Overblog
Editer l'article Suivre ce blog Administration + Créer mon blog
25 octobre 2012 4 25 /10 /octobre /2012 08:18

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

រឿងល្ខោនរបស់ហ៊ុនសែន

 

images (5)

 

លោកហ៊ុនសែនទទួលបញ្ញាពីហាណូយនិងប៉េកាំង,កែនមនុស្ស,និងព្រះសង្ឃមកចូលរួមទុក្ខនៅមុខវាំង,ដែលជាទី

កន្លែងដែលហ៊ុនសែនទុកជាឆាកល្ខោនសំរាប់សំដែងរឿងល្ខោន,មានចំណងជើងថា”ទុក្ខរាស្ត្របាត់បីតាជាតិ”(។)នេះជា

ការសំដែងបង្គ្រប់កិច្ចមួយ,សំរាប់ទាញយកប្រយោជន៏ផ្នែកខាងសីលធម៍សំរាប់យកមុខមាត់បក្សពួកខ្លួន,និងចិនយួន

កុម្មុយនិស្តដែលជាចៅហ្វាយខ្លួនតែប៉ុណ្ណោះ(។)តែហ៊ុនសែនព្រមានដល់ប្រជាពលរដ្ឋ,មិនឲយកឪកាសនេះដើម្បីបង្ហាញ

ទុក្ខរាស្ត្រពិតដែលកើតចេញពី ស្នាដៃស្តេចសីហនុ,និងការដឹកនាំរបស់វា។

 

ក្នុងរឿងល្ខោននេះ,ហ៊ុនសែនត្រូវបានវិទ្យុ”អាស៊ីសេរីផ្សាយជាភាសារខ្មែរ,និងសម្លេងអាមេរិក”ជួយផ្សាយេចញមុខក្នុង

នាមខ្លួនជាអាយ៉ងរបបចោរម័ទ(ពូកែខាងលួចជាតិ,និងពុករលួយ),ដែលជារបបអាយ៉ងយួន(។)រួមសេចក្តីមកវិទ្យុអាស៊ី

សេរីផ្សាយជាភាសារខ្មែរ,និងសំឡេងអាមេរិកនេះជាវិទ្យុអាយ៉ងយួន,បំរើផលប្រយោជន៏ចិនយួនកុម្មុយនិស្តនៅលើទឹក

ដីសហរដ្ឋអាមេរិក(។)វិទ្យុអាស៊ីសេរីតែងតែប្រើល្បិចកល,ចៀសវាងផ្សាយមតិខ្មែរណាដែលប្រឆាំងនឹងគំនិតចៅហ្វាយ

ខ្លួន,គឺហ៊ុនសែនដែលជាអាយ៉ងចិន(/)យួនកុម្មុយនិស្ត,ដោយយកលេសថាៈ”ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ,យើងខ្ញុំនឹងផ្សាយ

តែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ”(។)ផ្ទុយទៅវិញវិទ្យុទាំងពីរនេះឥតខ្លាចផ្សាយគ្រប់មតិ,និងសំដី

ហ៊ុនសែនជេរដៀលអ្នកស្នេហាជាតិ,ដែលជាអំពើមួយបំភាន់ដល់មហាជនថាហ៊ុនសែនជាមនុស្សខ្លាំងនិយាយអ្វី,វិទ្យុ

អាស៊ីសេរីផ្សាយជាភាសារខ្មែរ,គេចាក់ផ្សាយជូនភ្លាម(។)វីទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរ,និងសំឡេងអាមេរិក,ក្លាយជា

ឆាកល្ខោនចិន(/)យួនកុម្មុនិស្ត,សំរាប់លេងល្ខោនដែលមានហ៊ុនសែនជាសមិទ្ធិករផង,និងជាអ្នករៀបចំលេងល្ខោន

ផង(។)វិទ្យុទាំងពីរនេះប្រមាថប្រជាពលរដ្ឋអាមេរិកាំង,ដែលគេផ្ញើសេចក្តីទុកចិត្តរបស់គេចំពោះខ្លួន,ឲបំរើ”គំនិតសេរី

ភាព”,ដើម្បីរំដោះប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដឹកនាំដោយរបបផ្តាច់ការ(។)យើងជាខ្មែររងគ្រោះពុំអាចនៅ

ស្ងៀមអង្គុយស្តាប់ការភូតកុហកជារាងរាល់ថ្ងៃរបស់វិទ្យុ”ផ្សាយជាភាសារខ្មែរ”អាយ៉ងយួនកុម្មុយនិស្តនេះបានតទៅ

ទៀតនោះឡើយ,ត្រូវនាំគ្នាស្រែកទាមទារ,តាមសម្លេចបងប្អូនខ្មែរដែលមានសញ្ញាតិអាមេរិកាំង,ប្រើអំណាចខ្លួនជា

ប្រជាពលរដ្ឋអាមេរិកាំង,ដល់រដ្ឋាភិបាលអាមេរិកាំង,សូមឲធ្វើការអង្កេតលើសកម្មភាពវិទ្យុទាំងពីរ,ផ្សាយជាភាសារ

ខ្មែរ,ដែលកំពុងឃ្លាតចេញពីគោលដៅពិតរបស់វិទ្យុ,គឺបំរើសេរីភាពក្នុងគំនិតអព្យាក្រិតចំពោះគ្រប់មិតិដែលជា

មិតិជួយធ្វើអភិវឌ្ឍន៏”លទ្ធិប្រជាធិបតេយ្យ”។

 

ដោយមានជំនួយពីវិទ្យុអាស៊ីសេរី,ផ្សាយជាភាសារខ្មែរ,ហ៊ុនសែនអាចបង្ហាញភាពឧឡារិកនៃបុណ្យកាន់មរណៈទុក្ខ,ការ

ស្លាប់របស់ស្តេចសីហនុ,ដោយបង្ហាញតាមការផ្សាយទូរទស្សន៏របស់ខ្លួន(ទ.ទ.ជ),ហើយមានវីទ្យុអាស៊ីសេរីផ្សាយជា

ភាសារខ្មែរ,ជួយបន្ថែម,ថាមានប្រជាពលរដ្ឋចូលរួមទុក្ខច្រើនណាស់(។)តែតាមការពិត,អ្នកទាំងនោះជាមនុស្សហ៊ុនសែន

កែនមកដើរតួរាយរងសំរាប់បំរើនយោបាយហ៊ុនសែនដែលជាអាយ៉ងចិន(/)យួនកុម្មុយនិស្តតែប៉ុណ្ណោះ(។)តួរាយរង

ទាំងនោះត្រូវបានគណបក្សវ្រជាជនគេជ្រើសរើសសំរាប់ឲអ្នកសារព័តិមានវិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរ,យកទៅ

ផ្សាយដោយគ្មានការគិតពិចារណាអំពីកលល្បិចកុម្មុយនិស្ត,នាំឲចាកពីការពិត(។)តែយើងជឿច្បាស់ថាពួកអ្នកយកការឲ

វិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរ,ដឹងច្បាស់ណាស់ថាអ្វីដែលហ៊ុនសែនកំពុងធ្វើសុទ្ធជាកលល្បិចរកប្រយោជន៏តែប៉ុណ្ណោះ,តែ

ដោយខ្លួនឯងចង់បំរើហ៊ុនសែន,ដើម្បីប្រយោជន៏អ្វីមួយសំរាប់ពួកខ្លួន,ពួកខ្លួនធ្វើមិនដឹងឮ,ពីល្បិចកលហ៊ុនសែន,នាំ

គ្នាផ្សាយតាមសម្លេងទូរទស្សន៏ទ.ទ.ជតែម្តង,ដោយគ្មានការអៀនខ្មាសអ្វីបន្តិចនោះឡើយ(។)នេះហើយពួកខ្មែរបំផ្លាញ

ជាតិខ្លួនឯង!

 

តែយើងត្រូវកត់សំគាល់ចំណុចមួយ,ថាហ៊ុនសែនវាមានមនុស្សវាសំរាប់ប្រើសំរាប់បំរើប្រយោជន៏វា(។)ត្រង់នេះយើងត្រូវ

ទទួលស្គាល់ថាហ៊ុនសែនមានពឹសយួន(/)ចិនកុម្មុយនិស្តសំរាប់បំផ្លាញជាតិខ្មែរ(។)បើខ្មែរយើងនៅតែនាំគ្នាអង្គុយស្តាប់

វិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរ,ដែលជាវិទ្យុអាយ៉ងហ៊ុនសែន,គឺច្សាស់ជានាំគ្នាអង្គុយស្តាប់រឿងល្ខោនហ៊ុនសែន,និង

ចិន(/)យួនកុម្មុយនិស្តជាពុំខាន(។)ខ្មែរត្រូវហានងើបប្រឆាំងតាមវិធីអហិង្សានឹងអ្វីដែលយើងទុកជាសត្រូវជាតិខ្មែរ(។)

ចំពោះវិទ្យុអាស៊ីសេរី,និងសម្លេងអាមេរិកាំង,ផ្សាយជាភាសារខ្មែរ,មិនមែនជាសម្លេងបំរើ”សេរីភាព”នោះឡើយ,តែផ្ទុយ

ទៅវិញពួកខ្មែរទាំងនោះកំពុងបំរើហ៊ុនសែនចេញមុខតែម្តង(។)ពួកគាត់អាចបំភាន់ខ្មែរបានតែមួយរយៈពេលប៉ុណ្ណោះ,

ប៉ុន្តែពួកគាត់ពុំអាចពំភាន់ខ្មែរគ្រប់ពេលវេលាតាមរឿងល្ខោនរបស់ហ៊ុនសែនឲពួកគាត់,ជាតួរាយរង,លេងនោះបានឡើយ,

ព្រោះល្បិចរបស់ពួកគាត់ជាល្បិចមួយមានលក្ខណៈជា"ល្បិចក្បត់ជាតិ"ដែលពុំអាចលាក់បាំងខ្មែរបានទៀតនោះឡើយ(។)

ការបោកប្រាសខ្មែរថាពួកខ្លួនត្រូវរដ្ឋអំណាចហៅទៅព្រមាន,ជារឿងល្ខោនរបស់ពួកខ្លួនតែប៉ុណ្ណោះ,ព្រោះការកុហកនេះវា

ជាការកុហកមួយមានភាពធំមហិមាឥតអាចនរណាជឿបាននោះឡើយ។

 

ឩប-សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens