Overblog Suivre ce blog
Editer l'article Administration Créer mon blog
27 janvier 2013 7 27 /01 /janvier /2013 08:53

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

រូបថតបង្ហាញការពិត

 

 

photo

រូបថតចម្លងពីព្រិត្តិប័ត្រPSRInformationលេខ១៩២ 


វន្ទនាលោកហ៊ុនសែនចំពោះទង់ជាតិយៀកណាម,បើមិនបានគិត,វាគ្មានអ្វីជាការទាស់ចិត្តនោះឡើយ,ព្រោះជាពិធីការ

ធម្មតាដែលលោកហ៊ុនសែនត្រូវធ្វើក្នុងពិធីត្រួតពល,ក្នុងឋានៈលោកជាភ្ញៀវកិត្តយសនៃប្រទេសមួយ,ឆ្លើយតបវិញនូវ

ការគំនាប់នៃកងឯកភាពទ័ពគេចំពោះរូបលោក(។)តែបើយើងពិនិត្យកាយវិការរបស់លោកហ៊ុនសែនក្នុងវន្ទនានេះ

វិញ,ក្នុងនាមយើងជាខ្មែរ,យើងមានការអៀនខ្មាស់នូវកាយវិការនេះណាស់,ព្រោះវាបង្ហាញឲឃើញភាពចំណុះគួរឲអា

ណិតដល់ជាតិខ្មែរ,ដែលបានឃើញនាយករដ្ឋមន្រ្តីខ្មែរអោនក្បាលជិតដល់ដីគោរពទង់ជាតិប្រទេសយៀកណាម,ដូចជា

បុគ្គលម្នាក់កោតខ្លាចគេដូចជា”ខ្ញុំនិងម្ចាស់”,យើងជឿជាក់ថា,បើយួនឲលោកហ៊ុនសែនលុតជង្គង់នៅមុខទង់ជាតិ

គេ,ប្រហែលជាលោកហ៊ុនសែនសុខចិត្តធ្វើតាមឥតរួញរានោះឡើយ(។)តើទង្វើនេះ,ខ្មែរយើងអាចទុកលោកហ៊ុនសែន,

ក្នុងឋានៈគាត់ជាអ្នកដឹកនាំជាតិខ្មែរ,ជាវន្ទីយបុគ្គល(បុគ្គលគួរឲគោរព)បានដែរឬទេ(?)។

លោកហ៊ុនសែនគាត់ភ្លេចគិតថា,គាត់ជាដំណាងជាតិខ្មែរ,ព្រោះគាត់ជានាយករដ្ឋមន្ត្រីខ្មែរ,អ្វីដែលគាត់បានធ្វើ,គឺ

គាត់ធ្វើក្នុងនាមជាតិខ្មែរ,ដូច្នេះការអោនក្បាលជិតដល់ដីរបស់គាត់,គឺគាត់យកកិត្តិយសជាតិខ្មែរទៅបោះចោលនៅ

ចំពោះមុខទង់ជាតិប្រទេសយៀកណាមនោះឯង(។)តែលោកហ៊ុនសែនគាត់យល់ឃើញផ្សេងទៅវិញ,ចំពោះគាត់កាយ

វិការនេះ,វាជាការទទួលស្គាល់ចេញមុខនូវទាសភាពជាតិខ្មែរចំណោះមុខជាតិយួន,ដែលលោកហ៊ុនសែនទុកជាអាវុធ

ពិសេសសំរាប់ការពារអំណាចរបស់គាត់នៅស្រុកខ្មែរ,ដែលជាអំណាចនៅក្រោមអាជ្ញាយួន(។)យើងដឹងថាយៀកណាម,

គេត្រូវការអំណាចអប្រជាប្រិយមួយនៅស្រុកខ្មែរ,ព្រោះអំណាចបែបនេះត្រូវការជាចាំបាច់,នូវកម្លាំងជាសម្ងាត់ក្តី,ចេញ

មុខក្តី,របស់គេ,ដើម្បីការពារខ្លួន,ព្រោះអំណាចដែលរាស្ត្រមិនចូលចិត្តនេះ,វាគ្មានមូលដ្ឋានគ្រឹះនៃប្រជាជនជាអ្នក

ការពារខ្លួនបាននោះឡើយ(។)បើត្រូវការឲមានអំណាចអប្រជាប្រិយនៅស្រុកខ្មែរ,គឺយួនគេត្រូវការរកខ្មែរណាម្នាក់,

ជាជម្ម(មនុស្សស្លាប់គំនិត)សំរាប់ដឹកនាំអំណាចនេះ,ដែលគេទុកមនុស្សនោះ,ជាឆាយាអាជ្ញា(ស្រមោលអំណាច)របស់គេ

នៅស្រុកខ្មែរ(។)ឆាយានេះឯង,ដែលនាំឲខ្មែរយើងវាយមិនត្រូវទាល់តែសោះ,តែផ្ទុយទៅវិញស្រមោលនេះ,វាវាយខ្មែរយើង

ត្រូវជានិច្ច,ព្រោះវាប្រើដៃខ្មែរយើង,ឲវាយខ្មែរបានតាមចិត្ត(។)ដៃខ្មែរដែលកំពុងវាយខ្មែរនោះ,គឺលោកហ៊ុនសែននេះឯង

ជាជម្មនៃស្រមោលអំណាចយួននៅស្រុកខ្មែរ,ប្រើដៃវាយខ្មែរគ្នាឯងសំរាប់ប្រយោជន៏យួន៕

 

ឧប​ សង្ហា

 

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens