Overblog Suivre ce blog
Editer l'article Administration Créer mon blog
24 septembre 2012 1 24 /09 /septembre /2012 06:08

 

DSC05407 ​គួរលើយកមកពិចារណាដែរ

 

អ្វីដែលគួរធ្វើ

 

បើតាមសំដិលោកសមរង្ស៊ី,គណៈកម្មាធិការសភាអន្តរជាតិដើម្បីបោះឆ្នោតបែបប្រជាធិបតេយ្យ,មានចំនួនប្រមាណ

ជា៨០ប្រទេស,បានបង្កិតឡើងនៅក្រុងម៉ានីល,ប្រទេសហ្វីលីពិន,ដើម្បីចូលរួមយ៉ាងសកម្មក្នុងការជួយជុំរុញអោយការ

បោះឆ្នោតនៅកម្ពុជា,ប្រព្រឹត្តទៅដោយសេរី,និងយុត្តិធម៍,នាឆ្នាំ២០១៣ខាងមុខនេះ.គណៈកម្មាធិការនេះ,បានត្រូវ

ម្ភោធជាផ្លូវការហើយនៅថ្ងៃទី១០កញ្ញាមុននេះនៅក្រុងម៉ានិល

យើងយល់ឃើញថា,អ្វីដែលបង្កើតឡើងក្នុងគោលបំណងពង្រឹង,និងពង្រិកលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរជាការ

ប្រសើណាស់,ហើយខ្មែរយើងត្រូវតែជួយលើកទឹកចិត្តក្នុងដើមគំនិតនេះ ថែមទៀតផង។

មួយវិញទៀតការបង្កើតនេះ,បើយើងលើកយកទ្រឹស្តីយុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្ម  Marketingមកនិយាយ,ការបង្កើត

នេះជាការបង្កើតចំណង់នៃសេចក្តីសង្ឃឹម”ដល់ប្រជាពលរដ្ឋខ្មែរ,លើការបោះឆ្នោតថ្នាក់ជាតិ,សំរាប់ផ្លាស់ផ្តូរអ្នកដឹកនាំ,

នាឆ្នាំ២០១៣នេះឯង។

ទីនេះយើងចង់លើកចំណុចសំខាន់ៗខ្លះនៃឥទ្ធិពលគ្រប់អង្គការអន្តរជាតិមកលើច្បាប់រដ្ឋ,មកពិចារណាដើម្បីតាម

យល់ពីសកម្មភាពរបស់គណៈកម្មាធិការសភាអន្តរជាតិដើម្បីអោយការបោះឆ្នោតនៅកម្ពុជាមានលក្ខណៈប្រជាធិប

តេយ្យ.ជាបឋមយើងលើកសញ្ញាណស្រ័យលើពាក្យពីរដែលយើងធ្លាប់បានឮគេនិយាយលើឆាកអន្តរជាតិ,គឺៈ១.សិទ្ធិចូល

ជ្រៀតជ្រែងអន្តរជាតិក្នុងបញ្ហាជាតិណាមួយ,២.ករណីយកិច្ចចូលជ្រៀតជ្រែងអន្តរជាតិក្នុងបញ្ហាជាតិណាមួយ។

 

១.សិទ្ធិចូលជ្រៀតជ្រែង


សិទ្ធិចូលជ្រៀតជ្រែក,ជាគំនិតសីលធម៏ៈឧទាហរណ៏,ការការពារសិទ្ធិមនុស្ស,ជាគំនិតសីលធម៏,ដែលមានការការគាំទ្រពី

សំណាក់ប្រទេសជាច្រើនក្នុងពិភពលោក,រហូតដល់អង្គការសហប្រជាជាតិ,គេយកមកប្រកាសជាធម្មនុញ្ញសហប្រជា

ជាតិ,សំរាប់ប្រទេសដែលជាសមាជិក,យកជាគំរូសីលធម៍ក្នុងច្បាប់នៃប្រទេសនិមួយៗ.គំនិតសីលធម៍នេះក្លាយជាសិទ្ធិ

ចូលជ្រៀតជ្រែកផ្នកសីលធម៍,តែស្ថិតនៅក្នុងសភាពជាអនុសាសន៏,គ្មានការបង្ខំអ្វីមួយដល់រដ្ឋអំណាចប្រទេសជា

សមាជិកនោះទេ។

ប្រទេសណាមួយដែលមិនគោរពសីលធម៍កម្រិតអន្តរជាតិ,ត្រូវសហគមន៏អន្តរជាតិមើលងាយ,ហើយគេមិនចង់រាប់រក,

នាំអោយខ្លួនរស់ជាប្រទេសឯកា,ឬក្នុងចំណោមប្រទេសដែលគេចាត់ទុកជាក្រុមប្រទេសចង្រៃ,ដែលដឹកនាំដោយ

មនុស្សផ្តាច់ការ,មនុស្សឡប់សតិ,ឬមនុស្សឡាចៅ,រកប្រយោជន៏អោយក្រុមបក្សខ្លួន,ដើម្បីទ្រទ្រង់អំណាចរបស់ខ្លួន,ឬ

ក្រុមគ្រួរសារអស់មួយជីវិត។

ដូចយើងដឹងស្រាប់ហើយ,ក្នុងពេលថ្មីៗនេះ,ទីប្រឹក្សាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋអាមេរីកាំង,បាន

ប្រៀបធៀបលោកហ៊ុនសែនស្មើនឹងអ្នកដឹងនាំផ្តាច់ការនៃប្រទេសអាហ្វិចនានា,គឹគេចង់បញ្ចាក់អោយមតិពិភព

លោកដឹងថា,ការដឹកនាំនៅស្រុកខ្មែរបច្ចុប្បន្ននេះ,ដែលមានលោកហ៊ុនសែនជាប្រមុខ,គ្មានលក្ខណៈជាសីលធម៍នោះ

ឡើយ.សេចក្តីថ្លែងការណ៏នេះជាសិទ្ធិចូលជ្រៀតជ្រែងអន្តរជាតិក្នុងនយោបាយប្រទេសខ្មែរ,ដែលគេមើលឃើញថា

កំពុងរសាត់ចេញពីផ្លូវសីលធម៍,ដូចយ៉ាងការរឹបអូសដីរស់នៅឬសំរាប់ចិញ្ជឹមជីវិតរបស់ប្រជាពលរដ្ឋ,ការបង្រាបសិទ្ធិ

សេរីភាពក្នុងការបញ្ចេញមតិ,និងការពុករលួយ។

ម្យ៉ាងវិញទៀត,ការបង្កើតគណៈកម្មាធិការសភាអន្តរជាតិ,ដើម្បីបោះឆ្នោតបែបប្រជាធិបតេយ្យ,នាឆ្នាំ២០១៣ខាង

មុខនេះ,ដែលមានលោកសមរង្ស៊ីជាប្រធាននោះ,គឺបង្កើតឡើងដោយប្រើសិទ្ធិចូលជ្រៀតជ្រែងអន្តរជាតិក្នុង

នយោបាយផ្ទៃក្នុងខ្មែរ,ពិតជាដើមគំនិតមួយដ៏ប្រសើរ,បើប្រសិនណាលោកសមរង្ស៊ីនិងបក្សពួកលោកមិនយកអង្គ

ការអន្តរជាតិនេះជាមធ្យោបាយសំរាប់រកប្រយោជន៏ឯកជន,គឺយកទៅចរចាជាមួយគណបក្សកាន់អំណាចដើម្បីរកតួ

នាទី,ឬបែងចែកអំណាចក្នុងរបបផ្តាច់ការបច្ចុប្បន្ន។

ចំពោះយើងវិញ,យើងយល់ឃើញថា,អង្គការដែលបង្កើតឡើងនេះ,ត្រូវយកមកប្រើសំរាប់រកគោលដៅតែមួយគត់,គឺ

ការផ្លាស់ផ្តូរក្រុមអ្នកដឹកនាំខ្មែរបច្ចុប្បន្ន.ក្នុងគោលដៅនេះ,គ្រប់ក្រុមអ្នកប្រឆាំងនឹងរាជរដ្ឋភិបាលខ្មែរបច្ចុប្បន្ន,ត្រូវ

ចាំបាច់មានជំនឿមួយអោយច្បាស់ថា,បរាជ័យនៃរបបផ្តាច់ការនៅស្រុកខ្មែរជាការពិតប្រាកដមួយច្បាស់ណាស់,មិន

មែនគ្រាន់តែជាលទ្ធភាពនោះឡើយ,ហេតុដូច្នេះ,ខ្មែរអ្នកប្រជាធិបតេយ្យមិនត្រូវមានការរវើរវាយស្វែងរកការចរចារក

ផ្លូវដើរជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ននោះឡើយ,ដែលអាចបង្កើតអោយមានព្យាកុលភាពក្នុងគំនិតខ្មែរអ្នក

ស្រឡាញ់លិទ្ធិប្រជាធិបតេយ្យសេរី។

អំពើអាក្រក់ដែលរបបភ្នំពេញ,កញ្ជៈយួន,បានប្រតិបត្តមកលើជាតិ,និងប្រជាពលរដ្ឋខ្មែរ,វាមកដល់កំរិតមួយឥត

អាចប្រជាពលរដ្ឋខ្មែរធ្វើករុណចិត្តបាននោះឡើយ,ព្រោះអំពើទាំងនោះជាអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិផង,និង

ជាអំពើក្បត់ជាតិផង,ដូចជាការដកហូតមធ្យោបាយសំរាប់រស់នៅ,សំរាប់ចិញ្ចឹមជីវិត,ដូចជាទីលំនៅ,ទីដីសំរាប់ធ្វើស្រែ

របស់ប្រជាជននិងប្រគល់ទឹកដីប្រទេសអោយបរទេសដើម្បីអំណាចសំរាប់សម្លាប់ប្រជាជនខ្លួនឯង.មកដល់ដំណាក់

ការនេះ,ការបន្តជីវិតអំណាចបំរើប្រយោជន៏បរទេស,ជាគ្រោះថ្នាក់ដល់អាយុជីវិតជាតិ,និងប្រជាពលរដ្ឋខ្មែរក្នុង

បច្ចុប្បន្នកាលនេះឯង។

ហេតុនេះឯង,ការចូលរួមបោះឆ្នោតជាតិនាឆ្នាំ២០១៣,ជាចម្លើយមិនត្រូវនឹងគ្រោះថ្នាក់ដែលជាតិកំពុងជួបប្រទេះ

នោះឡើយ.ដូច្នេះ,អ្វីដែលយើងមើលឃើញភាពឥតសមហេតុផលនៃការបង្កើតគណបក្សសង្គ្រោះជាតិ,កើតចេញពីការ

ធ្វើសមយោគរវាងគណបក្សសមរង្ស៊ីនឹងសិទ្ធិមនុស្ស,គឺមធ្យោបាយដើម្បីសង្គ្រោះជាតិ,ដោយយកការបោះឆ្នោតដែល

ដឹងច្បាស់ថាខ្លួនច្បាស់ជាចាញ់,ព្រោះលក្ខណការបោះឆ្នោតនៅស្រុកខ្មែរគ្មានធាតុជាប្រជាធិបតេយ្យ,ដោយសារស្រុក

ខ្មែរយើងបាត់ឯករាជជាតិទៅហើយ.បោះឆ្នោតក្នុងស្ថានភាពបែបនេះ,គឺដូចជាពាក្យកំប្លែងគ្រោតគ្រាតខ្មែរថា,គណ

បក្សសង្រ្គោះជាតិច្បាស់ជានាំគ្នាបង្កើតដើម្បីនាំគ្នា”កាន់ក្តយួនអោយវានោម”តែប៉ុណ្ណោះ។

ទស្សនៈនយោបាយលោកសមរង្ស៊ី,ពេលណាគាត់បញ្ចេញម្តងៗ,ធ្វើអោយយើងចង់សើចផង,ហើយព្រើសក្បាលផង,ដូច

គាត់ធ្វើការប្រៀបធៀបការបោះឆ្នោតទៅនឹងការប្រឡង,គាត់និយាយថា,ប្រឡងមិនជាប់,គឺប្រឹងលើកក្រោយៗ

ទាល់តែជាប់,តែលោកសមរង្ស៊ីភ្លេចគិតថាមេប្រយោគនៅស្រុកខ្មែរសុទ្ធតែយួន,ទោះបីលោកខំដល់ណាគឺច្បាស់ជាមិន

ជាប់ជាដាច់ខាត។

ចំណែកទស្សនៈនយោបាយលោកកឹមសុខាវិញ,យើងមើលឃើញមានភាពចំឡែកដូចកូនក្មេងនិយាយលេងសើច,គាត់

និយាយថា,បើយើងមិនចូលបោះឆ្នោត,គណបក្សកាន់អំណាច,គេច្បាស់ជាបង្កើតគណបក្សប្រឆាំងថ្មីទៀតដើម្បីចូល

រួមការបោះឆ្នោតជំនួសយើង។

ក្នុងទស្សនៈនទាំងពីរនេះ,គឺជាការសំដែងភាពល្ងេល្ងើ,ឬភាពខ្លៅ,របស់មេដឹកនាំមហាចលនាសង្គ្រោះជាតិខ្មែរយើង

ហើយ.តើយើងអាចមានសេចក្តីសង្ឃឹមលើឥស្សរជននយោបាយនៃគណបក្សប្រឆាំងលំអរបបទាំងនោះបានដែរ

ឬទេ?

យើងដឹងថា,ហ៊ុនសែនធ្វើអាយ៉ងយួនដើម្បីអំណាចសម្លាប់ខ្មែរ,ឯចំណែកគណបក្សប្រឆាំងលំអរបប,សូមធ្វើអាយ៉ង

ហ៊ុនសែន,តាមការចូលរួមបោះឆ្នោត,ដើម្បីតែកៅអីសំរាប់អង្គុយស្តាប់ហ៊ុនសែនជេរពួកគាត់លេងតែប៉ុណ្ណោះ.តែការ

ដៀលទាំងអម្បាមាន,ពួកគាត់អាចអត់ធនបាន,ព្រោះពួកគាត់ធ្វើការទូទាត់នឹងតួនាទីដែលគាត់មានក្នុងសភា

មនុស្សគ,នាំគ្នាអង្គុយស្តាប់សម្តេច៥ម៉ោង២០នាទីតទៅទៀត,តែលើកក្រោយមិនមែនរឿងអោយកោះត្រល់ទៅយួន

ទេ,ប្រគល់ភ្នំពេញតែម្តង។

 

២.ករណីកិច្ចចូលជ្រៀតជ្រែង


ចំណែកឯ,ករណីយកិច្ចចូលជ្រៀតជ្រែង,ជាគិតយុត្តៈឧទាហរណ៏,ក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប,អាចសម្រេចចិត្តបង្ខំ

រដ្ឋអំណាចប្រទេសមួយ,តាមមធ្យោបាយយោធាក្តី,សេដ្ឋកិច្ចក្តី,អោយរដ្ឋអំណាចនោះបោះបង់អំពើណាមួយដែលគេ

យល់ឃើញថាផ្ទុយនឹងសីលធម៍,អាចបង្កើតអសន្តិសុខក្នុងដំបន់,ឬអាចនាំផលអាក្រក់ដល់ពិភពលោក.តែការ

សម្រេចនោះត្រូវធ្វើតាមនិតិវិធី,គឺការបោះឆ្នោតជាវិជ្ជមាននូវសំណើពីប្រទេស,ក្រុមប្រទេសណាមួយ,ដែលសូម

អោយមានអន្តរាគមន៏ក្នុងប្រទេសមួយដែលគេចោទប្រកាន់ថារដ្ឋអំណាចប្រព្រឹត្តអំពើអសិសធម៏.ឧទាហរណ៏ដូច

ជាអន្តរាគមន៏កងទ័ពអន្តរជាតិនៅប្រទេសយូង៊ូសស្លាវី,អៀរាក់,វាយកំទិចកងទ័ព,ឬវាយរំលំរបបអសីលធម៍។

ប្រទេសខ្មែរយើងឥតអាចមានសង្ឃឹមនឹងមានអន្តរាគមន៏កងទ័ពអន្តរជាតិដើម្បីសង្គ្រោះប្រជាពលរដ្ឋខ្មែរជាថ្មីម្តង

ទៀតដូចសម័យអ៊ុនតាក់នោះឡើយ,ព្រោះក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប,ដែលមានចិនកុម្មុយនិស្ត,និងរុស្ស៊ី,ដឹកនាំ

ដោយក្រុមអតីតក្របខណ្ឌកុម្មុយនិស្ត,ជាសមាជិក,ច្បាស់ជាធ្វើការប្រឆាំងនឹងអន្តរាគមន៏កងទ័ពអន្តរជាតិនៅស្រុក

ខ្មែរ,ឬធ្វើសប្ចាប័នគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាលអាយ៉ងយួនបច្ចុប្បន្ន,ព្រោះប្រទេសទាំងពីរនេះតែងតែជួយ

ការពារអ្នកដឹកនាំផ្តាច់ការជានិច្ច,ដូចជាសង្គ្រាមនៅប្រទេសសេរីជាឧទាហរណ៏។

ក្នុងសភាពនេះ,ប្រជាពលរដ្ឋខ្មែរមានសង្ឃឹមតែលើកម្លាំងខ្លួនឯងដើម្បីរំដោះខ្លួនឯង,ដោយឈរលើគោលការណ៏ពីរៈ


១.ច្បាប់ធម្មជាតិ


អំណាចប្រជាពលរដ្ឋ,ដែលជាអំណាចធំបំផុត,អំណាចនេះមានជាស្រេចក្នុងច្បាប់ធម្មជាតិ,ព្រោះមនុស្សនិមួយៗ,

ឬក្រុមមនុស្សមួយក្រុមៗ,ឬប្រជាពលរដ្ឋនិមួយៗ,មានសិទ្ធិការពារខ្លួនឯងចំពោះការកំរាមកំហែងដែលលុះក្នុងសេចក្តី

ស្លាប់,នៅពេលណាដែលខ្លួនឥតមានជំនួយពីអាជ្ញាធរជាផ្លូវការ.សិទ្ធិនេះ,យើងតែងហៅថា”សិទ្ធិស្វ័យត្រាណ”,ព្រោះ

មនុស្សដែលមានកម្លាំងពុំអាចអង្គុយអោយគេវាយនៅមុខប៉ូលីសដែលគាត់ឈរមើលឥតមានប្រតិកម្មនោះឡើយ

ជនរងគ្រោះ,មានសិទ្ធិគ្រប់គ្រាន់នឹងវាយតបវិញដើម្បីការពារខ្លួន.ដូចនេះ,ប្រជាពលរដ្ឋ,លោកក៏មានសិទ្ធិវាយតបទល់

គ្រប់ការរំលោភ,ឬអំពើអយុត្តិធម៍,តាមធ្យោបាយដែលលោកមាន,នៅពេលណាអាជ្ញាធររដ្ឋឈប់រវីរវល់ការពារលោក។


២.ច្បាប់អន្តរជាតិ


ក្នុងសិទ្ធិស្វ័យត្រាណ,ដែលជាសិទ្ធិរបស់មនុស្សមាននៅក្នុងច្បាប់ធម្មជាតិ,ចលនាអំណាចប្រជាពលរដ្ឋ,ដែលមានលោក

សួនសេរីរដ្ឋាជាប្រធាន,លោកប្រមូលខ្មែររងគ្រោះជាច្រើន,ប្តឹងរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្នទៅតុលាការព្រហ្មទណ្ឌអន្តរ

ជាតិពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

និតីវិធី,ដោយយកច្បាប់អន្តរជាតិជាគោលនេះ,ជាអំពើអហិស្សា,ដែលលោកសួនសេរីរដ្ឋាជ្រើសរើសយក,ដើម្បីជៀស

វៀងការបង្ហូរឈាមខ្មែរ,ដែលលោកហ៊ុនសែនតែងតែនិយាយក្តែងៗថាលោកមានទ័ពគ្រប់គ្រាន់សំរាប់វាយបង្ក្រាបខ្មែរ

រងគ្រោះងើបឈរប្រឆាំងនឹងលោក.ដោយរាស្ត្រប្រជាគ្មានអាវុធឯណាទៅតទល់នឹងទ័ពចោរលោកហ៊ុនសែន,លោក

មានតែយកសិទ្ធិស្វ័យត្រាណ,និងច្បាប់ធម្មជាតិ,មកប្រើដើម្បីវាយរំលំរបបផ្តាច់ការអាយ៉ងយួនតែប៉ុណ្ណោះ។

ក្នុងសកម្មភាពដែលលោកសួនសេរីរដ្ឋាកំពុងធ្វើនេះហើយ,ដែលយើងគាំទ្រគ្មានលក្ខខ័ណ្ឌ,ព្រោះយើងយល់ឃើញថាជា

យុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិត,តែគួរខ្មែរយល់អោយច្បាស់ថាយុទ្ធសាស្ត្រនេះនឹងអាចមានប្រសិទ្ថិភាពបាន,លោះត្រាតែ

ខ្មែរយើងមានសេចក្តីខ្លាហានក្រោកឈរព្រមគ្នាធ្វើជាម្ចាស់សកម្មភាពដែលចលនាអំណាចពលរដ្ឋកំពុងធ្វើនេះ,ព្រោះជា

សកម្មភាពបង្ហាញធាតុនយោបាយពិតប្រាំ៖


១.ដូររបបអាយ៉ងយួននៅកម្ពុជា,

២.ឈរលើអធិបតេយ្យភាពនៃប្រជាពលរដ្ឋ,ដែលជាម្ចាស់អំណាច,

៣.យកច្បាប់អន្តរជាតិជាមធ្យោបាយ,

៤.យកអំពើអហឹង្សាជាអាវុធ,

៥.ដើម្បីប្រយោជន៏ប្រជាពលរដ្ឋ,និងជាតិខ្មែរ។

 

សរសេរដោយ សង្ហា ឧប

 

 

Partager cet article

Repost 0

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens