Overblog Suivre ce blog
Editer l'article Administration Créer mon blog
28 décembre 2012 5 28 /12 /décembre /2012 16:15

 

DSC05407​ គួរលើកយកមកពិចារណាដែរ

 

អារម្ភកថាៈទីនេះយើងយកវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ(១៩៦៨)ជាគោលសំរាប់សរសេរភាសាខ្មែរ

 

តើថ្ងៃទី៧មករាជាថ្ងៃអ្វីសំរាប់ខ្មែរ?

 

ខ្មែរទួទៅ,តែងតែទុកថ្ងៃ៧មករា,ជាការរាតត្បាតជារេហ៏ពល,ចេញមុខ,របស់យៀកតណាម,មកលើប្រជាជាតិខ្លួន។

ការររាតត្បាតនេះ,ជាអំពើទណ្ឌីយមួយដែលគ្មានអ្នកណាមួយអាចប្រកែកបាន(។)អំពើនេះបានត្រូវសហគមន៏អន្តរ

ជាតិ,គេធ្វើការផ្តន្ទាទោសទាំងស្រុង,ហើយគេនាំគ្នាធ្វើកម្មវិបាកសេដ្ឋកិច្ចទៅលើប្រទេសយៀកណាមឥតរួញរា(។)គេ

ទុកយៀកណាមជាអ្នកឈ្លានពានកម្ពុជាដោយរំលោភលើច្បាប់អន្តរជាតិ,ទោះបីយៀកណាមទុកអន្តរាគមន៏របស់ខ្លួន

ជាជំនួយដល់រណសិរ្សខ្មែររណបខ្លួនមួយ,ដើម្បីរំដោះប្រជាជនខ្មែរពីរបបប្រល័យពូជសាសន៏,ដែលមានឈ្មោះថា”កម្ពុជា

ប្រជាធិបតេយ្យ(។)យើងដឹងថា,ទណ្ឌវាទរបស់សហគមន៏អន្តរជាតិទៅលើប្រទេសយៀកណាមនេះ,វាផ្អែកទាំងស្រុងទៅ

លើច្បាប់អន្តរជាតិ,ដែលជាមូលដ្ឋានសំខាន់សំរាប់រកដំណោះស្រាយក្នុងជម្លោះរវៀងប្រទេសមួយនឹងប្រទេសមួយ,ដែល

ជាសមាជិកអង្គការសហប្រជាជាតិ(អ.ស.ប.),ដែលមានតុលាការយុត្តិធម៍អន្តរជាតិ(CIJ),ជាអង្គការសំរាប់រកដំណោះ

ស្រាយតាមផ្លូវសន្តិភាព,និងយុត្តិធម៍,ដូចមានចែងក្នុងមាត្រទី៩២,នៃកតិកាសញ្ញារបស់អ.ស.ប(។)ដូច្នេះ,ទណ្ឌវាទនៃ

អ.ស.ប.នេះ,វាមានលក្ខណៈដែរ,ជាសេចក្តីថ្លែងការណ៏នូវគោលការណ៏នៃច្បាប់អន្តរជាតិ,ដែលជាគោលការណ៏តម្រូវឲ

សមជិកខ្លួននិមួយៗគោរពជាដាច់ខាត(។)តែយើងដឹងថា,យៀកណាមទុកទណ្ឌវាទនេះជារឿងឥតបានការ,ហើយគេ

បន្តនយោបាយគេ,ពីឋានៈជាឧបការីនៃរណសិរ្សខ្មែរ,រំដោះប្រជាជនខ្មែរ,ឲមានតួនាទីជាកងកម្លាំងកាន់កាប់ប្រទេស

កម្ពុជាតែម្តង។

 

យើងអាចសួរជាសំណួរថា,នៅពេលនោះ,តើហេតុបានជាសហគមន៏អន្តរជាតិ,គេមិនព្រមលើកយកផ្នែកសីលធម៍,មក

បង្ហាញឲឃើញថាអន្តរាគមន៏យៀកណាមជាការសង្គ្រោះប្រជាពលរដ្ឋខ្មែរ(?)ដូចយើងបានរៀបរាប់ខាងលើរួចមក

ហើយ,ក្រោយពីបានវាយបំបែកកងទ័ពកម្ពុជាប្រជាធិបតេយ្យរួចហើយ,កងទ័ពយៀកណាមមិនព្រមដកទ័ពចេញពី

កម្ពុជានោះឯង(។)ហេតុនេះឯង,អន្តរាគមន៏កងទ័ពយៀកណាមគ្មានមានស្ថានសម្រាលទោសអ្វីមួយឡើយ,ក្រៅតែវា

មានលក្ខណៈជា,អំពើឈ្លានពានចេញមុខសុទ្ធសាតមកលើប្រទេសខ្មែរ។

ម៉្យាងមួយវិញទៀត,ការខ្វះនៃអង្គការយុត្តិធម៏អន្តរជាតិ,នៅពេលនោះ(គួរដឹងដែរថាតុលាការព្រហ្មទណ្ឌអន្តរជាតិ

(CPI,ICC)មិនទាន់មាននៅឡើយ,ព្រោះតុលាការនេះត្រូវគេបង្កើតឡើងនៅថ្ងៃទី១ក្កដា២០០២,ដែលជាតុលាការអន្តរ

ជាតិសំរាប់កាត់ទោសអ្នកដឹកនាំរដ្ឋ,ឬបុគ្គលណាដែលបានប្រព្រឹត្តអំពើប្រឆាំងនឹងមនុស្សជាតិ,ឬប្រព្រឹត្តបទឧក្រិដ្ឋ

ក្នុងសង្គ្រាម),ធ្វើឲអ.ស.ប.,គ្មានលទ្ធភាពនឹងធ្វើការផ្តន្ទាទោសដល់អ្នកដឹកនាំរដ្ឋកម្ពុជាប្រជាធិបតេយ្យពីបទប្រព្រឹត្ត

អំពើប្រល័យពូជសាសន៏,ដែលជាការពន្យាពេលមួយ,ឲពួកអ្នកដឹកនាំទាំងនោះ,បានរស់ជាជននិទ្ទណ្ឌនៅចំពោះអំពើ

ឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តទៅលើប្រជានុរាស្ត្រខ្លួនឯង,ដែលមានអ្នករងគ្រោះចំនួនប្រមាណជាង២លាននាក់។

មិនតែប៉ុណ្ណោះរបបកម្ពុជាប្រជាធិបតេយ្យនេះនៅតែមានតួនាទីជាតំណាងរដ្ឋខ្មែរ,និងប្រជារាស្ត្រខ្មែរដែលជាអ្នករងគ្រោះ

នៃអំពើប្រល័យពូជសាសន៏របស់ខ្លួន,អស់រយៈ១២ឆ្នាំ(១៩៧៩,១៩៩១)នៅអ.ស.ប(។)យើងអាចសួរទៀតដែរថា,ពេល

នោះ,ហេតុអ្វីក៏អ.ស.ប,មិនបង្កើតតុលាការបែបតុលាការ”Nuremberg”ដើម្បីកាត់ទោសពួកអ្នកដឹកនាំខ្មែរក្រហម,

ដូចគេបានកាត់ទោសអ្នកដឹកនាំរបប”ណាស៊ី”នៅប្រទេសអាឡឺមាញ(។)យើងដឹងហើយថា,តុលាការ”Nuremberg

គឺអ្នកឈ្នះសង្គ្រាមគេបានបង្កើតសំរាប់កាត់ទោសអ្នកចាញ់សង្គ្រាម,ឯចំណែកនៅក្នុងករណីខ្មែរវិញ,អ្នកឈ្នះគឺជាអ្នក

ល្មើសច្បាប់,ឯអ្នកចាញ់ជាឃាតករ,តែគ្មានច្បាប់សំរាប់ថ្កោលទោស,តែវាជា,អ្នករងគ្រោះស្របច្បាប់,ដូច្នេះឯង,បានជា

បែបតុលាការ”Nuremberg”នេះ,វាពុំអាចបង្កើតបានសំរាប់ករណីខ្មែរយើងនេះ(។)ការនេះ,វាពិតជាការមិនទំនង

ណាស់ទៅហើយសំរាប់ប្រជាពលរដ្ឋខ្មែរ,ដែលជាជនទទួលការរងគ្រោះពីរយ៉ាង៖

១.ពីការឈ្លានពានបរទេស,

២.ពីរបបប្រល័យពូជសាសន៏។

 

តែរឿងនេះយើងទុកវាមួយគ្រាសិនចុះ,ព្រោះជារឿងកើតអន្ដែងអន្តៃ(មិនចេះចប់)ក្នុងមជ្ឈដ្ឋានអ្នកចេះដឹងខ្មែរ,ទី

នេះ,យើងចង់ពិនិត្យតែពីការទទួលខុសត្រូវខ្មែរយើងផ្ទាល់ក្នុងថ្ងៃទី៧មករា១៩៧៩,ព្រោះយើងយល់ថា,ការរក,ការពិន

នេះ,វាជាមេរៀនសំរាប់អនាគត,ដែលយើងធ្លាប់ឮពាក្យចាស់បុរាណ,លោកនិយាយថាៈ”ទោសខ្លួនឯងមើលមិនយល់,

ទោសគេតូចសោតសល់,រមិលយល់ប៉ុនទាំងភ្នំ”។

 

.បើទុកខ្លួនយើងជាអ្នករងគ្រោះ នៃរបបខ្មែរក្រហម៖

យើងជាខ្មែរ,ក្នុងចំណុចនេះ,យើងអាចទុកថ្ងៃទី៧មករាជាការចំអកលើវាសនាខ្លួន,ព្រោះខ្លួនបានរួចជីវិតមួយរយៈពី

ឃាដកជាវិរូបកាយ(monstre),ដែលជាខ្មែរដូចខ្លួន,មានតួនាទីជាអ្នកដឹកនាំជាតិ,ដោយតម្រូវចិត្ត,តាមការខ្វះជំនួយ

ឯទៀត,ទុកការឈ្លានពានកងទ័ពយៀកណាមមកលើប្រទេសខ្លួនជាការសង្គ្រោះ(។)ម៉្យាងមួយវិញទៀត,ខ្មែរអ្នករង

គ្រោះក្នុងរបបខ្មែរក្រហមមួយចំនួន,តែងគិតក្នុងចិត្តដើម្បីរំងាប់មហាទុក្ខ,ដោយអនុលោមតាមធម៍ព្រះពុទ្ធ,ថាជ័យ

ជំនិះយៀកណាមនេះ,ជាកម្មផលរបស់ពលរដ្ឋខ្មែរ,ដែលខ្លួនត្រូវទទួលយកដោយជូរចត់ជាទីបំផុត,ឯចំណែកអ្នកខ្លះ

គិតថា,ខ្លួនកើតជាមនុស្សតែងតែចង់រស់,ទោះបីការរស់នៅថ្មីក្រោមអំណាចយៀកណាម,មានសភាពជាការរស់នៅ

ក្នុងហិរិភាព(សេចក្តីខ្មាស)ក៏ដោយ,តែវានៅតែប្រសើរជាងការរស់នៅជាបសុសត្វ,ត្រូវពួកក្មេងឈ្លបខ្មែរក្រហម,យក

ទៅសម្លាប់តាមចំណង់ចិត្តរបស់ពួកវា។

គំនិតនេះជាការគិតមួយរំពេញរបស់អ្នករងគ្រោះ,ក្រោយពីដឹងខ្លួនថាបានរួចប្រាកដពីសេចក្តីស្លាប់នោះឯង(។)យើង

ជាមនុស្ស,យើងពុំអាច,ក្នុងនាមជាអ្នកជាតិនិយមក្តី,បន្ទោសបងប្អូនខ្មែរ,ជាអ្នករងគ្រោះ,ដែលគាត់បានគិតបែប

នេះឡើយ,ព្រោះគំនិតនេះជាប្រតិកម្មជាធម្មជាតិរបស់មនុស្សតែប៉ុណ្ណោះ(។)ក្នុងចំណុចនេះ,យើងលើកទ្រឹស្តីសង្គមសា

ស្ត្រមួយរបស់អ្នកប្រាជ្ញអាមេរីកាំងម្នាក់ឈ្មោះលោកMaslow(Maslow’s.hierarchy.of.needs)មកជូនជាឧទាហរណ៏,

ទ្រឹស្តីនេះ,គេឲនឈ្មោះថាៈសេចក្តីត្រូវការ៥យ៉ាងរបស់មនុស្ស៖

១.សេចក្តីត្រូវការអាហារសំរាប់បរិភោគ,

២.សេចក្តីត្រូវការនៃសុវត្តិភាព,

៣.សេចក្តីត្រូវការនៃការរាប់អានជាការសរសើរពីអ្នកដទៃ,

៤.សេចក្តីត្រូវការនៃការចូលរួមចំណែកក្នុងសកម្មភាពណាមួយក្នុងសង្គម,

៥.សេចក្តីត្រូវការនៃមាបនកម្ម(ការបង្កើត)ដោយខ្លួនឯង។

សេចក្តីត្រូវការទាំង៥នេះ,វាជាសេចក្តីត្រូវការ,ដែលមានកំរិតឡើងរៀងពីមួយទៅមួយ,របស់មនុស្សរស់នៅក្នុងសង្គម

មួយ(។)យើងដឹងថាក្នុងរបបខ្មែរក្រហម,ប្រជារាស្រ្តខ្មែរមានសេចក្តីត្រូវការតែមួយគត់,គឺអាហារសំរាប់បរិភោគ,នៅ

ពេលដែលរបបបង្អត់បាយនេះ,ត្រូវបានកងទ័ពយួនវាយបែកជាកំទេចទៅ,ប្រជារាស្ត្រខ្មែរគាត់មើឃើញតែមួយគត់

ក្នុងបរាជ័យពួកខ្មែរក្រហមនេះ,គឺការសង្ឃឹមនឹងមានអាហារសំរាប់បរិភោគតែប៉ុណ្ណោះ,ព្រោះពេលនោះ,គាត់មានកម្លាំង

ប្រាជ្ញាឯណានឹងគិតរកសេចក្តីត្រូវការដ៏ទៃទៀតដែលបានរៀបរាប់ខាងលើ,ជាពិសេសគំនិតស្នេហាជាតិក្នុងពេលដែល

ពោះគាត់ដាច់បាយអស់រយៈពេលជាង៣ឆ្នាំរួចមកហើយ(។)យើងត្រូវយល់ថាការនេះ,ជាធាតុរបស់មនុស្សៈ”បរិភាគឆ្អែត

សិន,ទើបអាចមានគំនិត,គិតឃើញអ្វីតទៅទៀត”(។)ពេលដែលប្រជានុរាស្ត្រខ្មែរអត់បាយ,ពេលគាត់ឃើញទាហាន

យួន,ដេញបាញ់យោធាខ្មែរក្រហាម,គាត់ឥតបានមើលឃើញអ្វីទាំងអស់,ព្រោះក្នុងគំនិតគាត់គឺ,គាត់រំអុកតែបញ្ហា

ក្រពះគាត់តែប៉ុណ្ណោះ,ពេលទាហានយួនអនុញ្ញាតឲគាត់មានលទ្ធភាពរកអាហារបរិភោគរៀងៗខ្លួនបាន,ចំពោះគាត់

លទ្ធភាពនេះ,គឺជាអំពើសង្គ្រោះនោះឯង(។)យួនមិនយួនជាអ្នករំដោះគាត់,ជារឿងចាំគិតនៅពេលឆ្អែតបាយសិន។

នេះជាការពិតមួយដែលខ្មែរយើងពុំអាចគេចកែបាន,ទោះបីការពិតនេះ,វាមានភាពឃោឃៅមួយក្នុងសតិខ្មែរយើង

ក៏ដោយ។

តែជាអកុសលរបស់ប្រជារាស្ត្រខ្មែរ,ក្នុងរយៈពេលមួយសទវត្ស(១៩៧៩,១៩៨៩),ដែលយួនកុម្មុយនិស្តត្រួតត្រានៅស្រុក

ខ្មែរ,ពួកគេនៅតែបន្តនយោបាយបង្អត់បាយប្រជារាស្ត្រ,គឺធ្វើយ៉ាងណាឲរាស្រ្តរស់នៅក្នុងសេចក្តីត្រូវការអាហារសំរាប់

បរិភោគជានិច្ច,ចំណុចដែលខុសពីខ្មែរក្រហមគឺ,គេឲខ្មែរបរិភោគក្នុងកំរិតអប្បបរិមាណ,សំរាប់រស់ពីមួយថ្ងៃទៅមួយ

ថ្ងៃតែប៉ុណ្ណោះ,ដែលជាកត្តាមួយមិនអាចឲប្រជារាស្ត្រខ្មែរអាចមានលទ្ធភាពស្វែងរកសេចក្តីត្រូវការទី២គឺ,សេចក្តីត្រូវ

ការនៃសុវត្តិភាព,ដែលជាស្ពានឆ្លងទៅរកសេចក្តីត្រូវការបន្តទៅទៀត(។)យើងឃើញច្បាស់ទៅទៀតថា,នៅក្នុង

បច្ចុប្បន្ននេះ,ទោះបីយើងឃើញមានអភិវឌ្ឍន៏នៅស្រុកខ្មែរ,ដែលយើអាចទុកជាអាការៈក្រៅនៃសេចក្តីជឿនលឿន,តែ

ការពិត,ប្រជារាស្ត្រភាគច្រើនបំផុត,គាត់នៅតែរស់ជានិច្ចក្នុងសេចក្តីត្រូវការទី១គឺ,សេចក្តីត្រូវការអាហារបរិភោគ។

ក្នុងស្ថានភាពនេះ,ដែលនាំឲយើងធ្វើសន្និដ្ឋានបានថា,ហាក់បីជាចេតនាមួយ,របស់របបនយោបាយបច្ចុប្បន្ន,ធ្វើឲ

ប្រជារាស្ត្រខ្មែរ,គិតតែខ្វល់ខ្វាយពីបញ្ហាក្រពះឥតមានពេលវេលាគិតអ្វីក្រៅពីរឿងនេះឡើយ(។)ដូច្នេះ,ការរងគ្រោះក្នុង

របបខ្មែរក្រហមនៅតែមានបន្តមកដល់បច្ចុប្បន្នកាលនេះទៀត,វាគ្រាន់តែមានរូបភាពខុសគ្នាតែប៉ុណ្ណោះ,តែគ្រោះ

ថ្នាក់សំរាប់ប្រជារាស្ត្រខ្មែរនៅមានកំដៅដដែល(។)តើអ្វីខ្លះទៅ,ដែលយើងអាចដកស្រង់ពីការពិនិត្យនេះ(?)គឺអកម្មភាព

របស់ប្ររាស្ត្រខ្មែរនៅចំពោះមុខគ្រោះថ្នាក់ខ្លួននោះឯង(។)ការនេះជាការទទួលការខុសត្រូវមួយហើយរបស់ខ្មែរយើង។

 

២.បើប្រជាជាតិខ្មែរជាប្រទេសមានការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង៖

យើងជាខ្មែរ,ក្នុងចំណុចនេះ,យើងអាចចាត់ទុកថ្ងៃទី៧មករា,ជាលទ្ធផលនៃនយោបាយភាន់ច្រឡំរបស់អ្នកដឹកនាំខ្មែរ

យើងគ្រប់ជំនាន់(។)ទុព្វល(កម្លាំងថយខ្សោយ)ប្រទេសខ្មែរគឺ,ត្រូវចាំបាច់មានអ្នកទទួលខុសត្រូវនៅក្នុងនគរមុនសិន

មុននឹងរកមុខអ្នកទទួលខុសត្រូវពីក្រៅនគរ,ហេតុអ្វី?

ព្រោះថាបើខ្មែរយើងជឿជាក់ពិតថាប្រទេសខ្លួនជាប្រទេសធ្លាប់មានអនុភាព,ដូចនេះយើងត្រូវសួរខ្លួនឯងថា,អ្វីខ្លះ

ទៅ,ជាមូលហេតុនៃទុព្វលខ្មែរ(?)យើងតែងតែយកការឈ្លានពានពីសំណាក់ប្រទេសជិតខាងទុកជា,មូលហេតុសំខាន់

បំផុត(។)មូលហេតុនេះពិតជាមាន,តែវាមិនទាន់គ្រប់គ្រាន់សំរាប់បង្ហាញអត្ថង្គតខ្មែរបានទាំងអស់នោះឡើយ,ដូចយ៉ាង,

មានខ្មែរយើងខ្លះរហូតគិតទៅទៀតថាមិនមែនពួកខ្មែរក្រហមជាអ្នកសម្លាប់ប្រជារាស្ត្រខ្មែរចំនួនប្រហែលជាង២លាន

នាក់,គឺពួកយួនទេជាអ្នកសម្លាប់,ព្រោះពួកយួនលួចបង្កប់ពួកវានៅក្នុងជួរពួកខ្មែរក្រហម(។)ការគិតបែបនេះជាការគិត

មិនមានការទទួលខុសត្រូវ,ទុកឲអ្នកដឹកនាំជាតិជំនាន់នោះ,ដែលជាអ្នកទទួលខុសត្រូវ,រួចខ្លួនឥតមានការទទួល

ខុសត្រូវក្នុងវិនាដកម្មជាតិទៅវិញ,ដូចគ្នានោះដែរនឹងការស្ម័គ្រខ្លួនបំរើប្រយោជន៏យួនកុម្មុយនិស្តរបស់សម្តេចសីហនុ

នៅក្នុងសង្គ្រាមចន្លោះឆ្នាំ១៩៧០ដល់១៩៧៥,និងជួយរបបរណបយួនបច្ចុប្បន្ន,ឲអាចរក្សាអំណាចផ្តាច់ការបានតាំងពី

ឆ្នាំ១៩៩៣មកដល់ឥឡូវនេះ(។)បើខ្មែរយើងនាំគ្នាគិតបែបនេះ,គឺមានតែយៀកណាម,ឬសៀម,ជាកត្តានៃអត្ថង្គតខ្មែរ,

គឺហាក់បីដូចជាយើងយល់ឃើញថា,គ្មានខ្មែរណាម្នាក់,ជាអ្នកទទួលខុសត្រូវនោះឡើយ(។)ភាពមិនទំនងក្នុងគំនិតនេះ

គឺពិតជាកត្តានៃអត្ថង្គតខ្មែរមួយដែរ,ហេតុនេះឯងបានជាយើងធ្វើការពិចារណារអំពីការទទួលខុសត្រូវអ្នកកនាំ

ខ្មែរក្នុងបញ្ហាជាតិ,ដែលមានសេចក្តីដូចខាងក្រោមនេះ។

 

១.លោកលន់នល់,ជាអ្នកទទួលខុសត្រូវ,ព្រោះគេចោទលោកថា,ជាអ្នកនាំបង្កើតសង្គ្រាមជាមួយយួនកុម្មុយនិស្ត,ដែលវា

មានកងទ័ពនៅក្នុងស្រុកខ្មែរចំនួន៦ម៉ឺននាក់(?)ឧបមាថាលោកលន់នល់ជាអ្នកទទួលខុសត្រូវក្នុងឋានៈលោកជា

នាយករដ្ឋមន្រ្តី(។),តែបើយើងលើកយកធាតុសង្គ្រាមមកពិនិត្យមើល,យើងឃើញថាសង្គ្រាមនេះមិនមែនខ្មែរយើងទេ

ជាអ្នកបង្ក,គឺយួនកុម្មុយនិស្តជាអ្នកវាយប្រហារខ្មែរយើងមុនតែម្តង,ហើយឥតទាំងមានធ្វើការប្រកាសជាមុននោះ

ផង,ចំណុចនេះហើយ,ដែលនាំឲយើងពិបាកចាត់ទុកថាជាការទទួលខុសត្រូវរបស់លោកលន់នល់,ព្រោះគាត់មិនមែន

ជាអ្នកបង្កើតសង្គ្រាម,តែអ្នកចោទ,គេអាចចោទបន្តទៀតថា,លន់នល់មិនមែនជាអ្នកបង្កើតសង្គ្រាម,តែគាត់ជាអ្នក

បង្កសង្គ្រាម,ព្រោះគាត់ជាអ្នកបង្ករឿងទម្លាក់សម្តេចសីហនុពីដំណែងប្រមុខរដ្ឋអស់មួយជីវិត,ដែលជាកត្តានាំបង្កើត

សង្គ្រាម។

ឧបមាថាការចោទនេះមានលក្ខណៈត្រឹមត្រូវពិត,តែយើងសួរទៅអ្នកចោទវិញថា,រឿងទម្លាក់សម្តេចសីហនុនេះ,វាមាន

ការទាក់ទងអ្វីនឹងយួនកុម្មុនិស្ត,ដែលជាបរទេសសុទ្ធ,តែនាំគ្នាគេលើករេហ៏ពលសន្ធឹកគឹកកងមកវាយប្រហារកង

ទ័ពខ្មែរទៅវិញ(?)រឿងទម្លាក់សម្តេចសីហនុជារឿងខ្មែរនឹងខ្មែរ,មិនមែនជារឿងខ្មែរនឹងយៀកកុងនោះឡើយ(។)ដូច

ច្នេះលោកលន់នល់មិនអាចជាអ្នកទទួលខុសត្រូវ,ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែរ,នូវសង្គ្រាមមួយដែលយួនកុម្មុនិស្តជា

អ្នកបង្កើតដោយមានការគាំទ្រចេញមុខពីសម្តេចសីហនុ។

តែទោះបីលោកលន់មិនមានការទទួលខុសត្រូវក្នុងរឿងសង្គ្រាមនេះ,តែគាត់និងអ្នកដឹកនាំរបបសាធារណៈរដ្ឋ,ត្រូវ

មានការទទួលខុសត្រូវមួយផ្នែកធំក្នុងឋានៈជាអ្នកដឹកនាំជាតិ,ក្នុងកង្វះគំនិតរៀបចំអនាគត(Préparer.l’avenir)

​ជាតិឲបានល្អ(។)ជាបឋមគឺ,ការរៀបចំធ្វើសង្គ្រាមតស៊ូប្រឆាំងនឹងការឈ្លានពានយួនកុម្មុយនិស្ត,និងខ្មែរក្រហម។

ខ្វះលទ្ធភាពរៀបចំសង្គមថ្មី,ក្នុងនោះគ្មានអំពើពុករលួយ,ដែលជាជម្ងឺមហារិកមួយរបស់ជាតិខ្មែរ(។)ទោះបីអ្នកការពារ

របបសាធារណៈរដ្ឋ,គេនិយាយការពារថា,ដោយសារមានសង្គ្រាមបានជាអ្នកដឹងនាំគ្មានពេលរៀបចំសង្គមខ្មែរថ្មី

ឲស្របទៅនឹងបាវចនារបស់របបសាធារណៈរដ្ឋ,ដែលមានដូចតទៅៈសេរីភាព,សមភាព,ភាតរភាព,វឌ្ឍនធម៍,និងសុភ

មង្គល(។)សេចក្តីដោះសានេះដោយយកកត្តាសង្គ្រាមមកធ្វើលេសនេះ,រិតតែបង្ហាញការខ្វះខាតពីគំនិតរៀបចំ

អនាគតជាតិបន្ថែមទៅទៀត,ព្រោះក្នុងសង្គ្រាមនេះហើយ,ដែលអ្នកដឹកនាំត្រូវបង្ហាញសមត្ថភាពខ្លួនឥតខ្ជោះ,និង

មានៈខ្លួនឥតរួញរាដើម្បីទុកជាសេចក្តីសង្ឃឹមសំរាប់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏ពិសេសនេះ។

 

២.លើកយកករណីសម្តេចសីហនុមកនិយាយម្តង,តើទ្រង់មានការទទួលខុសត្រូវបែបណាដែរក្នុងរឿងប្រទេសខ្មែរជាប់

ក្នុងទ្រូនៃយុទ្ធសាស្ត្រយួនកុម្មុយនិស្តមកដល់សព្វថ្ងៃនេះ(?)ក្នុងការរកសេចក្តីពិតនេះ,យើងគ្រាន់តែលើកយកមក

បង្ហាញទីនេះនូវចរិតលក្ខណៈនៃនយោបាយសម្តេចសីហនុ,ដែលទ្រង់បានយកមកធ្វើជាគោលនយោបាយរបស់ព្រះអង្គ

គឺ,”យកអនាគតប្រទេសជាតិមកធ្វើជាការភ្នាល់”(Parier.sur.l’avenir)របស់ព្រះអង្គ (។)យើងដឹងថាការភ្នាល់ជា

ជូតកម្ម(ល្បែងស៊ីសង),មានចាញ់មានឈ្នះ,ឧតាហរណ៏,ដូចជាការភ្នាល់សំរាប់អនាគតរបស់ព្រះអង្គ,ក្នុងនយោបាយព្រះ

អង្គចូលចិន,យួនកុម្មុយនិស្ត,យើងឃើញថា,ការផ្នាល់នេះ,សំរាប់ព្រះអង្គផ្ទាល់,វាមានជួនកាលចាញ់,ជួនកាលឈ្នះ,តែព្រះ

អង្គឥតបានគិតថា,ក្នុងការភ្នាល់នេះ,អ្នកចាញ់រហូតគឺ,ប្រជាពលរដ្ឋខ្មែរឯណោះទេ,ព្រោះជាអ្នកបានទទួលមហាទុក្ខ

គ្រប់បែបយ៉ាងក្នុងនយោបាយភ្នាល់ជាល្បែងស៊ីសងនេះ(។)ចំណុចនេះហើយជាការទទួលខុសត្រូវដ៏ធំមួយរបស់សម្តេច

សីហនុក្នុងឋានៈព្រះអង្គជាអ្នកដឹកនាំជាតិម្នាក់,ក្នុងរយៈពេលដ៏យូរអង្វែងមួយ(១៩៤២,២០១២)។

៧០ឆ្នាំនៃអត្ថិភាពរបស់ព្រះអង្គ,លើឆាកនយោបាយខ្មែរ,នាំមហាទុក្ខដល់ប្រជារាស្ត្រខ្មែរធំបីៈ

១.នយោបាយនាំយួនកុម្មុយនិស្តឲមកឈ្លានពានស្រុកខ្មែរ(១៩៧០,១៩៧៥),

២.នយោបាយប្រល័យពូជសាសន៏របស់ពួកខ្មែរក្រហម(១៩៧៥,១៩៧៩),ដែលជាកល្យាណមិត្តផង,ជាមិត្រទ្រុះផង,របស់ព្រះអង្គ,

៣.នយោបាយជួយឧបត្ថមអ្នកដឹកនាំខ្មែររណបយួនឲរស់ក្នុងអំណាចដើម្បីបំរើនយោបាយយៀកណាមដោយខូចប្រយោជន៏

ជាតិខ្មែរ។

 

៣.បើនិយាយពីពួកខ្មែរក្រហាមដែលមានប៉ុលពតជាមគ្គុទ្ទេសនោះ,ការទទួលខុសត្រូវ,វាមានជាក់ស្តែងណាស់,ក្នុងទំហំ

នយោបាយកម្ទេចកម្លាំងជាតិឲរលាយសូន្យ,ដែលជាកត្តាមួយឲយួនកុម្មុយនិស្តងាយស្រួលនឹងអនុវត្តនយោបាយវាត

ទឹកដីរបស់គេ(។)រយៈពេល៣ឆ្នាំដែលពួកខ្មែរក្រហមបិទទ្វារនគរខ្មែរដើម្បីសម្លាប់ប្រជាពលរដ្ឋខ្លួនឯងគឺ,ជាសេចក្តីសង្ឃឹម

របស់យៀកណាមមួយដែលមានតម្លៃអស្ចារ្យ,ដែលឥតមានបានគិតទុកផង,សំរាប់ប្រយោជន៏គេ(។)និទ្ទណ្ឌភាពនៃបទ

ឧក្រិដ្ឋពួកខ្មែរក្រហមនេះ,ជាការអនុញ្ញាតឲពួកអតីតឃាតកទាំងនោះមានមុខនាទីក្នុងថ្នាក់អ្នកដឹកនាំជាតិរហូត

មកដល់បច្ចុប្បន្ននេះ(។)ឧទាហរណ៏ជាក់ស្តែងគឺ,ខ្មោចសម្តេចសីហនុនេះឯង,មិនត្រឹមតែរួចទោសពីបទឧក្រិដ្ឋកម្ម,

ថែមទាំងមានងារជាវិរបុរសជាតិទៅទៀត(។)នេះឯងហើយដែលទុកជាសីលធម៍ក្នុងសង្គមខ្មែរថ្មី!

 

៤.ទីនេះយើងមិនចាំបាច់ស្វែងរកការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំជាតិបច្ចុប្បន្ននោះទេ,ពីព្រោះពួកនោះមាន

ខ្លួនជាខ្មែរ,តែមានចិត្តជាយួន,ដែលយើងឲឈ្មោះថាជា”ខ្មែរយួន”នាំគ្នារួមជាមួយពួក”យួនខ្មែរ”(យួនកាន់អត្តសញ្ញាណ

ជាតិខ្មែរ)បំរើយៀកណាមដើម្បីប្រយោជន៏យៀកណាម។

 

ដូចបានរៀបរាប់ខាងលើនេះ,យើងអាចសន្និដ្ឋានបានថាអ្នកដឹកនាំខ្មែរមានការទទួលខុសត្រូវរួមគ្នា,ចំពោះថ្ងៃទី៧

មករា,តែកំរិតការទទួលខុសត្រូវមានខុសគ្នា,ព្រោះធាតុនៃការភាន់ច្រឡំក្នុងការនយោបាយដឹកនាំជាតិមានខុសគ្នា

ចំពោះលន់នល់,មានកំហុសត្រង់លោកខ្វះសមត្ថភាពគ្រប់គ្រាន់សំរាប់រៀបចំអនាគតជាតិនៅចំពោះមុខខ្មាំងសត្រូវ

របស់ជាតិគឺ,យួនកុម្មុយនិស្ត(។)ចំណែកសម្តេចសីហនុ,កំហុសរបស់ទ្រង់ជាកំហុសចូលខ្មាំងដើម្បីបំផ្លាញជាតិខ្លួនឯង,

ដែលគេចាត់ទុកជាអំពើក្បត់ជាតិមួយ(។)ឫឯពួកខ្មែរក្រហម,កំហុសពួកវាគឺជាកំហុសថ្នាក់បទឧក្រិដ្ឋប្រឆាំងនឹង

មនុស្សជាតិផង,និងក្បត់ជាតិខ្លួនឯងផង(។)បើនិយាយអំពីកំហុសរបស់ពួកអ្នកដឹកនាំបច្ចុប្បន្នវិញ,គឺជាកំហុសស្មើ

នឹងពួកខ្មែរក្រហម,ចំពោះជនណាដែលជាអតីតក្របខណ្ឌខ្មែរក្រហម,ហើយបានចូលរួមយ៉ាងសកម្មក្នុងអំពើប្រល័យ

ពូជសាសន៏ខ្មែរ,ឯចំណែកអ្នកឯទៀតគឺមានកំហុសចូលដៃខ្មាំងជាបរទេសដើម្បីបំផ្លាញប្រយោជន៏ជាតិខ្មែរ,ដែលជា

អំពើក្បត់ជាតិមួយនោះដែរ។

តែកំហុសអ្នកដឹកនាំខ្មែរគ្រប់ជំនាន់នោះ,ទោះវានៅក្នុងកំរិតណាក៏ដោយ,គឺសុទ្ធជានាសនៈ(សេចក្តីវិនាស)នៃជាតិ

ខ្មែ(។)កំហុសជាទុប្បញ្ញា(សំពឹក)និមួយៗគឺជាជំហានវិមវាមប្រកបដោយជោគជ័យនៃប្រទេសយៀកណាម(។)ប្រទេស

នេះ,គេមានទស្សនៈមួយ,ដែលជាយុទ្ធសាស្ត្រនយោបាយផង,ជាយោធាផង,របស់គេជានិច្ចគឺ,”មធ្យោបាយបែបណាក៏

ដោយ,ដែលយកមកប្រើ,ហើយវានាំឲមានជ័យជំនិះសំរាប់ជាតិ,គឺជាមធ្យោបាយត្រឹមត្រូវ”(។)ក្នុងទស្សនៈនេះហើយ,

ដែលខ្មែរយើងចេះតែនាំគ្នាឆ្ងល់ដោយសង្កា(បារម្មណ៏))មិនចេះចប់,ថាហេតុអ្វីបានជាខ្មែរចេះតែចាញ់បោកយួន?

តាមសតិបញ្ញា,សំនួរនេះគឺជាសេចក្តីអស់សង្ឃឹមរបស់ខ្មែរយើងនៅចំពោះមុខគ្រោះថ្នាក់ជាតិនោះឯង(។)ដូចយើងឃើញ,

នាបច្ចុប្បន្ននេះ,អ្នកដឹកនាំគណបក្សប្រឆាំង,ដែលតាំងខ្លួនជាអ្នកមានសមត្ថភាពដឹកនាំជាតិក្នុងអនាគត

ពួកគាត់នៅតែធ្វើនយោបាយសរូប(ដូចសុទ្ធសាធ)អ្នកដឹកនាំជំនាន់មុនៗនោះឯង(។)ខ្មែរយើងកុំនាំគ្នាគិតថា,ពួក

អ្នកដឹកនាំគណបក្សប្រឆាំងឥតទាន់មានកំហុស,ព្រោះពួកគាត់មិនទាន់មានអំណាច,បានដឹកនាំជាតិ,ចំពោះយើង

វិញ,ពួកគាត់មានកំហុសដោយបានធ្វើអន្ទង(ញ្ចុះញ្ចុង)ឲប្រជាពលរដ្ឋខ្មែរយល់ច្រឡំពីសេចក្តីពិតនៃប្រយោជន៏ជាតិ

ដូចជាការចូលរួមការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,សំរាប់ឲយួនឈ្នះតែប៉ុណ្ណោះ(។)មុសា(ភរ)នេះទុកស្មើនឹងបទ

ឧក្រិដ្ឋ,ព្រោះជាអំពើសម្លាប់ជាតិដូចពួកខ្មែរក្រហម,និងខ្មែរយួននោះដែរ។

 

 

៣.បើប្រជាពលរដ្ឋខ្មែរជាប្រជាពលរដ្ឋមានការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង៖

ក្នុងលក្ខណៈនេះ,យើងអាចទុកថ្ងៃ៧មករាជាដំណាក់ចុងក្រោយនៃការលះបង់សិទ្ធិខ្លួនជាប្រជាពលរដ្ឋឲយួនកុម្មុយ

និស្ត,ហើយសុខចិត្តទទួលថ្ងៃដ៏ចង្រៃនេះជាកម្មផលរបស់ខ្លួនតាមកន្លោងធម៍របស់ព្រះពុទ្ធសាសនាក្នុងគោលការណ៏

”បុណ្យបាប”(។)ការបោះបង់សិទ្ធិខ្លួនជាប្រជាពលរដ្ឋ,យើងឃើញមានជាក់ស្តែងក្នុងរបបខ្មែរក្រហម,គឺខ្មែរយើងពេញ

មួយនគរ,គាត់សុខចិត្តឲពួកខ្មែរក្រហមបង្អត់បាយគាត់,ចងគាត់យកទៅសម្លាប់យ៉ាងងាយស្រួលដូចបសុសត្វ(។)ពួក

ខ្មែរក្រហមបង្ខំឲលោកសង្ឃចាកសិក្ខា,ដុតបំផ្លាញវត្ត,ដោយគ្មានឃើញមានប្រតិកម្មអ្វីបប្តិចនោះឡើយ,ក្នុងឋានៈខ្មែរ

យើងជាអ្នកកាន់ព្រះពុទ្ធសាសនា,ហើយធ្លាប់បានធ្វើសច្ចាប្រណិធានថាយើងនឹងនាំគ្នាការពារពុទ្ធសាសនារហូតហ៊ាន

បូជាជីវិតខ្លួន(។)អកម្មភាពនេះគឺនៅមានរហូតមកដល់សព្វថ្ងៃនេះ,ខ្មែរឃើញជនជាតិយួនមកនៅពេញស្រុក,តែ

យើងមិនដែលសំដែងការមិនពេញចិត្តរបស់យើងណាមួយដែលមានតម្លៃជាកម្លាំងនយោបាយធ្វើសម្ពាតទៅលើរដ្ឋាភិ

បាលអាយ៉ងយួនឲកែនយោបាយខ្លួនដើម្បីការពារអធិបតេយ្យភាពប្រទេសខ្មែរនោះឡើយ(។)ក្នុងចំណុចនេះ,យើង

អាចទាយទុកបានថាថ្ងៃ៧មករាមិនមែនជាថ្ងៃ,តែមួយថ្ងៃគត់នៃការបាត់បង់អធិបតេយ្យភាពខ្មែរនោះទេ,ថ្ងៃ៧មក

រាជាអតិសុខុមប្រាណជាកិច្ជា(ដែលមើលមិនជា)របស់ជាតិខ្មែរតែម្តង។

អស់រយៈពេលជាង៣ទសវត្ស(១៩៧៩,២០១២)រួចមកហើយ,ដែលប្រទេសខ្មែររស់ក្រោមនឹមយៀកណាមកុម្មុយនិស្ត,ក្នុង

ចន្លោះពេលនេះដែរ,ខ្មែរយើងទុកពេលវេលាគ្រប់គ្រាន់ឲយៀកណាមរំលាយគំនិតការតស៊ូខ្មែរអស់រលេញ,សព្វថ្ថៃនៅ

សល់តែគំនិតរករន្តិភាព(bonheur,plaisir)ដើម្បីអាត្មា,ក្នុងសន្តិភាពមួយដែលជារណ្តៅមរណាសំរាប់ជាតិខ្មែរ(។)យើង

និយាយនេះគ្មានគំនិតជាអ្នកសង្គ្រាមនិយម,ឬអ្នកជាតិនិយមហួសកំណត់នោះឡើយ,ព្រោះយើងដឹកច្បាស់ណាស់ថា,

បើមានសង្គ្រាមផ្ទុះនៅស្រុកខ្មែរម្តងទៀត,គឺជាឪកាសមួយទៀតសំរាប់យៀកណាម,ប្រើខ្មែរយើងឲសម្លាប់ខ្មែរគ្នាឯង

យាងងាយស្រួលដើម្បីជាអាហារសំរាប់ចិញ្ចឹមមហិចិ្ជតាពង្រិកដែនដីរបស់គេឲរិតតែបានរហ័សទៅទៀត(។)យៀកណាម

គេមានការពិសោធន៏ប្រកបដោយជោគជ័យនៃនយោបាយលេបកម្ពុជា,ក្នុងការពិសោធន៏នោះ,គេបង្កើតបានជា

ទ្រឹស្តីមួយ,ដែលគេទុកជារូបមន្តមួយដ៏ស័ក្តិសិទ្ធិសំរាប់យកមកប្រើដើម្បីលេបទឹកដីខ្មែរកណ្តាលតទៅទៀត,រូបមន្តនោះ

គឺគេទាញមកពីការប្រមានចាស់បុរាណខ្មែរ,ដែលមានសេចក្តីដូចនេះ”ខ្មែរសុនទ្រុនមិនដែលចោលចែចូវ(ក្នុងន័យជា

មនុស្សដែលប្រព្រឹត្តខាងញុះញង់),យួនមិនដែលចោលពុត”,សាម្មាវាចានេះ,កើតមកពីការសង្កេត,ដែលមានន័យដូច

តទៅៈ យួនមិនចោលពុត,ព្រោះគេឃើញថា,ខ្មែរយើមិនចោលការញុះញង់គ្នា,ដែលជាលាភមួយសំរាប់គេងាយស្រួល

បោកប្រាស់ខ្មែរ(។)ការចាញ់នេះ,បើមួយដងឬពីរដង,យើងនៅអាចថាជាការភ្លាត់,តែបើសិនជាការចាញ់បោកនេះ,វា

ក្លាយជាទម្លាប់សំរាប់ខ្មែរ,តើថ្ងៃទី៧មករាជាអ្វី?

 

ឩប    សង្ហា

 

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens