ជាពាក្យស្លោក ដែលខ្មែរយើងតែងតែឮជានិច្ច ក្នុងការរស់នៅជាធម្មតា របស់មនុស្សលោកយើង ព្រោះគំនិតដែលមានក្នុងពាក្យស្លោកនេះជា ធាតុធម្មជាតិ ដែលមាននៅក្នុងសង្គមមនុស្សនិមួយៗ។ តាំងតែពីកំណើតដើម របស់មនុស្ស យើងដឹងថា មនុស្សតែងតែឲតម្លៃ ទៅនឹងការរស់រួម បង្កើតជាក្រុម ជាសង្គម ដើម្បីបង្កើតជា កម្លាំងរួម ក្នុងគោលបំណង ការពារសិទ្ធិផ្ទាល របស់ខ្លួន ក្នុងប្រយោជន៏រួម របស់ក្រុម ឬ សង្គមរបស់ខ្លួន។ ដូច្នេះប្រយោជន៏បុគ្គលនិមួយៗ ពុំអាចមានកើត នូវការពារឋិតថេរបាន បើប្រសិនជា បុគ្គលនោះរស់ឯកោ គ្មានសម្បុកក្រុម ឬសង្គមជា ជំរកនោះទេ។ យួនចូលមកនៅក្នុងស្រុកខ្មែរជាពួក ជាក្រុម គេនាំគ្នា បង្កើតសមាគម ដើម្បីការពារសហគមន៏គេ សំរាប់រស់នៅឲមានសុវត្ថិភាព សំរាប់ជនជាតិយួន ចំណែកសហគមន៏ចិន គេមានអុងប៉ាង ជួយមើលការខុសត្រូវ ជួយសំរួលការរស់នៅ ដល់ជនជាតិគេ ដើម្បីឈរឲជាប់មាំក្នុងទឹកដីខ្មែរ សំរាប់អនាគតជនជាតិគេ។ ចិនយួន នៅស្រុកខ្មែរ អ្វីដែលគេធ្វើ គឺគេនាំគ្នាកសាង មូលដ្ឋានជីវិតសហគមន៏ របស់ពួកគេនៅលើទឹកដីខ្មែរ ដែល គេច្រើសរើសសំរាប់រស់នៅ។ របងការពារសហគមន៏គេនោះ គឺសាមគ្គីក្នុងគំនិត « ចង្កើះមួយបាច់ គេកាច់មិនបាក់ » នោះឯង ។ ដូច្នេះពាក្យស្លោកខាងលើនេះ ជាឧបាទាន ចិនយួននៅស្រុកខ្មែរ។ ប្រាកដណាស់ថា សហគមន៏ចិនយួន មានការឧបត្ថម្ភ ពីសំណាក់អាជ្ញាធរខ្មែរ ដែលជាអាជ្ញាធរ រស់ក្រោមអំណាចប្រទេសចិន វៀតណាមកុម្មុយនិស្ត តែបើសិនជាជនជាតិចិនយួនទាំងនោះ គ្មានមារយាទ រស់នៅជា សហគមន៏អនាធិបតេយ្យ គ្មានវិន័យមាំមួនសំរាប់ការរស់នៅ ក៏ពិបាកប្រទេសចិនយួនជា មាតាប្រទេសគេ និង អាជ្ញាធរខ្មែរជា រណប ជួយ ហើយខ្លាចនោះដែរ។
គួរលើកយកមកពិចារណាដែរ