Overblog
Editer l'article Suivre ce blog Administration + Créer mon blog
30 septembre 2012 7 30 /09 /septembre /2012 05:12

 

DSC05407 គួរលើយកមកពិចារណាដែរ

 

នាំគ្នាបង្កើតចោលទៀតហើយ

 

បច្ចុប្បន្ននេះក្រុមបក្សសមរង្ស៊ី,នឹងសិទ្ធិមនុស្សមិនសូវនាំគ្នានិយាយអំពីគណបក្សសង្គ្រោះជាតិដែលគេនាំគ្នាបង្កើតថ្មី

នេះ ,ព្រោះហេតុអ្វី?

ព្រោះអ្វីដែលពួកគេរង់ចាំទទួលផលពីកំណើតបក្សថ្មីនេះ,គឺឥតមានអ្វីធំដុំដែលពួកគេរង់ចាំនោះទេ,តែផ្ទុយទៅវិញ,

កំណើតនេះនាំបង្កើតនូវវិបត្តិផ្ទៃក្នុងរបស់ស្ថាបទគណបក្សនិមួយៗផង,និងរវាងគណបក្សទាំងពីរនោះដែរ,តែគេខំ

លាក់បាំងមិនឲសាធារណជនដឹងឮនោះឡើយ,ព្រោះវាអាចនាំឲមានផលមិនល្អមកដល់គណបក្សគេនិមួយៗ។

យើងធ្វើការពិនិតឲជ្រៅអំពីបរិការណ៏នៃកំណើតគណបក្សសង្គ្រោះជាតិនេះ,ដើម្បីចង់យលអំពីភាពទន់ជ្រាយនៃគណ

បក្សនេះ,ចំពោះការកំណត់គោលដៅពិសេសរបស់ខ្លួន,គឺសង្គ្រោះជាតិខ្មែរដែលកំពុងធ្លាក់ក្នុងអន្លង់មរណៈ។

គណបក្សសង្គ្រោះជាតិបង្កើតឡើងក្នុងស្ថានភាពបរាជ័យនៃគណបក្សសមរង្ស៊ី,និងសិទ្ធិមនុស្ស,ក្នុងយុទ្ធសាស្ត្រចូលរួម

បោះឆ្នោត(គ្មានសេរី,និងគ្មានយុត្តិធម៏)ថ្នាក់ភូមិពីខែកក្កដាកន្លងមកនេះ។

តែបរាជ័យនយោបាយនេះ,បែជាគណបក្សទាំងពីរខាងលើ,បំភាន់សាធារណជន,លើកយកហេតុផលនៃបរាជ័យ,មកពី

គេមិនចូលរួមគ្នា,បានជាចាញ់គេច្រើន,ដូច្នេះការចាំបាច់,ជាប្រញាប់របស់គេ,ត្រូវចូលរួមគ្នា,បង្កើតជាគណបក្សតែ

មួយដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិម្តងទៀត,នាខែសីហាឆ្នាំ២០១៣ខាងមុខនេះ។

ក្នុងល្បិចនេះ,គេសំរាប់តែទាញអារម្មណ៏សាធារណជន,ឲតាមមើលតែរឿងបង្កើតគណបក្សរួម,លែងគិតពីរឿងចាញ់

បោះឆ្នោត,ពីព្រោះចាញ់បោកគេ,ប្រកបដោយឆន្ទៈ,ហើយគេឆ្លៀតយកឳកាសបង្វែងដាននេះ,ទទួលស្គាល់លទ្ធផល

នៃការបោះឆ្នោតថ្នាក់ភូមិសិន,ទោះបីការបោះឆ្នោតនោះគ្មានភាពសេរី,និងយុទ្ធធម៏ក៏ដោយ.មិនតែប៉ុណ្ណោះ,គេរហូត

អះអាងថាការបោះឆ្នោតថ្នាក់ភូមិជាមហាជោគជ័យគេថែមទៅទៀត,ដូចគណបក្សសិទ្ធិមនុស្ស,គេនិយាយថា,ពីដើមគេ

ឥតមានកៅអីទីប្រឹក្សាឃុំផង,ឥឡូវគេមានហើយ,ដូច្នេះជាមហាជ័យជំនះរបស់គេហើយ។

ជ័យយោ!ជ័យយោ!ឯឩត្តមកិមសុខា!

 

ការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្នាក់ភូមិនេះ,ជាការថោកទាបបំផុត,ព្រោះកុហកប្រជារាស្ត្រថា,ខ្លួនមានជ័យ

ជំនះ,សំរាប់ជ័យជំនះការបោះឆ្នោតលើកក្រោយ,គឺជាជ័យជំនះមួយជំហានម្តងៗ,តែពួកអ្នកកុហកជាវិជ្ជាជីវៈទាំងនោះ

ធ្វើមិនដឹង,ឬមួយល្ងង់តែម្តង,ថាពីមួយជំហានទៅមួយជំហានមួយទៀតរបស់ខ្លួនដែលកំពុងដើរនោះ,គឺដើរនៅក្នុង

ទ្រុងយួនតែប៉ុណ្ណោះ.យួនគេធ្វើទ្រុងធំ,ឲអស់លោកឯកឧត្តមនៃគណបក្សប្រឆាំងលំអរបប,ដើរបានយ៉ាងងាយស្រួល

ក្នុងទ្រុងមរណៈ,រហូតសោះខ្យល់នោះឯង។

យុទ្ធសាស្ត្រគណបក្សប្រឆាំងលំអរបប,គ្មានឃើញមានអ្វីជាទំនងឲច្បាស់លាស់ទាល់តែសោះ,ដូចយ៉ាងគេនាំគ្នាទទួល

ស្គាល់លទ្ធផលការបោះឆ្នោតថា្នក់ភូមិ,ថាជាមហាជោគជ័យរបស់គេ,តែនាំគ្នាទាមទារឲរាជរដ្ឋាភិបាលធ្វើការកែប្រែរូប

ភាពគ.ជ.ប,ថាគណកម្មការណ៏នេះ,មិនឯករាជ្យសំរាប់ការបោះឆ្នោតបែបប្រជាធិបតេយ្យ,ការទាមទារនេះ,បញ្ចាក់

ឲឃើញថាគណបក្សប្រឆាំងលំអរបបនេះ,ជាអ្នកចូលដៃជាមួយគណបក្សកាន់អំណាច,ចែកតួនាទីគ្នាធ្វើ,បំភាន់

ប្រជារាស្ត្រឲមានការវង្វែងស្មារតីក្នុងឆាកល្ខោននយោបាយយួន.យុទ្ធសាស្ត្របែបនេះ,តើនរណាទៅអាចនឹងយល់បាន?

តើគ.ជ.ប,សំរាប់រៀបចំការបោះឆ្នោតថា្នក់ភូមិ,និងថ្នាក់ជាតិខុសគ្នាបែបណាទៅ?

ហេតុអ្វីក៏អាចទទួលស្គាល់លទ្ធផលបោះឆ្នោតថ្នាក់ភូមិបាន,ដែលមានគ.ជ.ប,ជាអ្នករៀបចាំ,តែបែរសូមឲដូរវាសំរាប់

ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ខាងមុខនេះ?

ការទាមទារនេះវាមានធាតុត្រឹមត្រូវពិតណាស់ហើយថា,គ.ជ.ប,ជាអង្គការគ្មានឯករាជ្យ,ជាអាយ៉ងគណបក្សកាន់

អំណាច,តែហេតុអ្វីនាំគ្នាទទួលស្គាល់វានៅពេលបោះឆ្នោតថ្នាក់ភូមិ?

ការធ្វើបែបនេះ,គេអាចយល់ឃើញថា,អ្នកតវ៉ា,ជាអ្នកប្រវ័ញ្ចន៏រកតែចំណេញ,បានប៉ុណ្ណាស៊ីសិន,ហើយទាមទារស៊ីតទៅ

ទៀត.តែទង្វើនេះគេកំពុងអប់រំប្រជារាស្ត្រ,មិនឲតម្លៃអ្វីសោះដល់ការបោះឆ្នោត,គឺលទ្ធិប្រជាធិបតេយ្យនោះឯង។

ការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្នាក់ភូមិ,គឺគ្មានអ្វីក្រៅពីការបំពានចេញមុខនៃគណបក្សសមរង្ស៊ី,និងសិទ្ធិ

មនុស្ស,មើលងាយប្រជារាស្ត្រ,ទុកប្រជារាស្ត្រជាឩបករណ៏សំរាប់បោះឆ្នោត,គ្មានសេរី,គ្មានយុត្តិធម៍,ឲខ្លួនដើម្បីបាន

កៅអីអង្គុយសំរាប់លំអរបបអាយ៉ងយួនតែប៉ណ្ណោះ។

យើងដឹកហើយថាគណបក្សប្រឆាំងលំអរបប,តែងតែប្រើសំដីគ្មានកតិជានិច្ច,ដូចថ្មីៗនេះនៅខេត្តកំពត,លោក

កិមសុខា,និយាយអះអាងថាបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនាឆ្នាំ២០១៣,គណបក្សលោកនឹងទាមទារកោះត្រល់ពី

យួនមកវិញ.សំដីបែបនេះគេហៅថានិយាយឲតែបាននិយាយ,ហើយបញ្ចាក់បង្ហាញថែមទៀតថាគណបក្សប្រឆាំងលំអ

របប,មិនដែលមានសកម្មភាពមាំទាំអ្វីប្រឆាំងនឹងគណបក្សកាន់អំណាចនោះទេក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ,

គឺគេនាំគ្នាដេកចាំឈ្នះសិនបានធ្វើ,តែក្នុងចិត្តគេដឹងច្បាស់ណាស់ថាគេពិតជា,មិនអាចឈ្នះគណបក្សកាន់អំណាចផ្តាច់

ការបាននោះឡើយ។

យើងដឹងហើយថាពួកអាយ៉ងយួន,វាមានវប្បធម៏ភូតភររាស្ត្រជាធាតុវា,តែវប្បធម៍នេះក៏មានក្នុងជួរអ្នកដឹកនាំគណ

បក្សប្រឆាំងលំអរបបអាយ៉ងយួនដែរ.ដូចលោកកិមសុខាគាត់ប្រើសំដីកុហករាស្ត្រនៅខេត្តកំពតនោះឯង។

យើងឃើញជាក់ស្តែងទៅទៀត,ក្នុងបដ្ឋនាលិខិតផ្ញើជូនទៅលោកប្រធានាធិបតីអាមេរីកាំង,អូបាម៉ា,សូមកុំឲលោក

ទៅធ្វើទស្សនកិច្ចនៅស្រុកខ្មែរ,របស់គណបក្សសមរង្សី,ដែលកំពុងសូមឲប្រជារាស្ត្រខ្មែរចុះហត្ថលេខាគាំទ្រនោះ,ពួកគេ

ឥតហានលើកបញ្ហាធំសំរាប់អាយុជីវិតជាតិខ្មែរមកនិយាយទេ,គឺបញ្ហាឯករាជ្យជាតិខ្មែរដែលយួនកុម្មុយនិស្តកំពុង

បំពានដោយចេញមុខ,ដែលមានរាជរដ្ឋាភិបាលខ្មែរជាអាយ៉ងយួនជាឩបការី.ការលើកយកបញ្ហាកែទំរង់គ.ជ.បដាក់

ជូនលោកអូបាម៉ាឲគិតពិចារណា,វាមិនជាខុសនោះទេ,តែវាតូចខ្លាំងណាស់សំរាប់ប្រធានាធិបតីអាមេរីកាំង,ប្តូរមក្ម

វិធីទស្សនកិច្ចនៅប្រទេសខ្មែរ,ដែលកំពុងមានមុខនាទីជាប្រធានអាសាន,ហើយទស្សនកិច្ចក៏ក្នុងក្របខណ្ឌអាសាន

នោះដែរ។

តែពួកលោកសមរង្ស៊ីអាចនិយាយតមឆ្លើយមកវិញថា,ការទាមទារឲកែទម្រង់,គ.ជ.ប,នេះជាបញ្ហាធំណាស់ក្នុងការ

វិវឌ្ឍន៏លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ.ក្នុងចម្លើយនេះ,ដូចយើងលើកមកនិយាយខាងលើនេះថា,អ្នកដែលបានចូល

រួមបំពានលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរជាមួយហ៊ុនសែន,គឺលោកសមរង្ស៊ី,និងកិមសុខានេះឯង,ព្រោះពួកគាត់នាំគ្នា

ទទួលស្គាល់លទ្ធផលការបោះឆ្នោត,គ្មានសេរី,គ្មានយុត្តិធម៍,ថ្នាក់ភូមិថ្មីៗនេះ។

 

 

ត្រឡប់មកនិយាយរឿងបង្កើតចោលគណបក្សសង្គ្រោះជាតិវិញម្តង,ព្រោះថាទោះបីយ៉ាងណាលោកកិមសុខានិងបក្ស

ពួករបស់លោក,ច្បាស់ជាចូលរួមការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ជាមិនខាន,តាមរយៈគណបក្សសិទ្ធិមនុស្ស,

ដែលគេនៅរក្សាទុកជានិច្ច,ទោះបីរាជរដ្ឋាភិបាលអាយ៉ងយួនមិនព្រមធ្វើការកែទំរង់គ.ជ.បក៏ដោយ,ព្រោះថាពួកគេ

តែងតែយកនយោបាយជាមុខរបររបស់គេ,បើមិនចូលរួមការបោះឆ្នោត,តើបានអ្វីសំរាប់រស់។

ឯចំណែកគណបក្សសមរង្ស៊ីវិញក៏ដូចនឹងក្រុមលោកកិមសុខាដែរ,គឺក្រុមលោកសុនឆៃ,គង់គាំ,និងមូសុខហួរ,ច្បាស់ជា

ចូលរួមបោះឆ្នោតជាមិនខាន,ព្រោះពួកគេ,មិនឲមានបញ្ហាជាមួយតេជោហ៊ុនសែនទេ,ព្រោះគេធ្លាប់រស់សុខនឹងគ្នារួច

ទៅហើយ,យួននៅពេញស្រុក,ពួកគេឥតឈឺក្បាលនោះទេ.រឿងសំខាន់របស់គេគឺរឿងកៅអីរបស់គេតែប៉ុណ្ណោះ។

 

គណបក្សសង្រ្គោះជាតិត្រូវគេបោះបង់ចោល,នៅពេលណាដែលក្រុមឯកឩត្តមដែលខ្ញុំរៀបរាប់ខាងលើ,សំរេចចិត្តចូល

រួមបោះឆ្នោត,ឥតចាំបាច់មានការកែទំរង់,គ.ជ.ប,ជាមុននោះឡើយ.គេដឹងច្បាស់ណាស់ថារាជរដ្ឋភិបាលអាយ៉ងយួន

ច្បាស់ជាមិនធ្វើការកែទំរង់នោះទេ,ដូច្នេះ,ការធ្វើសំណីរឲមានការកែទំរង់គ.ជ.ប,របស់គណបក្សប្រឆាំងលំអរបប,គឺគ្រាន់

តែជាការស្នើបង្គ្រប់កិច្ចតែប៉ុណ្ណោះឯង។

រួមសេចក្តីមក,យើងសង្កេតឃើញថា,អ្វីដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើបច្ចុប្បន្ននេះ,គឺកំពុងសង្រ្គោះដល់ជីវិតជាកូន

ង៉ែតរបស់ខ្លួនតែប៉ុណ្ណោះ។

នៅពេលដែលអស់លោកឯកឩត្តម,ជំទាវ,ដែលមានឈ្មោះខាងលើនេះគាត់បោះបង់គណបក្សសង្គ្រោះជាតិ,ដោយគាត់

សំរេចចិត្តចូលរួមបោះឆ្នោត,លោកសមរង្ស៊ី,នៅពេលនោះ,ច្បាស់ជារស់នៅឯកកោម្នាក់ឯង,ព្រោះទី១,គាត់មិនអាច

ចូលស្រុកបានផង,ទី២,គាត់មិនអាចហាមឃាត់ពួកលោកសុតឆ័យ,ដែលជាប្អូនធម៍ហ៊ុនសែន,បាននោះឡើយ,ទី៣,

លោកអស់មានលក្ខណៈជាមេដឹងនាំមានស្នេហ៏(leadercharismatique)សំរាប់មហាជន,ដែលអាចធ្វើឲគណបក្សសង្គ្រោះ

ជាតិក្លាយជា,មហាចលនារំដោះជាតិ,ពីរបបអាយ៉ងយួនបាន។

ការក្បត់គ្នាក្លាយជាវប្បធម៍នយោបាយមួយទៅហើយក្នុងមជ្ឈដ្នានអ្នកដឹងនាំខ្មែរបច្ចុប្បន្ន.កុហក,និងក្បត់ជាមយោ

បាយសំរាប់រស់,របស់ពួកឥស្សរជននយោបាយខ្មែរ,ព្រោះគាត់រស់ឥតយករាស្ត្រជាធំនោះឡើយ។

 

យើងបន់ព្រះ,សូមឲអ្វីដែលយើងនិយាយខាងលើនេះ,ក្លាយជាការមិនពិត,ហើយទទួលខ្លួនថាខ្លួននិយាយប្រឡាំងកាស,

ហើយជាជនខ្វាក់ម្នាក់.បើការស្មានខាងលើវាខុសទៅវិញ,គឺពិតជាអាចមានអ្នកស្នេហាជាតិកើតមានឡើងនៅពេលខាង

មុខនេះជាមិនខាននៅស្រុកខ្មែរ.តែបើជាការស្មានត្រូវ,ស្រុកខ្មែរច្បាស់ជាក្លាយទៅជាខេត្តយួនពិតប្រាកដ។

 

យើងធ្វើការរិះគន់នេះក្នុងគោលបំណងបញ្ចប់នូវរប្បធម៍រស់មួយគែ,និងហៃអើ,ក្នុងសង្គមខ្មែរ.អ្នកដែលយើងត្រូវប្រុង

ប្រយ័ត្នជាងគេ,គឺអ្នកេស្នហាជាតិ,ឬមិត្តក្លែងក្លាយនោះឯង.ឥស្សរជនតាំងខ្លួនជាអ្នកប្រឆាំង,មិនអាចរស់ក្នុងអភ័យ

ឯកសិទ្ធិជាអ្នកជំទាស់ក្នុងលទ្ធិប្រជាធិបតេយ្យ,ដែលមានរាស្ត្រជាធិបតី,នោះបានឡើយ។

វប្បធម៍រស់មួយគែ,និងហៃអើជាភាពចង្រៃសំរាប់សង្គមខ្មែរ!

 

សរសេរដោយ សង្ហា ឩប

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens