Overblog
Editer l'article Suivre ce blog Administration + Créer mon blog
11 octobre 2012 4 11 /10 /octobre /2012 05:46

 

DSC05407 ប្រតិកម្មរហ័ស

 

ច្រឡោងខាមរបស់យួន

 

គណបក្សកុម្មុយនិស្តរៀតណាមរៀបចំសរេសរប្រវត្តិសាស្ត្រជាមួយរបបអាយ៉ងយួននៅភ្នំពេញស្តីអំពីការទាក់ទងរវាង

“វៀតណាមនិងកម្ពុជា”,”កម្ពុជានិងវៀតណាម”ក្នុងចន្លោះឆ្នាំ១៩៣០,ដល់ឆ្នាំ២០១០.ប្រវត្តិសាស្ត្ររួមនេះ,គឺយួនគេផ្អែក

ទៅលើឯកសារគេមួយមានចំណងជើងថា”ការទាក់ទងជាមិត្តភាពដ៏រឹងប៉ឺង”។

គណប្រតិភូវៀតណាមបានមករួមប្រជុំជាមួយជាភាគីខ្មែរនៅកម្ពុជាពីថ្ងៃទី៣០កញ្ញា,និង៤តុលាក្នុងក្របខ័ណ្ឌការសំ

រេចរួមថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តវៀតណាម,និងប្រជាជនកម្ពុជាដើម្បីអនុញ្ញាតឲភាគីខ្មែរជាអ្នក

ដឹកនាំផ្នែកខ្លះក្នុងគ្រោងការណ៏សរសេរប្រវត្តិសាស្រ្តនេះ.អ្នកដែលទទួលខុសត្រូវធំលើគ្រោងការណ៏នេះគឹលោក

ផាមវាន់លិជ,ដែលជាអនុប្រធាននៃគណៈកម្មការឃោសនា,និងអប់រំនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកុម្មុយ

និស្តវៀតណាម។

គ្រោងការណ៏នេះគឺគ្មានអ្វីក្រៅពីការបន្តនយោបាយវាតទឹកដីវៀតណាមមកលើទឹកដីខ្មែរតែប៉ុណ្ណោះ.នយោបាយនេះ

មានច្រើនដំណាក់,មានដូចតទៅ៖

១.យួនបង្កើតអង្គការអាយ៉ងមួយនៅស្រុកខ្មែរ(ឧទាហរណ៏ៈគណបក្សប្រជាជន)សំរាប់វាប្រើឲអនុវត្តន៏ផែនការវាតទឹក

ដីរបស់វា,

២.យួនវាឲអង្គការអាយ៉ងនោះសុំឲវាជួយក្នុងនាម”ធ្វើសហការជាភាតរភាពរវាងគណបក្សនិងគណបក្ស”,

៣.យួនធ្វើអន្តរាគមន៏យោធាក្នុងឋានៈជា”បងធំ”ក្នុងនាម”សាមគ្គីភាពសង្គមនិយម”(ឧទាហរណ៏ៈអន្តរាគមន៏កង

ទ័ពវៀតណាមនៅកម្ពុជាក្នុងថ្ងៃទី៧មករាឆ្នាំ១៩៧៩),

៤.យួនបង្កើតរដ្ឋអំណាចមួយនៅកម្ពុជា,ដែលមានឈ្មោះ”អំណាចជាតិ”,ឬ”អំណាចប្រជាជន”,

៥.យួនបង្ខំឲអំណាចអាយ៉ងនោះចុំហត្ថលេខាទទួលស្គាល់អំណាចវាជាអំណាចអធិតីលើអំណាចអាយ៉ងវា។

ដំណាក់ទាំង៥ខាងលើនេះបានចប់សព្វគ្រប់អស់ហើយ,ព្រោះយួនបង្ខំឲរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលជាអាយ៉ងវា

ប្រគល់ទឹកដីខ្មែរទាំងឡាយដែលវាចង់បាននោះឲវារួចហើយ,ហើយវាបញ្ចូលជនជាតិយួនមកក្នុងស្រុកខ្មែររាប់លាន

នាក់(៥លានយ៉ាងតិច),ហើយឲយួនទាំងនោះកាន់អត្តសញ្ញាណប័ណ្ណខ្មែរ,មានសិទ្ធិលើសជាងជនជាតិខ្មែរម្ចាស់ស្រុកទៅ

ទៀត។

ដូច្នេះយួនកុម្មុយនិស្តត្រូវការប្រវត្តិសាស្ត្រនយោបាយមួយសំរាប់ជនជាតិយួន,មានសញ្ញាតិជាខ្មែរ,ដើម្បីបញ្ចាក់ប្រាប់

ជនជាតិយួនទាំងនោះថាការមករស់នៅស្រុកខ្មែរមានលក្ខណៈជាធម្មានរូប,ជាសគុណធំមួយដែលខ្មែរត្រូវតែសងយួន,

ព្រោះវៀតណាមបានជួយប្រទេសកម្ពុជាច្រើនណាស់ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ(១៩៣០-២០១០).ប្រវត្តិសាស្ត្រ

នយោបាយរួមយួនខ្មែរនោះ,រដ្ឋាភិបាលយួនគេនឹងបញ្ចាឲរាជរដ្ឋាភិបាលអាយ៉ងគេនៅភ្នំពេញយកទៅបង្រៀនយុវជន

ខ្មែរឲស្គាល់សគុណយួន,នឹងគោរពជនជាតិយួននៅស្រុកខ្មែរថាជាជនជាតិខ្ពង់ខ្ពស់,ព្រោះគេជាអ្នកធ្វើពលីកម្មជួយ

បងប្អូនខ្មែរឲរស់នៅមានសន្តិភាពមកដល់សព្វថ្ងៃនេះ។

ក្នុងប្រវត្តិសាស្ត្រនយោបាយនោះ,យួនច្បាស់ជាបំភាន់យុវជនខ្មែរឲទទួលស្គាល់ថាថ្ងៃ”៧មករា១៩៧៩”,ជាថ្ងៃ”ពលីកម្ម

យួនសង្គ្រោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៏ខ្មែរក្រហម”,ហើយចង់បញ្ចាក់ថាគណបកប្សប្រជាជនខ្មែរជា

គណបក្សរណបយួនតាំងពីឆ្នាំ១៩៣០មកម្លះ,មានតួនាទីសំរាប់តែអនុវត្តន៏នយោបាយហូជីម៉ីញតែប៉ុណ្ណោះ។

យើងតែងតែឮហ៊ុនសែនស្រែកក្តែងៗថា”សន្តិភាពមាននៅស្រុកខ្មែរជាស្នាដៃខ្លួនតែម្នាក់ឯង”,តើហ៊ុនសែនហានថា

ឲយួន,ដែលជាម្ចាស់របស់ខ្លួន,ថាយួនក៏គ្មានតួនាទីអ្វីនោះដែរក្នុងការកសាងសន្តិភាពនៅស្រុកខ្មែរ?

ហ៊ុនសែនអបអរសាទរនូវគ្រោងការណ៏យួនសរសេរប្រវត្តិសាស្ត្រនយោបាយយួនខ្មែរនេះណាស់,ដោយមិនទាំងដឹកខ្លួន

ផងថាប្រវត្តិសាស្ត្រនឹងសរសេរនោះគឺសរសេរសំរាប់សម្លាប់ហ៊ុនសែននោះហើយ,ព្រោះយួន,វាច្បាស់ជាសរសេរឲតម្លៃទៅ

លើតែពលីកម្មយួនតែប៉ុណ្ណោះ.សន្តិភាពដែលហ៊ុនសែនអះអាងថាជាស្នាដៃខ្លួនជាសន្តិភាពបាត់ឯករាជ្យជាតិពិត

ប្រាកដណាស់,ឧទាហរណ៏គឺគ្រោងការណ៏សរសេរប្រវត្តិសាស្ត្ររួមយួនខ្មែរ,ជាការបញ្ចាក់ឲឃើញច្បាស់ថាខ្មែរដឹកនាំដោយ

ហ៊ុនសែន,ជាប្រទេសខ្ញុំយួន.វាមិនដែលឃើញប្រទេសឯករាជឯណាសរសេរប្រវត្តិសាស្ត្រខ្លួនដែលមានជនជាតិបរទេស

ជាអ្នកដឹកនាំសរសេរនោះឡើយ។

គ្រោងការណ៏នេះបញ្ចាក់ឲឃើញទៅទៀតថាយួនកុម្មុយនិស្តមានចរិតច្រឡោងខាម(ក្រអឹតក្រអាង)ណាស់មកលើខ្មែរ,

វាមើលងាយ,ទុកគណបក្សប្រជាជនដូចកូនក្មេងល្ងង់ខ្លៅ,នាំកាន់ដៃសរសេរភរកុហកពលរដ្ឋខ្មែរខ្លួនឯងថាយួនជា

អ្នកមានគុណលើខ្មែរ,ដូច្នេះអ្វីដែលយួនធ្វើនៅក្នុងស្រុកខ្មែរសុទ្ធតែមានធម្មជាតិជាធម្មានរូបទាំងអស់។

មកដល់ដំណាក់កាលបែបនេះទៅហើយ,ខ្មែរយើងនៅត្រឹមតែជួបជុំរំលឹក,និងទាមទារឲសហគមន៏អន្តរជាតិគោរព

សិទ្ធិសញ្ជសន្តិភាពនាថ្ងៃ២៣តុលា១៩៩១ឯណោះទៅវិញ.សិទ្ធិសញ្ជានេះមានតម្លៃនៅពេលណាខ្មែរក្រោកឈរ,បង្កើត

បានជាកម្លាំងជាតិ,បើខ្មែរយើងនៅមានតែមារយាទជាស្មូមសូមឲតែគេជួយនោះ,គឺពិតជាយួនស្រូបស្រុកខ្មែរបញ្ចូល

ទៅក្នុងស្រុកយួនក្នុងអាណត្តិទី៥នៃសភាជាតិនោះហើយ។

យួនលែងលួចដីខ្មែរទៀតហើយ,គឺវាយកដីត្រង់ៗតែម្តង!តើនរណាហានធ្វើអ្វីវា?

បើលោកសមរង្ស៊ី,និងកឹមសុខានាំគ្នាដេកចាំតែករុណាហ៊ុនសែន,ស្តេចស៊ីហនុតែប៉ុណ្ណោះ.ចូលនាំគ្នាដេកចាំតទៅទៀត

ទៅ!

 

ឩប-សង្ហា

 

 

 

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens