Overblog
Editer l'article Suivre ce blog Administration + Créer mon blog
14 février 2013 4 14 /02 /février /2013 18:33

DSC05407 គួរលើកយកមកពិចារណាដែរ

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

លំបាកនឹងយល់ណាស់

ក្នុងបច្ចុប្បន្ននេះ,បើយើងបានអានអត្ថបទ”កូនខ្មែរ”,និង”មនសិការខ្មែរ”,ប្រហែលជាក្រុមអ្នកផ្សាយគំនិត,និង

គោលជំហរនយោបាយ(Communicant)របស់លោកសមរង្ស៊ី,ដែលជាសម្លេងក្រៅផ្លូវការរបស់លោក,ក្នុងនាមលោកជា

ប្រធានគណបក្សសង្គ្រោះជាតិ,យើងបានដឹងច្រើនពីគំនិតនយោបាយរបស់លោកសមរង្ស៊ី,តែនៅក្នុងគោលជំហរ

ដែលយើងនៅតែលំបាកយល់ដដែល,គឺការចូលរួមក្នុងការបោះឆ្នោតថា្នក់ជាតិ,អាណត្តិទី៥នៃសភាជាតិ,ខាងមុខនេះ,

ព្រោះថាលោកបានឆ្លើយតបទៅលោកទេពនី,ដែលជាអគ្គលេខាធិការគ.ជ.ប.(១)ថា”បើសិនការបោះឆ្នោត

អាណត្តិទី៥,មិនមានវត្តមានរូបលោក,គឺការបោះឆ្នោតនោះមិនអាចយកការបានឡើយ”។

សេចក្តីថ្លែងការណ៏បែបនេះ,វាមានភាពផ្ទុយគ្នាស្រឡះពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ,ដែលមានលោកសម

រង្ស៊ីនេះឯងជាប្រធានគណបក្ស,ព្រោះថាគណបក្សសង្គ្រោះជាតិបានសំរេចចិត្តរួចទៅហើយ,ថាគណបក្សនឹងចូលរួម

ក្នុងការបោះឆ្នោតអាណត្តិទី៥នេះ(។)បដិវាទកម្ម(សំដីផ្ទុយ)នេះហើយ,ដែលនាំឲយើងលើកជាសំណួរមួយសួរទៅលោក

សមរង្ស៊ីវិញថា,បើគ្មានវត្តមានលោក,ប៉ុន្តែគណបក្សលោកចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ,តើលោកទុកការ

បោះឆ្នោតនោះមិនអាចយកការបានដែរឬទេ?

យើងមិនដឹងថាសាររបស់លោកសមរង្ស៊ីអំពីមោគភាព(Nullité)នៃការបោះឆ្នោត,ដោយសារគ្មានមានវត្តមានលោក,

តើលោកចង់ធ្វើការគំរាមចំពោះគ.ជ.ប.,ឬជាសារជាអនុសាសន៏ចំពោះគណបក្សលោក(?)បើសិនសារនេះជាការគំរាម

ចំពោះគ.ជ.ប.,ទង្វើនេះ,វាជាការធម្មតា,ព្រោះជាទង្វើមានលក្ខណៈនយោបាយ,ដែលលោកសមរង្ស៊ីត្រូវតែធ្វើដើម្បីធ្វើ

សម្ពាធទៅលើគណបក្សកាន់អំណាច,ដើម្បីឲលោកហ៊ុនសែនអនុញ្ញាតឲលោកអាចចូលរួមក្នុងការបោះឆ្នោតនោះ,តែ

បើសារនេះជាអនុសាសន៏ចំពោះគណបក្សលោក,ថាបើគ្មានវត្តមានលោកក្នុងការបោះឆ្នោត,គឺការបោះឆ្នោតនោះ,

អន្តរជាតិ,គេទុកជាមោឃៈហើយ(។)បើពិតជាមានគោលបំណងដូច្នេះមែន,យើងយល់ថាលោកសមរង្ស៊ីកំពុងប្រើសំដី

ពីរខុសគ្នាស្រឡះ,ទី១,គឺលោកអនុញ្ញាតឲគណបក្សសង្គ្រោះជាតិ,ដែលមានលោកជាប្រធាន,ចូលរួមក្នុងការបោះឆ្នោត,

ទី២,លោកធ្វើសេចក្តីថ្លែងការណ៏ផ្ទុយស្រឡះ,ថាក្នុងការបោះឆ្នោតនោះ,បើគ្មានវត្តមានលោក,គឺគេទុកវាជាការឥតបាន

ការ(។)យើងសួរថា,តើសំដីណាមួយ,ដែលជាគោលជំហរពិតរបស់លោកសមរង្ស៊ី?

យើងគ្មានបំណងទុកលោកសមរង្ស៊ីជាសត្រូវយើងនោះឡើយ,ព្រោះយើងដឹងច្បាស់ថា,លោកសមរង្ស៊ីលោកមានវិស្សាស

ភាព(សេចក្តីស្មោះ)ក្នុងការស្វែងរកដំណោះស្រាយសនៃការង្គ្រោះជាតិខ្មែរ,លោកក៏ជាអ្នកប្រជាធិបតេយ្យជាយថាភូត

(Démocrate.authentique)មួយ,ហើយជាពិសេសយើងមានការកោតសរសើរអំពីការមានអំណត់របស់លោកក្នុងការតស៊ូ

ក្នុងឆាកនយោបាយខ្មែរ,ដែលគេអាចទុកលោកជាមនោសារជន(ជនមានចិត្តខ្ពស់)បាន,តែក្នុងសភាពស្របគ្នានេះ

យើងសង្កេតឃើញដែរ,ថាលោកមានការរារែកណាស់,ក្នុងការប្រកាន់យកគោលការណ៏សីលធម៍នយោបាយច្បាស់លាស់

ណាមួយសំរាប់ទុកជាគំនិតជាសារវន្តរបស់លោក,ដែលជាគំនិតដែលគេអាចចាត់ទុកបានជា”គោលការណ៏ឥតអាច

ចរចារបាន”,ឬជាសញ្ញាប្រឌិត(Marque.de.fabrique)របស់សមរង្ស៊ី៕

ឧប​ សង្ហា

(១)ដកស្រង់ពីអត្ថបទ”មនសិការខ្មែរ”ចុះថ្ងៃទី១២កុម្ភះ២០១៣ដែលមានចំណងជើងថា”របបដឹកនាំសព្វថ្ងៃជារបបសម្លាប់ជាតិឯងបម្រើនយោបាយបរទេសឈ្លានពាន,ដែលត្រូវតែបញ្ចប់ឲបាន”។

Partager cet article
Repost0

commentaires

G
ការសួរសុខទុក្ខពីការបញ្ជាទិញដ៏អស្ចារ្យនៃអ៊ីលលីម៊ីណាធីដើម្បីរដ្ឋសដ្ឌានិងទូទាំងពិភពលោកនេះគឺជាឱកាសបើកចំហមួយដើម្បីចូលរួមជាមួយភាតរភាពនៃ Illuminati ដែលជាកន្លែងដែលអ្នកអាចស្តារក្តីសុបិន្តដែលបាត់បង់របស់អ្នកហើយក៏ជាកន្លែងដែលអ្នកអាចមើលឃើញពន្លឺនៃទ្រព្យសម្បត្តិនិងសុភមង្គល។ ដោយគ្មានការបង្ហូរឈាមទេ។ ហើយយើងក៏បង់ប្រាក់សរុបចំនួន 650.000 ដុល្លារដើម្បីស្វាគមន៍សមាជិកថ្មីទាំងអស់នៅពេលដែលពួកគេចូលរួមក្នុងភាតរភាពហើយក៏ជាទីតាំងនៃជម្រើសនិងទីកន្លែងរបស់ពួកគេជាមួយនឹងការវិនិយោគរួមជាមួយឱកាសនេះនៅក្នុងជីវិតដើម្បីឱ្យពួកគេល្បីល្បាញ។

អត្ថប្រយោជន៍ផ្តល់ជូនសមាជិកថ្មីដែលចូលរួមជាមួយ ILLUMINATI ។
រង្វាន់រង្វាន់ជាទឹកប្រាក់ចំនួន 650.000 ដុល្លារអាមេរិក។
2. រថយន្ដ Dream Sleek Dream Dream តម្លៃ 150.000 ដុល្លារអាមេរិក
3. ផ្ទះសុបិន្តមួយដែលបានទិញនៅក្នុងប្រទេសនៃជម្រើសរបស់អ្នក។
ការណាត់ជួបមួយខែជាមួយនឹង 5 ល្អបំផុតនៅលើពិភពលោក។
មេដឹកនាំនិងតារាល្បី ៗ 5 រូបក្នុងពិភពលោក។ ប្រសិនបើអ្នកចាប់អារម្មណ៍សូមទាក់ទងអាស័យដ្ឋានអ៊ីម៉ែលពីមុន = greatilluminate99@gmail.com

ចំណាំ នេះជាភាតរភាព Illuminati ដែលអ្នកអាចចូលរួមពីគ្រប់ទីកន្លែងនៅក្នុងពិភពលោកឥណ្ឌាទួរគីអាហ្រ្វិកសហរដ្ឋអាមេរិកម៉ាឡេស៊ីឌូបៃគុយវែចក្រភពអង់គ្លេសអូទ្រីសអាល្លឺម៉ង់អឺរ៉ុប។ អាស៊ីអូស្ត្រាលី។ ល។

ការស្វាគមន៍ TEMPLE ILLUMINATI សហរដ្ឋអាមេរិក
Répondre

Présentation

• : Le blog de Sangha OP
• : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
• Contact

Recherche

Liens