គួរលើយកមកពិចារណាដែរ
គ្រោះថ្នាក់ជាតិខ្មែរ
ជាបឋម,យើងសួរខ្លួនឯកសិនថា,តើបញ្ហាដែលប្រទេសខ្មែរកំពុងជួបប្រទះក្នុងបច្ចុប្បន្ននេះ,អាចចា់ត់ទុកជាគ្រោះ
ថ្នាក់ជាតិបានដែរឬទេ?
តើអ្វីខ្លះដែលយើងចាត់ទុកជាគ្រោះថ្នាក់ដល់ជាតិខ្មែរ?
១.ការបាត់បង់ឯករាជភាព
ភាពកាន់តែច្បាស់ឡើងៗអំពីឥទ្ធិពលកាន់តែខ្លាំងក្លាប្រទេសវៀតណាមមកលើប្រទេសខ្មែរក្នុងផ្នែកនយោបាយ,ក៏
ដូចក្នុងផ្នែកសេដ្ឋកិច្ច,សង្គមកិច្ច,នឹងវប្បធម៍,នាំអោយប្រទេសខ្មែរបាត់បង់ឯករាជភាពក្នុងការសម្រេចជោគ
វាសនារបស់ខ្លួន.អភិទ្រោះនៃយោបាយវៀណាមមកលើកម្ពុជានេះ,គឺការហូរចូល,ដោយសេរី,នៃជនជាតិយួនមក
ក្នុងស្រុកខ្មែរ.ជនអន្តោប្រវេសន៏យួនដ៏ច្រើននេះ,មានការរៀបចំយ៉ាងច្បាស់លាស់ពីសំណាក់រដ្ឋាភិបាលវៀតណាម,
ដោយមានការចូលរួមយ៉ាងសកម្មអំពីរដ្ឋអំណាចខ្មែរបច្ចុប្បន្ន,ដូចយ៉ាងធ្វើការសំរួលគ្រប់បែបយ៉ាង,តាមផ្លូវច្បាប់ផង
ក៏ដូចជាការធានានូវសុវត្ថភាពដល់ជនជាតិយួនដែលបានមករស់នៅលើទឹកដីខ្មែរ.វិនិយោគវៀតណាមក្នុងប្រទេស
ខ្មែរ,យួនផ្អែកទាំងស្រុងទៅលើពលកម្មនៃជនជាតិគេនៅក្នុងស្រុកខ្មែរ,នាំបង្កើតការងារដល់ជនជាតិយួន,ដែលជា
មូលដ្ឋានសំខាន់បំផុតនៃជីវិត,សំរាប់ការរស់នៅរាល់ថ្ងៃរបស់គេ.បង្កើតសមាគមយួនស្របច្បាប់,ដែលមានមុខនាទី,
ជាមូលនិធិជួយគំទ្រការរកស៊ីផង,ជាកងរក្សាសន្តិសុខផង,និងជាមជ្ឈមណ្ឌលវប្បធម៏ផង។
វត្តមានជនជាតិយួនរាប់លាននាក់នៅក្នុងស្រុកខ្មែរបច្ចុប្បន្ននេះ,នាំបង្កើតរដ្ឋក្នុងរដ្ឋ,ដែលជាកត្តាមួយនាំអោយខ្មែរ
បាត់បង់ឯករាជភាព,ដូចយ៉ាងអ្វីដែលទាក់ទងនឹងប្រយោជន៏ជនជាតិយួនរស់នៅស្រុកខ្មែរ,គឺរដ្ឋាភិបាលវៀតណាម
ជាអ្នកសម្រេច,អាជ្ញាធរខ្មែរគ្រាន់តែមានមុខនាទីជាឧបការី,បំពេញមុខនាទី,ធ្វើអោយបានសម្រេច,នៃការសម្រេច
របស់រដ្ឋាភិបាលវៀតណាមតែប៉ណ្ណោះ។
ក្រសួងរដ្ឋមន្រី្តខ្មែរធំៗឋិតនៅក្នុងអនិស្សរភាពវៀតណាម,គឺក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ,ក្រសួងហេរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច,ក្រសួងការបរទេស,ក្រសួងយុត្តិធម៍,និងក្រសួងសិក្សាធិការជាតិ.នាយករដ្ឋមន្រីខ្មែរមានមុខនាទីជា
ឡប់ឡែសំរាប់តែបាំងរូបភាពអាណានិគមរៀតណាមនៅស្រុកខ្មែរ,ឬជាអ្នកដៃដល់ក្នុងការប្រតិបត្តិនយោបាយឃោ
ឃៅវៀតណាមមកលើប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ.សញ្ញាច្រើនណាស់ដែលបញ្ចាក់ពីធាតុខ្ញុំយួនរបស់នាយករដ្ឋមន្រី្តខ្មែរ
បច្ចុប្បន្ន,ខំស្រែកក្អេងក្អាង,ដូចមនុស្សពាលថាខ្លួនជាម្ចាស់ទឹកដីខ្មែរ,មានតែអញអាចឈ្នះអាឯងជាខ្មែរ,ប្រើមុស
វាទជាទុប្បញ្ញដើម្បីក្រឡៃការពិតដែលឥតអាចនរណាមួយលាក់បាន,ប្រើកំលាំងបាយ,ដែលយួនគេអនុញ្ញាតអោយ,
សំរាប់ក្រលុកសង្គមខ្មែរ,តាមអំពើហឹង្សា,អោយក្លាយជាសង្គមឥតអារ្យធម៍.ទង្វើប្រកបដោយទុរចារទាំងនោះហើយ,
ដែលបញ្ចាក់អោយឃើញច្បាស់ថាហ៊ុនសែនជាមនុស្សរស់ក្រោមអំណាចយួន,គឺយួនគេប្រើវិធី,ធ្វើយ៉ាងណាមិនអោយ
អ្នកដឹកនាំខ្មែរដែលជាកញ្ញៈវា,មានប្រជាប្រិយភាពក្នុងសង្គមខ្មែរនោះឡើយ,ព្រោះយួនវាត្រូវការតែកម្លាំងបាយជន
ពាល,ដែលជាអ្នកបំរើវាតែប៉ុណ្ណោះ.ក្រៅពីនេះ,វាឥតត្រូវការអ្វីទៀតនោះឡើយ។
ខ្មែរណាហ៊ានសម្លាប់ខ្មែរ,ឬជាសត្រូវនឹងខ្មែរ,គឺជាលក្ខណតែមួយគត់ដែលយួនវាយកមកប្រើដើម្បីជ្រើសរើសខ្មែរយក
មកបំរើវា។
២.ការបាត់បង់បូរណភាពទឹកដីខ្មែរ
គ្រាន់តែហ៊ុនសែនលើកបញ្ហានេះមកនិយាយការពារ,គឺប្រាកដជាខ្មែរបាត់បង់ទឹកដីរួចស្រេចទៅហើយ,ព្រោះជននេះ
មិនដែលនិយាយការពិតណាមួយឡើយ.ជាពិសេសទៅទៀត,ព្រំដែនខ្មែរយួនបច្ចុប្បន្ននេះ,គឺយួនគូសខ្សែបញ្ចាក់ប្រាប់
ហ៊ុនសែនថា,យួនដែលមករស់នៅលើទឹកដីខ្មែរ,គឺជាខ្មែរថ្មី,ដែលយួនតម្រូវអោយហ៊ុនសែនជួយគ្រប់មធ្យោបាយអោយ
យួនក្លាយទៅជាជាតិខ្មែរ,តែនៅតែមានសតិជាយួនជានិច្ច,គឺថាមានអត្តសញ្ញាណខ្ពស់ជាងខ្មែរជានិច្ច.ហេតុនេះហើយ
បានជាយើងឃើញហ៊ុនសែនខ្លាចអណិកជនយួនណាស់,រហូតមិនដែលហ៊ានលើកមកបកស្រាយបញ្ហានេះទេ,ព្រោះខ្លាច
យួនគេទុកជាការពុះពារដល់អំណាចយួននៅស្រុកខ្មែរ។
ព្រំដែនខ្មែរយួនមានពីរយ៉ាង,ព្រំដែននីត្យានុកូល,ដែលវៀតណាមគេបង្ខំអោយកម្ពុជាទទួលស្គាល,មានហ៊ុនសែនជា
អ្នកចេញការពារយ៉ាងស្វាហាប់,យករដ្ឋសភាជាទីកន្លែងសំរាប់ជេរគ្រប់អ្នកស្នេហាជាតិ,បង្ខំតាមផ្លូវចិត្តតំណាងរាស្រ្តនៃ
គណប្បក្សប្រឆាំងលំអរបប,អោយអង្គុយស្តាប់ជាង៥ម៉ោង,មិនហ៊ានគ្រោកទៅនោមផង,ព្រោះក្លាចហ៊ុនសែនចោទថា
មើលងាយ”អញហ៊ុនសែន”.ព្រំដែននិត្យានុកូល,គ្រាន់ជាខ្សែសំរាប់យួនយកទៅប្រើក្នុងឆាកអន្តរជាតិថាយួនគោរព
បូរណភាពទឹកដីខ្មែរ,និងអ្វីឯទៀតដែលយើងបានរៀបរាប់ខាងលើរួចមកហើយ។
ព្រំដែនម្យ៉ាងទៀត,គឺហៅថាព្រំដែនដែលចែកទុកជាស្រេចនៅក្នុងស្រុកខ្មែរ,ក្នុងការសានុមត,រវៀងវៀតណាមនិងខ្មែរ
កញ្ញៈយួន,ដែលយួនគេសំរាប់ប្រើប្រាស់ក្នុងនយោបាយយួនភារូនីយកម្មនៅកម្ពុជាដើម្បីពង្រឹងឥណ្ឌូចិនយួន.ព្រំដែន
នោះមានរូបភាពជាតំបន់សំរាប់អណិកជនយួនរស់នៅ,ជាតំបន់សមាទានសំរាប់ក្រុមហ៊ុនយួនមកធ្វើវិនិយោគនៅ
ស្រុកខ្មែរ,និងតំបន់យោធាពិសេសរដែលជាព្រំដែនយោធាការពារឥណ្ឌូចិនយួនផ្នែកបស្ចិម,គឺតំបន់ព្រំដែនខ្មែរសៀម,
ដែលខ្មែរយើងធ្លាប់ហៅថាខ្សែ”ក៥”,ព្រោះនៅពេលយួនត្រួតខ្មែរក្នុងចន្លោះឆ្នាំ១៩៧៩,ដល់ឆ្នាំ១៩៩០,យួនធ្លាប់
កែនខ្មែរទៅកសាងខ្សែការពារនោះ។
យួនវាយកកំទេចសង្គមសហស្សវត្សខ្មែរអោយក្លាយជាសង្គម”ពហុជាតិពន្ធ”,មានខ្មែរ,យួន,ចិន,ចាម,និងអ្នកស្រុកភ្នំ.ក្នុង
ចន្លោះឆ្នាំ១៩៧៩,ដល់ឆ្នាំ១៩៩០,យួនអោយឈប់ប្រើពាក្យថាសញ្ញាតិ”ខ្មែរ”,ដក់ពាក្យជំនួសថាសញ្ញាតិ”កម្ពុជា”,ក្នុងសញ្ញាតិ
នោះគឺមានខ្មែរ,យួន,ចិន,ចាម,និងអ្នកស្រុកភ្នំ,នោះឯង។
នយោបាយនិរោធសង្គមខ្មែរនេះ,គឺគ្មានអ្វីក្រៅពីទាញទម្លាក់ជនជាតិខ្មែរអោយធ្លាក់ឋានៈជាជាតិពន្ធស្មើភាពនឹងជាតិពន្ធ
ឯទៀតដែលរស់នៅស្រុកខ្មែរ.យួនអនុញ្ញាតអោយខ្មែរជាអនុចរវា,អោយឈ្មួញចិនមកធ្វើវិនិយោគជាអនេក,និងអណិកជន
ចិនជាច្រើនមករស់នៅក្នុងស្រុកខ្មែរ,ដើម្បីបំរើនយោបាយបែកខ្ញែកសង្គមខ្មែរអោយក្លាយជាសង្គមពហុជាតិពន្ធនោះឯង,
ព្រោះវាដឹងច្បាស់ណាស់ថាជនជាតិចិន,ដែលចេញមករស់នៅប្រទេសក្រៅមិនដែលមានការគោរពប្រពៃណីជនជាតិ,និងមាន
កតញូដល់ប្រទេសដែលខ្លួនមករស់នៅនោះទេ,ហេតុនេះឯង,វត្ថមានចិននៅប្រទេសខ្មែរ,គ្មានមានអ្វីដែលជាឧបសគ្គដល់
នយោបាយយួននោះទេ.ជាពិសេសទៅទៀតប្រទេសចិន,និងវៀតណាម,ជាប្រទេសដឹកនាំដោយគណបក្សកុម្មុយនិស្តដូចគ្នា
ផង,ជាសង្គមពីរមានធាតុវប្បធម៍តែមួយផង,ដែលនាំអោយកើតមានជាចំណងអជដាកាល,រវាងជាតិសាសន៏ទាំងពីរនេះ។
ហ៊ុនសែនបាននិយាយថា,គាត់មិនមែនជាខ្ញុំយួនទេ,មានតែរាស្ត្រខ្មែរទេជាចៅហ្វាយគាត់,តែគាត់ភ្លេចគិតថា,រាស្ត្រខ្មែរ
ក្នុងវស្សកាលនេះយួនជាន់កជាប់ស្រេចទៅហើយ.យួនទុករាស្ត្រខ្មែរជាអនុប្រជាជន,ដែលមានជនជាតិយួនជាចៅហ្វាយដាច់
ថ្លៃ.តើហ៊ុនសែនមិនមែនជាកញ្ញៈយួននោះទេ?
ហ៊ុនសែននេះជាជនមើលងាយខ្មែរ,និយាយប្រឡាំងកាសថា,បើខ្មែរណាចង់ប្រឆាំងយួនត្រូវយកមឈូសមកជាមួយផង,តើ
សំដីបែបនេះមិនមែនជាសំដីកញ្ញៈយួននោះដែរឬទេ?
៤.វប្បធម៏រស់មួយគែ
ការវាយបំបាក់ស្មារតីជាតិខ្មែររាល់ថ្ងៃ,ពីសំណាក់យួនកុម្មុយនិស្ត,ដែលមានហ៊ុនសែន,ហោណាំហុង,ហ្វាគឹមហុង,និងជនកញ្ញៈ
យួនឯទៀត,ជាអនុចរ,នាំអោយខ្មែររស់នៅក្នុងវប្បធម៏រស់មួយគែ,គឺរស់គិតបានតែមួយថ្ងៃទេ,ថ្ងៃស្អែកចាំគិតតទៅទៀត.
វប្បធម៍នាំអោយខ្មែរយើងរស់ក្នុងសេចក្តីអស់សង្ឃឹម,ដេងចាំលាភ,ដែលជាអំណោយហ៊ុនសែន,នឹងលោកជំទាវ.ចោរលួចដី,
នាំគ្នាទៅប្តឹងមេចោរអោយជួយរកការខុសត្រូវ,ព្រោះមិនបានគិតថាកូនចោរវាធ្វើតាមតែមេវាបញ្ជានោះទេ.រស់មួយគែគឺ
ចាប់យកអ្វីដែលអ្នកដឹកនាំគេហុចអោយរស់សំរាប់តែមួយថ្ងៃ,ដល់ថ្ងៃស្អែកចាំគេគិតអោយទៀត,ឬយាចកគេម្តងទៀត.រស់
មួយគែគឺរស់ឥតមានអនាគត,ដូចយ៉ាងយុវជនខ្មែរដែលមាតាបីតាអត់មានមធ្យោបាយអោយគ្នារៀនទៅមុខទៀត,នាំគ្នា
យកកំលាំងយុវភាពខ្លួនទៅធ្វើការក្នុងរោងចក្រចិន,ម្ចាស់រោងចក្រ,ភាគច្រើនជា”ថៅកែយូកូម”,សំរាប់តែត្រដររស់មួយថ្ងៃៗ
ម្តង,គ្មានអនាគត,ព្រោះកម្លាំងដែលប្រើឥតសំចៃនឹងចុះខ្សោយឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី,នៅពេលដែលកម្លាំងខ្សោះអស់
ពីខ្លួន,គឺអស់អ្វីទៀតសំរាប់បន្តរស់ក្នុងជីវិត,បើជាស្ត្រី,គឺមានតែលក់ខ្លួនសំរាប់រស់មួយគែតទៅទៀត,បើជាបុរសគឺគ្មានអ្វី
ក្រៅពីប្រព្រឹត្តអំពើអបាយមុខសំរាប់រស់តែប៉ុណ្ណោះ។
រស់មួយគែ,គឺធ្វើអោយមនុស្សចេះភរកុហកដើម្បីរស់,ដូចខ្មែរយើងតែងតែនិយាយថា,ក្នុងរបបប៉ុលពត,បើមិនចេះភរ,គឺ
មិនអាចរស់មានជីវិតបាននោះទេ.យើងត្រូវហ៊ាននិយាយថាក្នុងវស្សកាលនេះ,ការនិយាយភរកុហកគ្នានោះ,បានក្លាយជាអនុ
វប្បធម៍មួយទៅហើយក្នុងវប្បធម៍រស់មួយគែ។
អនុវប្បធម៍មួយទៀត,គឺ”ការសូមទាន”ឬ”យាចក”,កង្វះគ្រប់បែបយ៉ាងសំរាប់ការរស់នៅជីវិត,នាំអោយមនុស្សលែងមានការ
អៀនខ្មាស់ក្នុងការសូមទានដើម្បីរស់។
គ្រប់ទីកន្លែង,ទាំងអ្នកធំ,ទាំងអ្នកតូច,ការស្នើសូមកំរៃខ្លះដើម្បីរស់,ក្លាយទៅជាកីឡាជាតិទៅហើយ,អ្នកធំសូមតាមធំ,អ្នកតូច
សូមតាមតូច,ទង្វើនេះជាប្រភពនៃអំពើពុករលួយក្នុងរាជការខ្មែរ។
វប្បធម៍រស់មួយគែនេះជាគ្រោះថ្នាក់ធំជាងគ្រោះថ្នាក់យួនទៅទៀត,ព្រោះជាគ្រោះថ្នាក់កើតមានផ្ទាល់ក្នុងសង្គមខ្មែរតែម្តង,
ដែលជាកត្តាមួយសំរាប់យួនគេយកមកប្រើសំរាប់វាយកំទេចសង្គមខ្មែរយ៉ាងងាយស្រួល។
ស្តេចស៊ីហនុ,និងហ៊ុនសែន,និងអ្នកដឹកនាំគណបក្សប្រឆាំងសំរាប់លំអរបបផ្តាច់ការ,ជានិមិត្តរូបវប្បធម៍រស់មួយគែនេះឯង
ហើយ.ឧទាហរណ៏ដូចលោកសមរង្ស៊ីថ្មីៗនេះគាត់និយាយថា,”គាត់នឹងទៅសូមពឹងយួនអោយជួយគាត់បានចូលស្រុកវិញ”,
នេះហើយសំដី”វិរបុរសខ្មែរប្រឆាំងយួន”។
សរសេរដោយ សង្ហា ឧប