Overblog
Editer l'article Suivre ce blog Administration + Créer mon blog
28 novembre 2012 3 28 /11 /novembre /2012 15:37

 

DSC05407 ប្រតិកម្មរហ័ស

 

លោកហ៊ុនសែនកំពុងយល់ច្រឡំ

 

ថ្មីៗនេះលោកហ៊ុនសែន,ហាក់បីដូចជាក្អេងក្អាងសប្បាយណាស់,ដើរនិយាយពីកន្លែងមួយទៅកន្លែង,ពីរបៀបថ្លែងមួយ

ដោយនឹកស្មានថាវាជារូបមន្តស័ក្កិសិទ្ធិ,ដែលពួកខ្លួនរកឃើញ,សំរាប់ឆ្លើយទៅលោកអូបាម៉ាឲទាល់និយាយតបមិនរួច,

របៀបថ្លែងនោះគឺៈ”នៅស្រុកខ្មែរឥតមានអ្នកទោសនយោបាយទេ,គឺមានតែអ្នកនយោបាយមានទោសពីបទបំពាន

ច្បាប់រដ្ឋ”។

 

សំដីលោកហ៊ុនសែននេះ,យើងសួរថា,តើគាត់យល់ន័យច្បាស់ទេពីន័យ”អ្នកទោសនយោបាយ”(។)តាមការសង្កេតរបស់

យើង,យើងឃើញថាលោកហ៊ុនសែននិយាយពាក្យខាងលើនេះដោយឥតបានគិតអ្វីនោះឡើយ,ហើយជាពិសេសទៅ

ទៀត,ខ្លួនឯងនឹងស្មានទៀតថាជា”សំដីជាអាវុធនយោបាយ”មួយ,វាយប្រហារលោកអូបាម៉ាប្រកបដោយជោគជ័យ,

ដើរនិយាយអួតថាខ្លួនជាអ្នកនយោបាយមានការពិសោធន៏,មានថ្វីដៃ,ជាអ្នកដឹកនាំវៃឆ្លាតម្នាក់(។)ចំពោះយើងវិញ,

សេចក្តីវៃឆ្លាតរបស់លោកហ៊ុនសែន,គឺឆ្លាតនៅតែក្នុងទ្រង់ងងឹតរបស់យួន,ដែលមានសុទ្ធតែមនុស្សមានខួរក្បាល

ជាតិរច្ជាន,ចេះស្តាប់តែសម្លេងឆ្កែកាចព្រុសតែប៉ណ្ណោះ,ហើយសំឡេងព្រុសនោះ,គឺសំដីលោកហ៊ុនសែននេះឯង។

 

សូមលោកហ៊ុនសែនជ្រាបខ្លះអំពីអត្ថន៏យនៃពាក្យ”អ្នកទោសនយោបាយ”,គឺជាទណ្ឌិតម្នាក់,ជាអ្នកនយោបាយក្តី,

ឬមិនមែនជាអ្នកនយោបាយក្តី,ត្រូវអំណាចនយោបាយ,ប្រើអំណាចបំពានច្បាប់,បំពានលើសិទ្ធិរបស់គេ(។)ក្នុងន័យ

នេះហើយ,ដែលលោកអូបាម៉ាបានចង្អុលប្រាប់លោកហ៊ុនសែនថា,នៅស្រុកខ្មែរ,គាត់មើលឃើញថា,មានអ្នកទោស

នយោបាយ,ព្រោះលោកហ៊ុនសែនបាន,ប្រើអំណាចនយោបាយ,ដោយបំពានច្បាប់ជាតិ,និងអន្តរជាតិ,យកប្រព័ន្ធ

តុលាការមិនឯករាជ,ជាឧបករណ៏,សំរាប់ធ្វើការបង្ក្រាបអ្នកប្រឆាំង,និងអ្នករិះគន់ខ្លួនដែលជាសិទ្ធិស្របច្បាប់របស់

គេ(។)ក្នុងករណីនេះ,យើងលើកឧទាហរណ៏មានភស្តុតាងជាច្រើនមកបង្ហាញដូចជា,ករណីលោកម៉មសាណង់ដូ,សមរង្ស៊ី,

និងសកម្មជនទំនាស់ដីធ្លីជាច្រើនទៀត(។)យើងមិនលើកយកមកនិយាយនៅទីនេះផង,នូវអំពើឃាតកម្មនយោបាយ

ច្រើនទៀត,ដែលមានពួកបរិវារលោកហ៊ុនសែនជាអ្នកប្រព្រឹត្ត។

 

ករណីលោកម៉មសាណង់ដូ,ជាករណីមួយដែលលោកអូបាម៉ាមានការយកចិត្តទុកដាក់ជាខ្លាំង,ព្រោះលោកទុកលោក

ម៉មសាណង់ដូជាអ្នកទោសនយោបាយសុទ្ធសាត,ព្រោះតុលាការរណបលោកហ៊ុនសែន,កាត់ទោសលោកដាក់ពន្ធនាគារ

ចំនួន២០ឆ្នាំ,ដោយគ្មានបង្ហាញជាក់ស្តែងនូវពស្តុតាងណាមួយ,បញ្ចាក់ច្បាស់ថាលោកម៉មសាណង់ដូជាជនបង្កើត

ភយន្តរាយក្នុងសង្គម(Danger.public)ឬជាអ្នកធ្វើឧបឃាតប្រឆាំងនឹងមនុស្សជាតិ,ឬជាជនក្បត់ជាតិ(។)តុលាការ

រណបហ៊ុនសែន,អាងហេតុផលថា,លោកម៉មសាណង់ដូ,បានបង្កើតដំបន់អបគមន៏,ជាការចោទប្រកាន់ឥតមូលហេតុ,

ព្រោះលោកម៉មសាណង់ដូគ្មានកងទ័ពប្រដាប់អាវុធឯណាអាចនឹងបង្កើតដំបន់អបគមន៏នោះបានទេ,ហើយលោកមិន

ដែលទាំងបានប្រកាស,តាមសំដីក្តី,តាមការសរសេរក្តីពីគោលបំណងបង្កើតដំបន់អបគមន៏នោះផងទៀត។

 

ក្នុងការចោទប្រកាន់នេះទៀត,តុលាការរណបហ៊ុនសែនមានតែសក្ខីកម្ម,ពីសាក្សីពីរបីនាក់ចោទប្រកាន់លោកម៉ម

សាណង់ដូថាជាអ្នកញុះញង់ឲប្រជាពលរដ្ឋឲបង្កើតដំបន់អបគមន៏តែប៉ណ្ណោះ(។)កង្ខះដែលបានរៀនរាប់ខាងលើនេះ

ហើយ,ដែលនាំឲលោកអូបាម៉ាធ្វើអនុមាន,ថាលោកម៉មសាណង់ដូជាអ្នកទោសនយោបាយ,ព្រោះលោកម៉មសាណង់ដូ,

ជាជនរងគ្រោះពីការំលោភអំណាចរបស់លោកហ៊ុនសែន,ដែលជាអ្នកនយោបាយ,កាន់អំណាចផ្តាច់ការ(។)ក្នុងចំណុច

នេះ,គេចង់បញ្ចាក់ផ្ទុយពីការយល់ឃើញរបស់លោកហ៊ុនសែនថា,នៅស្រុកខ្មែរមានអ្នកទោសនយោបាយ,ពីព្រោះនៅ

ស្រុកខ្មែរបច្ចុប្បន្ន,មានអ្នកដឹកនាំជាអ្នកផ្តាច់ការ,ប្រើអំណាចបំពានច្បាប់,និងសិទ្ធិមនុស្ស,ដែលគេទុកសិទ្ធិនេះជា

តម្លៃសាកលរបស់មនុស្សជាតិ(។)រឿងលោកហ៊ុនសែននិយាយថា,”ស្រុកខ្មែរគ្មានអ្នកទោសនយោបាយ,មានតែអ្នក

នយោបាយមានទោសនោះ”,ចំពោះអ្នកដែលគេគោរពលទ្ធិប្រជាធិបតេយ្យ,សំដីនេះវាជាសំដីហ៊ុនសែនកំណត់គុណ

វិបត្តិខ្លួនឯង,ជាមនុស្សគ្មានតម្លៃ,មានតែអាវុធសំរាប់បំពានសិទ្ធិ,ឬសម្លាប់មនុស្សស្លូតត្រង់តែប៉ណ្ណោះ។

 

យើងដឹកថាលោកហ៊ុនសែនជាមនុស្សអត្ថស្នេហាខ្លួនឯង(narcisse),តែគាត់រស់,ពោពេញទៅដោយការខកចិត្តណាស់,

ព្រោះទី១,ត្រូវបង្ខំចិត្តខ្លួនឲស្រឡាញ់យួនជាងខ្លួនឯងផង,ទី២,ត្រូវយួនប្រើដូចឆ្កែកាចសំរាប់ខាំខ្មែរដើម្បីការពារយួន

ផង,នាំឲគាត់ឡប់សតិ,មើលអាក្រក់ថាល្អ,មើលខុសថាត្រូវ,ឥតប្រាជ្ញតែតាំងខ្លួនជាបណ្ឌិត,គិតខុសថាត្រូវ,និយាយ

កុហកថាពិត,មានធាតុជាចោរ,ពាក់របាំងមុខជាឧត្តមព្រឹទ្ធាចារ្យ,ងារជាសម្តេច,ដូច្នេះសំដីគាត់ខាងលើនេះ,ដែល

គាត់ជឿថាជាតក្កកម្ម(ការបង្កើត)ប្រកបដោយទេពកោសល្យ,គឺជាការបង្ហាញទៅវិញនូវអវិជ្ជារបស់គាត់តែប៉ុណ្ណោះ

ឯង(។)ភាពខ្លៅនេះនាំឲជាតិ,ហិនហោច,ធ្លាក់ក្នុងអន្ទាក់យួនកុម្មុយនិស្ត,ដែលវាជាឧបករណ៏សំរាប់រុះសរសៃអំបោះជាតិ

សាសន៏ខ្មែរ។

 

ឧប​ សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens