Overblog
Editer l'article Suivre ce blog Administration + Créer mon blog
14 janvier 2013 1 14 /01 /janvier /2013 07:13

តាំងតែពីឆ្មាំ១៩៤៦មកម្លេះ គេតែងនាំគ្នានិយាយថាទុក្ខនៅស្រុកខ្មែរគឺ កើតមានឡើងដោយសារអ្នកដឹកនាំខ្មែរបានយកមកអនុវត្ត នូវលទ្ធិប្រជាធិតេយ្យ របស់មហាប្រទេសសេរី ដោយឥតបានធ្វើការអប់រំ ជាមុនដល់ប្រជាពលរដ្ឋខ្លួន អំពីគោលការណ៏ នៃលទ្ធិប្រជាធិបតេយ្យ។ គេនិយាយទៀតថា ដោយសារប្រជាពលរដ្ខខ្មែរ មានទម្លាប់ដូចប្រជាពលរដ្ឋដទៃទៀត នៅក្នុងដំបន់អាស៊ី រស់ក្រោមទម្ងន់ របបរាជាធិបតេយ្យ អស់ច្រើនសតវត្សមកហើយ បានជាមាន ការលំបាកច្រើន ដើម្បីយល់លំនាំ ក្នុងការអនុវត្តលទ្ធិប្រជាធិតេយ្យ។ យើងសួរ ជាសំណួរច្រើនថា : តើលទ្ធិប្រជាធិតេយ្យជាចំណេះវិទ្យាសាស្ត្រ ? ត្រូវចំាបាញ់រៀនវាឲចេះសិន មុននឹងយកវាមកអនុវត្ត ? ហេតុអ្វីក៏គេនាំគ្នាដាក់កំហុសជានិច្ចដល់រាស្ត្រ នៅពេលណាមានបញ្ហាក្នុងការប្រព្រឹត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយ ? តើមហាប្រទេសសេរីត្រូវគេយកមកធ្វើជាគំរូដាច់ខាត នៃរបៀបអនុវត្តលទ្ធិប្រជាធិបតេយ្យ ? ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ ដែលជាប្រជាពលរដ្ឋមួយតាមប្រវត្តិសាស្ត្រ គាត់ចេះដឹងច្បាស់ថា អ្វីជាអំពើអាក្រក់ អ្វីជាអំពើល្អ អនុលោមតាមព្រះពុទ្ធសាសនា ធ្លាប់ស្គាល់ភាពរុងរឿងរបស់ជាតិខ្លួន ក៏ដូចជាការអាម៉ាស់មុខដែរ ទៅជាមានការលំបាក យល់អំពីការប្រព្រឹត្ត នៃលទ្ធិប្រជាធិបតេយ្យទៅវិញ ? តើលទ្ធិប្រជាធិបតេយ្យ ជាគំនិតដាច់មុខ នៃប្រជាពលរដ្ឋរបស់បស្ចិមប្រទេស ? តើលទ្ធិនេះមាន នៅក្នុងការវិវឌ្ឍន៏ ជាធម្មជាតិ នៃសភាពចម្រើនរបស់មនុស្សជាតិ ? តើប្រជាពលរដ្ឋខ្មែរ ធ្លាប់បានឃើញស្នាម លទ្ធិនេះក្នុងប្រវត្តិសាស្ត្រប្រទេសខ្លួនដែរឬទេ ?

Partager cet article

Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens