅថ្ងៃដដែលនោះ,លោកហ៊ុនសែនក៏ចេញដំណើរទៅកាន់ស្រុកយួនដែរ,ដោយ
លោកនិយាយថាទៅ,”វិស្សមកាល”។
នារាត្រីថ្ងៃសៅរ៍ហ្នឹង,ខ្ញុំបានបញ្ចូនភ្នាក់ងារពីរនាក់ទៅយកព័តមាននៅខុទ្ធការល័យទ្រង់រ៉ាណារិទ្ធ,ដោយដំណឹងធ្លាក់
មានថា,មានសន្និសិទមួយនឹងធ្វើឡើង,ដោយមេទ័ពហ្វុនស៊ីនប៊ីច,សេរីកុសល.តែដោយមិនទុកចិត្ត,ដោយសារតែ
ភ្នាក់ងារពីនាក់នេះធ្លាប់មានរបូសដោយគ្រាប់ផ្ទុះកាលពីថ្ងៃទី៣០មិនានោះ,ហើយពួកគេនិយាយថា,ភ័យខ្លាចការ
បាញ់ផ្តក់,ឬគប់គ្រាប់បែកសារជាថ្មីនោះ,ខ្ញុំក៏ទៅតាមដាននាម៉ោង៨កន្លះ,នៅពេលនោះ,ខ្ញុំសង្កេតឃើញថា,ពុំមាន
អ្នកព័តមានធំៗ,នៃក្រុមអ្នកកាសែតបរទេសទេ,ហើយសន្និសិទនោះទើបនឹងត្រូវគេលុបចោលទៅវិញ,ខ្ញុំបានដឹងនៅ
ពេលបន្តិចក្រោយមកទៀតថា,វេលាម៉ោង៨កន្លះ,កងទ័ពហ្វុនស៊ីនប៉ីចនៅអង្គស្នួលមួយបន្ទាយទៀត,បានត្រូវ
យោធាគណបក្សប្រជាជនហូតអាវុធចេញអស់ប្រហែលជាង១០០ដើមថែមទៀត,ដោយប្រើឈ្មោះថា,គណកម្មការ
យោធាប៉ុលិសអព្យាក្រិតទៅវិញ.ខ្ញុំនឹកថា,បើតាមភូមិសាស្ត្រទីតាំងយោធា,ហ្វុនស៊ីនប៉ីចនោះនៅសល់,”តាំងកសាង”
មួយទៀត,ដែលគេហៅថា,បន្ទាយសុវត្ថិភាពហ្វុនស៊ីនប៉ីចនោះ,ក៏ព្រោះចុងក្រោយនេះ,មានកិច្ចការពារ,មកពីទីក្រុង
ភ្នំពេញ,ពីព្រែកតាទែន,និងអង្គស្នួលនេះឯង.នៅពេលនេះ,”តាំងកសាង”,ត្រូវកំព្រាហើយ.ព្រឹកនេះ,អ្នកនៅភ្នំពេញ,
បានឃើញរថក្រោះធំជាច្រើនគ្រឿងដាក់រាយតាមដងផ្លូវនៃរាជធានី,ជាពិសេសទំល់មុខពេទ្យលោកសង្ឃ,ទៅដល់
ស្ទឹងមានជ័យ,និងនៅផ្លូវធំសំដៅទៅពោធិចិនតុងនោះ.មនុស្សសំខាន់ដែលអវត្តមាននៅក្នុងប្រទេសនាពេលនេះ,
គឺហ៊ុនសែន,និងទ្រង់រ៉ាណារិទ្ធ,សុទ្ធតែជានាយករដ្ឋមន្ត្រី,និងលោកសមរង្ស៊ី.ឯយោធាដែលកំពង់ធ្វើសកម្មភាពចលនា
ពេលនោះ,គឺក្រុមតំរួតយោធារបស់ឧត្តសេនីយគៀងសាវុត,ដែលល្បីខាងលួចផ្លន់,និងស្មោះត្រង់នឹងលោកហ៊ុនសែន,
ក្រុមប៉ូលិសក្រសួងមហាផ្ទៃ,និងក្រុងភ្នំពេញរបស់ឧត្តសេនីយហុកឡងដី,និងឧត្តសេនីយនេត្យសាវឿន,ដែលត្រូវជាក្មួយ
ប្រសារលោកហ៊ុនសែន,ហើយនិងក្រុមយោធាដែលពាក់ផ្លាក”ហស”របស់លោកហ៊ុនសែនផ្ទាល់។
ម៉ោង១០កន្លះព្រឹក,ដំណឹងមួយទៀតធ្លាក់មកទៀតថា,បន្ទាយ”តាំងកសាង”របស់លោកញឹកប៉ុនឆៃ,នាយអគ្គសេនាធិ
ការរង,បានត្រូវឡោមព័ទដោយយោធារបស់លោកហ៊ុនសែនហើយ.គួររំលឹកដែរថា,ប៉ុន្មានថ្ងៃមុននេះ,លោកហ៊ុនសែន,
បានអោយអតីតខ្មែរក្រហមឈ្មោះ,ភុនភាព,ប្រកាសតាមវិទ្យុ,និងទូរទស្សថា,មានទ័ពខ្មែរក្រហមប្រមាណ៥០០នាក់
លាក់ខ្លួននៅបន្ទាយ”តាំងកសាង”នេះ,ពេលនោះក៏គណកម្មការចំរុះយោធាទៅត្រួតពិនិត្យជាបន្ទាន់,តែបែរជា
ប្រកាសថា,ពុំមានខ្មែរក្រហមនៅទីនោះទេ,ជាមួយគ្នានោះ,ចំនួនអាវុធយុទ្ធភ័ណ្ឌ,និងចំនួនទ័ព,និងភូមិសាស្ត្រពិត
ប្រាកដបានត្រូវ,ឧត្តមសេនីយហុកឡងឌីដឹងទាំងអស់,ដោយគាត់ជាសមាជិកនៃគណកម្មាធិការចំរុះយោធានេះដែរ។
ម៉ោង១១ព្រឹក,គ្រាប់កាំភ្លើងធំដំបូងបានផ្ទុះឡើងគគ្រើកក្នុងភ្នំពេញ,មនុស្សម្នាភ័យ,ជ្រួលច្របល់,បិទទ្វារផ្ទះយ៉ាង
ប្រញាប់ប្រញាល.អ្នកដែលនៅដំបន់ដែលមានកងប្រដាប់អាវុធកកុញ,ហើយសង្ស័យថា,ការបាញ់គ្នានឹងផ្ទុះឡើងនៅ
ក្បែរនោះ,ក៏ចាប់ផ្តើមភៀសខ្លួនចេញពីផ្ទះយ៉ាងកកកុញ,ដើម្បីរត់ទៅពួនលាក់ខ្លួននៅផ្ទះបងប្អូនឆ្ងាយជិត.ខ្ញុំបាន
ចេញទៅពិនិត្យស្ថានការណ៏តាមរថយន្តតូចមួយជាមួយសហការីម្នាក់,ខ្ញុំបានដឹងនៅវេលាម៉ោង១៤ថា,ការឡោមព័ទ,
ហើយវាយលុកចូលតាំងកសាងកំពុងបន្ត,,ការឡោមព័ទផ្ទះឧត្តមសេនីយ,ចៅសម្បត្តិ,ដែលត្រៀមការពារខ្លួនដោយ
មានទាហាន១០០នាក់,នៅប្រមាណ៣គម,ពីផ្លូវទៅវាលយន្តហោះ,ការឡោមព័ទផ្ទះឧត្តមសេនីយញឹកប៉ុនឆៃ,ដែល
មានកងការពារខ្លួនដោយទាហាន១៥០នាក់,ឡោមព័ទទីស្នាក់ការក្បាលស្ពានជ្រោយចង្វា,ការឡោមព័ទផ្ទះទ្រង់រ៉ាណា
រិទ្ធ,ឯការឡោមព័ទសណ្ឋាគារ,International,ដោយរថក្រោះ៣គ្រឿង,និងកងអាវុធហត្ថយ៉ាងច្រើនសន្ធឹក,គឺជាកិច្ច
ការពារដល់ទ្រព្យលោកមហាសេដ្ឋីថេងបុនម៉ាទៅវិញទេ,ដែលគេអោយជាមាសទៅលោកហ៊ុនសែនចំនួន១លានដុល្លា
ចរាចរបានត្រូវបិទជិតឈឹង,នៅផ្នែកខាងលិចទាំងអស់នៃផ្លូវម៉ៅសេងទុង,ដោយនៅតំបន់នោះ,មានចំណុចក្តៅ,គឺ
ផ្ទះឧត្តមសេនីយញឹកប៊ុនឆៃ,និងចៅសម្បត្តិ,គឺនៅលើតំបន់ពីខាងក្រោយនោះហើយ,ដែលគ្រាប់កាំភ្លើងតូចធំហោះ
សំដៅចូលទៅ,ពុំដឹងជាបានបំផ្លាញអ្វីខ្លះហើយទេនៅក្នុងនោះ.ក៏ប៉ុន្តែនៅខាងក្រៅវិញ,ផ្ទះអ្នកស្រុកជាច្រើនត្រូវគ្រាប់
ឆេះហុយទ្រលោម,ពេលថ្ងៃមួយរសៀលនោះ.ព័តមានដែលយើងទទួលថា,ពុំមានការតបតធំដុំអ្វីពីខាងក្នុងជំរុំហ្វុនស៊ីន
ប៉ីចនោះទេ,លើកលែងតែករណីចាំបាច់,ដូចជាពេលរថក្រោះចូលជិតពេកជាដើម។
យប់នោះ,លោកអភីបាលរង,គ្រឺប៉េងហុង,បានចេញបំរាមគោចរដាច់ខាត,រហូតដល់ពេលព្រឹក,ហើយពេលមួយយប់,
គ្រាប់កាំភ្លើងហើរគ្រប់ទិសទីលាន់សន្ធឹកពេញមេឃ,ទូរស័ព្ទបានត្រូវគាំងដំណើរ,វិទ្យុ,និងទូទស្សន៏ទើបតែផ្សាយសារ
លោកហ៊ុនសែនវេលាម៉ោង១៧តែប៉ុណ្ណោះ,ឯក្រុមអ្នកការសែតដឹងថាលោកហ៊ុនសែនពុំមែននៅក្នុងប្រទេសខ្មែរនា
រាត្រីទី៥នេះ។
ថ្ងៃទី៦កក្កដា១៩៩៧
ចាប់ពីព្រលឹមអុលដែលគេអនុញ្ញាតិអោយដើរចេញពីផ្ទះសំបែងបាននោះ,ប្រជាពលរដ្ឋដែលនៅតំបន់ទឹកល្អក់,ស្ទឹង
មានជ័យ,ទួលគោក,ភ្នំពេញថ្មី,ក្បែស្ពានចាស់,ក្បែផ្ទះវរជនហ្វុនស៊ីនប៉ីច,បន្តការភៀសខ្លួនចេញសំដៅទៅក្បាលថ្នល់
ច្បារអំពៅ,ឬតាខ្មៅ,ឬគ.ម.លេខ៦។ល។
គេនិយាយថាជាទិដ្ឋភាពមិនខុសគ្នាកាលពីជំនាន់ជន្លៀសប្រជាពលរដ្ឋជំនាន់ខ្មែរក្រហម,នៅឆ្នាំ១៩៧៥នោះទេ.មីង
ម្នាក់ពរកូនផង,យួរបង្វិចផង,និយាយថា,គាត់ពុំដឹងដើរទៅណាប្រាកដទេ,តែគាត់មានបងប្អូននៅតាកែវ,មើលចុះ
នេះហើយជម្លោះនៃអ្នកធំ,វាងាប់តែអ្នកតូចតែប៉ុណ្ណោះ។
រាត្រីដែលប្រកបដោយព្រឹត្តិការណ៏ដ៏គ្រោះថ្នាក់នាទីក្រុងភ្នំពេញ,យើងបានស្រាវជ្រាវដឹងថា,ក្រុមយោធារបស់លោកហ៊ុន
សែន,បានវាយសង្ខើញទៅលើចំណុចបីដដែល,តែមានទ័ពបន្ថែមមួយក្រុមទៀត,របស់ឧត្តមសេនីយកែរពង់,ខ្មែរ
ក្រហមចុះចូលលោកហ៊ុនសែន,ដែលមានរថក្រោះការពារផងនោះ,បានចូលមកគាបសង្កត់ជាបន្ថែម,តែមុនមកដល់
បន្តិច,រថក្រោះ៦គ្រឿងរបស់ឧត្តមសេនីយញឹកប៉ុនឆៃបានចេញទៅធ្វើអន្តរាគមជួយឧត្តមសេនីយចៅសម្បត្តិ,និងគេ
ហដ្ឋានលោកឧត្តមសេនីយញឹកប៉ុនឆៃ,នៅទឹកល្អក់រួចទៅហើយ,នៅសល់ទ័ពតិចនៅ”តាងកសាង”,ឧត្តមសេនីយកែវ
ពង់,ខ្មែរក្រហម,បានវាយផ្តាច់ទំនាក់ពីរថក្រោះអន្តរាគមន៏,និងទីបញ្ជាយកតែម្តង.ពេលដែលខ្មែរក្រហមនេះ,យកទី
តាំងនារាត្រីនោះបាន,តែយោធាលោកញឹកប៉ុនឆៃបានលបគេចខ្លួនចេញអស់ទៅហើយ។
រថក្រោះពួកហ្វុងស៊ីនប៉ីច,ដែលចេញផុតពី”តាំងកសាង”បានចែកជាពីរក្រុម,មួយចំហៀងសំដៅទៅស្ពានជ្រោយចង្វារ
មួយក្រុមទៀតសំដៅទៅប្តុំនៅទឹកល្អក់,តែដោយរថក្រោះទាំងនោះចាស់ពេកក៏ខូច,ហើយត្រូវគេបោះបង់ចោលពីរ
គ្រឿងនៅតាមផ្លូវ,ឯទំនាក់ទំនងជាមួយនឹងមូលដ្ឋានក៏ត្រូវដាច់នៅពេលខ្មែរក្រហមនេះចូលទៅដល់”តាំងកសាង”
ថែមទៀត.រថក្រោះពីរគ្រឿងរបស់ហ្វុនស៊ីនប៉ីច,ដែលគេសង្ស័យថាមានឧត្តមសេនីយញឹកប៉ុនឆៃនៅក្នុងនោះ,បាន
បាញ់វាយទំលាយក្រុមឡោមព័ទ,ហើយចូលទៅយកលោកចៅសម្បត្តិចេញបាន,តែត្រូវទ័ពខ្មែរក្រហមតាមស្អិតដដែល,
រថក្រោះនេះបានត្រូវគេកំទេចចោលបាន,ក្រោយពីសមាជិកហ្វុនស៊ីនប៉ីចបានបោះបង់ចោល,ហើយគិចខ្លួននាពេល
ជិតភ្លឺ។
នាព្រឹកពេលថ្ងៃហ្នឹង,កងទ័ពលោកហ៊ុនសែនបានចូលទៅកាន់កាប់ផ្ទះលោកចៅសម្បត្តិ,និងផ្ទះឧត្តមសេនីយញឹកប៉ុន
ឆៃ,ដោយពុំមានចាប់បានឈ្លើយសង្គ្រាមណាមួយទេ,ដោយពួកនេះគេចខ្លួនបាត់អស់ទៅហើយ។
កងទ័ពលោកហ៊ុនសែន,ក៏ងាកទៅរកបង្កើនការគាបសង្កត់ទៅលើទីស្នាក់ការហ្វុនស៊ីនប៉ីចនៅក្បាលស្ពានជ្រោយ
ចង្វារ,និងទៅលើផ្ទះទ្រង់រ៉ាណារិទ្ធទៀត,ដែលមានកងទ័ពប្រមាន១០០នាក់ក្នុងមួយកន្លែង.ការបញ្ជាអោយវាយលុក
ចូលទីស្នាក់ការហ្វុនស៊ីនប៉ីច,ធ្វើឡើងនៅពេលម៉ោង១៤កន្លះ,តែត្រូវពន្យាពេលប្រមាណមួយម៉ោង,ដោយសារភ្លៀង
ធ្លាក់មួយមេយ៉ាងខ្លាំងនាពេលនោះ,ហើយនៅពេលវាយលុកចូលទៅនោះ,ពុំមានសេសសល់យោធាហ្វុនស៊ីនប៉ីចទេ,
ដោយពួកគេបានចេញរួចទៅហើយ។
ព័តមានធ្លាក់មកទៀតថា,យោធាហ្វុនស៊ីនប៉ីចបីនាក់ដែលនៅសល់នឹងកន្លែងតែរបួស,បានត្រូវអ្នកឈ្នះចូលមក
បង្ហើយជីវិតតែម្តង,ហើយជាពិសេសពុំមានបញ្ជាណាមួយអោយខិតខំ,តដៃរ,ហូតដល់ជីវិតចុងក្រោយនោះទេ។
ម៉ោង១៧កន្លះ,កងទ័ពលោកហ៊ុនសែន,ដែលគេសង្ស័យថាអគ្គបញ្ជាការ,មកដល់ស្រុកខ្មែរវិញនាថ្ងៃត្រង់,បានអោយគេ
ចរចារអោយទំលាក់អាវុធ,ដោយលើកទង់សទាំងសង្ខាង,ឯម្យ៉ាងទៀត,ខាងហ្វុនស៊ីនប៉ីច,ពុំមានបញ្ជាអោយតដៃ,
ហើយក៏ពុំមានអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់ទៀតផង,ដោយមួយភាគត្រូវគេដកចេញកាលពីប៉ុន្មានថ្ងៃមុនរួចហើយ។
គឺថ្ងៃទី៦កក្កដា,វេលាម៉ោង១៧កន្លះ,សង្គ្រាមពីរថ្ងៃបានត្រូវបញ្ចប់ដោយជ័យជំនះខាងយោធាទៅលើក្រុមហ្វុនស៊ីនប៉ីច
របស់នាយករដ្ឋមន្ត្រីទី១,ទ្រង់រ៉ាណារិទ្ធ។