Overblog
Editer l'article Suivre ce blog Administration + Créer mon blog
5 octobre 2012 5 05 /10 /octobre /2012 04:04

 

DSC05407 ប្រតិកម្មរហ័ស

 

ពាក្យ”ឯករាជ្យ”នៅស្រុកខ្មែរគឺ”សូមសុខ”

 

ការដែលយើងស្មានមិនត្រូវក្នុងរឿងកាន់ក្តីលោកម៉មសូណង់ដូគឺ ប្រតិកម្មលោកសុខសំអឿន,មេធាវិលោក

ម៉មសូណង់ដូ,ពេលគេសួរគាត់ថា,តើការវិនិច្ជ័យរបស់តុលាការដាក់ពន្ធនាគារ២០ឆ្នាំលោកម៉មសូណង់ដូ,តើជា

យុត្តិធម៍ដែរឬទេ?

ចម្លើយរបស់លោកសុខសំអឿនៈ“មានយុត្តិធម៍,ឬគ្មានយុត្តិធម៍,មានតែអ្នលទទួលទោសទេ,ដែលអាចដឹងខ្លួនឯងថា,

ការវិនិច្ជ័យនេះ,មានយុត្តិធម៍,ឬគ្មាន”។

យើងមិនដឹងថាលោកសុខសំអឿនមានយុទ្ធសាស្រ្តបែបណាមួយឡើយក្នុងការការពារលោកម៉មសូណង់ដូ,រហូតឥត

ដឹងអ្វីទាំងអស់ថាការវិនិច្ជ័យតុលាការមានយុត្តិធម៍,ឬគ្មានយុត្តិធម៍សំរាប់អតិថិជនរបស់លោក.យើងឃើញច្បាស់

ណាស់ថាក្នុងវិស័យតុលាការ,មិនមែនតែចៅក្រមទេគ្មានឯករាជ្យចំពោះមុខរដ្ឋអំណាចអាយ៉ងយួននៅភ្នំពេញ,សូម្បី

មេធាវីក៏ពួកគេមិនហានបង្ហាញឯករាជភាពចំពោះមុខរដ្ឋអំណាចនេះរបស់ខ្លួនផងនោះដែរ.តើលោកសុខសំអឿនជា

មេធាវីប្រភេទបែបណា?បើលោកមិនហានទាំងបញ្ចេញមតិការពារកូនក្តីលោកផង។

 

ចំណែងឯលោកឡៅម៉ុងហៃ,អ្នកវិភាគឯករាជវិញ(?),យើងធ្លាប់តាមស្តាប់វិភាគនយោបាយរបស់គាត់ច្រើនដងមក

ហើយ,គាត់ច្រើនតែប្រើ”ភាសាឈើ”,គេចមិនឲប៉ះពាល់ដល់រដ្ឋអំណាចនោះឡើយ.ក្នុងករណីលោកម៉មសូណង់ដូ,លោក

មិនហានទាំងលើកយកបញ្ហាអយុត្តិធម៍ចំពោះលោកម៉មសូណង់ដូមកនិយាយនោះទេ,លោកគ្រាន់តែឲយោបល់ថា,

ករណីនេះជារឿងនយោបាយ.អត្ថាធិប្បាយបែបនេះ,គឺនិយាយសូមរូចខ្លួនតែប៉ុណ្ណោះ.រួមសេចក្តីមក,អ្នកវិភាគឯងរាជ

នៅស្រុកខ្មែរយើងនោះ,ពាក្យថា”ឯករាជ្យ”គឺគ្មានអ្វីក្រៅពី”សូមសុខ”តែប៉ុណ្ណោះ។

 

ករណីលោកម៉មសូណង់ដូ,ជាបញ្ហាយុត្តិធម៍,លោកសុខសំអឿន,និងឡៅម៉ុងហៃ,ក្នុងសីលធ៍ម,លោកពុំអាចមិនមាន

យោបលឲបាទច្បាស់លាស់អំពីបញ្ហាយុត្តិធ៍មនោះឡើយ,ជាពិសេសលោកមេធាវីសុខសំអឿន,យ៉ាងហោចណាស់លោក

ត្រូវហានធ្វើការវិនិច្ជ័យលើការវិនិច្ជ័យតុលាការចំពោះជនដែលខ្លួនត្រូវការពារថា,​​​​​​​តើមានយុត្តិធម៍,ឬឥតមាន។

 

ឩប-សង្ហា

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens