ប្រតិកម្មរហ័ស
ផ្លែល្វា
កម្ពុជាដាក់បេក្ខជនខ្លួននជាសមាជិកអចិន្ត្រៃយនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ,ហើយនៅថ្ងៃទី១៨
តុលា២០១២ខាងមុខ,ត្រូវសភាអ.ស.ប,នឹងជ្រើសរើសក្នុងចំណោមប្រទេសបេក្ខជនច្រើនទៀតតាមការបោះឆ្នោត.គេ
សួរទៅអ្នកវិភាគនយោបាយ”ឯករាជ”ខ្មែរច្រើននាក់,ថាបើកម្ពុជាជាប់ឆ្នោតជាសមជិកអចិន្ត្រៃយនោះ,កម្ពុជានឹង
ទទួលបានប្រយោជន៏អ្វីខ្លះ?
អ្
នកទាំងនោះនិយាយស្របគ្នាក្នុងចំណុចច្រើន,នាំឲយើងលើកយកមកពិចារណា.ចំណុចនោះមានដូចតទៅ៖
១.ជោគជ័យនោះគឺជាមោទនភាពប្រជាពលរដ្ឋខ្មែរ,
២.ជោគជ័យនោះនាំឲប្រទេសខ្មែរមានប្រយោជន៏នយោបាយ,នឹងសេដ្ឋកិច្ច,
៣.ជោគជ័យនោះនាំឲប្រទេសខ្មែរមានឥទ្ធពលលើឆាកអន្តរជាតិ,ហើយអាចផ្តល់គុណប្រយោជន៏ពីបទពិសោទន៏ក្នុង
ចំណែកសកម្មភាពខ្លួនក្នុងកិច្ចការអន្តរជាតិ។
ចំណុចធំៗដែលបានលើកមកបង្ហាញខាងលើនេះ,ត្រូវបានបណ្ឌិតឡៅម៉ុងហៃ,អ្នកវិភាគ”ឯងរាជ”អះអាងក្នុងវិទ្យុ
“អាស៊ីសេរី”នាថ្ងៃចន្ទទី៨តុលានេះ។
ចំពោះយើងវិញ,យើងយល់ឃើញថា,បើប្រសិនជានៅស្រុកខ្មែរ,មានការដឹកនាំដោយរបបនយោបាយមួយ,គោរពគោល
ការណ៏លិទ្ធិប្រជាធិបតេយ្យ,និងសិទ្ធិមនុស្ស,ជ័យជំនះខាងលើនេះ,គឺពិតជាមោទនភាពនៃប្រជាពលរដ្ឋខ្មែរ,និងអ្វីៗដែល
បណ្ឌិតឡៅម៉ុងហៃបានធ្វើអត្ថាធិប្បាយតាមសម្លេងវិទ្យុអាស៊ីសេរីនោះពិត។
តែការយល់របស់បណ្ឌិតឡៅម៉ុងហៃនេះ,ជាការយលឃើញក្នុង”វប្បធម៍ហៃអើ”តែប៉ុណ្ណោះ,ព្រោះរបបនយោបាយនៅ
ភ្នំពេញបច្ចុប្បន្នជារបបចោរម័ទ(វក់ខាងលួច,និងពុករលួយ),អ្វីដែលវាកំពុងធ្វើ,គឺគ្មានអ្វីសំរាប់ជាតិ,និងពលរដ្ឋខ្មែរ
នោះឡើយ.បេក្ខភាពរបស់កម្ពុជាជាសមាជិកអចិន្ត្រៃយក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.ជាយុទ្ធសាស្ត្រប្រទេសចិន
យួនកុម្មុយនិស្តដើម្បីពង្រឹងរបបភ្នំពេញលើឆាកអន្តរជាតិសំរាប់ជារបាំងបំបិទភ្នែកសហគមន៏អន្តរជាតិ,កុំឲមើល
ឃើញនយោបាយអាណានិគមយួន,កុម្មុយនិស្តបូជនីយកម្ម,និងរបបចោរម័ទនៅស្រុកខ្មែរ។
បើប្រសិនជាកម្ពុជាជាប់ជាសមាជិកអចិន្ត្រៃយក្រុមប្រឹក្សាសន្តិសុខនោះ,គឺពិតជាមហាជោគជ័យគណបក្សកាន់
អំណាចបច្ចុប្បន្ន,ហើយពិតជាបរាជ័យនៃលិទ្ធិប្រជាភិបតេយ្យនៅស្រុកខ្មែរយើងហើយ,ហើយជោគជ័យ,និងបរាជ័យនេះ
ជាកូនសោរបស់ហ៊ុនសែនសំរាប់គៀបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរតទៅមុខដោយសេរី,ហើយជាពិសេសការបោះ
ឆ្នោតជាតិនាឆ្នាំ២០១៣ខាងមុខនេះ,ទោះបីមិនមានសេរី,មិនមានយុត្តិធម៍យ៉ាងណាក៏ដោយ,ក៏គ្មានអ្វីឲរបបចោរ
ម័ទនៅភ្នំពេញមានការបារម្មណ៏អ្វីនោះឡើយ.យួនប្រកដជាឲហ៊ុនសែនសម្លាប់ខ្មែរតទៅទៀត។
ផលមិនល្អដល់ប្រជាពលរដ្ឋខ្មែរកើតពីយថហេតុនៃជ័យជំនះនោះ,តើបណ្ឌិត,ជាអ្នវិភាគឯករាជ,ឡៅម៉ុងហៃបានគិត
ពិចារណាដែរឫទេ(?)លោកបានគិតដែរ,តែលោកមិនហាននិយាយឬ(?)ដូច្នេះអ្វីខ្លះដែលលោកទុកជាលក្ខណឯករាជការ
វិភាគរបស់លោក(?)ចំពោះយើងវិញជ័យជំនះនោះគឺដូចផ្លែល្វានោះឯង,មើលឃើញល្អតែសំបកក្រៅទេ,ឯចំណែកក្នុងផ្លែនោះ
គឺជាទ្វារមរណៈនៃលទ្ធិប្រជាធិបតេយ្យនោះហើយ។
ដូចយើងធ្លាប់បានប្រកាសរួចហើយ,គឺយើងលែងមានការអត់អោនដល់ពួកអ្នកប្រើ”វប្បធម៍ហៃអើ”នោះទៀតហើយ
ព្រោះការប្រើវប្បធម៍ហៃអើជាគ្រោះថ្នាក់សំរាប់ជាតិស្មើនឹងគ្រោះថ្នាក់យួន,និងរបបចោរម័ទ។
ឩប-សង្ហា