Overblog Suivre ce blog
Editer l'article Administration Créer mon blog
5 janvier 2013 6 05 /01 /janvier /2013 18:11

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

សង្គ្រាម​និង​សន្តិភាព

 

តាមស្នាមប្រវត្តិសាស្ត្រនៅស្រុកខ្មែរ,ទោះបីមានសង្គ្រាម,ឬមានសន្តិភាពនៅក្នុងស្រុកក្តី,ចំពោះបណ្តារាស្ត្រ,នៅក្នុង

ស្ថានភាពទាំងពីរយ៉ាងនេះ,វាគ្មានអ្វីខុសផ្លែកគ្នាដាច់ស្រឡះសំរាប់ការរស់នៅរបស់ខ្លួននោះឡើយ,ព្រោះភាពក្រលំបាក

ជាហេតុនៃទុក្ខក្ខន្ធ(ទុក្ខគ្រប់បែបយ៉ាង)ជានិច្ចកាលរបស់ខ្លួន។

គួរខ្មែរយើងគិតពិចារណាបន្តិចអំពីស្ថានភាពបច្ចុប្បន្ននេះ,ដែលយើងទុកជាស្ថានភាពមានសន្តិភាពនៅស្រុកខ្មែរ,

តែយើងឃើញថាបងប្អូនខ្មែរចំនួនជាង១លាននាក់នាំគ្នាចាកចេញពីស្រុកខ្មែរដើម្បីទៅរកការងារធ្វើសំរាប់ចិញ្ចឹម

ជីវិតគ្រួសារនៅបរទេស,ជាពិសេសនៅប្រទេសសៀម,ហាក់បីដូចជានៅក្នុងស្រុករបស់ខ្លួនមានសង្គ្រាម(។)ដូចគ្នានោះ

ដែរ,នៅតាមជនបទ,ខ្មែរភាគច្រើននាំគ្នាចាកចេញពីលំនៅដ្ឋានទាំងហ្វូងដើម្បីមករងការងារធ្វើក្នុងរោងចក្រនៅ

តាមទីក្រុងនានា(។)ស្ថានភាពនេះវាប្រហាក់ប្រហែលគ្នានឹងស្ថានភាពសង្គ្រាមដែលនាំឲខ្មែរយើងរត់ចោលប្រទេស,

ឬចាកចេញពីភូមិកំណើតព្រោះចង់គេចពីសង្គ្រាម,ដូចគ្នាដែរនឹងការគេចពីសេចក្តីក្រីក្រនៅពេលស្រុកមានសន្តិភាព។

មកដល់ចំណុចនេះយើងអាចប្រដូចគ្នាបានថា,សង្គ្រាម,និងភាពក្រីក្រ,វាមានធាតុជាទុក្ខក្ខន្ធដូចគ្នាសំរាប់ប្រជារាស្ត្រ

ខ្មែរ(។)ដូច្នេះ,យើងមិនមានមតិស្របនឹងខ្មែរយើងខ្លះ,គាត់មានយោបល់ដាច់ខាតថា,សង្គ្រាមជាកត្តាបង្កើតសេចក្តីក្រីក្រ,

ចំពោះយើង,យើងមានយោបល់ផ្ទុយទៅវិញថា,សេចក្តីក្រីក្រដែលមានជានិច្ចកាលក្នុងសង្គមខ្មែរទេ,វាជាកត្តាបង្កើតញឹក

ញោយនៃសង្គ្រាមរវាងខ្មែរនឹងខ្មែរ,និងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាង(។)ដូច្នេះទៀត,យើងអាចសន្និដ្ឋានបាន

ថា,ភាពក្រីក្រដែលមានជានិច្ចកាលរបស់ប្រជាពលរដ្ឋខ្មែរ,វាជាសង្គ្រាមត្រជាក់ជាអចិន្ត្រៃយមួយនៅកម្ពុជា។

 

ដើម្បីបន្តការយល់ឃើញរបស់យើងក្នុងចំណុចខាងលើនេះ,យើងលើកករណីនៃសន្តិភាព,និងគោលដៅរបស់វាមកពិនិ

ត្យនៅទីនេះ។

ខ្មែរយើងមួយភាគធំ,តែងតែលើកគុណូបការ(Mérite)នៃថ្ងៃទី២៣តុលា១៩៩១,ទុកជាថ្ងៃបញ្ចប់សង្គ្រាមរវាងភាគីយុទ្ធ

ការីខ្មែរ,គឺជាថ្ងៃសន្តិភាពសំរាប់ប្រជាជាតិខ្មែរ(។)ចំពោះការយល់ឃើញនេះ,បើយើងនាំគ្នាទុកសន្តិភាព,ជាវត្ថុដែល

វិសេសសំរាប់តែន័យរបស់ពាក្យតែប៉ុណ្ណោះ,តែមិនគិតពីគោលដៅ,និងសមិទ្ធិកម្មរបស់វា,យើងមានការយល់ស្របទាំង

ស្រុងថាថ្ងៃទី២៣តុលាគឺពិតជាថ្ងៃនៃផ្នែកដើមនៃសន្តិភាពខ្មែរពិតមែន(។)តែបើយើងនាំគ្នាពិនិត្យអំពីគោលដៅ,និង

សមិទ្ធិកម្មរបស់វារហូតមកដល់បច្ចុប្បន្នកាលនេះ,យើងឃើញវាមានការងាកចេញពីគោលដៅដែលបានកំណត់ទុកពី

ដើមទីមក(។)ការងាកចេញនេះជាការកែប្រែមួយដ៏សំខាន់នៃសារជាតិរបស់សន្តិភាពកើតចេញពីថ្ងៃទី២៣តុលានេះ។

ឬមួយមកពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣តុលា,វាមិនល្អ(?),ឬមួយមកពីការអនុវត្តវា,មិនមានភាពត្រឹមត្រូវ?

ដើម្បីឆ្លើយនឹងសំណួរនេះ,យើងគួរត្រឡប់មកពិនិត្យមើលគោលដៅរបស់សន្តិភាពនេះសិន(។)យើងដឹងថា,សន្តិភាព

នេះ,វាមានគោលដៅសំខាន់មួយគឺ,ការស្ថាបនាលទ្ធិប្រជាធិបតេយ្យឲទៅជាស្ថាប័នជាតិ,ដែលគេទុកជាឫសនៃសន្តិភាពសំ

រាប់ប្រជាជាតិខ្មែរ(។)ក្នុងការស្ថាបនានោះ,អ.ស.ប,គេតម្រូវឲភាគីខ្មែរនិមួយៗបោះបង់មនោគមវិជ្ជានយោបាយរៀង

ខ្លួន,ហើយនាំគ្នាយកលទ្ធិប្រជាធិបតេយ្យសេរីជាមូលដ្ឋានសំរាប់រកដំណោះស្រាយក្នុងជម្លោះរវាងខ្មែរនឹងខ្មែរ(។)យើង

សួរទៅទៀតថា,នៅពេលនោះ,អ្វីទៅជាធាតុនៃជម្លោះរវាងខ្មែរនឹងខ្មែរ(?)ជាធាតុមនោគមវិជ្ជា(?)បើយើងនាំគ្នាពិនិ

ត្យមើលវាឲបានច្បាស់លាស់,យើងឃើញថា,នៅពេលនោះ,ធម្មជាតិពិតនៃសង្គ្រាមនៅស្រុកខ្មែរគឺជា,សង្គ្រាមរំដោះស្រុក

ខ្មែរពីការកាន់កាប់កងទ័ពយៀកណាម,ដូច្នេះនៅពេលដែលយៀកណាមប្រកាសដកទ័ពថយពីកម្ពុជា,ភាគីខ្មែរដែល

យៀកណាមគេបង្កើតឡើងសំរាប់ធ្វើជាឡប់ឡែគេក៏បានក្លាយជាភាគីខ្មែរពេញមុខក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅ

ចំពោះមុខភាគីបីទៀតដែលជាភាគីជាបច្ជាមិត្តនៃកងទ័ពយៀកណាមនៅកម្ពុជា(។)ក្នុងចំណុចនេះ,យៀកណាមទទួល

បានជ័យជំនិះបីយ៉ាង៖

១.យៀកណាមធ្វើសង្គ្រាមឲក្លាយទៅជាសង្គ្រាមខ្មែរនឹងខ្មែរ,ដោយគ្រាន់តែប្រកាសថាខ្លួនបានដកទ័ពចេញពីកម្ពុជា,

ដោយដឹងច្បាស់ថាអ.ស.ប.គ្មានសម្ថភាពអ្វីនឹងត្រួតពិនិត្យឲបានច្បាស់លាស់នៃការដកកងទ័ពនោះឡើយ,ហើយទីបំ

ផុតតម្រូវជឿខ្លួនតែម្តង,

២.យៀកណាមជួយឧបត្ថមរដ្ឋាភិបាលខ្មែររណបខ្លួនឲមានមុខមាត់ជាភាគីពេញមុខលើឆាកអន្តជាតិក្តី,លើឆាកជាតិ

ក្តី,ក្នុងកិច្ចប្រជុំរកដំណោះស្រាយសន្តិភាព,ដោយរក្សាកងទ័ពខ្លួននៅក្នុងជួរកងទ័ពខ្មែរ,ដែលនាំឲកងទ័ពខ្មែរនោះមាន

លទ្ធភាពធ្វើសម្ពាតតាមផ្លូវយោធាទៅលើពួកខ្មែរប្រឆាំងខ្លួន,

៣.យៀកណាមធ្វើនយោបាយបំបែកកម្លាំងតស៊ូរប្រឆាំងខ្លួនឲក្លាយជាបីភាគីវិញនៅចំពោះភាគីខ្មែររណបខ្លួន,ដើម្បី

ងាយស្រួលប្រើមធ្យោបាយបញ្ជោតភាគីទាំងនោះឲបែកកម្លាំងរួម,ហើយស្វែងរកតែប្រយោជន៏ខ្លួនឯង(។)ក្នុងយុទ្ធសា

ស្ត្រនេះ,យៀកណាម,គេសម្លឹងឃើញច្បាស់ថាសម្តេចសីហនុជាកងច្រវាក់ខ្សោយជាងគេបំផុត,ក្នុងកម្លាំងរួម,សំរាប់គេប

ញ្ជោតឲចូលក្នុងអន្ទាក់របស់គេ។

ជ័យជំនិះទាំងបីយ៉ាងនេះ,នាំឲយើងមើលឃើញថា,កិច្ចព្រមព្រៀងសន្តិភាព២៣តុលា,មានបលិពោធ(ការខ្វះ)ខ្លាំង

ណាស់ក្នុងសេចក្តីម៉ឹងម៉ាត់របស់វា,ហាក់បីដូចជាប្រទេសហត្ថលេខីទាំងឡាយ,នាំគ្នាភ្លេចគិតអំពីលទ្ធភាពនៃការ

ព្យាបាទ(Possibilité.de.nuire)របស់យៀកណាមកុម្មុយនិស្ត,ដែលជាតួសំខាន់មួយក្នុងសង្គ្រាមខ្មែរក្នុងពេលនោះ,ដូច

គ្នានឹងកិច្ចព្រមព្រៀងនៃការបញ្ចាប់សង្គ្រាមនៅយៀកណាមរវាងអាមេរីកាំងនឹងសាធារណរដ្ឋប្រជាមានិតយៀកណាម

និងសារណរដ្ឋយៀកណាមខាងត្បូងនឹងរដ្ឋាភិបាលបដិវត្តន៏បន្តោះអាសន្នយៀកណាមខាងត្បូង,នៅថ្ងៃទី២៧មករាឆ្នាំ

១៩៧៣,នៅទីក្រុងបារីស(។)បលិពោធនោះគឺកង្វះអង្គការត្រួតពិនិត្យ,មុនពេល,ក្នុងពេល,និងក្រោយពេល,ការចុះ

ហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព នោះ,ទោះបីយើងយកការបោះឆ្នោតក្នុងឆ្នាំ១៩៩៣,ជាជោគជ័យនៃកិច្ចព្រម

ព្រៀង២៣តុលាយ៉ាងណាកដោយ,តែយើងឃើញថាវាមានភាពស្រួយណាស់,និងអចិរភាព(មិនឋិតថេរ)គឺថា៖

១.ឲគណបក្សប្រជាជន,ជាគណបក្សចាញ់ឆ្នោត,មានលទ្ធភាពមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត,ធ្វើ

អភិទ្រោះ(គំរាម)បង្កើតដំបន់អបគមន៏ថែមទៅទៀត,

២.ទុកឳកាសឲភាគីខ្មែរនិមួយៗបង្កើតអស្តិសុខយោធាផង,នយោបាយផង,ជាកត្តានាំឲមានផ្ទុះអាវុទ្ធនៅឆ្នាំ១៩៩៧,

ដែលនាំឲគណបក្សប្រជាជនក្លាយជាគណបក្សកាន់អំណាចផ្តាច់ការរហូតមកដល់សព្វថ្ងៃ,

៣.ទុកឳកាសឲយៀកណាមបន្តនយោបាយវាតទឹកដីដោយមានការគាំទ្រពីសំណាក់អ្នកកាន់អំណាចបច្ចុប្បន្ន,ដោយ

យកច្បាប់ខ្មែរជាការធានានយោបាយនេះ(។)រាជរដ្ឋាភិបាលខ្មែររណបយៀកណាមអនុញ្ញាតឲជនជាតិយួនរាប់លាន

នាក់ចូលមករស់នៅស្រុកខ្មែរក្នុងឋានៈជាយួនខ្មែរ(យួនកាន់កាតខ្មែរ),មានសិទ្ធិជាងពលរដ្ឋខ្មែរទៅទៀត។

សន្តិភាពបែបនេះ,តើខ្មែរយើងអាចចាត់ទុកជាសន្តិភាពពិតបានដែរឫទេ(?)បើសិនជាខ្មែរយើយល់ឃើញថាសន្តិ

ភាពបែបនេះជាការបន្តសង្គ្រាមដោយគ្រាន់តែដូររូបភាពពីសង្គ្រាមក្តៅឬអាវុធ,មកជាសង្គ្រាមត្រជាក់នោះ,យើង

អាចធ្វើអនុមានបានថាកិច្ចព្រមព្រៀង២៣តុលាជា,កិច្ចព្រមព្រៀងសន្តិភាពមួយមិនល្អក្នុងអន្តរវត្ថុផង,និងក្នុងការ

អនុវត្តផង(។)យើងដឹងថា,អ្វីដែលត្រូវធ្វើ,មិនមែនគ្រាន់តែទុកការកំណត់គោលដៅជាទីបញ្ចប់នោះទេ,គឹផ្លូវដើរទៅរក

គោលដៅនោះជាកត្តាសំខាន់បំផុត,ព្រោះថាបើយើងដើរផ្លូវល្អ,ទោះយូរឆាប់គង់តែដល់គោលដៅ,តែបើយើងដើរផ្លូវ

ខុស,ទោះបីខំដើរយ៉ាងណាក៏ដោយ,ក៏យើងមិនអាចទៅដល់គោលដៅបាននោះដែរ,ព្រោះវាជាអសញ្ញកម្ម(ដំណើរអស់

ជីវិត)រួចស្រេចទៅហើយ។

យើងនិយាយនេះមិនបានសេចក្តីថា,យើងទុកកិច្ចព្រមព្រៀងសន្តិភាព២៣តុលាជាអសារ,និងអសាធុ(អាក្រក់)នោះ

ឡើយសំរាប់ប្រជាពលរដ្ឋខ្មែរ,ព្រោះកិច្ចព្រមព្រៀងនេះ,វាមានប៉ែកវិជ្ជមានវាគឺ,ការសង្ឃឹមថ្មីមួយរបស់ប្រជាពលរដ្ឋខ្មែរ

ដែលបានរស់នៅក្នុងរណ្តៅទុក្ខអស់រយៈពេលពីរទសវត្ត(១៩៧០,១៩៩០)មកហើយ,តែការសង្ឃឹមនេះវាឋិតនៅលើប្រជា

ពលរដ្ឋទាំងស្រុង,ព្រោះវាកើតឡើងសំរាប់ប្រជាពលរដ្ឋ,ដែលគេទុកជាម្ចាស់វាសនារបស់ខ្លួន,បើខ្លួនទុកឲការសង្ឃឹមថ្មី

នេះជាការស្រមៃតែប៉ុណ្ណោះ,ទោះបីកិច្ចព្រមព្រៀងគ្មានកង្វះតិចច្រើនយ៉ាងណាក៏ដោយ,ក៏វាពុំអាចមានប្រសិទ្ធភាព

ក្នុងការស្រមៃបាននោះដែរ,ព្រោះការស្រមៃជាអំពើអកម្ម(។)ប៉ុន្តែសេចក្តីសង្ឃឹមជាអំពើសកម្ម,តម្រូវឲមានការចូលរួម

យ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ,ដើម្បីស្ថាបនាវាឲក្លាយជាសេចក្តីពិតមួយមែន(។)ដូច្នេះសន្តិភាព២៣តុលាគឺ,ជាផ្លូវ

ដើរដ៏វែងឆ្ងាយមួយក្នុងសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ,ដែលមានជំនឿលើកម្លាំងមានអំណត់របស់ខ្លួនសំរាប់ដំ

ណើរដ៏យូរអង្វែងមួយ(។)ដំណើរនេះតែងតែជួបឧបសគ្គគ្រប់បែបយ៉ាង,តម្រូវឲអ្នកដើរមានមានៈកំទេចឧបសគ្គនេះ

ដើម្បីបន្តដំណើរខ្លួនតទៅមុខទៀត(។)ក្នុងទស្សនៈណាមួយដែលទុក្ខសន្តិភាព២៣តុលាជាផលទទួលរួចបានហើយជា,

ទស្សនៈភាន់ច្រឡំ,ព្រោះដូចយើងបាននិយាយរួចហើយថា,សន្តិភាពនេះជាផ្លូវ,មិនមែនជាកន្លែងដែលមកដល់ហើយ

នោះទេ(។)ការទាមទាររៀងរាល់ឆ្នាំពីសំណាក់បងប្អូនខ្មែរឲគ្រប់ភាគីជាហត្ថលេខីគោរពកិច្ចព្រមព្រៀងសន្តិភាព២៣

តុលាគឺជាការទាមទារមួយឈរលើគំនិតទុកកិច្ចព្រមព្រៀងជាកន្លែងមកដល់ហើយនោះឯង,ព្រោះយើងសង្កេតឃើញ

ថា២១ឆ្នាំកន្លងផុតរួចមកហើយ,ក្រោយពីបានធ្វើបាតុកម្មប្រចាំឆ្នាំរួចហើយ,ក៏នាំគ្នាដេកចាំធ្វើវាឆ្នាំក្រោយទៀត,ជា

ពិសេសគណបក្សប្រឆាំងគឺគាត់យកពាក្យប្រឆាំងមកប្រើជានិច្ចក្នុងថ្ងៃធ្វើបាតុកម្មប្រចាំឆ្នាំ,តែបន្ទាប់មកគាត់នាំ

គ្នាដេកសោយផលសន្តិភាព២៣តុលាដែលគាត់ជឿជាក់ក្នុងចិត្តថា,ជាសន្តិភាពពិតនោះឯង,ព្រោះគាត់មានចំណេញ

ជាផលទុនពីវា(។)ជំនឿនេះឯងដែលនាំគណបក្សប្រឆាំងទុកការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍ជា,ប្រភពផល

ទុន,និងអត្ថិភាពនយោបាយរបស់ខ្លួន(។)យើងដឹងថា,ផលទុន,និងអត្ថិភាពនេះ,គណបក្សកាន់អំណាចផ្តាច់ការ,គេមិន

មានចិត្តកំណាច់អ្វិនឹងឲទៅគណបក្សប្រឆាំងនោះឡើយ,ព្រោះការចែកជាចំណែកតូចនេះក៏ជាប្រយោជន៏មួយសំរាប់

គេដែរគឺ,សំរាប់ជាមូលដ្ឋានអំណាចស្របច្បាប់របស់គេ,តែទោះបីយ៉ាងណា,អំណោយអាសនៈនៅក្នុងរដ្ឋសភា,ដែលគេ

ទុកឲគណបក្សប្រឆាំង,មិនឲលើសពីចំនួនមួយ,ដែលនាំរំខានដល់ការគ្រប់គ្រងអំណាចរបស់គេ,ចំនួននោះគឺក្រោម

៣០អាសនៈ,ព្រោះចាប់ពីចំនួន៣០ទៅ,អ្នកប្រឆាំងអាចប្រើមាត្រា៩៨នៃរដ្ឋធម្មនុញ្ញ,ធ្វើញត្តិបន្ទោសរដ្ឋាភិបាលបាន

(Motion.de.censure),ដែលអ្នកកាន់អំណាច,គេទុកជាការរំខានដល់អំណាចផ្តាច់ការរបស់គេ។

 

យើងឃើញថានៅស្រុកខ្មែរ,សង្គ្រាម,និងសន្តិភាពសំរាប់ប្រជាពលរដ្ឋ,វាគ្មានភាពផ្ទុយគ្នានោះឡើយ,ព្រោះអ្នកកាន់

អំណាចគាត់នៅតែតាំងខ្លួនជាម្ចាស់អំណាចជានិច្ច,ជាពិសេសទៅទៀតនៅក្នុងសន្តិភាពគ្មានប្រជាពលរដ្ឋជាម្ចាស់

អំណាចនេះហើយ,ដែលពួកអ្នកកាន់អំណាចផ្តាច់គេ,ប្រើប្រាស់ការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍,សំរាប់ទាញ

យកប្រយោជន៏ដល់គេគឺ,ពង្រឹងអំណាចផ្តាច់ការឲស្របច្បាប់តែប៉ុណ្ណោះ(។)អំណាចស្របច្បាប់នេះឯងហើយដែលជា

ខ្សែក្រវាត់សន្តិសុខរបស់គេក្នុងទំនាក់ទំនងលើឆាកអន្តរជាតិ,ដែលវាតែងតែគោរពជានិច្ចដល់រដ្ឋាភិបាលស្រប

ច្បាប់របស់ប្រទេសនិមួយៗ(។)ឧទាហរណ៏ជាក់ស្តែងមួយ,ដែលខ្មែរឥតអាចបំភ្លចបានគឺ,សន្តិភាពក្នុងរបបខ្មែរក្រហម,

ដែលជាសន្តិភាពមួយសំរាប់ឲពួកអ្នកដឹកនាំ,សម្លាប់ប្រជាជនខ្មែរតាមសេរី,ឥតមាននរណាការពារបាន,ព្រោះរដ្ឋាភិបា

លខ្មែរក្រហមជារដ្ឋាភិបាលស្របច្បាប់ជាតិខ្មែរ(។)យើងគ្មានបំណងធ្វើការប្រៀបធៀបសន្តិភាពបច្ចុប្បន្ននឹងសន្តិភាព

ក្នុងរបបខ្មែរក្រហមថាវាដូចគ្នា១០០%នោះឡើយ,តែខ្មែរយើងត្រូវដឹងថាអ្នកកាន់អំណាចបច្ចុប្បន្នសុទ្ធជាអតីតខ្មែរក្រ

ហាមដែលនាំគ្នាស្ម័គ្រ,បំរើនយោបាយយៀកណាម,ដែលគេមានគោលបំណងតែមួយគត់គឺ,ការលេបកម្ពុជាចូកក្នុង

ពោះឥណ្ឌូចិនថ្មីមួយដែលមានយៀកណាម,និងប្រជាជនយួនជាម្ចាស់របស់ប្រជាពលរដ្ឋខ្មែរនិងឡាវ(។)នយោបាយ

លេបស្រុកខ្មែរនេះឯង,វាជាអំពើសម្លាប់ជាតិសាសន៏ខ្មែរនោះឯង(។)ក្នុងចំណុចនេះហើយ,ដែលយើងមើលឃើញថាសន្តិ

ភាពបច្ចុប្បន្ន,វាដូចគ្នានឹងសន្តិភាពក្នុងរបបប៉ុលពតនោះឯង(។)តែប្រជាពលរដ្ឋខ្មែរ,គាត់អាចនឹងធ្វើឲសន្តិភាព

បច្ចុប្បន្នខុសដាច់ស្រឡះពីសន្តិភាព”ខ្មែរក្រហម”,បើគាត់មានសេចក្តីក្លាហានហ៊ានដូរចរន្តនយោបាយសព្វថ្ងៃ,សេចក្តី

ក្លាហាននោះគឺជាសេចក្តីក្លាហានអហិស្សា,នាំគ្នាប្រកាសធ្វើពហិការនៃការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍,ថ្នាក់

ជាតិក្នុងឆ្នាំ២០១៣នេះ(។)ពហិការនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ,ជាអំពើនយោបាយសំខាន់,សំរាប់បង្ហាញអំណាចខ្លួន

ជាប្រជាពលរដ្ឋ,ជាអំពើស្របច្បាប់ឥតអាចផ្តន្ទាទោសបាន,ជាទឹកចិត្តប្រកបដោយមនសិការជាតិដែលជាសម្ពាតទៅ

លើអ្នកដឹកនាំដើម្បីប្រយោជន៏ជាតិ(។)សេចក្តីក្លាហាននេះជាសេចក្តីក្លាហានសាមញ្ញបំផុត,ព្រោះឥតចាំបាច់ប្រើ

កម្លាំងបាយនាំអាចឲមានគ្រោះថ្នាក់ដល់រូបកាយ,គ្រាន់តែមានការសំរេចចិត្តមិនចូលរួមការបោះឆ្នោតណាដែលគ្មាន

សេរី,និងយុត្តិធម៍តែប៉ុណោះ(។)សេចក្តីក្លាហាននេះ,ខ្មែរម្នាក់ៗអាចធ្វើបានងាយស្រួល,ព្រោះបុគ្គលម្នាក់ៗជាម្ចាស់ខ្លួន

ឯងផង,ជានិតិជនដែលជាម្ចាស់អំណាចរដ្ឋផង,យើងគ្រាន់តែសួរថា,តើខ្មែរយើងអាចមានសេចក្តីក្លាហាននេះដែរ

ឫទេ(?)បើប្រសិនជាអាចមាន,សេចក្តីក្លាហាននេះគឺជា,ការសង្គ្រោះជាតិនោះឯងហើយ(។)តែបើខ្មែរយើងនាំគ្នាយកការ

បោះឆ្នោតជាចម្លើយនូវមហាទុក្ខរបស់ប្រជាពលរដ្ឋ,ការនេះជាសិទ្ថិរបស់បុគ្គលម្នាក់ៗដែលឥតអាចនរណាឃាត់ឃាំងបាន

នោះឡើយ,ព្រោះបុគ្គលម្នាក់ទទួលខុសត្រូវផ្ទាល់លើអំពើដែលខ្លួនបានធ្វើ។

ក្នុងសេចក្តីក្លាហាននេះ,យើងលើកគណបក្សប្រឆាំងមកពិនិត្យមើលគ្រប់ទង្វើទាំងឡាយដែលគេកំពុងធ្វើ,គេនាំគ្នា

ធ្វើការរួបរួមផ្លែកមួយគឺ,បំបែកកម្លាំងពី២រទៅ៣,និយាយកុហកជាអលជ្ជី(គ្មានខ្មាស)ចំពោះរាស្ត្រថា,បើគ្មានការកែ

ទម្រង់គណកម្មាធិការត្រួតពិនិត្យការបោះឆ្នោត,បើគ្មានវត្តមានលោកសមរង្រ៉ីនៅស្រុកខ្មែរក្នុងពេលធ្វើយុទ្ធការបោះ

ឆ្នោត,គេនឹងនាំគ្នាធ្វើពហិការ,តែគេដឹងរួចទៅហើយថារដ្ឋសភាជាតិ,គេបោះឆ្នោតរក្សាទុកគណកម្មការត្រួត

ពិនិត្យការបោះឆ្នោតឲនៅដដែល,ហើយគណកម្មការនេះសម្រេចចិត្តលុបឈ្មោះលោកសមរង្ស៊ីពីបញ្ជីបោះឆ្នោតទៅ

ទៀត,ការនេះបែជាគេធ្វើមិនដឹង,បំភ្លេចសេចក្តីថ្លែងការណ៏របស់ខ្លួន,នាំគ្នាធ្វើយុទ្ធការបោះឆ្នោតទុកបណ្តារាស្ត្រជាជន

ល្ងង់ ល្ងើអាចនិយាយកុហកបានងាយស្រួល,ទង្វើនេះជាការមើលងាយចំពោះប្រជារាស្ត្រខ្លួនឯង(។)តែយើងមិនសូវមាន

ការងឿងឆ្ងល់អ្វីនោះឡើយ,ព្រោះថានៅស្រុកខ្មែរយើងសព្វថ្ងៃនេះ,ការភូតកុហក,វាក្លាយជាវប្បធម៍ជាតិទៅហើយ(។)ដូច្នេះ

ប្រវ័ញ្ចន៏(អំពើបញ្ចោត)រកប្រយោជន៏សំរាប់ខ្លួនគឺ,ចុះនៅក្នុងវប្បធម៍ភូតកុហកនោះឯង(។)សំដីវាចាលនេះ(និយាយ

ឲតែរួចពីមាត់),វានាំឲបណ្តារាស្រ្តបាត់ជំនឿលើការសន្យាដ៏ទៃទៀត,ដូចយ៉ាង៖

ឧបត្ថមចាស់ៗពីអាយុ៦៥ឆ្នាំ(៤ម៉ឺនរៀលក្នុង១ខែ),ប្រាក់ខែទាបបំផុតរបស់កម្មករ,កម្មការិនី(៦០ម៉ឺនរៀលក្នុង១ខែ),

អ្នករាជការ(១លានរៀលក្នុង១ខែ),ព្យាបាលជម្ងឺបណ្តារាស្ត្រក្រីក្រដោយឥតយកប្រាក់,បំបាត់អំពើពុករលួយ,ពង្រឹងវិស័យ

អប់រំ,នឹងបង្កើតការងារឲយុវជន។

កម្មវិធីនេះគឺពិតជារុច្ចនៈ(សេចក្តីគាប់ចិត្ត)របស់ប្រជាពលរដ្ឋ,តែវាខ្វះហេតុដែលនាំឲជឿ(Crédibilité),ព្រោះថាអ្នក

សន្យាគ្មានបានបង្ហាញលក្ខណសម្បត្តិសម្ភារ(ផ្សំ)អ្វីមួយឲបណ្តារាស្ត្រជឿខ្លួនថាអាចមានជ័យជំនិះក្នុងការបោះឆ្នោត

មួយដែលគ្មានសេរី,និងយុត្តិធម៍,ដែលជាការប្រកួតមួយ,មានអ្នកឈ្នះរួចស្រេចទៅហើយ,គឺគណបក្សកាន់អំណាច,

ក្នុងការមើលឃើញនេះឯងហើយ,ដែលនាំយើងយល់ថាការសន្យានេះជាពាក្យបំភន័្ត,ហើយការចូលរួមបោះឆ្នោតក្នុង

លក្ខណៈបែបនេះគឺ,ជាការផ្សងព្រេង,ឬជាការភ្នាល់ក្នុងល្បែងស៊ីសងមួយតែប៉ុណ្ណោះ(។)ការនេះហើយ,ដែលធ្វើឲយើង

មានការព្រួយបារម្មណ៏អំពីអនាគតជាតិខ្មែរ!តើពេលណាទៅ,ខ្មែរយើងនឹងបានឮសម្មាវាចា(Parole.droite)

ពីសំណាក់អ្នកដឹកនាំគ្រប់និន្នាការនយោបាយ(។)មកដល់សព្វថ្ងៃនេះ,ន័យនយោបាយសំរាប់រាស្ត្រគឺនៅតែមានសេចក្តី

ថា”នយោបាយ,គឺនយោបោក”នោះឯង។

 

យើងឃើញហើយថា,នៅស្រុកខ្មែរ,មានសង្គ្រាមក្តី,ឬមានសន្តិភាពក្តី,ក៏រាស្ត្រខ្មែរនៅតែស្លាប់,មួយស្លាប់នឹងអាវុធយោធា

មួយស្លាប់នឹងអាវុធនយោបាយ,បើរំគាយ(ឲទូលាយ)ការសង្កេត,ហាក់បីដូចជាខ្មែរយើងនាំគ្នាហុចអាវុធឲគេសម្លាប់

ខ្លួនឯងតែម្តង,ព្រោះខ្មែរយើងនាំគ្នារស់ក្នុងវប្បធម៍បរាជ័យជាប្រជារាស្ត្រស្គាល់តែអាយាចនៈ(ការអង្វរ)សូមរស់តែមួយ

គែ,គ្មានអនាគត,ពឹងតែអ្នកកាន់អំណាច,ទោះបីដឹងថាអ្នកកាន់អំណាចនោះជាលុម្បកជន(ចោរប្លន់)ក៏នៅតែទៅ

អង្វរសូមអនុគ្រោះពីគេឲជួយខ្លួនទាំងអស់សង្ឃឹម(។)នេះហើយជាអកុសលខ្មែរ!

តែចម្លែកដែរ,នៅប្រទេសយៀកណាម,គេមានសង្គ្រាមស៊ីវឹលផង,សង្គ្រាមរំដោះជាតិផង,សង្គ្រាមនយោបាយផង,តែ

សង្គ្រាមទាំងនោះ,បែរជាកត្តាសំរាប់ការរីកទឹកដីគេទៅវិញ,ខុសពីស្រុកខ្មែរ,ទោះបីមានសង្ក្រាម,ឬឥតសង្គ្រាម,ទឹក

ដីខ្មែរចេះតែរួញជានិច្ច,ដូចសព្វថ្ងៃនេះ,ឥតមានសង្គ្រាមសោះ,បែជាស្រុកខ្មែរបាត់បង់កោះផង,រួញទឹកដីផង,ហើយ

ថែមទាំងមានជនជាតិយួនរាប់លាននាក់មករស់នៅក្នុងទឹកដីខ្មែរផង(។)ការនេះរឹតតែបញ្ចាក់ថែមទៀតថា,សង្គ្រាម

និងសន្តិភាពនៅស្រុកខ្មែរគឺដូចជា”បួននិងមួយដំប”នោះឯង,នៅពេលណាខ្មែរយើងនៅតែរស់ក្នុងអកម្មភាពទាំង

ស្រុងក្នុងសកម្មភាពនយោបាយជាតិ(។)យើងត្រូវដឹកថា,ប្រជាពលរដ្ឋមិនមែនជាអចលវត្ថុនោះទេ,ដែលអ្នកដឹកនាំ

អាចលើកដាក់បានតាមចំណង់ចិត្តគេ,ប្រជាពលរដ្ឋជាកម្លាំងវិរិយោជាតិ,មានព្រលឹង,ដែលជាប្រភពនៃគំនិតវិជ្ជា

មានសំរាប់រកប្រយោជន៏ឲប្រជាជាតិ,ទោះបីប្រជាជាតិថ្លាក់ក្នុងកលិយុគសម្លាប់ព្រលឹងជាតិ,តែកម្លាំងវិរិយោប្រជា

ពលរដ្ឋអាចមានលទ្ធភាភធ្វើបដិសន្ធិឲប្រលឹងជាតិនោះរស់បានវិញ,នៅពេលណាដែលខ្មែរម្នាក់ៗនៅស្គាល់ដឹងធម៍

ក្រិត្យា(គ្រប់កតប្បកិច្ច)របស់ប្រជាពលរដ្ឋ,ដែលជាគោលមួយរបស់ប្រជាជាតិ។

 

យើងគ្មានគោលបំណងនឹងឲមេរៀនដល់ខ្មែរណានោះឡើយ,ព្រោះយើងតែងគោរពជានិច្ចគ្រប់គំនិតណាដែលយក

ប្រយោជន៏ជាតិជាបារមិត(Vertu.suprême),តែយើងក៏ពុំអាចនៅស្ងៀមនៅចំពោះមុខគ្រប់គំនិតណា,ឬអំពើណាជា

មោហោក្តី,ជាចេតនាក្តី,ដែលនាំបំផ្លាញជាតិខ្មែរ(។)យើងគ្មានចង់បានប្រយោជន៏អ្វីសោះនោះឡើយក្នុងការបញ្ចេញទស្ស

នៈយើងនេះ,បំណងតែមួយគត់ដែលយើងមានគឺ,រស់ជាសេរីជន,គ្មានម្ចាស់,គ្មានចៅហ្វាយ,ហើយមានសត្រូវតែមួយ

គត់គឺ,សត្រូវជាតិខ្មែរតែប៉ុណ្ណោះ(។)ដូច្នេះក្នុងឆ្នាថ្មី២០១៣នេះ,យើងធ្វើចំរើនវពរិ(ពរឲមានសុភមង្គល,និងមានវិបុល

ភាព)ដល់ប្រជាពលរដ្ឋខ្មែរ,ជាពិសេសដល់លោកម៉មសាណង់ដូ,សូមឲលោកចាកផុតពីអំពើអយុត្តិធម័ដែលលោកកំពុង

ជួបប្រទះ,ដែលជាអំពើនិរគុណមួយឥតអាចយល់បាន(។)សូមឲប្រជាជាតិខ្មែរនឹងមានសេរីយសនៅមុខសត្រូវជាតិ

ទាំងឡាយ៕

 

ឩប    សង្ហា

 

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens