សង្គ្រាម ឈ្លានពាន ដែល បង្កើតឡើង ដោយ ពួកកុម្មុយនិស្តឥណ្ឌូចិន មានយួនខាងជើង ជាមេក្លោង និង ចិនកុម្មុយ និស្ត ជាអ្នកគាំទ្រនោះ កំពុងតែបន្ត ឥតស្រាកស្រាន្ត នៅប្រទេសយួនខាងត្បូង ទោះបីកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម ត្រូវបានចុះហត្ថលេខា អស់រយៈពេលជិតពីរឆ្នាំហើយក៏ដោយ។ដោយឡែក នៅសាធារណរដ្ឋខ្មែរ សង្គ្រាមនេះ មានសភាពកាន់តែ សាហាវខ្លំាងឡើង រៀងរាល់ថ្ងៃ ទោះបី រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានធ្វើសេចក្តីអំពាវនាវមួយលើក ជាពីរលើកសុំអញ្ជើញ ក្រមខ្មែរម្ខាងទៀត ចូលរួម អង្គុយតុចរចា ដើម្បី បញ្ចប់សង្គ្រាម ដែលបាននាំមក នូវទុក្ខវេទនាខ្លោចផ្សាដល់ប្រជារាស្ត្រខ្មែរស្លូតត្រង់អស់ពេលជិត៥ឆ្នាំហើយក៏ដោយ។ តើសង្គ្រាមនេះ កើតឡើងដោយសារអ្វី? ក្នុងលក្ខណៈបែបណា ?និង ក្នុងគោលដៅអ្វីដែរ ? មតិអន្តរជាតិមួយភាគប្រហែលជា នៅមានការស្រពិចស្រពឹលក្នុងរឿងនេះនៅឡើយ។ រីឯមតិជាតិមួយភាគតូចក៏នៅពុំទាន់យល់ ឬ « ធ្វើមិនយល់ » ចំពោះរឿងនេះដែរ។