Overblog Suivre ce blog
Editer l'article Administration Créer mon blog
26 novembre 2012 1 26 /11 /novembre /2012 11:37

 

DSC05407គួរលើកយកមកពិចារណាដែរ

 

គំនិតក្លីគួរឲរន្ធត់សំរាប់ជាតិខ្មែរ

 

នាថ្ងៃទី១៩វិច្ជកា២០១២,គណបក្សប្រឆាំងបី,នាំគ្នាសរសេរសំបុត្រផ្ញើជូនលោកអូបាមា,ប្រធានាធិបតីសហរដ្ឋអាមេរិក

ដើម្បីថ្លែងអំណរគុណដល់លោកអូបាមាអំពីការលើកយកប្រធានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមកនិយាយចំពោះ

មុខលោកហ៊ុនសែន,ប្រធានគណរដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។

រឿងដែលចម្លែងគឺអត្ថភាពគណបក្ស”សង្គ្រោះជាតិ”ក្នុងឋានៈជាគណបក្សប្រឆាំងថ្មីទី៣,ស្មើភាពនឹងគណបក្សសម

រង្ស៊ី,និងគណបក្សសិទ្ធិមនុស្ស(។)វត្តមានគណបក្សសង្គ្រោះជាតិក្នុងលិខិតផ្ញើជូនលោកអូបាមា,ជាហត្ថលេខីនេះ,នាំឲ

ខ្មែរយើងឆ្ងល់ពីគោលបំណងដើមក្នុងការបង្កើតគណបក្សសង្គ្រោះជាតិ,ថាជាគណបក្សរួមតែមួយរបស់គណបក្សសម

រង្ស៊ី,និងគណបក្សសិទ្ធិមនុស្ស,ឬគណបក្សទាំងពីរនេះនាំគ្នាបង្កើតគណបក្សសាខាមួយរបស់ពួកគេ,ហើយដាក់ឈ្មោះថ្មី

មួយទៀតតែប៉ុណ្ណោះ(។)តែបើយើងបានតាមដានព្រឹត្តិការណ៏នយោបាយប៉ុន្មានខែនេះ,យើងឮច្បាស់,ហើយមានឯក

សារជាកំណត់ទៅទៀតថា,គណបក្សសង្គ្រោះជាតិជាគណបក្សកើតពីការរួមគ្នារវាងគណបក្សសមរង្ស៊ី,និងគណបក្ស

សិទ្ធិមនុស្ស,ជាគណបក្សប្រឆាំងតែមួយ,ដែលជាកម្លាំងខ្លាំងរួមមួយ,សំរាប់សង្គ្រោះជាតិ។

ចំពោះយើងវិញ,យើងមិនដែលមានជំនឿបន្តិចណាឡើយពីបំណងប្រាថ្នាពិតរបស់គណបក្សសមរង្ស៊ី,និងគណបក្សសិទ្ធិ

មនុស្សអំពីគោលបំណងចូលរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ,ដូចយើងធ្លាប់បានសរសេរជូនយោបល់រួចមកហើយ

ថាគណបក្សទាំងពីរនេះគ្មាននាមកត្តា(dénominateur)រួមណាមួយដែលអាចចូលរួមគ្នាតែមួយនោះឡើយ,ព្រោះធាតុ

នៃប្រយោជន៏,និងធាតុនៃការទំនាក់ទំនងរបស់ពួកគេម្នាក់ៗជាមួយគណបក្សកាន់អំណាច,វាជាទ្វារបិតជិតនូវវិស្សា

ភាព(សេចក្តីស្មោះ)ក្នុងការស្វែងរកការរួបរួមពិត។

យើងត្រូវដឹងថាធាតុរបស់គណបក្សសមរង្ស៊ី,និងគណបក្សសិទ្ធិមនុស្ស,គឺជាគណបក្សមានធាតុជាគណបក្សសភា(parti

parlementaire).ដែលជាគណបក្ស,គ្មានយុទ្ធិករ(militants)ពិតដែលជាមូលដ្ឋានកម្លាំងនយោបាយរបស់ខ្លួន(។)អ្នកដែល

គាំទ្រខ្លួន,គឺគ្រាន់ជាបាសាទិករ(sympathisants)នាំគ្នាបោះឆ្នោតឲខ្លួនក្នុងរយៈពេលបោះឆ្នោតដ៏ខ្លីមួយ,បញ្ចេញមតិ

មិនសប្បាយចិត្ត,ទៅលើគណបក្សកាន់អំណាចតែប៉ុណ្ណោះ(។)ដែលយើងតែងនិយាយថា,ជាការបោះឆ្នោតបដិសេធ

ចំពោះគូប្រឆាំងនឹងខ្លួន,តែមិនមែនជាការបោះឆ្នោតចុះចូលនឹងខ្លួននោះឡើយ(។)រួមសេចក្តីមក,យើងអាច

សន្និដ្ឋានបានថា,គណបក្សសមរង្ស៊ី,និងគណបក្សសិទ្ធិមនុស្ស,មិនមានធាតុជាគណបក្សយុទ្ធិកៈ(parti.militant)នោះ

ទេ(។)គ្មានធាតុជាគណបក្សយុទ្ធកៈនេះហើយ,ដែលនាំឲគណបក្សទាំងពីរនោះគ្មានកម្លាំងនយោបាយពិតដែលខ្លួន

អាចទុកជាអាវុធនយោបាយសំរាប់ធ្វើសម្ពាតទៅលើគណបក្សកាន់អំណាច(។)គ្មានកម្លាំងនយោបាយពិត,គឺជាការ

ពិបាកកំណត់យុទ្ធសាស្ត្រនយោបាយឲបានច្បាស់លាស់សំរាប់វាយប្រហារខ្មាំងនយោបាយ,គ្មានដើមគំនិតក្នុងយុទ្ធ

សាស្ត្រប្រយុទ្ធក្នុងយុទ្ធភូមិនយោបាយ(។)អវត្តមាននៃកម្លាំង,និងគំនិតដើមនយោបាយទាំងឡាយនោះហើយ,ដែលនាំ

ឲខ្លួនរត់តាម,ឬរងយុទ្ធសាស្ត្រនយោបាយខ្មាំងជានិច្ច,គឺឋិតនៅក្នុងស្ថានភាពការតទប់តែប៉ុណ្ណោះ,ឥតមានលទ្ធភាព

ធ្វើការវាយលុកខ្មាំងនយោបាយបាននោះឡើយ។

ជាពិសេសទៅទៀតក្នុងជួរអ្នកដឹកនាំគណបក្សសមរង្ស៊ី,និងគណបក្សសិទ្ធិមនុស្ស,ដែលតាំងខ្លួនជាគណបក្សប្រឆាំង,

ភាគច្រើនខ្វះ”ឆន្ទៈនៃជ័យជំនះ”លើខ្មាំងនយោបាយ,ដែលនាំឲមតិសារធារណៈមានការសង្ស័យលើការប្រឆាំងរបស់

ខ្លួន,ថាគ្រាន់តែជាការប្រឆាំងតុបតែងរបប,ញញើតញញើមហួសតែប៉ុណ្ណោះ(។)ភាពឥតចិត្ត(pusillanime)នេះជាគុណ

វិបត្តិមួយដែលនាំឲពួកគេរស់នៅក្នុងការប្រុងខ្លួន,ការពារប្រយោជន៏បុគ្គលជាងការការពារប្រយោជន៏រួម,ព្រោះថា

ពួកគេដឹងច្បាស់ថាគណបក្សពួកគេគ្មានកម្លាំងនយោបាយណាមួយដើម្បីការពារខ្លួនគេម្នាក់ៗនោះឡើយ,ហើយសម

មិត្តខ្លួនគ្មានសេចក្តីក្លាហានការពារខ្លួនគេនោះទេ,រួមសេចក្តីមកគឺពួកគេធ្វើសកម្មភាពនយោបាយក្នុងគំនិត

”ម្នាក់ៗដើម្បីតែខ្លួនឯងផ្ទាល់”,ឬនយោបាយ”ដើម្បីឆ្នាំបាយ”តែប៉ុណ្ណោះ(។)ការខ្វះសេចក្តីក្លាហានរួមនេះ,នាំឲពួកគេ

រស់ក្នុង”បរិយការណ៏វៀតវេរ”,ឬមិនស្មោះរវាងគ្នានឹងគ្នាជានិច្ច(។)លោកសមរង្ស៊ី,និងលោកកឹមសុខា,ចាប់ដៃគ្នា,អោប

រិតគ្នា,សំរាប់តែថតរូបតែប៉ុណ្ណោះ,តែគាត់សុទ្ធតែលាក់កូនកាំបិតសំរាប់ទុកសម្លាប់ប្រហារគ្នានៅពេលណាគាត់ត្រូវការ

ការពារប្រយោជន៏បុគ្គលរបស់គាត់។

យើងឃើញឧទាហរណ៏ជាក់ស្តែងក្នុងការបង្កើតគណបក្សសង្គ្រោះជាតិ,ដែលជាឧទាហរណ៏បង្ហាញវង្កតា(ការក្បត់)គ្នា

សុទ្ធសាត(។)ក្នុងវង្កភាពនេះ,អ្នករងគ្រោះដោយមិនដឹងខ្លួនគឺលោកសមរង្ស៊ី,អ្នកក្បត់គឺលោកសុនឆ័យ,គង់គាំ,និង

ជំទាវមូសុខហួរ,អ្នកឆ្លៀតគឺលោកកឹមសុខា,អ្នកទទួលផលគឺលោកហ៊ុនសែន។

រឿងក្បត់គ្នានេះ,យើងអាចទុកវាស្មើបាននឹងរឿងល្ខោនរបស់លោកវីលីយ៉ាម.សែគស្ពៀរ(William.Shakespeare),ដែល

យើងយកមកតែងជានាដកថា,ល្ខោនមួយដូចតទៅ។

 

សាច់រឿងល្ខោន

អស់ពេលជាយូរណាស់មកហើយ,លោកសមរង្ស៊ីបាននិរទេសខ្លួនឯងទៅនៅបរទេស,ដោយលោកមិនព្រមទទួលស្គាល់

ការវិនិច្ច័យ,កាលពីថ្ងៃទី១មករា២០១០,របស់តុលាការរណបលោកហ៊ុនសែន,កាត់ទោសលោកដាក់ពន្ធនាគារចំនួន១២

ឆ្នាំ,ពីបទបផ្លាញសម្បត្តិសារធារណៈ,នឹងការញុះញង់ឲមានជម្លោះជាតិសាសន៏។

តាំងពីលោកសមរង្ស៊ីចាកចេញពីកម្ពុជាដោយបង្ខំចិត្ត,សមមិត្តរបស់លោកមួយក្រុម,ដែលជាមន្ត្រីដឹកនាំបក្ស,រស់ក្នុង

ប្រទេសមិនបានធ្វើសកម្មភាពអ្វីមួយខ្លាំងក្លា,ការពារលោកនោះឡើយ,ទោះបីពួកគេនាំគ្នាប្រកាសថាការវិនិច្ច័យ

របស់តុលាការហ៊ុនសែនជាអំពើប្រកបដោយវិសមធម៍ក៏ដោយ(។)គណបក្សសមរង្ស៊ីដែលមានអាសនៈនៅរដ្ឋសភា,និង

ព្រឹទ្ធសភា,ក៏គ្មានបញ្ចេញប្រតិកម្មខ្លាំងអ្វីមួយដើម្បីធ្វើសម្ពាតទៅលើគណបក្សកាន់អំណាច,ដែលជាចៅហ្វាយតុលាការ,

ការពារមេដឹកនាំកំពូលរបស់ខ្លួន(។)កង្វះប្រតិកម្ម,ឬភាពឥតចិត្តនេះ,ហាក់បីដូចឲគេយល់ថាប្រហែលជាមានការចូលរួម

របស់អ្នកដឹកនាំគណបក្សមួយក្រុម,ក្នុងយុទ្ធសាស្ត្រលោកហ៊ុនសែន,វាយប្រហារមកលើរូបលោកសមរង្ស៊ី(។)ចំណែកលោក

សមរង្ស៊ីខ្លួនឯង,ហាក់បីដូចជាទុកការឥតប្រតិកម្មខ្លាំងក្លារបស់គណបក្សខ្លួនការពារខ្លួនជារឿងធម្មតា,ដោយលោកមាន

សេចក្តីទុកចិត្តទៅលើភរិយាលោកដែលរស់នៅក្នុងស្រុកថានឹងអាចត្រួតស្ថានភាពគណបក្សបាន,ហើយនឹងអាចបង្កើត

ព្រឹត្តការណ៏នយោបាយ,ដោយមានសម្តេចសីហនុជាអ្នកគាំទ្រ,ដើម្បីធ្វើសម្ពាតទៅលើលោកហ៊ុនសែន,អាចឲលោកវឹល

ត្រឡប់ចូលស្រុកវិញបាន(។)ពីមួយឆ្នាំទៅមួយឆ្នាំ,ការរង់ចាំរបស់លោកក៏ដូចជារឿងព្រេងខ្មែរ,”ការរង់ចាំមនុស្សទៅ

សូមភ្លើងយក្ស”,ហើយនាំឲអ្នកដឹកនាំបក្សមួយក្រុមយល់ឃើញសមរង្សីមិនមែនជាដង្ហើមរបស់គណបក្សនោះទេ,គណ

បក្សអាចរស់បានដោយឥតចាំបាច់មានវត្តមានសមរង្ស៊ី(។)តាមខ្សែកាលទេសៈ,ជំនឿនេះក៏ក្លាយទៅជាការពិត

របស់ពួកគេ,រហូតយល់ឃើញថាជម្លោះចេញមុខរវាងលោកសមរង្ស៊ី,នឹងលោកហ៊ុនសែនជាការរំខានដល់សេចក្តីសុខ

របស់ពួកគេ,ហើយការជល់គ្នារវាងគូបដិបក្ខទាំងពីរនេះ,ជាការជល់រវៀងពងមាន់នឹងថ្ម,គឺមានអ្នកចាញ់រួចស្រេចទៅ

ហើយ,គឺសមមិត្តសមរង្ស៊ី(។)ដូច្នេះដើម្បីសុខពួកក្រុមនោះដែលមានលោកសុនឆ័យជាមេដឹកនាំ,ត្រូវធ្វើការជ្រើសរើស

រកផ្លូវនយោបាយដើរដើម្បីរកសេចក្តីសុខជាមួយអ្នកឈ្នះ,គឺលោកហ៊ុនសែន,ដែលជាថ្ម(។)ក្នុងពេលបោះឆ្នោតជ្រើស

រើសសមាជិកព្រឹទ្ធសភា,ជាឪកាសមួយសំរាប់គណបក្សសមរង្ស៊ីឥតសមរង្ស៊ីធ្វើការតថ្លៃជាមួយលោកហ៊ុនសែនពីចំនួន

អាសានៈ,ដូរនឹងការចូលរួមគ្រប់ការបោះឆ្នោតរបស់គណបក្សសមរង្ស៊ីឥតសមរង្ស៊ី(។)ក្នុងយុទ្ធសាស្ត្រនេះ,លោកសុនឆ័យ,

មានការគាំទ្រពីលោកគង់គាំ,សមាជិកព្រឹទ្ធសភាស្រាប់,ព្រោះលោកគង់គាំចង់រក្សាអាសនៈលោកនៅក្នុងអាណត្តិ

ក្រោយទៀត(។)តែក្នុងយុទ្ធសាស្ត្រនេះលោកសុនឆ័យ,និងហ៊ុនសែន,ត្រូវការឥស្សរជនម្នាក់ទៀត,ដែលមានឥទ្ធិពលខ្លេះ

លើឆាកអន្តរជាតិ(។)លោកសុនឆ័យមានជំនឿថាលោកស្រីមូសុខហួរ,ជាមនុស្សអាចនឹងយកការបានក្នុងយុទ្ធសាស្ត្រ

នេះ,តែចំបាច់លោកហ៊ុនសែនត្រូវធ្វើពលិកម្មមួយ,គឺបញ្ចាឲតុលាការប្រគល់អភ័យឯកសិទ្ធិសភាឲទៅលោកស្រីមូសុខហួរ

វិញ(។)សំណើនេះត្រូវបានលោកស្រីមូសុខហួរទទួលយកឥតរួញរា,ព្រោះលោកស្រីតែងតែមានមហិច្ជិតាផ្ទាល់ខ្លួនឲក្លាយ

ជាស្ត្រីអ្នកដឹកនាំកំពូលមួយក្នុងឆាកនយោបាយខ្មែរ(។)បន្ទាប់មកដូចយើងបានដឹងស្រាប់ហើយពីការចំរើនអាសនៈ

គណបក្សសមរង្ស៊ីឥតសមរង្ស៊ីនៅក្នុងព្រឹទ្ធសភា(។)ក្នុងយុទ្ធសាស្ត្រនេះ,លោកហ៊ុនសែនទាញបានប្រយោជន៏ពីរ៖

១.ការបំបាត់វត្តមានជាស្ថាពរលោកសមរង្ស៊ីលើឆាកនយោបាយខ្មែរ។

២.ការធ្វើឲខ្សោយក្រុមលោកជាសិមនៅព្រឹទ្ធសភា,និងលើឆាកនយោបាយខ្មែរ។

ក្រោយពីបោះឆ្នោតថ្នាក់ឃុំរួច,គ្រប់គណបក្សចូលប្រគួតហាក់បីដូចជាមានមនោសញ្ចេញនាថាខ្លួនមានជ័យជំនិះ(។)ដូច

យ៉ាងគណបក្សសិទ្ធិមនុស្សប្រកាសរហូតដល់ប្រើពាក្យ”មហាជោគជ័យ”ទៅទៀត,ហើយពួកគេនាំគ្នាគិតចោលទៅមុខ

ថា,បើប្រសិនជាមានគណបក្សប្រឆាំងតែមួយ,ប្រកដជាអាចឈ្នះឆ្នោតនៅពេលបោះឆ្នោតជាតិនាឆ្នាំ២០១៣ខាង

មុខនេះ(។)គំនិតនេះស្របនឹងលោកសមរង្ស៊ី,ដោយហេតុនេះបានជាលោកធ្វើការប្រកាស,ដែលជាដើមគំនិតផ្ទាល់

របស់លោក,ចង់រួបរួមជាមួយគណបក្សសិទ្ធិមនុស្ស,ដើម្បីបង្កើតគណបក្សប្រឆាំងតែមួយដើម្បីចូលរួមការបោះឆ្នោត

ថ្នាក់ជាតិនាឆ្នាំ២០១៣,ហើយមានជំនឿថាយ៉ាងហោចណាស់ក៏អាចកើនចំនួនអាសានៈមួយចំនួនដែរ។

ក្នុងការវិភាគនេះ,លោកសមរង្ស៊ី,និងកិមសុខា,ជាដំបូងមានការយល់ច្រឡំថា,បើចូលគ្នាតែមួយ,ច្បាស់ជាអាចឈ្នះ

គណបក្សកាន់អំណាច(។)តែពួកគេភ្លេចគិតថាគណបក្សកាន់អំណាចឈ្នះឆ្នោត,មិនមែនតាមផ្លូវធម្មតានោះឡើយ

គឺឈ្នះឆ្នោតពីការលួចសន្លឹកឆ្នោត,និងសម្លេងឆ្នោតជនជាតិយួន,ដែលមានសិទ្ធិបោះឆ្នោតតែប៉ុណ្ណោះ,ដូច្នេះការ

រួបរួមគ្នា,វាគ្មានឥទ្ធិពលអ្វីសំរាប់ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣នោះឡើយ(។)បន្ទាប់មកទៀតលោកសមរង្ស៊ី

ហាក់បីជាយល់ឃើញភាពពិតនៃជ័យជំនិះរបស់គណបក្សកាន់អំណាចដែលយើងបានរៀនរាប់ខាងលើរួចមកហើយ។

ពេលនោះលោកសមរង្ស៊ីតម្រូវឲបញ្ចូលល័ក្ខខណ្ឌពីរចាំបាច់ក្នុងការចូលរួមការបោះឆ្នោតរបស់គណបក្សប្រឆាំងរួម,

ដែលមានឈ្មោះថាគណបក្សសង្គ្រោះជាតិ៖

១.វត្តមានលោកសមរង្ស៊ីក្នុងការបោះឆ្នោត។

២.ការកែទម្រង់គណៈកម្មការត្រួតត្រាការបោះឆ្នោត។

បើសិនជាល័ក្ខខណ្ឌទាំងពីរនេះឥតមាន,គណបក្សសង្គ្រោះជាតិនឹងធ្វើពហិការការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣។

ល័ក្ខខណ្ឌទាំងពីរនេះនាំបង្កើតបញ្ហាក្នុងគណបក្សសមរង្ស៊ីឥតសមរង្ស៊ី,ក៏ដូចជានៅក្នុងជួរគណបក្សសិទ្ធិមនុស្ស,ព្រោះ

គណបក្សទាំងពីរមិនដែលមានគោលបំណងធ្វើពហិការនោះឡើយ(។)គណបក្សសមរង្ស៊ីឥតសមរង្ស៊ី,ដូចយើងបាន

រៀបរាប់ខាងលើរួចមកហើយ,បានជាប់កិច្ចសន្យាជាមួយលោកហ៊ុនសែនរួចហើយថានឹងចូលរួមគ្រប់ការបោះឆ្នោត,ឯ

ចំណែកលោកកិមសុខា,និងបក្សពួកខ្លួន,គេទុកការបោះឆ្នោតជាឆ្នាំងបាយសំរាប់ជីវិតការរស់របស់ខ្លួនផង,និង

អត្ថិភាពខ្លួននៅក្នុងឆាកនយោបាយផង(។)ក្នុងគោលដៅកម្មវិស័យរួមគ្នានេះ,ក្រុមទាំងពីរនេះបានធ្វើការសំរេចចិត្ត

ដោយអាថិកំបាំង,ចូលរួមការបោះឆ្នោតទោះបីគ្មានវត្តមានលោកសមរង្ស៊ី,និងការកែទម្រង់គណៈកម្មការត្រួតត្រាការ

បោះឆ្នោតក៏ដោយ,ដោយខ្លួនដឹងច្បាស់ពីអ្នកនាំសារលោកហ៊ុនសែន,ថាលោកហ៊ុនសែនមិនអនុញ្ញាតឲលោកសមរង្ស៊ី

ចូលស្រុកដើម្បីចូលរួមបោះឆ្នោតនាឆ្នាំ២០១៣។ហេតុនេះ,បានជាគេមិនព្រមរំលាយគណបក្សរបស់ពួកគេបញ្ចូលទៅក្នុង

គណបក្សសង្គ្រោះជាតិ,ហើយនាំគ្នាជ្រើសតាំងដោយខ្លួនឯកលោកសមរង្ស៊ីជាប្រធានគណបក្សថ្មី(។)បើលោកសមរង្ស៊ីធ្វើ

ពហិការ,រឿងនោះជារឿងលោកសមរង្សីនិងគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះឯង,មិនមែនជាបញ្ហារបស់គណបក្ស

សមរង្ស៊ី,និងសិទ្ធិមនុស្សនោះឡើយ(។)លោកសមរង្ស៊ីយល់ពីឧបាយកលនេះ,តែវាហួសពេលវេលានឹងមានប្រតិកម្ម

ប្រឆាំងនឹងអំពើនេះ,ព្រោះទី១.ខ្លួនគ្មានកម្លាំងនយោបាយពិតនៅក្នុងស្រុកដើម្បីធ្វើសម្ពាតទៅលើឧបាយកលរបស់

សមមិត្តរបស់ខ្លួន,ទី២.បើមានប្រតិកម្មដាក់ទប់រឿងនេះ,វានាំឲគេមើលឃើញទំនាស់ផ្ទៃក្នុងរបស់គណបក្សសមរង្ស៊ី,

ព្រោះជាទង្វើមួយដែលខ្មែរយើងតែងនិយាយថា”ស្តោះទឹកមាត់លើទ្រូងខ្លួនឯង”។

ប៉ុន្តែលោកសមរង្ស៊ីសាកល្បងដែរ,ស្វែងរកឥទ្ធិពលលោកក្នុងគណបក្សសមរង្ស៊ី,ដោយដាក់ពាក្យសូមលាលែងពីដំណែងប្រធាន

គណបក្សសមរង្ស៊ី,ដោយសង្ឃឹមថានឹងមានអ្នកក្របខណ្ឌគណបក្សសមរង្ស៊ីលាលែងពីបក្សសមរង្ស៊ីមកចូករួមក្នុងគណបក្ស

សង្គ្រោះជាតិ(។)ចំណង់នេះមិនមានលទ្ធផលហុចឲលោកសមរង្ស៊ីនោះឡើយ(។)ដើម្បីមុខមាត់លោក,លោកសមរង្ស៊ីត្រូវបង្ខំចិត្ត

រស់ក្នុងសភាពចាញ់កលគេ,និយាយក៏មិនចេញដែរ(។)យើងឃើញច្បាស់,នៅពេលលោកអូបាមាមកធ្វើទស្សនាកិច្ចនៅដំបន់

អាស៊ីដើម្បីចូលរួមកិច្ចប្រជុំអាស៊ៀន(ASEAN)លោកសមរង្ស៊ីឥតអាចដើរតួនាទីជាមេដឹកនាំអ្នកប្រឆាំងខ្មែរតែមួយនឹងរបប

ចោម័ទនៅភ្នំពេញបាននោះឡើយ(។)ឧទាហរណ៏ជាក់ស្តែង,លោកសមរង្ស៊ីត្រូវបង្ខំចិត្តធ្វើជាហត្ថលេខី,ជាមេគណបក្សថ្មីមួយ

ទៀត,ជាមួយលោកកិមសុខា,និងគង់គាំ,ដែលជាមេគណបក្សសិទ្ធិមនុស្ស,និងសមរង្ស៊ីឥតលោកសមរង្ស៊ី(។)ក្នុងសភាពនេះនាំ

សហរដ្ឋអាមេរិកគេលែងយល់អ្វីទាំងអស់លើយុទ្ធសាស្ត្ររួបរួមរបស់លោកសមរង្ស៊ី(រួមគ្នាពីរ,ចូលតែមួយ,បែជាចេញបីទៅវិញ),

មិនតែប៉ុណ្ណោះ,គេមានការសង្ស័យទៅលើលក្ខណៈជាប្រជាធិបតីនៃរបៀបតែងតាំងលោកសមរង្ស៊ីជាប្រធានគណបក្ស

សង្គ្រោះជាតិទៅទៀត,ហើយគេមិនដឹងថាលោកសមរង្ស៊ីចង់ធ្វើអ្វីនោះឡើយ។

 

 

ឩប-សង្ហា

 

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires