Overblog
Editer l'article Suivre ce blog Administration + Créer mon blog
21 octobre 2012 7 21 /10 /octobre /2012 05:42

 

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

វិទ្យុអាស៊ីសេរីជាសម្លេងបំរើរបបភ្នំពេញឬ?

 

យើងតែងតាមស្តាប់”វិទ្យុអាស៊ីសេរី”ផ្សាយជាភាសារខ្មែរ,បើអ្នកណាមួយមិនដឹងថាវិទ្យុនេះជាវិទ្យុរបស់សហរដ្ឋអាមេរីក

នោះគឺច្បាស់ជាយល់ថាវិទ្យុរដ្ឋកម្ពុជាតែម្តង,បំរើនយោបាយហ៊ុនសែន,ដែលជាម្រមុខរាជរដ្ឋាភិបាលអាយ៉ងយួននោះ

ឯង។ យើងសួរជាសំណួរថាៈពួកអ្នកកាសែតខ្មែរធ្វើការក្នុងស្ថានីយវិទ្យុអាស៊ីសេរីជាអ្នកបំរើរដ្ឋផ្តាច់ការកម្ពុជា,ឬក៏ជា

ការណែនាំរបស់នាយកដ្ឋានរបស់វិទ្យុតែម្តង(?)ចំពោះយើង,យើងឥតមានការសង្ស័យចំពោះបេសកកម្មពិតប្រាកដ

របស់នាយកដ្ឋានវិទ្យុអាស៊ីសេរីនោះទេ,ព្រោះយើងឃើញច្បាស់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកគេបង្កើតស្ថានីយវិទ្យុនេះ

ដើម្បីផ្សោះផ្សាយ”ពន្លឺសេរីភាព”ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសណាមួយ,ដែលគេយល់ឃើញថា”សេរីភាព”ក្នុង

ប្រទេសនោះមានទុព្វលភាព(។)ក៏ប៉ុន្តែយើងមានការសង្ស័យចំពោះអ្នកកាសែតខ្មែរធ្វើការក្នុងស្ថានីយវិទ្យុនេះ,មានការ

លំអៀងដោយចេតនា,បំរើប្រយោជន៏នយោបាយរដ្ឋអំណាចផ្តាច់ការនៅភ្នំពេញ,ដែលផ្ទុយពីបេសកកម្មពិតរបស់

ស្ថានីយវិទ្យុ.តើនាយកដ្ឋានវីទ្យុដឹងដែរឬទេអំពីការលំអៀងនេះ?

យើងលើកយកឧទាហរណ៏ជាក់ស្តែងមួយមកបង្ហាញអំពីការងាកផ្ទុយពីសីលធម៍ដើមរបស់ស្ថានីយវិទ្យុក្នុងការផ្សាយ

ព័តិមានជាភាសារខ្មែរស្តីពីមរណៈភាពរបស់សម្តេចស៊ីហនុ,គឺ”អាព្យាក្រឹតភាព”,និង”សេចក្តីពិត”៖

១.ស្ថានីយវិទ្យុប្រកាសចូលរួមមរណៈទុក្ខចំពោះមរណៈភាពរបស់សម្តេចស៊ីហនុ,ហាក់បីដូចខ្លួនជាស្ថានីយវីទ្យុជាតិ

កម្ពុជា(នៅខ្វះតែលើកទង់ជាតិស.រ.អា.ពាក់កណ្តាលតែប៉ុណ្ណោះ,កុំអីគឺច្បាស់ជាសម្លេងទ.ទ.ជ.តែម្តង).ការចូលរួមមរ

ណៈភាពជាផ្លូវការនេះជាភាពបាត់បង់ឯករាជភាពរបស់ស្ថានីយ,ហើយជាការមើលងាយ ដល់បងប្អូនខ្មែរ,រស់នៅក្នុង

ប្រទេសក្តី,ក្រៅប្រទេសក្តី,នៅសហរដ្ឋអាមេរីកក្តី,ដែលជាជនរង្គ្រោះនូវនយោបាយអសីលធម៏របស់ស្តេចស៊ីហនុ(។)យើង

សួរជាសំណួរថា,តើអ្នកការសែតខ្មែរទាំងនោះ,មិនបានរៀនប្រវត្តិសាស្ត្រនយោបាយខ្មែរ,ឬពួកគាត់ចេះស្តាប់តែ

សម្លេងទូរទស្សន៏ទ.ទ.ជ.តែប៉ុណ្ណោះ(។)បើគាត់មិនស្គាល់ប្រវត្តិសាស្ត្រខ្មែរពិតប្រាកដ,ហោចណាស់ក៏ពួកគាត់ត្រូវប្រកាន់

យកភាពឯករាជរបស់ពួកគាត់ដែរ,មិនត្រូវប្រកាសមើលងាយបងប្អូនខ្មែរជាជនរងគ្រោះនូវនយោបាយប្រល័យពូជ

សាសន៏របស់ស្តេចស៊ីហនុ(។)បើពួកគាត់ចង់ចូលរួមមរណៈទុក្ខនោះ,នេះជាសេរីភាពរបស់បុគ្គលនិមួយៗ,មិនត្រូវយក

ឈ្មោះស្ថានីយវីទ្យុមកចូលរួមមរណៈទុក្ខនោះឡើយ(។)បើពូកគាត់មិននៅខាងខ្មែរអ្នករងរងគ្រោះ,ហោចណាស់ពួកគាត់

ត្រូវរក្សាអព្រាក្រឹតភាពរបស់ពួកគាត់ជាអ្នកសារព័តិមាន។

២.សេចក្តីខាងក្នុងនៃការផ្សាយព័តិមាន,ស្តីអំពីការប្រព្រឹត្តនៃមរណៈភាពនេះ,ស្ថានីយវិទ្យុអាស៊ីផ្សាយជាភាសារខ្មែរ,

យកតែរូបភាពជាផ្លូវការផ្សាយបង្ហាញដោយទូរទស្សន៏ទ.ទ.ជ,ដែលជាទូរទស្សន៏របស់ហ៊ុនសែន,ធ្វើសម្ភាតែជាមួយអ្នក

គាំទ្ររបបហ៊ុនសែន,ឬអ្នកស៊ីហនុនិយមតែប៉ណ្ណោះ,នាំឲមតិមហាជនយល់ភាន់ច្រឡំអំពីព្រឹត្តការណ៏នយោបាយពិត

ដែលមានកើតឡើងក្នុងប្រទេសខ្មែរ។

 

ថ្មីៗនេះទៀត,ស្ថានីយវីទ្យុអាស៊ី,និងសម្លេងសហរដ្ឋអាមេរិក,ត្រូវរដ្ឋអំណាចភ្នំពេញកោះហៅចូកប្រជុំបិទទ្វារធ្វើ”ការ

ព្រមាន”(តាមអ្នកនាំពាក្យរបស់ស្ថានីយទាំងពីរ)សុំឲស្ថានីយទាំងពីរនេះផ្សាយនូវនយោបាយពិតរបស់រាជរដ្ឋាភិបាលអា

យ៉ងយួននេះ(។)តែចំពោះយើងវិញ,យើងយល់ឃើញផ្ទុយទៅវិញ,ថារាជរដ្ឋាភិបាលអាយ៉ងយួននេះមានការពេញចិត្ត

ណាស់នូវគ្រប់ការផ្សាយរបស់ស្ថាន័យទាំងពីរនេះ,ដូច្នេះត្រូវធ្វើយ៉ាងណាកុំឲមតិមហាជនយល់ឃើញថាវិទ្យុទាំងពីរ

បំរើប្រយោជន៏ខ្លួន,និងបញ្ញោរអ្នកសារព៍តិមានខ្មែរទាំងនោះតាមការព្រមានបំភាន់តែប៉ណ្ណោះ(។)សូមកុំភ្លេចឲសោះ

ថាយួនកុម្មុយនិស្តមានល្បិចច្រើនដើម្បីបំភាន់មហាជនខ្មែរ,ល្បិចខ្លះរហូតយើងឥតបានគិតស្មានដល់ផង។

 

គួរតែខ្មែរដែលមានសញ្ជាតិអាមេរិកាំង,សូមឲសភាអាមេរិកាំងបង្កើតគណៈកម្មាការពិសេសមួយ,ដើម្បីពិនិត្យអំពី

ភាពបាត់អព្រាក្រឹតរបស់វិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរ,ដែលកំពុងតែបំរើនយោបាយកុម្មុយនិស្តចិនយួនដោយឥត

បានដឹងខ្លួនក្នុងសហរដ្ឋអាមេរិក,ដែលជាប្រទេសទុកលទ្ធិកុម្មុយនិស្តជាសត្រូវរបស់មនុស្សជាតិ។

 

ឩប-សង្ហា

 

 

 

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens