26 septembre 2012
3
26
/09
/septembre
/2012
09:45
ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសកម្ពុជា មានចំនួន ៩៩ភាគរយ ដែលមាន ជំនឿជឿជាក់ ចំពោះព្រះពុទ្ធសាសនា ហើយនាំគ្នាគោរពប្រត្តិបត្តិកាន់តាមឳវាទ ឬ ពាក្យប្រដៅ នៃព្រះពុទ្ធជាម្ចាស់តាំងពីច្រើនសតវត្សរ៏មកហើយ។ ប្រជាពលរដ្ឋខ្មែរដែលមានជំនឿ ចំពោះព្រះពុទ្ធសាសនា តើមានជំនឿយ៉ាងដូចម្តេចទៅ។ ប្រជាពលរដ្ឋខ្មែរ ដែមានជំនឿ ចំពោះព្រះពុទ្ធសាសនានោះ បើពោលដោយសង្ខេប គឺមានជំនឿថា ព្រះពុទ្ធសាសនាជាសាសនាប្រកបដោយហេតុផល ជាសាសនាប្រកាស នូវសេចក្តីពិត ជាសាសនាប្រាប់ឲលះបង់សេចក្តីអាក្រក់ ឲធ្វើសេចក្តីល្អ ជាសាសនាដឹកនាំសត្តនិករ ឲងាកចេញពីផ្លូវខុស ឲដើរទៅរកតាមផ្លូវត្រូវ ជាសាសនាជួយសត្វលោក ឲស្គាល់មធ្យោបាយដោះខ្លួន ឲរួចផុតពីទុក្ខ ឲបានសម្រេច ដល់នូវសេចក្តីសុខក្សេមក្សាន្ត។ នេះជាជំនឿយ៉ាងសង្ខេបនសប្រជាពលរដ្ឋខ្មែរ។