Overblog Suivre ce blog
Editer l'article Administration Créer mon blog
20 février 2013 3 20 /02 /février /2013 07:16

 

photo-copie-3.JPG គួរលើកយកមកពិចារណាដែរ

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

រឿងស្មុកស្មាញនៅក្នុងស្រុកខ្មែរ

 

ជម្រើសរបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្តដាខាងមុខនេះដោយឥតមាន

វត្តមានលោកសមរង្ស៊ីជាប្រធានគណបក្ស,អាចចោទជាបញ្ហារកអ្នកជំនួសលោកសមរង្ស៊ី,ដើម្បីដឹកនាំយុទ្ធការនៃការ

បោះឆ្នោត(។)យើងមើលឃើញថា,ទោះបីលោកសមរង្ស៊ី,និងកិមសុខា,ឈរថតរូបជាមួយគ្នា,ដើម្បីចុះផ្សាយជាសាធារណៈ

ថាលោកទាំងពីរជាអ្នកដឹងនាំចម្បងនៃគណបក្សប្រឆាំងតែមួយយ៉ាងណាក៏ដោយ,តែអវត្តមានលោកសមរង្ស៊ីនៅ

ពេលធ្វើយុទ្ធការនៃការបោះឆ្នោតនោះ,ដែលគេទុកជាការប្រយុទ្ធនយោបាយ,ជាជោគចុងក្រោយនៃការសង្គ្រោះជាតិ

ខ្មែរពីគ្រោះថ្នាក់នៅក្នុងស្រុកខ្មែរ,នាំឲអ្នកដឹកនាំមួយភាគក្នុងជួរគណបក្សលោកសមរង្ស៊ី,ដែលជាគណបក្សជាសមាស

ភាគដ៏ធំមួយនៃគណបក្សសង្គ្រោះជាតិ,សួរជាសំណួរថា,ជម្រើសយកលោកកិមសុខាជាអ្នកជំនួសលោកសមរង្ស៊ី,តើជា

ជម្រើសដាច់ណាត់(១),ឬជាជម្រើសដោយវិចារណញ្ញាណ(២)?

សំណួរនោះនឹងអាចចោទសួរបាននៅពេលដែលគណបក្សសង្គ្រោះជាតិដូរគោលការណ៏ថ្មីរបស់ខ្លួន,គឺថាការចូលរួម

បោះឆ្នោតដោយឥតចំបាច់មានវត្តមានលោកសមរង្ស៊ី,ដែលពួកគេចាត់ទុកលោកជាមេដឹកនាំជាធម្មជាតិ(៣)

ការប្រែប្រួលចម្បងនេះ,នាំឲគេមើលឃើញថា,ជម្រើសលោកកិមសុខាជំនួសលោកសមរង្ស៊ីតាមជម្រើសដាច់ណាត់,

គ្មានឃើញមានហេតុសមផលអ្វីសោះ,ហើយគ្មានលក្ខណៈជាប្រជាធិបតេយ្យបន្តិចឡើយក្នុងគណបក្សមួយដែលទុកខ្លួន

ជាអ្នកប្រជាធិបតេយ្យ(។)ក្នុងស្ថានការណ៏ពិសេសនេះ,ដែលគេឥតបានគ្រងទុកជាមុន,តាមធម្មតា,តម្រូវឲមានដូរ

របៀបថ្មីក្នុងការជ្រើរើសមេដឹកនាំថ្មីទៅតាមលទ្ធិប្រជាធិបតេយ្យ,គឺថាការធ្វើអំពាវនាវចំពោះសមាជិកគណបក្ស,រក

បេក្ខភាពដែលគេចង់ជំនួសលោកសមរង្ស៊ីក្នុងតួនាទីជាមេដឹងនាំយុទ្ធការនៃការបោះឆ្នោត(។)បើតាមយើងដឹង,ក្នុង

ខែមេសាខាងមុខនេះ,គណបក្សសង្គ្រោះជាតិ,គេនឹងធ្វើសមាជមួយដើម្បីតែងតាំងលោកកិមសុខាជាអនុប្រធានជាផ្លូវ

ការរបស់គណបក្ស,ហើយបន្ទាប់មកគេសម្រេច,ស្របតាមលក្ខន្តិកៈគណបក្ស,ឲអនុប្រធានជំនួសប្រធានក្នុងករណីណា

មួយដែលប្រធានមិនអាចតំណាងគណបក្សបាន។)និតិវិធីនេះ,វាច្បាស់ជាស្របនឹងលក្ខន្តិកៈ,ដែលជាច្បាប់របស់គណបក្ស

ពិតប្រកដមែន,តែក្នុងជម្រើសលោកកិមសុខាជាអនុប្រធាន,ដែលនឹងក្លាយដោយស្វ័យប្រវត្តិទៅជាមេដឹកនាំការបោះឆ្នោត

នៅក្នុងស្រុកខ្មែរ,អាចបង្កឲមានការមិនសប្បាយចិត្តក្នុងជួរអ្នកដឹងនាំគណបក្សសមរង្ស៊ី,ដែលជាគណបក្សជាសមាសភាគ

ធំនៃគណបក្សសង្គ្រោះជាតិ(។)ទោមនុស្សនោះ,កើតមានឡើងពីការមិនយល់ព្រមទុកលោកកិមសុខាជាមេដឹកនាំជាធម្មជាតិ

ជំនួសលោកសមរង្ស៊ី,ហើយមានសេចក្តីសង្ស័យថាតើលោកកិមសុខាជាជននាថមានស្នេហ៌[4](៤)ដើម្បីដឹកនាំការប្រយុទ្ធ

នយោបាយដ៏សំខាន់មួយសំរាប់ជាតិខ្មែរ(។)ពួកគេសួរបន្តថា,ចុះហេតុអ្វីបានជានាំគ្នាប្រគល់ជាស្វ័យប្រវត្តិមុខនាទីជាមេដឹក

នាំការបោះឆ្នោតដល់លោកកិមសុខា,ដែលគ្រាន់តែជាប្រធានគណបក្សជាសមាសភាគតូចមួយនៃគណបក្សសង្គ្រោះជាតិ,

ទង្វើនេះហាក់បីដូចជាក្នុងជួរគណបក្សសមរង្ស៊ីខ្វះបេក្ខភាពសំរាប់ជំនួសលោកសមរង្ស៊ី។

ជម្រើសលោកកិមសុខា,ក្នុងវិចិកិច្ជា(សេចក្តីសង្ស័យ)នេះ,អាចនាំឲគ្មានសិនិទ្ធពល(៥)ក្នុងជួរអ្នកដឹកនាំគណបក្ស

សង្គ្រោះជាតិ,ដែលជាកត្តាមួយនាំឲរំខានដល់ជវនៈ(៦)នៃការរួបរួមនៃគណបក្សប្រឆាំងសមរង្ស៊ី,និងសិទ្ធិមនុស្ស(។)

យើងដឹងរួចហើយថា,មេដឹកនាំនិមួយៗត្រូវមានគុណសម្បត្តិសុក្រិត(៧)ធ្លាប់មានការពិសោធន៏,មានសេចក្តីក្លាហាន,

ហានធ្វើពលិកម្មដើម្បីការពារប្រយោជន៏រួម,និងប្រយោជន៏សាធារណៈ(។)ក្នុងលក្ខណៈដែលបានរៀបរាប់នេះហើយ,

ដែលគេអាចចោទជាសំណួរថា,តើលោកកិមសុខា,លោកជាមនុស្សបែបនេះដែរឬទេ(?)បើប្រសិនជាលោកកិមសុខាជា

មនុស្សបែបនេះមែន,យើងជឿថា,ជម្រើសលោកកិមសុខា,គឺប្រកដជាជម្រើសដោយវិចារណញ្ញាណនោះឯង(។)តែ

ទោះបីលោកកិមសុខាជាមនុស្សមានសម្ថភាពយ៉ាងណាក៏ដោយ,តែបើការជ្រើរើសលោកកិមសុខា,ធ្វើឡើងដោយបិទ

ទ្វារមិនឲសមាជិកដ៏ទៃទៀតរបស់គណបក្ស,អាចមានលទ្ធភាពឈរជាបក្ខជន,ជម្រើសបែននេះគឺច្បាស់ជាជម្លោះ

កំបាំងមួយដែលអាចនឹងផ្ទុះឡើងនៅថ្ងៃក្រោយជាមិនខាន។

ចំពោះយើងវិញ,យើងគ្មានវិទ្ទេស(៨)នឹងបុគ្គលកិមសុខានោះឡើយ,យើងជឿថាលោកជាសមត្ថជន,អាចជំនួសលោក

សមរង្ស៊ីបាន,ប៉ុន្តែយើងគ្មានជំនឿលើការបោះឆ្នោតដោយគ្មានសេរី,និងយុត្តិធម៌,ព្រោះវាមិនមែនជាចម្លើយត្រឹមត្រូវ

មួយនៅចំពោះមុខគ្រោះថ្នាក់ដែលជាតិខ្មែរកំពុងជួបប្រទះ,ដូច្នេះមិនថាលោកសមរង្ស៊ី,ឬកិមសុខា,ទោះបីមាន

ជននាថមានស្នេហ៌ណាមួយ,មកដឹកនាំយុទ្ធការនៃការបោះឆ្នោតបែបនេះ,ក៏ឧត្តមជននោះគ្មានលទ្ធភាពដើម្បីស្វែង

រកជ័យជំនះជូនដល់ពលរដ្ឋខ្មែរបានដែរ,ព្រោះការបោះឆ្នោតបែបនេះ,គេមានអ្នកឈ្នះរួចស្រេចទៅហើយ(។)យើង

និយាយនេះពុំមានគំនិតប្រកបដោយទុទិដ្ធិនិយមនោះឡើយ,ព្រោះបញ្ហានេះជាការពិតមួយសំរាប់ប្រជាពលរដ្ឋខ្មែរតែ

ម្តង,តែបើខ្មែរយើងម្នាក់ៗនៅតែមានជំនឿលើការបោះឆ្នោតសំរាប់យួនឈ្នះ,ដូចគណបក្សសង្គ្រោះជាតិគេឥតមានការ

រួញរាចូលរួមបោះឆ្នោត,គឺខ្មែរយើងតែម្តងជាអ្នកធ្វើមឈូសដាក់សពប្រជាជាតិខ្លួនឯង(។)គ្រប់វស្សកាល(សម័យ)ខ្មែរ

យើងឥតដែលយកការបាត់បង់កម្ពុជាក្រោមទុកជាមេរៀនរបស់ជាតិខ្មែរទាល់តែសោះ,ប៉ុន្តែខ្មែរយើងម្នាក់ៗនាំគ្នា

និយាយប៉ោចៗថាប្រយ័ត្នចាញ់បោកសត្រូវជាតិ,តែដើម្បីប្រយោជន៏ខ្លួនផ្ទាល់,ខ្មែរយើងម្នាក់ៗឥតខ្លាចបោះបង់ពាក្យ

សត្យខ្លួន,ថាសុទ្ធចិត្តការពារប្រទេសជាតិលុះដល់ថ្ងៃស្លាប់(។)វិគារ(៩)នេះហើយដែលជាអកុសលខ្មែរ។

 

យើងមានជំនឿថាលោកសមរង្ស៊ី,កិមសុខា,និងហ៊ុនសែន,ជាអ្នកនយោបាយ,ឬអ្នកដឹកនាំថ្នាក់ជាតិមើលឃើញ

វិឃ្រភាព(១០)នៃជាតិ,តែដើម្បីប្រយោជន៏ផ្ទាល់រៀងខ្លួនៗ,អស់លោកទាំងនេះ,គាត់ឥតក្លាចធ្វើសហការ,ចែក

ប្រយោជន៏គ្នា,នាំគ្នាបង្កើតការបោះឆ្នោតជានិរោជ(១១)ដល់ជាតិខ្មែរ,ថាជានិតិវិធីនៃលទ្ធិប្រជាធិបតេយ្យ,នាំគ្នាដើតួ

ជាសាធ្វសាធុជន(១២)សំរាប់បំភាន់ប្រជាពលរដ្ឋ(។)យើងដឹងថាក្នុងការបោះឆ្នោតបែបនេះ,ច្បាស់ជាប្រជាពលរដ្ឋខ្មែរ

លោកមានជម្រើសតិចណាស់,គឺជម្រើសរវាងសិង្ហនិងសត្វស្វាន(១៣)

យើងដឹងថា,តោជាអ្នកដៃដល់សម្លាប់ខ្មែរដើម្បីស៊ី,ឯចំណែកសត្វស្វាន,វាអង្គុយរង់ចាំស៊ីគម្រង់សត្វ(១៤),ដែលសល់ពី

តោ,ដល់នាំគ្នាស៊ីអស់ខ្មែរពីនគរ,គេបែជាឃើញយួនពាក់ដួនរាប់លាននាក់មករស់នៅក្នុងដីខ្មែរធ្វើជាខ្មែរទៅវិញ(។)

នេះហើយជាលទ្ធផលដែលនឹងមានកើតឡើងក្នុងការបោះឆ្នោតបំភាន់រាស្ត្រនេះ។

យើងឃើញនៅពេលថ្មីៗនេះលោកសមរង្ស៊ី,ក៏ដូចលោកហ៊ុនសែន,នាំគ្នាសំរក់ទឹកភ្នែកដូចជាញាតិរួម,នៃមរណៈភាព

សម្តេចសីហនុ,តែលោកសមរង្ស៊ីចោទលោកហ៊ុនសែនថាបុគ្គលនេះធ្វើសពសងស្ការ(១៥)ជាឧឡារិកឲសពសីហនុ,គឺជា

បុណ្យសពសំរាប់បំភាន់ភ្នែកប្រជាពលរដ្ឋ,ព្រោះថាលោកហ៊ុនសែនឥតស្រឡាញ់,ហើយថែមទាំងស្អប់សីហនុទៅទៀត,តែ

ការចោទប្រកាន់នេះ,លោកសមរង្ស៊ីភ្លេចគិតថានៅពេលដែលលោកនិយាយលល(និយាយច្រើនឥតខ្មាស់)ធ្វើវន្ទា

ដល់ស្នាដៃគ្រប់សារពើរបស់សម្តេចសីហនុ,ដែលលោកសមរង្ស៊ីជឿដោយគោរព,ថាជាស្នាដៃប្រកបដោយសេរីយស,

ហើយមានឧត្តមប្រយោជន៏ដល់ជាតិខ្មែរ,តើមុសាវាត(១៦)នេះ,មិនមែនសំរាប់បំភាន់ប្រជាពលរដ្ឋដែរឬទេ?

 

អ្វីដែលយើងបានរៀបរាប់ខាងលើនេះ,ជាការបញ្ចាក់ឲឃើញថាពួកអ្នកដឹងនាំនៅក្នុងស្រុកខ្មែរសព្វថ្ងៃ,ទោះបីជាអ្នក

កាន់អំណាច,ឬជាអ្នកប្រឆាំងក្តី,គេនាំគ្នារស់នៅក្នុងសន្និវាស(១៧)ដ្បិតពួកគេមានប្រយោជន៏រួមសំខាន់មួយ,ទោះបី

គេមានគំនិតជាអញ្ញថាភាព(១៨)ក៏ដោយ,ប្រយោជន៏រួមនោះគឺគេនាំគ្នាបង្កើតឡើងវិញជាថ្មីនូវ”វណ្ណៈឯកឧត្តម”ឬ

វណ្ណៈជំទាវខុនណាង”ដែលគេទុកពួកគេនៅពីលើរាស្ត្រ,ភ្លេចធាតុដើមខ្លួនជាកិមិជាតិ(១៩)នៅពេលដែលខ្លួនក្លាយ

ជាមេអំបៅ(។)ក្នុងប្រយោជន័នេះហើយ,ដែលជំរុញឲពួកអ្នកដឹកនាំគណបក្សប្រឆាំងចង់ចូលរួមការបោះឆ្នោតណាស់,

ទោះបីគេដឹងច្បាស់ថាការបោះឆ្នោតនេះឥតស្របនឹងមាត្រដ្ឋាន(២០)លទ្ធិប្រជាធិបតេយ្យក៏ដោយ,ព្រោះការបោះ

ឆ្នោតនោះវាអាចឲគេមានលទ្ធភាពបន្តរស់ក្នុងវណ្ណៈ”ឯកឧត្តម,ជំទាវខុនណាង”,ក្នុងសង្គមសក្តិភូមិ,ដែលមានរាស្រ្តជា

កម្រាលបាទជើង។

 

បើនិយាយឲក្លីទៅ,នយោបាយនៅស្រុកខ្មែរបច្ចុប្បន្នមានភាពស្មុកស្មាញណាស់,មិនថាឡើយនៅក្នុងមជ្ឈដ្ឋានអ្នកកាន់

អំណាច,ទោះបីនៅក្នុងមជ្ឈដ្ឋានអ្នកប្រឆាំងក៏មិនឃើញអ្វីអាចយកជាការសង្ឃឹមបាននោះឡើយ(។)លោកសមរង្ស៊ីក្តី,

លោកហ៊ុនសែនក្តី,គាត់គិតតែដណ្តើមគ្នាធ្វើជាទាយាទនៃនយោបាយសពសម្តេចសីហនុ,ដែលជានយោបាយឈរលើ

អំណាចផ្តាច់ការ,ដូច្នេះជនទាំងពីរមានការសមគំនិតនឹងគ្នាជានិច្ច,ដូចលោកសមរង្ស៊ីតែងតែនិយាយថាលោកតែង

តែស្វែងរកដំណោះស្រាយជាមួយលោកហ៊ុនសែន,ដែលជាការដោះស្រាយមួយគ្មានអ្នកឈ្នះ,និងអ្នកចាញ់,តែលោកភ្លេច

គិតថាអ្នកចាញ់ជានិច្ចគឺរាស្ត្រខ្មែរនោះឯង។

យើងឮគេនិយាយថាលោកហ៊ុនសែនខ្លាចលោកសមរង្ស៊ីណាស់,ដូច្នេះឯងបានជាលោកហ៊ុនសែនខំរកមធ្យោបាយគ្រប់

បែបយ៉ាងដើម្បីផាត់លោកសមរង្ស៊ីមិនឲចូលរួមការបោះឆ្នោត(។)ចំពោះយើងវិញ,យើងមើលឃើញផ្សេងទៅវិញថា

លោកហ៊ុនសែនឥតខ្លាចលោកសមរង្ស៊ីអ្វីបន្តិចសោះ,ព្រោះលោកហ៊ុនសែនបានផាត់លោកសមរង្ស៊ីរួចស្រេចទៅហើយ,

តាំងពីការបោះឆ្នោតព្រឹទ្ធសភា,រហូតមកដល់ការបោះឆ្នោតថ្នាក់ឃុំ,ព្រោះលោកហ៊ុនសែនយល់ឃើញថាអ្នកគាំទ្រលោក

សមរង្ស៊ីនៅក្នុងស្រុកឥតដែលបានយកចិត្តទុកដាក់ការពារលោកសមរង្ស៊ី,ហើយលោកហ៊ុនសែនមានជំនឿតាំងពី

ដើមទីថាពួកអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,ច្បាស់ជាមិនហានធ្វើពហិការក្នុងការបោះឆ្នោតឡើយ,ទោះបីឥត

មានវត្តមានលោកសមរង្ស៊ីក៏ដោយ,ព្រោះពួកទាំងនោះខ្លាចបាត់បុព្វសិទ្ធិខ្លួនណាស់(។)អ្នកដឹកនាំគណបក្សសង្គ្រោះ

ជាតិមួយចំនួន,គេដឹងច្បាស់ណាស់ថាការខំប្រឹងឃោសនាឲមានការបោះឆ្នោតបែបលោកហ៊ុនសែនចង់បាន,គេនឹង

បានទទួលវង្វាន់ពីលោកហ៊ិនសែនជាមិនខាន,រង្វាន់នោះគឺកៅអីនៅក្នុងរដ្ឋសភាដែលនាំឲគេមានកិត្តិយសជាឯក

ឧត្តម,ជំទាវខុនណាង,ហើយទទួលបំណាច់អាសនៈជាង២០០០ដុល្លាអាមេរិកក្នុងមួយខែសំរាប់រស់សោយសុខលើគំនរ

ទុក្ខរាស្រ្ត៕

 

សន្ទានុក្រម

(១)ជម្រើសដាច់ណាត់=Choix par défaut.

(២)ជម្រើសដោយវិចារណញ្ញាណ=Choix par raison.

(៣)មេដឹកនាំជាធម្មជាតិ=Leader naturel.

(៤)ជននាថមានស្នេហ៌=L’homme charismatique.មនុស្សដែលជាទីពឹងដែលគួរជាទីស្រឡាញ់រាប់អាន(ពាក្យនេះ,យើងខ្ញុំជាអ្នកបង្កើត)

(៥)សិនិទ្ធពល=Cohésion.

(៦)ជវនៈ=Elan ;Bond.

(៧)សុក្រិត=ឥតខ្ចោះ។

(៨)វិទ្ទេស=សំអប់។

(៩)វិគារ=ដំណើរខុសប្តេជ្ញា,ការបង់ពាក្យសត្យ។

(១០)វិឃ្រភាព=សេចក្តីអន្តរាយ,ការខូចវិនាស។

(១១)និរោធ=ការបំផ្លាញ,ការធ្វើឲវិនាស។

(១២)សាធ្ធសាធុ=អ្នកមានចិត្តល្អ,អ្នកមានចិត្តអាក្រក់(Les bons et les méchants)។

(១៣)សត្វស្វាន=Hyène

(១៤)គម្រង់សត្វ=Charognes

(១៥)សពសងស្ការ=បុណ្យសព(Funérailles)។

(១៦)មុសាវាទ=សំដីកុហក។

(១៧)សន្និវាស=រស់ជាមួយគ្នា(Cohabitation)។

(១៨)អញ្ញថាភាព=ទំនាស់គ្នា,ដំណើរផ្ទុយគ្នា។

(១៩)កិមិជាតិ=ជាតិជាដង្កូវ។

(២០)មាត្រដ្ឋាន=Standard ;Echelle

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens