ទំព័រអនុស្សាវរីយ៍នយោបាយ
ប្រទេសកម្ពុជាមកដល់មាត់ទ្វារមរណៈ
អត្ថបទនេះសរសេរក្នុងកំឡុងឆ្នាំ១៩៩៣,ដោយអ្នកនិពន្ធដាក់ឈ្មោះ,”វិមានឯករាជ្យ”,ត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”
មូលខ្មែរ”,លេខ១៣៥,ខែកុម្ភៈឆ្នាំ១៩៩២។
យើងខ្ញុំយកមកចុះផ្សាយក្នុងប្លុកនេះ,ដោយយល់ឃើញថាអត្ថបទនេះនៅមានតម្លៃជាបច្ចុប្បន្នកាល។
សូមបញ្ចាក់ថា,យើងខ្ញុំធ្លាប់ចុះអត្ថបទអ្នកនិពន្ធនេះម្តងរួចមកហើយក្នុងប្លុកនេះ,ដែលមានចំណងជើងថា”លិខិត
ចំហរជូនចំពោះយុវជនជំនាន់វិមានឯករាជ្យក្នុងសាធារណរដ្ឋខ្មែរ”,សូមចុចទីនេះបើអស់លោក,លោកស្រីចង់អានអត្ថ
បទនោះ។
ចុចមើល លិខិតចំហរជូនចំពោះយុវជនជំនាន់វិមានឯករាជ្យក្នុងសាធារណរដ្ឋខ្មែរ
គ្រប់ចង្ខុទាំងអស់,ទាំងខ្មែរ,ទាំងបរទេស,ទាំងបញ្ញាវន្ត,ទាំងអ្នកនយោបាយ,នាំគ្នាបាញ់ទៅរកសន្តិភាពដែលនឹងបាន
មកអំពីការចុះសម្រុងគ្នារវាងគូរបដិបក្ខទាំងបួន,មាន,សម្តេសស៊ីហនុ,ខ្មែរក្រហម,លោកស៊ឺនសាន,និងលោកហ៊ុន
សែន.ក៏ប៉ុន្តែគ្មានអ្នកណាម្នាក់សោះ,បែរភ្នែកទៅរកមើល,សុខសន្តិភាព,បានមកអំពី,សុខភាពប្រជាពលរដ្ឋខ្មែរសោះ
ឡើយ,ទោះជាគេដឹងថា,សុខភាពល្អរបស់ប្រជាពលរដ្ឋ,ជាកូនសោរសម្រាប់បើកទៅរកសន្តិភាពក៏ដោយ។
នៅស្រុកខ្មែរយើងពេលនេះ,គេមិនមែនមិនដឹងទេថា,ជម្ងឺធ្ងន់កំពុងចងចាប់ក្នុងខ្លួនយើងទៅហើយទេ.កត្តាបីកំពុង
បញ្ញេញសញ្ញាផ្ទុយអំពីបំណងដែលយើងចង់បាន៖
១.សេដ្ឋកិច្ចខ្មែរនៅក្នុងកណ្តាប់ដៃបរទេសទាំងអស់
ជំនួញជួញប្រែ,ទំនិញឬបរិក្ខានានា,បានត្រូវនាំបញ្ចូលមកទាំងអស់ពីសៀម,ចិន,ឬជប៉ុន.ហ៊ាងធំៗ(រង្គសាលឬ
ភោជនីយដ្ឋាន),ក៏ជារបស់បរទេស,សណ្ឋាគារក៏ជាបរទេសដែរ,ហើយហាងនិមួយៗគេដាក់មាស៊ីនភ្លើងធំៗរបស់គេ
(ព្រោះរដ្ឋមិនអាចបញ្ចញអគ្គីសនីអោយគ្រប់គ្រាន់បាន).ហាងទាំងនោះចាយជាប្រាក់ដុល្លាសុទ្ធ,ឯចំណែកខ្មេរដែល
គ្មានធន,ហើយចង់ធ្វើជំនួញ,អាចបើកត្រឹមកូនហាងតូចៗ,(ចាយប្រាក់រៀលដែលស្ទើគ្មានតម្លៃ),ដោយគ្មានអនាម័យ
សោះឡើយ.គេអាចសង្កេតឃើញទៀតថា,អ្នកធ្វើជំនួញទាំងនោះ,គ្មានឆន្ទៈ,នឹងបង្កើតរោងចក្រសំរាប់ផលិតបរិក្ខា
ប្រើប្រាស់ជាចំបាច់នៅក្នុងស្រុកទេ.ពេលខ្លះពួកបរទេសទាំងនោះ,ហ៊ានទិញរោងចក្រដែលកំពុងដើរ,ដើម្បិរំលំកុំ
អោយរំខានដល់ទំនិញដែលគេនាំចូលមកទៀតផង.នៅភ្នំពេញ,អគារធំៗល្អៗគឺសុទ្ធសឹងជាធនាគារ(ដែលអោយ
សិទ្ធិដាក់លុយតែគ្មានសិទ្ធិខ្ចី),ជាហាងអហរ័ណនិហរ័ណ,ជាសណ្ឋាគារ,ជាភោជនីយដ្ឋាន,ឬហាងលក់ទំនិញវិចិត្រ,ដែល
អ្នកទិញរបស់គេ,គឺសុទ្ធជាបរទេស,ជាបុគ្គលិកអង្គការសហប្រជាជាតិ(ភាគធំ),ជាអ្នកការសែត,ជាអ្នកការទូត.ប្រាក់
ចំណូលជាដុល្លាទាំងប៉ុន្មានដែលគេប្រមូលបាន,បានត្រូវរត់ចេញពីប្រទេសខ្មែរភ្លាម.ឯចំណែកខ្មែរតូចតាចខំរកលុយ
បានបន្តិចបន្តួច(ចំហាយសំណល់ប្រាក់ដុល្លា)នាគ្នារត់ទៅទិញម៉ូតូជប៉ុន,ទៅទិញរថយន្តទំនើបម៉ាកជប៉ុន,ចង្កូតស្តាំ
(ចូលមកតាមសៀម)ដែលមានចំនួន៩៥%នៃចំនួនរថយន្តទាំងអស់,ដើម្បីបញ្ចូនប្រាក់ដុល្លាដែលសេះសល់ទាំង
អម្បាមានជូនអោយបរទេសថែមទៀត.ដាច់ខែមករា១៩៩៣កន្លងនេះ,ចិននាំគ្នាចូលឆ្នាំ,ឯខ្មែររកម្ហូបអាហារមិន
បានដោយចិនបិទទ្វារ.ដូចនេះអវត្តមាននៃផលិតផលក្នុងស្រុកដែលជា,រនាំងទប់រូបិយប័ណ្ណអោយនៅក្នុងស្រុក,ជា
គ្រោះថ្នាក់ទី១ដល់ប្រទេសខ្មែរនៅអនាគតយ៉ាងខ្លី។
២.រចនាសម្ព័ន,ដែលធានានូវការគ្រប់គ្រង,និងរិកចំរើនមិនមានទាល់តែសោះ
ក្នុងពេលនេះខ្មែរគ្មានផលិតអ្វីបានទាំងអស់,ក៏ប៉ុន្តែខ្មែរដែលរស់បានក្នុងពេលនេះ,ពីព្រោះមានប្រាក់ចំនួនជាងបី
កោដិដុល្លា,ដែលអ៊ុនតាក់,កំពុងចាយវាយ,ហើយដេលគេច្រឡំថាខ្មេរសម្បូរ,ហើយកំពុងតែរិកចំរើន,ធ្វើអោយស្រុក
សប្បាយ.គឺជាអវត្តមាននូវផែនការណ៏,សម្រាប់យកប្រាក់ដេលអ៊ុនតាក់ចាយវាយលើទឹកដីខ្មែរអោយទៅជាចំណូល
សម្បត្តិរដ្ឋ.កម្មវិធីដែលរដ្ឋអំណាចកំពុងប្រកាន់សព្វថ្ងៃនេះ,យើងអោយឈ្មោះថា,”អនាធិបតេយ្យបាវូបនីយកម្ម”,ក៏
បាន,”អនាធិបតេយ្យរបស់រដ្ឋភ្នំពេញ”,មានដល់កំពូល,អ្នកណាចេះប្រើអំណាច,រកអ្វីបានក៏យកទៅ,គ្មានទោសពៃរ៏អ្វី
ទេ,ព្រោះគេអាចធ្វើបាន,តាំងតែពីតូចដល់កំពូល.អំណាចសព្វថ្ងៃនេះ,គេប្រើសំរាប់តេពីរយ៉ាងប៉ុណ្ណោះ,ទី១,គឹប្រមូល
ទ្រព្យផ្ទាល់អោយច្រើនបំផុត,ទី២,ធ្វើអោយអំណាចសព្វថ្ងៃឈ្នះក្នុងការបោះឆ្នោតបីខែខាងមុខនេះ,ហេតុដូច្នេះហើយ
បានជាគេសង្កេតឃើញថា,មានការរីកចំរើនក្នូងការលក់សម្បត្តិរដ្ឋ,យកជាសម្បត្តិផ្ទាល់ខ្លួន,មានការកៀបសង្កត់យក
កាតបោះឆ្នោត,ឬបង្ខំអោយចូលជាសមាជិកគណបក្សប្រជាជន។
ការសម្រេចរបស់រដ្ឋសភា,ជាស៊ីម,ពីថ្ងៃទី៣០,មករា១៩៩៣នេះ,ប្រគល់អោយទៅជាសម្បត្តិគណបក្សប្រជាជននូវមន្ទី
ពេទ្យ,នូវសាលារៀន,ឬអគារល្អៗក្នុងក្រុង,និងខេត្តរាប់រយអគារ.ទាំងនេះមិននិយាយអំពីការលបសម្លាប់សត្រូវ
នយោបាយរបស់ខ្លួនដោយកងប៉ូលិសសម្ងាត់”ក៣”,ដែលជាមានមុខងារពិសេសគឺ,វិច្ចេតកម្មនោះផងទេ.ប៉ូលិសអ៊ុន
តាក់,មិនមានការពារខ្មែរស្លូតត្រង់ដែលរស់បានទេ,បើខ្មោចខ្មែរទើបការពារបាន.រចនាសម្ព័ន្ធ,និងផែនការណ៏សំរាប់
រាស្ត្រខ្មែរជាពិសេសចំពោះការចាញ់ឆ្នោតហើយមិនព្រមចុះចាញ់,ឬក៏ឈ្នះហើយនៅតែមិនចេះប្រើជំនួន៨០០លាន
ដុល្លាសម្រាប់ប្រជាជនខ្មែរ។
៣.ប្រជាជនខ្មែរងើបមិនរួច
ការកៀបសង្កត់ឥតសិទ្ធិសេរីភាព,និយាយស្តី,ឬផ្សាយ,ជាជិវិតប្រក្រតី,ចាប់ពីជំនាន់,ប៉ុលពត,រហូតដល់សព្វថ្ងៃ(២០ឆ្នាំ)
ជាហេតុធ្វើអោយខ្មែររស់ក្នុងអសីលធម៍.អសីលធម៍នេះជាអវិជ្ជា,ពុះអាចអោយយើងក្រោកចេញពីហាយនភាពបានទេ
ទោះជាមាន៨០០លានដុល្លាជៈមកលើយើងក្តី។
ចង់អោយខ្មែររើបំរះ,លុះតែគ្នាមានសង្ឃឹមនៅទីណាមួយ,ក៏ប៉ុន្តែទួទាំងប្រទេស,ទួទាងពិភពលោក,ចេះតែនាំអោយព្រ
ជារាស្ត្រខ្មែរ,ទៅជឿលើការអស់សង្ឃឹម,ដូចជាខ្មែរក្រហម,ដូចជារដ្ឋភ្នំពេញ,ដូចជាសម្តេចស៊ីហនុ,ដូចជាអ៊ុនតាក់,ដូច
ជាកុម្មុយនិស្ត។ល។
តើពេលណាសេចក្តីសង្ឃឹមខ្មែរក្លាយជាការក្រោកឈរបាន.ថ្ងៃនេះ,បារាំង,និងអាមេរីកាំង,រត់ត្របាញ់ជើងគ្នា,ទៅរក
ស៊ីនៅស្រុកយួន,ហើយរាយមាយនឹងបញ្ហាខ្មេរ,តែយួនពុំដែលរាយមាយនឹងខ្មែរម្តងណាឡើយ,ខែកុម្ភៈកន្លងនេះ,កង
ឯកភាពយួនបានរំសាយខ្លួនក្នុងស្រុកខ្មេរ,ហើយអោយទាហ៊ានខ្លួនដាក់ឈ្មោះជាខ្មែរ,ចូលធ្វើការក្នុងរដ្ឋការខ្មែរហេងសំ
រិនទៀតផង.ចំណែកសៀម,នៅទិសម្ខាងទៀត,ការពារខ្មែរក្រហម,លួចបូមធនធាន,និងកំទេចបញ្ញាស្មារតីយើងទៀត
ផង.ព្រមគ្នានឹងការកៀបសង្កត់របស់,អ.ស.ប.,របស់យួន,របស់សៀម,និងរបស់កុម្មុយនិស្ត,ដែលរស់នៅឡើយនោះ,ខ្មែរ
យើងពុំមានកម្លាំងគ្រប់គ្រាន់នឹងទប់ទល់បានឡើយ។
ទិដ្ឋភាពថ្មីនៃអាស៊ីភាគអាគ្នេយ៏នេះ,កំពុងតែត្រូវគេគូសវាសជាថ្មី,ឯប្រទេសខ្មែរ,ហាក់ស្ថិតនូវក្នុងមណ្ឌលបន្ទាប់បន្សំ
តែប៉ុណ្ណោះ.ទាំងស្តាំ,ក៏ដូចឆ្វេង,ហាក់មានឯកភាពក្នុងគំនិតនេះ.ឯណាទៅច្រកចេញសំរាប់ប្រជាជនខ្មែរ?
ជាងពេលណាទាំងអស់,ដើម្បីកែរគំនូសមហាប្រទេសទាំងនោះបាន,ដើម្បីជាសវៀងគ្រោះកំណាចបាន,ខ្មែរត្រូវការ
ថាមពលថ្មី,គឺការរួបរួម,ជាមួយនឹងសីលធម៍,គឺការចាប់ដៃគ្នារវាងអ្នកហ៊ានឈមមុខជល់នឹងអយុត្តិធម៍,ជល់នឹង
ឧក្រិដ្ឋកម្ម,ជល់នឹងអំពើពុករលួយ,ហ៊ានរំដោះខ្លួនពីភាពខ្ញុំគេ.គឺមានតែការចាប់ដៃគ្នាក្នុងសកម្មភាពទេ,ហើយមាន
លក្ខណៈបន្ទាន់ទៅទៀត,ទើបយើងអាចចេញពីទេសភាពបាន.ការសប្បាយរីករាយសព្វថ្ងៃនៅទីក្រុងភ្នំពេញ,ពុំមែន
ការសប្បាយសំរាប់ស្រុកខ្មែរទេ,ជាពិសេសទៅទៀត,គេកំពុងនាំគ្នាសប្បាយក្រៅសីលធម៍ទៅទៀត.កុំភ្លេចអោយសោះថា
”មហាប្រទេស,ជាប្រទេស,ប្រកបដោយ,បុគ្គលមានសេរី,ហើយនឹងមានសីលធម៍”.គឺជាមួយបុគ្គលទាំងនោះហើយ,ដែល
គេអាចប្រកាន់លទ្ធិប្រចាធិបតេយ្យបាន។
ការរំលឹកនេះ,មានសារៈសំខាន់បំផុត,ក្នុងពេលនេះ,សំរាប់អោយយើងឈប់បែរភ្នែកទៅមើលជម្លោះបក្ខទាំងបួន,ដែល
ជាការបង្ករបង្កើតរបស់បរទេស,ដែលចង់បំផ្លាញយើង.បើយើងរំដោះពុំរួចទេ,មរណភាពនៃជាតិយើងមុខជានឹងមក
ដល់ឆាប់ៗនេះជាមិនខាន។
វិមានឯករាជ្យ