ឯកសារជាកំណត់ការចងចាំរបស់អ្នកស្នេហាជាតិ
ហេតុនៃទុក្ខរបស់ខ្មែរ
អត្ថបទនេះយើងដកស្រង់ពីនិវេទនប័ណ្ណរបស់ក្រុមខ្មែថ្មីរៀបរៀងដោយគណកម្មការ”មូលនិធិស៊ឺងង៉ុកថាន់”
អត្ថបទធ្លាប់បានចុះផ្សាយក្នុងទស្សនាវដ្តី”មូលខ្មែរ”ក្នុងខែមកឆ្នាំ១៩៩២,លេខ១២៩
១.ខ្មែរជាម្ចាស់ស្រុក,តែខ្មែរខ្ញុំគេ
យើងជាខ្មែរ,យើងជាម្ចាស់ស្រុកខ្មែរ,ដូច្នេះយើងត្រូវមានសិទ្ធិនិងសេរីភាពចាត់ចែងរៀបចំ,និងគ្រប់គ្រងស្រុកយើង
តាមបំណងរបស់យើង(។)យើងម្នាក់ៗទទួលខុសត្រូវលើវាសនាស្រុកយើងនិងលើខ្លួនយើង។
ការពិតយើងជាខ្ញុំគេ,ព្រោះយើងមិនស្គាល់ស្រុកខ្មែរ,មិនស្គាល់សិទ្ធិរបស់យើងជាពលរដ្ឋ,និងសិទ្ធិយើងជាមនុស្ស។
យើងបណ្តោយឲវាសនាស្រុកខ្មែរ,ធ្លាក់ក្នុងកណ្តាប់ដៃអ្នកដទៃ,យើងគ្រាន់តែជាអ្នកដើរតាមបំរើគេ,យើងជាមនុស្ស
ចោលម្សៀត,យើងចោលស្រុកយើង,យើងចោលទាំងខ្លួនយើង។
២.ស្រុកខ្មែរមាន,តែខ្មែរក្រ
ស្រុកខ្មែរមានធម្មជាតិ,ទឹកដី,គ្រប់គ្រាន់ល្មមនឹងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋបានថ្លៃថ្នូរ,ថ្វីត្បិតតែគមានរ៉ែ,តែខ្មែរ
មានប្រាសាទបុរាណដែលជាទីប្រភពនៃឧស្សាហកម្មខាងទេសចរណ៏។
ស្រុកខ្មែរមានមនុស្សដែលមានទឹកមុខញញឹម(។)ញញឹម”អប្សារា”មានន័យថាខ្មែរមានក្បាលពូកែរមធ្យ័ត,ញញឹម
អប្សារាប្រែថាខ្មែរមានសីលធម៍ភាវនា,នេះជាធនធានដើមរបស់ខ្មែរក្នុងការកសាងស្រុក។
ប៉ុន្តែខ្មែរក្រ,សដ្ឋកិច្ចទ្រុតទ្រោម,អ្នកស្រុកខ្វះខាត(។)ខ្មែរបាត់ទឹកដី,អស់កេរ្តិអាករណ៏,ខ្វះមធ្យោបាយបង្កើតផល,អស់
ថ្នល់,អស់អគ្គិសនីយ៏,អស់ទាំងគោក្របី,ខ្មែរខ្វេះឧបភោគបរិភោគ,សូម្បីតែផ្ទះសម្បែងនៅមិនសមរម្យ(។)យើងខ្វះថ្នាំ
ពេទ្យ,ខ្វះសាលារៀន,យើងជាស្មូមយាចក។
មកដល់សព្វថ្ងៃ,ខ្មែរអស់ទាំងមនុស្ស,អស់ទាំងពូជ,អ្នកផងមើលងាយ,គេពេបជ្រាយ,គេខ្លាចយើងព្រោះយើងមាន
ឈ្មោះថាជាអ្នកសម្លាប់ពូជសាសន៏ឯង។
៣.ខ្មែរជាអ្នកឈ្នះ,តែខ្មែរចាញ់
ក្នុងសាវតាខ្មែរ,ខ្មែរជាអ្នកតស៊ូ,មានវិរបុរសធ្វើការបដិវត្ត,រកយុត្តិធម៍,មានរូបចម្លាក់,ទាំងមនុស្សទាំងសត្វ,បង្ហាញ
ចលនានៃអ្នកឈ្នះជាសាក្សី។
ឯការតស៊ូរវាងភេទស្ត្រីនិងប្រុស,ក៏ខ្មែរមានមុនគេដែ(។)ក្នុងសម័យដើមបង្អស់ដែលគេស្រីជាទាសីនៅស្រុកគោកធ្លក,
ស្តេចខ្មែរជាស្រីមាននាមលីវយី(។)ភ្នំប្រុស,ភ្នំស្រីនៅកំពង់ចាម,ត្រពាំងប្រុសត្រពាំងស្រី,នៅកម្ពុជាក្រោមក៏ជាសញ្ញានៃ
ការតវ៉ារបស់ស្រីបញ្ជាក់ឲឃើញ,ថាស្រីឈ្នះជានិច្ច។
ប៉ុន្តែខ្មែរចាញ់៖
-ចាញ់ធម្មជាតិ,គ្មានដំរេះបង្កើតផល,នាំគ្នាវិលទៅយកមនុស្សមកផ្ជួរស្រែ។
-ចាញ់មនុស្សដ៏ទៃ,រហូតដល់បណ្តោយឲគេបណ្តើរទៅសម្លាប់ក៏មិនហានតប។
-ចាញ់ខ្លួនឯង,យើងរស់ជាម៉ាស៊ីនគ្មានវិញ្ញាន,យើងលក់ខ្លួនយើងក្នុងអបាយមុខ។
៤.ខ្មែរស្វែងរកសន្តិភាព,តែខ្មែរជួបតែសង្គ្រាម
ខ្មែរគ្រប់រូបជាសិល្បករពីកំណើត,ស្រឡាញ់រូបល្អនិងសម្លេងពិរោះ។យើងមានទំនៀមទំលាប់ជាអ្នកចំរើនសីលទាន
ភាវនា,យើងកាន់ព្រះពុទ្ធសាសនាស្វែងរកសេចក្តីសុខក្សេមក្សាន។
ប៉ុន្តែការពិត,ខ្មែរជួបប្រទះតែការព្រាត់ប្រះ,ទ្រហោរយំស្រែកក្នុងសង្គ្រាមជាដរាប(។)ចុះទឹកក្រពើ,ឡើងលើគោកខ្លា,
យើងរស់នៅជាមួយអំពើប្លន់,ប្លន់សម្បត្តិទ្រព្យ,ប្លន់អំណាច,ប្លន់ចិត្ត។
ហេតុនៃទុក្ខខ្មែរ
ហេតុនៃទុក្ខខ្មែរគឺមកពីខ្លួនខ្មែរម្នាក់ៗ,គ្មានអ្វីក្រៅពីនោះឡើយ(។)ខ្មែរមានផ្នត់គំនិតអភ័ពចាក់ស្រេះជាសំណាញ់
សង្រ្កបឲនៅក្នុងអន្លង់អវិជ្ជាជានិច្ច។
ចង្កោមទី១
-ផ្នត់គំនិតចម្លងគេ
យើងធ្លាប់ទន្ទេញមេរៀនចាំមាត់,សូត្រដូចសេក,យល់ក៏ដោយមិនយល់ក៏ដោយ(។)យើងធ្លាប់បាក់ផ្នត់នៅក្នុងសង្គម
លត់ក្រាប,ព្រោះធ្លាប់គេវាយដំ,បង្ខំឲធ្វើតាមគេ។
ម្លោះហើយយើងខ្លាចខុស,លែងហ៊ានពិចារណា,គិតតែពីចំឡងតាមគេ(។)យើងគិតតាមគេ,យល់តាមគេ,ធ្វើតាមគេ,
យើងលែងមានអ្វីជារបស់យើង,ឃើញរបស់គេសមល្អហើយត្រូវ,យើងជាមនុស្សបាក់ស្បាត(។)ហេតុនេះហើយបានជាអ្នក
នយោបាយខ្មែរដែលបានរៀនទ្រឹស្តីបរទេស,ចម្លងទ្រឹស្តីនេះយកមកអនុវត្តលើស្រុកខ្មែរ,គ្មានការពិចារណាឬយល់ហេតុ
ផលទៅថ្ងៃក្រោយឡើង។
ចង្កោមទី២
-ផ្នត់គំនិតចម្លងគេ,បណ្តុះផ្នត់គមនិតពឹងគេ
កាលណាយើងជាមនុស្សបាក់ស្បាត,ចេះតែចម្លងតាមគេ,យើងត្រូវការពឹងគេ។
យើងលែងទុកចិត្តលើខ្លួនឯង,ធ្វើអ្វីក៏ដោយឲតែមានការពិបាកតូចមួយ,យើងនឹកឃើញភ្លាមថាត្រូវតែមានគេជួយ,
ម្លោះហើយត្រូវតែផ្តេកផ្តួលលើគេ,ស្រូវសូកគេ,ត្រូវគេត្រួត។
យើងជឿកេស្លុង,រលះរលួយ,ដើតាមគេដឹក(។)យើងចាមនុស្សកំសាក។
ផ្នត់គំនិតនេះហើយដែលនាំឲខ្មែរពឹងគេចានិច្ច,ពឹងអារ័ក្ខអ្នកតា,ពឹងអ្នកធំ,ពឹងប័ក្សពួក,រហូតដល់ពឹងបរទេសឲគេ
មកកំចាត់បំបាក់បំបែកជាតិឯង,ពឹងសៀម,ពឹងយួន,ពឹងបារាំង,អាមេរិកាំង,ពឹងចិន,ឥឡូវពឹងអ.ស.ប.។
ចង្កោមទី៣
-ផ្នត់គំនិតពឹងគេ,បណ្តុះផ្នត់គំនិតផ្ទាល់ខ្លួន
កាលណាយើងជាមនុស្សកំសាក,ចិត្តយើងរួញទន់,យើងខ្លាចបាត់បង់,ដូច្នេះយើងខំប្រវេប្រវ៉ា,ប្រមូលប្រវាញ់អ្វីក៏ដោយ
ឲតែបានមកជារបស់ខ្លួន។
យើងមើលឃើញត្រឹមតែខ្លួនយើង,គ្រួសារយើងបក្សពួកយើង,ប្រយោជន៏យើង(។)យើងលែងចេះរួមកម្លាំងគ្នា,យើងជា
មនុស្សពាល។
ផ្នត់គំនិតនេះហើយដែលនាំឲខ្មែរភ្លេចធ្វើទានសិល,ប្លន់ទ្រព្យសម្បត្តិ,រហូតដល់ប្លន់អំណាចរាស្ត្រយកមកធ្វើជារបស់
ផ្ទាល់ខ្លួន។
ចង្កោមទី៤
-ផ្នត់គំនិតផ្ទាល់ខ្លួន,បណ្តុះផ្នត់គំនិតមានៈ
កាលណាយើងជាមនុស្សពាល,យើងពល់វង្វែងជាស្រវឹង,សប្បាយឲមានគេទះដៃហៃអើ,ដូច្នេះយើងចេះតែឈ្នះ,ប្រកាន់
ថាខ្លួនត្រូវទាំងអស់មិនអនុញ្ញាតិឲមានមតិផ្ទុយ(។)យើងជាឯការ,គ្មានឃើញខុសត្រូវធ្លាក់ក្នុងជ្រោះអបាយមុខ(។)
យើងជាមនុស្សស្ពឹក,ផ្តាច់ការ។
ផ្នត់គំនិតនេះហើយដែលនាំឲខ្មែរពូកែរបានតែម្នាក់ឯង,ឲតែមានគ្នាហួសពី២នាក់,យើងត្រូវប្រកាប់ប្រចាក់គ្នាភ្លាម,
ដើម្បីឲបានឈ្មោះថាខ្លួនជាអ្នកត្រូវ។
ចង្កោមទី៥
-ផ្នត់គំនិតមានៈ,បណ្តុះគំនិតសងសឹក
កាលណាយើងជាមនុស្សផ្តាច់ការ,ចិត្តយើងឫស្យាគិតតែឲបានលើគេ,លែងដឹងបតបាត,លែងស្គាល់មិត្ត,លែងស្គាល់
សត្រូវ,លែងស្គាល់ខ្លួនយើង។
យើងខ្លាចការពិត,យើងបំបាត់ផ្លូវត្រូវ,ឈ្នះក៏ដោយ,ចាញ់ក៏ដោយ,យើងតាមព្យាបាទសងសឹក,ផ្តាំកូនផ្តាំចៅ,ហិន
ហោចយ៉ាងណាក៏មិនរវល់,ធ្វើដូចម្តេចឲតែបានថាខ្លួនឈ្នះ,ឈ្នះតែម្នាក់ឯង,យើងជាមនុស្សឡប់សតិ។
ផ្នត់គំនិតនេះហើយដែលនាំឲយើងអ្នកកាន់អំណាចខ្មែរ,មិនព្រមចោលអំណាចតាមផ្លូវច្បាប់,សុខចិត្តនៅក្រាញ,លែង
ស្តាប់មតិរាស្ត្រ,លែងស្តាប់ប្រយោជន៏ស្រុក,ត្រូវតែរកមធ្យោបាយទប់ទល់និងសងសឹក៕