Overblog Suivre ce blog
Editer l'article Administration Créer mon blog
5 septembre 2012 3 05 /09 /septembre /2012 08:57

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

អំណាចចិនត្រឡប់ចូលមកប្រទេសខ្មែរវិញ

 

អត្ថបទនេះសរសេរដោយភិក្ខុ,ចៅយីសុម,ត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៣២,ខែកក្កដា,ឆ្នាំ១៩៩២

 

 

ចិនដែលជាចៅហ្វាយខ្មែរក្រហម,មេឃាតករសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនជាង២លាននាក់,បានផ្តល់ទាហានចំនួន,

៤០០នាក់,អោយមកធ្វើថ្នល់នៅប្រទេសខ្មែរតាមរយៈ”អាប្រួនុចApronuc.ប៉ុន្តែជាមួយពេលនោះ,ចិនបានសុំអោយរដ្ឋាភិ

បាលភ្នំពេញ,បើកអោយអណិកជនចិននៅស្រុកខ្មែរ,ធ្វើសកម្មភាពដូចមុនឆ្នាំ១៩៧០ទៀត។

ដូចយើងដឹងស្រាប់ហើយ,ឥទ្ធិពលចិននៅលើប្រទេសខ្មែរ,គឺគេធ្វើដូចគេជារដ្ឋាភិបាលនៅក្នុងស្រុកខ្មែរដែលគេរស់

នៅ.នៅខាងក្រោមនេះយើងសូមចុះអត្ថបទរបស់រៀមច្បងស្តីអំពីប្រវត្តិចិននៅកំពតៈ

 

ស្តេចនរោត្តម,បានអភិសេគដោយបានមកុដពីបាំងកក,មកដល់បាត់ដំបង,បានទទួលកូនក្រមុំចិនអាយុ១៥ឆ្នាំ

មួយ,ហើយមានកូនចៅបន្តពូជមកដល់ស៊ីហនុ,ដែលមានឈាមជាចិន.ចំណែកស្តេចមនីវង្ស,មានស្ត្រីស្នំជាង១០០នាក់

នៅក្នុងវាំង,ហើយពេលទៅលេងេខកំពតម្តងៗ,គឺដើម្បីទិញចិន,ដែលគេបានដឹកយកមកលក់,ស្តេចមនីវង្ស,បាន

ទទួលទិញចិនជាច្រើនអោយរស់នៅខេត្តកំពត,ហេតុនេះហើយបានជាមានពាក្យថាចិនកំពត,មានច្រើន,ពីព្រោះពួក

ចិនមកតាមទូក,ឬកប៉ាល។

ពេលស្តេចមនីវង្សស្លាប់ទៅ,ស្ត្រីស្នំ១០០នៅក្នុងវាំង,បារាំងបានរើថែរនៅក្នុងវាំង,ទៅសង់ខាងក្រៅវិញ,ដោយដេញស្ត្រីស្នំ

អស់នេះអោយទៅរស់នៅក្រៅវាំងវិញ.ការរស់នៅក្នុងវាំង,បារាំងត្រូវចេញប្រាក់ចិញ្ចិម,ដល់មានសង្គ្រាម,បារាំងរកលុយ

ចិញ្ចិមពុំបាន,មេឃ្លាំងបារាំង,ប្រមូលប្រាក់សុទ្ធដឹកយកទៅប្រទេសបារាំងអស់,មេឃ្លាំងវាំងខឹងណាស់ត្រូវបារាំងវាយ,ក៏

ចូលទៅទូលស្តេច,ដោយប្រើពាក្យថាៈ”បារាំងបរោខោ,ស្លៀកខោជើងវែង,វាយអាល័យហ្លួងលេង,មិនកោតចិត្តព្រះ

ចេស្តា”.ស្តេចខឹងណាស់,ក៏និយាយជេរបារាំង,ថាបើជួយមិនបាន,ហៅជប៉ុនមកជួយជំនួស,ក្រោយមកស្តេចក៏ទៅលេង

បូគរ,ឬកំពត,ក៏ត្រូវបានដឹកខ្មោចមកចូលតាមទ្វាក្រោយចូលនិពាន្ត។

កាលនោះ,ស្តេចមិនគួរចូលព្រះនិពាន្តសោះ,ព្រោះនៅមានសុខាភាពល្អ,ស្ត្រីមាន១២០នាក់,ចុះហេតុអ្វីជាចូលនិពាន្ត,ឬ

និយាយថា,ត្រូវចូលព្រះនិពាន្តដោយចាក់ថ្នាំ,គេខ្លាចអំណាចបារាំងណាស់,ធ្វើអ្វីបារាំងអោយស្តេចមនីរេត,និងមនី

ពង្ស,ពីព្រោះស្តេចទាំងពីរនេះកាចណាស់,ធ្លាប់វាយបារាំង,ដែលមកត្រួតប្រទេសខ្មែរ,ដោយស្តេចទាំងពីរនេះមិនសម្បា

យចិត្ត។

ធ្វើម្តេចវាសនាខ្មែរ,មានកម្មពុំចេះចប់,ខ្មែរក្រោម៣លាននាក់,និងខ្មែរនៅសៀម៦លាននាក់,មួយសងគុណ,មីការជិន,

មួយសងគុណសៀម.ឥឡូវនេះស៊ីហនុត្រូវយកខ្មែរទៅសងចិនពេញដៃហើយ,ពេលនេះ,ខ្មែរកណ្តាលត្រូវមានកម្ម.ស៊ីហនុ

នៅបំរើចិនទៅទៀត,ខៀវសំផន,និងប៉ុលពត,ជាអ្នកដៃដល់,ស៊ីហនុជាអ្នកផ្សំគំនិត,ចង់ត្រឡប់មកធ្វើប្រមុខរដ្ឋវិញ

ជាមួយខ្មែរក្រហម,តាមធម៏,ក៏ដូចតាមច្បាប់ស៊ីវិល,អំពើឧក្រិដ្ឋ,អ្នកដៃដល់,ក៏ដូចជាអ្នកផ្សំគំនិត,ត្រូវទទួលទោស

បាបដូចគ្នា.ខ្មែរករហម,និងស្តេចស៊ីហនុ,ដែលជាអ្នកផ្សំគំនិត,បានសម្លាប់ខ្មែរជាង២លាននាក់,ត្រូវតែទទួលទោស

ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

 

អត្ថាធិប្បាយរបស់យើង

ថ្មីៗនេះចិនអោយលុយហ៊ុនសែនខ្ចី៥០០លានដុល្លាអាមេរីកាំង,ច្បាស់ជាលុយនេះមានចំណងសំរាប់រាស្ត្រខ្មែរទៀតហើយ

បើយើងយកមកគិតពិចារណាបន្តិច,ចំណងនោះមិនពិបាកយល់ទេ,គឺអោយហ៊ុនសែន,បើកទ្វារស្រុកខ្មែរ,អោយឈ្មួញ

ចិនមកប្រើកម្លាំងខ្មែរជាទាសៈសំរាប់ចិនធ្វើមាន,ហើយដើរអួតអាងក្នុងពិភាពលោកថាស្រុកចិនមានការចំរើនលូត

លាស់ណាស់,នេះហើយជាស្នាដៃមហាអស្ចារ្យគណបក្សកុម្មុយនិស្តចិនក្នុងពិភពលោក,គឺ”មហាលោតផ្លោះ”នៅគ្រប់

ប្រទេសដែលដឹកនាំដោយជនផ្តាច់ការ។

ប្រហែលជាយុទ្ធសាស្ត្រថ្មីរបស់ហ៊ុនសែនអីទៀតហើយ,ដើម្បីការពារឯករាជជាតិខ្មែរ,ដូចយុទ្ធសាស្ត្របើកបនល្បែងតាម

ព្រំដែនដើម្បីការពារបូរណភាពដែនដីកម្ពុជា,តែហ៊ុនសែនភ្លេចគិត,ឬមិនបានគិត,ថារិតចំណងជាមួយចិនកុម្មុយ

និស្ត,គឺចងដៃខ្មែរអោយយួនវៃទៀតហើយ,ដូចយើងឃើញថាប្ចុប្បន្ននេះយួនហូរចូលពេញស្រុកខ្មែរ,ចិនឥតឈឺក្បាលអ្វី

នោះឡើយ,អោយតែយួនមិនបេះប្រយោជន៏ចិនលើទឹកដីខ្មែរ។

ចិនមានស៊ីហនុ,យួនមានហ៊ុនសែន,ឯចំណែងរាស្ត្រខ្មែរ,គាត់ចាំតែយំទៅ.សព្វថ្ងៃនេះ,នៅស្រុកខ្មែរ,យុវជនដែលបាន

រៀនសូត្រថ្នាក់ឧត្តមសិក្សាចំនួន៨០ទៅ៩០%,សុទ្ធជាកូនចិនយួន,ឯចំណែកយុវជនខ្មែរវិញនាំគ្នាចេញទៅស៊ីឈ្នួលដាច់

ថ្លៃនៅបរទេសឯណោះទេ.គ្រប់មហាវិទ្យាល័យខ្មែរបច្ចុប្បន្ន,គឺជាមជ្ឈមណ្ឌលអប់រំ”យុវជនខ្មែរ,ជាកូនចិនយួន

”អោយត្រួតប្រជាពលខ្មែរ,ដែលនឹងក្លាយទៅជា,ជាតិពន្ធ,ភាគតិចមួយនៅក្នុងស្រុកខ្លួនឯង,ដូចជាខ្មែរយើងនៅ

កម្ពុជាក្រោមដូច្នេះឯង។

ថ្មីៗនេះយើងឃើញមានការធ្វើអំពាវនាវរបស់អតីតខ្មែរក្រហម,អ៊ឺមសារឿន,រកគ្រូបង្រៀនសំរាប់សាលាបច្ចេកទេស

ជាន់ខ្ពស់របស់គាត់នៅកម្ពុជា,ដើម្បីលើកកំរិតវិជ្ជាយុវជនខ្មែរក្នុងកម្មវិធីអាស៊ាននៅឆ្នាំ២០១៥.យើងគ្រាន់តែចង់សួរ

លោកអ៊ឺមសារឿនថា,តើយុវជនខ្មែរសព្វថ្ងៃនេះនៅឯណា?

យើងនិយាយនេះគ្មានគំនិតជាអ្នកពូជនិយមនោះទេ,បើសិនជាកូនចិនយួន,កើតនៅស្រុកខ្មែរនោះ,គ្មានទទួលឥទ្ធិ

ពលនយោបាយយួនកុម្មុយនិស្ត,គឺធ្វើអោយជាតិសាសន៏យួនក្លាយជាជាជាតិសាសន៏ប្រសើរជាងជាតិសាសន៏ខ្មែរលាវ

នៅក្នុងឥណ្ឌូចិន្ត,ដែលមានយួនកុម្មុយនិស្តជាអ្នកដឹកនាំ,ឯចំណែកកូនខ្មែរវិញ,ក្នុងបច្ចុប្បន្នកាល,ក៏ដូចក្នុង

អនាគតកាលដែរ,គឺមានជីវិតសំរាប់តែបំរើគេប៉ុណ្ណោះទេ។

ក្នុងនយោបាយនេះ,យើងឃើញស្រាប់ហើយ,យួន,ចៅហ្វាយហ៊ុនសែន,គេអោយអ្នកបំរើគេនោះ,ដើរចែកសញ្ញាប័ត្រ

តាមមហាវិទ្យាល័យនានាក្នុងប្រទេស,ដើម្បីបញ្ចាក់ជាដាច់ខាតអំពីមិត្តភាពឥតរញ្ជួយបានរវាងខ្មែរយួន,ដល់យុវជន

ថ្មីគេ,ដែលយួនគេទុកជាអាវុធរបស់វា,សំរាប់សម្លាប់ប្រលឹងខ្មែរ។

យើងលើកករណីលោកអ៊ិមសារឿនមកនិយាយ,ព្រោះថាគាត់,កាលពីជំនាន់ខ្មែរក្រហម,ជាសមមិត្តអ្នកទ្រឹស្តីជាតិ

និយមមហាលោតផ្លោះណាស់,និយាយ១០មាត់,បញ្ចេញគំនិតស្នេហាជាតិគាត់២០០ដងលើសវាចាគាត់ទៅទៀត,តែពួក

អស់នេះហើយនាំគ្នាទៅបំរើនយោបាយយួនដោយចេតនា,ខ្លះរហូតទៅធ្វើរដ្ឋមន្ត្រី,ឬទីប្រឹក្សាហ៊ុនសែន,ដោយឥតមាន

អៀនខ្មាស់អ្វីឡើយ.ពួកទាំងអស់នេះឯងហើយដែលជាបញ្ញវន្តខ្មែរក្រហមសម័យលោតផ្លោះ,"វាយកំចាត់អាយួនអោយ

ខ្ទិចនៅកម្ពុជាប្រជាធិបតេយ្យ,ហើយនៅបច្ចុប្បន្ននេះ,មានអ្នកខ្លះដើរទូន្មានគេឯកអំពីទ្រឹស្តីស្នេហាជតិទៅទៀត

នេះហើយជាអកុសលខ្មែរ!

 

 

 

Partager cet article

Repost 0

commentaires