18 décembre 2012
2
18
/12
/décembre
/2012
09:00
មាន ពាក្យ បី យ៉ាង : ប្រជារាស្ត្រ, ប្រជាពលរដ្ឋ និង ប្រជាជនដែល ខ្មែរ យក មក ប្រើ សំរាប់ សំគាល់ សហពន្ធ ជាតិ ខ្មែរ។ សួរថា តើ ការ ឲ ឈ្មោះ បី យ៉ាង នេះ មាន ន័យ ខុសគ្នា បែបណា ? យើង សាងល្បង យក ពាក្យ ទាំង បី នេះ មក ធ្វើ វិភាគ ដើម្បី ស្វែង រក ធាតុ ពិត របស់ ពាក្យ នីមួយៗ : ប្រជារាស្ត្រ ជា ពាក្យ ឲ ទម្ងន់ ទៅ លើ អត្ថរស ពីរ យ៉ាង គឺ, អត្ថរស នៃ វណ្ណៈ ក្នុង សង្គម និង អត្ថរស នៃ ប្រវត្តិសាស្ត្រ។ បើ យើងប្រើ ពាក្រ រាស្ត្រ គឺ ជា ពាក្យ គូ នឹង ពាក្យ ក្សត្រ ឬ ស្តេច, ដូច្នេះវា បង្ហាញ នូវ រូបភាព ជា វណ្ណៈ នៃ មនុស្ស ក្នុង សង្គម នោះ ឯង។ តែ ពាក្យ នេះ ក៏ មាន អត្ថរស ជា ប្រវត្តិសាស្ត្រ នោះ ដែរ ព្រោះ ថា ពាក្យ នេះ ខ្មែរ យើង ធ្លាប់ តែ ប្រើ អស់ ច្រើន សតវត្ស រួចមក នៅ ក្នុង របប រាជានិយម។
គួរលើកយកមកពិចារណាដែរ