Overblog Suivre ce blog
Editer l'article Administration Créer mon blog
19 janvier 2013 6 19 /01 /janvier /2013 07:38

 

DSC05407 ប្រតិកម្មរហ័ស

 

លោកហ៊ុនសែនចង់បានអ្វី?

 

លោកហ៊ុនសែនមានបំណងចង់ឲសភាជាតិតែងច្បាប់ហាមមិនឲអ្នកនយោបាយ,កុំឲជេរប្រមាថគ្នាដើម្បីលើកតម្កើង

សេចក្តីថ្លៃថ្នូរខ្មែរ(។)តែលោកហ៊ិនសែន,គាត់ភ្លេចគិតថាអ្នកដែលប្រើពាក្យអសុរស,ជេរប្រមាថគេ,គឺខ្លួនគាត់នេះឯង,

គាត់ហៅគេសុទ្ធតែអានេះអានុះ,ប្រើសំដីប្រមាថអាយុជីវិតអ្នកប្រឆាំងខ្លួន,លើសពីនេះទៅទៀត,មិនត្រឹមតែជេរ

ប្រមាថអ្នកប្រឆាំងខ្លួនតាមវិធីអហិក្សា,គាត់យកមុខងារសាធារណៈជានាយករដ្ឋមន្ត្រី,ប្រើអំណាចតុលាការធ្វើនិគ្រោះ

ទៅលើ,ជនស្លូតត្រង់,អ្នកកាសែត,(ល),គាត់ប្រព្រឹត្ត,ឬបញ្ជាឲបរិវារប្រព្រឹត្តអំពើឃាដកម្មដោយចេញមុខ,ឬអាថិកំបាំង

លើរូបអ្នកប្រឆាំងគាត់ឥតញញើតច្បាប់,ឥតមានមេត្តាធម៍អ្វីនោះឡើយ(។)ដូច្នេះសុជីវធម៍ដែលលោកហ៊ុនសែនចង់

បាន,គឺគាត់ចង់ឲខ្លួនគាត់ក្លាយទៅជាពិសិដ្ឋជនដោយមានច្បាប់មួយសំរាប់ការពារភាពខ្ពង់ខ្ពស់របស់គាត់ដើម្បីតែ

ប្រយោជន៏អំណាចផ្តាច់ការប៉ុណ្ណោះ។

លោកហ៊ុនសែននិយាយត្រូវដែរ,ថាការជេរប្រមាថគ្នាក្នុងមជ្ឈដ្ឋាននយោបាយខ្មែរមានតាំងតែពីទសវត្សឆ្នាំ១៩៦០

ក្នុងរបបរាជានិយម,ដើម្បីប្រជាប្រិយភាពខ្លួន,ដែលកាលនោះលោកសេនាប្រមុខលន់នល់បានចោទសម្តេចឳជា

ប្រមុខរដ្ឋជំនាន់នោះ,ថាបានលក់ដីឲយៀកកុង,ដូចដែលអ្នកនយោបាយខ្មែរបច្ចុប្បន្នខ្លះចោទលោកដែរ។

ក្នុងចំណុចនេះ,គួរខ្មែរយើងលើកយកមកពិចារណាថា,ហេតុអ្វីបានជាខ្មែរយើងច្រើនប្រើពាក្យអសុរសសំរាប់ជេរ

ប្រមាថគ្នាក្នុងរឿងជាតិ?

 

១.ប្រភេទ(nature)អំណាចនៅស្រុកខ្មែរ

គួរយើងដឹងថាតាំងពីអតីតកាលមក,ប្រភេទអំណាចនៅស្រុកខ្មែរជាអំណាចផ្តាច់ការ,អំណាចនេះយកអំពើវិហិក្សាធ្វើ

និគ្រោះ(réprimer)លើកប្រជាពលរដ្ឋ,ជាពិសេសលើអ្នកប្រឆាំងខ្លួន(។)អំពើវិហិក្សាទាំងឡាយនោះ,មានទាំងប្រើអំពើ

កាប់សម្លាប់,សំដីអសុរសវាយស្មារតីប្រជាពលរដ្ឋឲខ្លាចបាក់ស្បាតអំណាចអ្នកដឹកនាំ(។)ដូច្នេះការជេរប្រមាថទាំងឡាយ

មានប្រភព,ចេញពីប្រភេទអំណាចផ្តាច់ការនោះឯង(។)អំណាចវិហិក្សា(ឃោឃៅ)នេះហើយ,វាកបង្កើតបរិយការណ៏

វិហិក្សានៅក្នុងសង្គមខ្មែរ,ដែលមានអ្នកដឹកនាំជាអ្នកបង្កើតឲមានឡើង(។)ជនរងគ្រោះនូវអំណាចវិហិក្សានេះ,គាត់

មានតែសេចក្តីក្តៅក្រហាយចំពោះអំពើអយុត្តិធម៍គ្រប់បែបយ៉ាងដែលគាត់បានទទួលតែប៉ុណ្ណោះ(។)ដូច្នេះគាត់ពុំអាច

ទុកទីកន្លែងនៃអំណាចផ្តាច់ការនេះ,ជាបូជនីយដ្ឋានសំរាប់គាត់បាននោះទេ,ផ្ទុយទៅវិញ,គាត់មើលឃើញវា,ជាសត្រូវ

តែប៉ុណ្ណោះ,ព្រោះអំណាចនេះ,ក៏ទុកគាត់ជាសត្រូវនោះដែរ,ដូចពាក្យបុរាណខ្មែរយើងតែងនិយាយថា”ឈាមស្រែកស្បែក

ហៅ”(។)ក្នុងសង្គមផ្តាច់ការ,វាគ្មានសំវាទ(Dialogue)រវាងអ្នកដឹកនាំ,និងប្រជាពលរដ្ឋ,ព្រោះអ្នកដឹកនាំមិនដែលទុក

ប្រជាពលរដ្ឋជានីតិជន(Personne majeure)នោះទេ,តែផ្ទុយទៅវិញ,គេទុកគាត់ជាកូន,ជាចៅ,ជាខ្ញុំបំរើ,រស់នៅជាមួយ

គេសំរាប់តែស្តាប់បង្គាប់គេ,ដូចកូនត្រូវស្តាប់បង្គាប់មាតាបីតា,ដូចទាសា,ទាស៊ី,ត្រូវស្តាប់បង្គាប់ម្ចាស់របស់ខ្លួននោះ

ឯង(។)យើងដឹងថា,សម្ព័ន្ធ(Lien)រវាងកូននឹងមាតាបីតា,គឺ”សេចក្តីស្រឡាច់”ជាគោល,ដែលជាចំណងចងចិត្តករុណា

មាតាបីតាចំពោះកូន,និងសេចក្តីគោរពប្រកបដោយសេចក្តីស្រឡាញ់របស់កូនចំពោះមាតាបីតា(។)បដិការ

(Réciprocité)នេះហើយ,វាគ្មានមាននៅក្នុងសម្ព័ន្ធរវាងអ្នកដឹកនាំផ្តាច់ការនិងប្រជាពលរដ្ឋ,ព្រោះអ្នកអ្នកដឹកនាំ

បែបនេះមានធាតុជាមនុស្សឃោឃៅ,ល្ងង់ខ្លៅដូចតិរច្ជាន,ដែលវាមានភាពផ្ទុយស្រឡះពីទឹកចិត្តស្នេហា,និងករុណា

របស់មាតាបីតា។


២.ភាពល្ងង់ខ្លៅនៃអ្នកកាន់អំណាច

អ្នកដឹកនាំក្នុងរបបផ្តាច់ការ,សុទ្ធជាមនុស្សល្ងង់ខ្លៅ,ព្រោះភាពល្ងង់ខ្លៅនេះ,វាត្រូវចង្វាក់ជាមួយអំពើវិហិក្សា,ដែលមាន

ក្នុងធម្មជាតិសត្វតិរច្ជាន(។)អ្វីដែលអ្នកដឹកនាំទាំងនោះគិត,គឺក្នុងល្បិចរកប្រយោជន៏ដល់ខ្លួនជាមុនសិន,ដូចសភា

វគតិនៃសត្វតិរច្ជានសម្លាប់សត្វហីនជាតិសំរាប់ស៊ីជាចំណីអាហារ(។)ភាពខុសគ្នារវៀងមនុស្សផ្តាច់ការនិងសត្វតិរច្ជាន,

គឺត្រង់មនុស្សផ្តាច់ការ,ប្រព្រឹត្តបទឧក្រិដ្ឋដោយចេតនា,ឯចំណែកសត្វតិរច្ជាន,សម្លាប់សត្វហីនជាតិដ៏ទៃទៀតតាម

ច្បាប់ធម្មជាតិក្នុងពិភពនៃសត្វ,ដែលទុកសត្វនិមួយៗជាចំណីអាហារជា,យថាហេតុសំរាប់សត្វដ៏ទៃទៀត(។)យើងដឹង

ថាមនុស្សជានិតិគតិយុត្ត,ទទួលខុសត្រូវនូវអង្គហេតុដែលខ្លួនបានប្រព្រឹត្ត,ឯចំណែកសត្វជាចលនវត្ថុឥតមានការ

ទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត(។)ក្នុងការប្រៀបធៀបនេះ,គឺយើងចង់បង្ហាញថាបើអ្នកកាន់អំណាចផ្តាច់

ការ,គាត់រស់នៅក្នុងនិទុទណ្ឌភាពចំពោះអង្គហេតុដែលគាត់បានប្រព្រឹត្ត,គឺច្បាស់ជាគាត់ទុកខ្លួនឯង,ដោយចេតនាក្តី

ដោយអចេតនាក្តី,ជាសត្វនោះហើយ(។)រស់ជាសត្វនេះឯង,ដែលធ្វើឲគាត់ឥតស្គាល់សុជីវធម៏សំរាប់ការរស់នៅ

របស់មនុស្សក្នុងសង្គម,ប្រើពាក្យអសុរស,ដោយយកអំណាចរដ្ឋជាកម្មសិទ្ធិដាច់មុខ,សំរាប់ការពារអំណាចខ្លួន(។)ការណ៏

នេះហើយ,ដែលយើងទុកជាភាពល្ងង់ខ្លៅរបស់អ្នកកាន់អំណាចផ្តាច់ការ,ព្រោះគាត់រស់គ្មានកិតិ្តយសក្នុងងាររបស់ខ្លួន

នាំឲរាស្ត្រ,មើលងាយ,ហើយឆ្លើយតបនឹងសម្តីអសុរស,ចំក្តី,មិនចំក្តី,ដោយប្រើពាក្យអសុរសនោះវិញដែរតាមកំហឹង,ព្រោះ

គាត់ជាជនរងគ្រោះនូវសំដីអសុរសនៃជនកាន់អំណាចផ្តាច់ការនោះឯង(។)បើអំណាចធ្វើឲរាស្ត្រក្តៅក្រហាយរួចទៅហើយ,

អ្នកដឹកនាំផ្តាច់ការមិនត្រូវមានការងឿងឆ្ងល់ទេ,ថាហេតុអ្វីបានជាអ្នកនយោបាយប្រឆាំងខ្លួនគេប្រើពាក្យអសុ

រស់ដាក់ខ្លួន,ព្រោះខ្លួនឯងទេជាផ្តើមប្រើវាមុនគេ(។)បើខ្លួនចង់ឲគេគោរពនោះ,លុះត្រាខ្លួនឯងធ្វើឲខ្លួនឯងឲទៅជា

មនុស្សសិន,បន្ទាប់មកទៀតធ្វើឫកខ្លួនឲសមជាមនុស្សគួរឲគោរពទៀត,តែបើខ្លួនគ្មានមានលក្ខណៈទាំងពីរនេះទេ,តើ

ឲនរណា,គេគោរពខ្លួនបាន,ក្រៅពីពួកអាមីយអាថោង,បម្រើខ្លួនដាច់ថ្លៃ,ឡេមឡឺមរករស់គួរឲខ្មាស់ជាទីបំផុត(។)យើង

មិនដែលមានជំជឿ,ថាអាចមានមនុស្សប្រាជ្ញា,ធ្វើការបម្រើជនកាន់អំណាចផ្តាច់ការនោះបានឡើយ(។)មនុស្សដែលអាច

រស់ជាបាវបម្រើអំណាចផ្តាច់ការ,គឺសុទ្ធជាមនុស្សខ្ងល់ខ្លៅ,មានគំនិតខូចគួរឲខ្ពើម(។)

 

សេចក្តីសន្និដ្ឋានរបស់យើង,គឺថាលោកហ៊ុនសែន,សព្វថ្ងៃនេះគាត់ប្រើអំណាចតុលាការសំរាប់សម្លាប់គំនិតផង,និងធ្វើ

ឃាតដោយចំក្តី,មិនចំក្តី,អ្នកនយោបាយប្រឆាំងគាត់,អ្នកការពារប្រយោជន៏ជាតិ,ឥឡូវនេះទៀត,គាត់ចង់ធ្វើច្បាប់

មួយទៀត,ដើម្បីឲខ្លួនគាត់,ក្នុងងារជានាយករដ្ឋមន្ត្រី,ឥតអាចនរណារំលោភដល់បុគ្គលគាត់បាន,ដូចមានចែងក្នុង

មាត្រា៧នៃរដ្ឋធម្មនុញ្ញ,ចែងអំពីព្រះមហាក្សត្យ(។)ដូចបានជំរាបខាងលើរួចមកហើយ,លោកហ៊ុនសែនមិនគ្រាន់តែ

មានបំណងឲសិទ្ធិខ្លួនស្មើនឹងមហាក្សត្រតែប៉ុណ្ណោះទេ,គឺគាត់មានបំណងឲគាត់ក្លាយជាពិសិដ្ធជនទៅទៀត,ដែលខ្មែរ

យើងតែងទុកជាអទិទេព,ព្រោះថាបុគ្គលហ៊ុនសែនមានសិទ្ធិលើសពីមហាក្សត្យទៅទៀត,គឺគាត់អាចប្រើអំណាចផ្តាច់

ការ,សម្លាប់មនុស្ស,ឬធ្វើបាបអ្នកស្លូតត្រង់,ឥតមានមានទោសអ្វីនោះឡើយ(។)បើលោកហ៊ុនសែនសំរេចបំណងនេះ

បានមែន,គឺមិនមែនគាត់ក្លាយជាព្រះទេ,ព្រោះព្រះជាអ្នកសង្គ្រោះមនុស្ស,តែគាត់ក្លាយជាសត្វតិរច្ជាន,កាចឃោឃៅ

សម្លាប់,ចាប់មនុស្សដាក់គុកតាមសភាវគតិជាមនុស្សល្ងង់ខ្លៅតែប៉ុណ្ណោះ(។)ចំពោះយើង,បើលោកហ៊ុនសែនជាសត្វ

តិរច្ជាន,យើងច្បាស់ជាខ្លាចលោកហើយ,ព្រោះយើងគ្មានអាវុធឯណាសំរាប់ការពារខ្លួនយើងនោះឡើយ,តែយើងអាច

ប្រើសម្តីយើងសំរាប់មើលងាយមនុស្សណាដែលមានប្រភេទជាសត្វតិរច្ជាន(។)តែបើលោកហ៊ុនសែននៅមានធាតុជា

មនុស្សនៅឡើយ,បើលោកចង់ឲគេគោរពលោក,គឺលោកត្រូវគោរពគេវិញផង,ហើយតាំងខ្លួនជាមនុស្សគួរឲគោរព,កុំ

ប្រើពាក្យសម្តីដូចមនុស្សបាតផ្សារនោះទៀត,ហើយចង់ហាមឃាត់គេជាអ្នករងគ្រោះនូវអំពើឃោឃៅរបស់ខ្លួនឲអង្គុយ

ស្តាប់ខ្លួនជេរប្រទេច,ដូចអន្តរាគមន៏ខ្លួននៅរដ្ឋសភា,ដែលមានពួកជនរណបខ្លួនអង្គុយស្តាប់ខ្លួនអស់ច្រើនម៉ោង

រហូតអ្នកខ្លះទាល់នោមឈឺខ្លោចផ្សា,ព្រោះមិនហ៊ានក្រោកទៅនោមព្រោះខ្លាចសម្តេចក្រោធដូចសត្វតោ,សូម្បីលោក

សុនឆ័យ,តំណាងរាស្ត្របក្សប្រឆាំង,ធ្លាប់បានដើរចេញមិនព្រមស្តាប់ចម្លើយរដ្ឋមន្ត្រី,ក៏ទ្រាំអង្គុយឲលោកហ៊ុនសែន

ជេរលេងទុកជាការសប្បាយ។

គួរឲអាសូរដល់ជាតិខ្មែរយើងណាស់,ដើម្បីរស់,ដើម្បីបុណ្យស័ក្តិ,បើប្រសិនលោកហ៊ុនសែន,គាត់ដាក់អាចម៌ឲស៊ី(ឬទទួល

ទាន,លាមក,បើមិនចង់ប្រើសំដីអសុរស),ក៏ប្រហែលពួកគាត់អាចទទួលទានលាមកបាននោះដែរ!

 

ឩប-សង្ហា

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens