គួរលើកយកមកពិចារណាដែរ
វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)
ឳកាសមិនបានសម្រេច!
តាំងពីច្រើនសតវត្យ មកហើយ,អ្នកដឹកនាំប្រទេសវៀតណាមគេបានអនុវត្តនយោបាយជាអច្ចិន្ត្រៃមួយក្នុងគោល
បំណងបញ្ចូលប្រទេសខ្មែរក្នុងអាណាច្យករបស់គេ(។)យើងឃើញច្បាស់ថាទោះប្រទេសវៀតណាមមានកើតសង្គ្រាម
ស៊ីវឹលក្តី,ហើយធ្លាក់ខ្លួនជាប្រទេសអាណានិគមរបស់មហាអំណាចក៏ដោយ,ក៏អ្នកដឹកនាំគេ,គ្រប់របបនយោបាយ,តែង
តែឆ្លៀតរកចំណេញក្នុងផ្នែកទឹកដីពីប្រទេសខ្មែរជានិច្ច(។)ឧទាហរណ៏ជាក់ស្តែង,គឺការឆ្លៀតតាមប្រាជ្ញាឲប្រទេសបារាំង
ទទួលស្គាល់ជាតុណ្ហី(១)ទឹកដីកម្ពុជាក្រោម,ទឹកដីខ្មែរ,ជាចំណែកមួយក្នុងសាធារណរដ្ឋវៀតណាមខាងត្បូង,ដែលជា
ផ្នែកមួយនៃប្រទេសវៀតណាមដែលបារាំងគេបង្កើតឡើងក្នុងឆ្នាំ១៩៤៩បន្ទាប់មកនៅក្នុងការយល់ព្រមសន្តិភាពចុះថ្ងៃ
ទី២០កក្តដា១៩៥៤នៅទីក្រុងស៊ឺណែវ,សម្រចបែងចែកជាបណ្តោះអាសន្នប្រទេសវៀតណាមជាពីរ,គឺវៀតណាមខាងត្បូង,
និងខាងជើង,ដែលមានខ្សែស្របទី១៧ជាព្រំដែននយោបាយនិងយោធា។
យើងដឹងថា,ទោះបីប្រទេសទាំងពីរនេះធ្វើសង្គ្រាមនឹងគ្នាយ៉ាងឃោឃៅយ៉ាងណាក៏ដោយ,តែគោលបំណងផ្តាច់ព្រ័ត្រ
របស់គេរៀងៗខ្លួនគឺការបង្រួបបង្រួមប្រទេសវៀតណាមឲនៅតែមួយជានិច្ច(។)ក្នុងគោលបំណងដូចគ្នានេះហើយដែល
ធ្វើឲភាគីទាំងពីរនៅរក្សាមហិច្ជិតាជាថ្មោង(២)របស់គេ,ដែលដូនតាគេចងទុកជាគោលដៅ,គឺនយោបាយវាតទឹកដី
បន្តពីកម្ពុជាក្រោម,មកក្នុងទឹកដីខ្មែរកណ្តាលបច្ចុប្បន្ន។
សង្គ្រាមនៅកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧០ដល់១៩៧៥,ជាឳកាសលើកទី១,ដែលអាចឲប្រជាជាតិខ្មែរបញ្ជប់បាននូវមហិច្ជិ
តាជាសហស្សវត្សរបស់យួននេះ,តែជាអកុសលរបស់ខ្មែរ,ក្នុងសង្គ្រាមការពារបូរណភាពទឹកដី,និងជាសង្គ្រាមប្រឆាំង
នឹងរបបកុម្មុយនិស្តផងនេះ,បែជាមានពួកខ្មែរមួយក្រុម,ដែលមានសម្តេចសីហនុជាមេដឹកនាំ,នាំគ្នាបែរទៅជួយកង
ទ័ពយួនកុម្មុយនិស្ត,ឲវាអាចមានសិទ្ធិវាយប្រហារ,នៅក្នុងទឹកដីជាតិឯង,សាធារណរដ្ឋខ្មែរដែលជារបបនយោបាយ
មានគោលបំណងតែមួយគត់ក្នុងងពេលនោះ,គឺវាយកងទ័ពឈ្លានពានកុម្មុយនិស្តយួនចេញពីទឹកដីខ្មែរ(។)
កិច្ចព្រមព្រៀងន្តិភាពនៅទីក្រុងបារីសនាឆ្នាំ១៩៧៣,ជាឳកាសទី២,ដែលអាចឲភាគីខ្មែរទាំងពីរអាចមានលទ្ធភាព
បញ្ចប់សង្គ្រាមរវាងគ្នានឹងគ្នាក្នុងគំនិតរកការបង្រួបបង្រួមជាតិ,ក្នុងគោលដៅការពារបូរណភាពទឹកដី,ឯករាជ្យជាតិ
ដែលកំពុងត្រូវយួនខាងត្បូងក្តី,យួនខាងជើងក្តី,ឆ្លៀតរកចំណេញបានយ៉ាងងាយស្រួលក្នុងវិវាទខ្មែរនឹងខ្មែរ(។)ការ
បង្រួបបង្រួមជាតិនេះ,អាចជាឪកាសឲខ្មែរយើងមានទម្ងន់សំរាប់ការពារប្រយោជន៏ខ្មែរក្នុងដំណោះស្រាយសន្តិភាព
រវៀងអាមេរិកាំងនិងវៀតណាម,តែជាអកុសលម្តងទៀត,ត្រូវពួកខ្មែរក្រហម,ដែលមានសម្តេចសីហនុជាមេដឹកនាំទាត់
ចោលកិច្ចព្រមព្រៀងសន្តិភាពនេះទាំងស្រុង,ឥតមានសមហេតុផលអ្វីសោះ(។)ពិតមែនហើយថាពួកខ្មែរក្រហមបាន
ទទួលជ័យជំនះនាឆ្នាំ១៩៧៥លើរបបសាធារណរដ្ឋ,តែជ័យជំនះនេះ,ជាជ័យជំនះក្រៅការធានានៃកិច្ចព្រមព្រៀងសន្តិ
ភាពពីសំណាក់ប្រទេសដែលជាហត្ថលេខី,ដែលជាការបើកទ្វារចំហរឲចិនកុម្មុយនិស្តលូកដៃចូលជ្រៀតជ្រែងក្នុង
នយោបាយផ្ទៃក្នុងស្រុកខ្មែរ,ដែលមានសីហនុជាប្រមុខរដ្ឋនៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ,ដែលជារបបនយោបាយ
ប្រព្រឹត្តអំពើឃាតកម្មសម្លាប់ប្រជាពលរដ្ឋខ្លួនឯង(។)របបខ្មែរក្រហាមយកប្រជាពលរដ្ឋខ្លួនឯងជាសត្រូវ,បិទទ្វារ
ប្រទេស,ឲឋិតក្នុងភាពឯកា,យកចិនកុម្មុយនិស្តជាទីព្រឹក្សា,ដើម្បីធ្វើវិសុទ្ធកម្ម(៣)វណ្ណៈ,និងធ្វើបដិវត្តន៏មូលវិវដ្ត(៤),
ដែលនាំឲជាតិបាក់កម្លាំងជាតិ,និងបាត់សិនិទ្ធពល(៥)ជាតិ,ដែលជាកត្តានាំឲអ្នកដឹកនាំយួន,អាចមានលទ្ធភាព
គ្រប់គ្រាន់ចូលមកបំបែកកម្លាំងសាមគ្គីខ្មែរឲបែកជាចំណែកតូចៗដើម្បីបំរើប្រយោជន័គេ,គឺការកសាងសហពន្ធន៏
ឥណ្ឌូចិនថ្មី,ដែលមានយួនជាមគ្គទេសក៏(។)យើងដឹងថាអំពើសង្ឃោរា(៦),ដែលពួកខ្មែរក្រហមបានប្រព្រឹត្តនៅស្រុក
ខ្មែរតាំងពីឆ្នាំ១៩៧០មក,ដែលមានសម្តេចសីហនុជាអ្នកទទួលខុសត្រូវ,ជាជីករីស,ដែលពួកខ្មែរសាបព្រោះឥតគិតថ្លៃ,
លើដីខ្មែរសំរាប់ឲយួនគេដាំ”ដើមឈើមហិច្ចិតារាប់ពាន់ឆ្នាំរបស់គេ”ហើយថ្ងៃទី៧មករាឆ្នាំ១៩៧៩,ជាថ្ងៃដែលគេនាំគ្នាបេះ
ផ្លែដ៏មានរស់ជាតិផ្អែមរបស់គេនោះឯង។
តែថ្ងៃទី៧មករា,ក៏ជាឳកាសទី៣ម្តងទៀតដែរ,ដែលខ្មែរយើងមានលទ្ធភាពបង្កើតកងកម្លាំងរំដោះជាតិមូលខ្មែរតែ
មួយ,ក្នុងគំនិតបង្រួបង្រួមជាតិ,តទល់នឹងការឈ្លានពានកងទ័ពរៀតណាម,និងកាន់កាប់ទឹកដីខ្មែរ,បើប្រសិនពេល
នោះពួកខ្មែរក្រហមសុខចិត្តបញ្ចាក់ពីការស្តាយក្រោយរបស់ខ្លួន,ទទួលខុសត្រូវចំពោះអំពើសង្ឃោរារបស់ខ្លួន,ហាន
កាត់ទោសមេដឹកនាំខ្លួនដែលជាអ្នកទទួលខុសត្រូវនូវអំពើនេះ,សុំទោសប្រជាពលរដ្ឋខ្មែរ,ហើយស្រែករកអ្នកស្នេហា
ជាតិគ្រប់មជ្ឈដ្ឋាន,ដើម្បីបង្កើតកម្លាំងតស៊ូជាតិខ្មែរប្រឆាំងនឹងយួនឈ្លានពាន,តែជាអកុសលរបស់ខ្មែរម្តងទៀត,
ពួកខ្មែរក្រហម,ដែលមានសីហនុជាអ្នកនាំពាក្យលើឆាកអន្តរជាតិ,នៅមានមានៈទុកខ្លួនជាតំណាងជាតិខ្មែរដែលមាន
ចិនគុម្មុយនិស្តជាអ្នកគាំទ្រ,ដែលនាំឲខ្មែរនៅក្នុងប្រទេស,ដែលជាជនរងគ្រោះនូវអំពើឃោរឃៅរបស់ខ្លួន,សុខចិត្តរស់ក្នុង
នឹមរៀតណាមគួរឲខ្មាស់,ជៀសជាងនាំគ្នាគាំទ្ររបបខ្មែរក្រហម,ដែលជាឃាតករសម្លាប់ពូជសាសន៏ខ្មែរគ្នាឯង(។)ការបន្ត
ឲរបបប្រល័យពូជសាសន៏នេះមានតួនាទីជាតំណាងជាតិខ្មែរលើឆាកអន្តរជាតិ,ជាឧបសគ្គអាចឲមានកើតកម្លាំងតស៊ូ
រួមជាយថាភូត,ឬពិតប្រាកដ,សំរាប់រំដោះស្រុកខ្មែរពីការត្រួតត្រារបស់វៀតណាម(។)ថ្ងៃទី៩តុលាឆ្នាំ១៩៧៩,លោក
សឺនសានបានបង្កើតនៅក្បែរព្រុំដែនខ្មែរថៃ,រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរមួយ,ប្រមូលអ្នកស្នេហាជាតិ,ជាអតីត
យោធា,ឬអ្នកស្រឡាញ់របបសាធារណរដ្ឋខ្មែរ,ចំនួនប្រហែល១១.០០០នាក់,ក្រៅពីអង្គការខ្មែរក្រហម(។)បន្តមកទៀត
នាខែមិនាឆ្នាំ១៩៨១,នៅក្បែរព្រុំដែនខ្មែរថៃដែរ,សម្តេចសីហនុបានបង្កើតរណសិរ្សរំដោះជាតិមួយទៀតមានឈ្មោះថា,
រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្ស,អព្យាក្រឹត,សន្តិភាព,និងសហប្រតិបត្តិការ,ដែលខ្មែរយើងធ្លាប់ហៅ
ឈ្មោះជាភាសាបារាំងថា”ហ្វុនសាំងប៉ិច”,ដែលមានជំនួនទាហានប្រមាណ៥០០០នាក់(។)ឯចំណែកខ្មែរក្រហាមវិញ,នៅ
មានសល់យោធាប្រមាណ២០០០០នាក់,តាំងមូលដ្ឋានសឹកនៅក្បែរព្រុំដែនខ្មេរថៃដែរ(។)បើបូកចលនាតស៊ូខ្មែរទាំងបី
នេះ,យើងឃើញថាមានចំនួនយោធា៣៦០០០នាក់,ដែលត្រូវវាយប្រហារកងទ័ពវៀតណាមតាំងទីនៅកម្ពុជាមានចំនួន
២០០.០០០នាក់(។)យើងដឹងច្បាស់ថាចំនួនយោធាយួនមានលើសលុបឆ្ងាយណាស់លើកងកម្លាំងតស៊ូខ្មែរ,ដូច្នេះខ្មែរត្រូវ
ការធ្វើសង្គ្រាមប្រជាពលរដ្ឋ,គឺផ្អែកលើកម្លាំងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជាជំនួយកម្លាំងតស៊ូរំដោះជាតិ,តែដូច
យើងបានដឹងស្រាប់រួចហើយថា,ប្រជាពលរដ្ឋខ្មែរយើង,លោកមិនជួយកម្លាំងនេះទេព្រោះមានពួកខ្មែរក្រហមដែលជា
ពេជ្ឈឃាតសម្លាប់គ្រួសារ,អ្នកខ្លះស្ទើតែអស់ពូជ,នៅក្នុងជួរកម្លាំងតស៊ូនេះ។
ដើម្បីឲប្រជាពលរដ្ឋខ្មែរមានជំនឿលើចលនាតស៊ូខ្មែរទាំងបីនេះ,នាថ្ងៃទី១៦មិថុនាឆ្នាំ១៩៨២,គេនាំគ្នាបង្កើតរដ្ឋាភិ
បាលរួបរួមមួយ,ហើយរដ្ឋាភិបាលនេះត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជារដ្ឋាភិបាលជាធម្មានុរូប(៧)
របស់ខ្មែរ,តែជាអកុសលខ្មែរ,រដ្ឋាភិបាលនេះនៅតែប្រើឈ្មោះ,និងទង់ជ័យរបបខ្មែរក្រហមដដែល(។)ហេតុនេះឯង,បានជា
សង្គ្រាមរំដោះស្រុកខ្មែរពីការត្រួតត្រាយួនអស់រយៈពេល១០ឆ្នាំ(១៩៧៩ដល់១៩៨៩)គ្មានការគាំទ្រអ្វីច្រើននោះឡើយពី
សំណាក់ប្រជាពលរដ្ឋខ្មែរ,ទោះបីចិន,ជាអ្នកជួយឧបត្ថមដ៏សំខាន់ខ្មែរ,បានយកឈ្មោះសីហនុមកប្រើជាមេដឹកនាំក៏ដោយ។
ថ្ងៃទី២៣តុលា១៩៩១ជាឳកាសទី៤,ដែលខ្មែរយើងអាចមានលទ្ធភាពដកខ្លួនចេញរួចពីឥទ្ធពលវៀតណាម,តែជា
អកុសលម្តងទៀត,សីហនុក្រោយពីការបោះឆ្នោតនាឆ្នាំ១៩៩៣,បានធ្វើនយោបាយដើម្បីឲខ្លួនបានសោយរាជ្យឡើង
វិញ,គាំទ្ររក្សារបបរណបយួនឲមានលទ្ធភាពបំពានកិច្ចព្រមព្រៀងសន្តិភាព២៣តុលា,ហើយឆ្នៃឲវាឲក្លាយទៅជាប៉ម
ការពារអំណាចរណបយួននៅកម្ពុជា,និងជាមធ្យោបាយបង្កើតឡើងវិញនូវរបបរាជានិយមហួសសម័យ(។)យើងឃើញ
ថារាជរដ្ឋាភិបាល,ដែលមានសីហនុជាមហាក្សត្យប្រញាប់ទទួលស្គាល់សន្ធិសញ្ញាដែលរបបរណបយួនចុះហត្ថលេខា
ជាមួយវៀតណាម,ហើយបន្ទាប់មក,នាឆ្នាំ២០០៥,ស្តេចសីហមនី,ជាស្តេចសោយរាជ្យបន្តពីបីតា,បានសុខចិត្តចុះហត្ថ
លេខាជាទីបញ្ចប់ទទួលស្គាល់សិទ្ធិសញ្ញាទាំងនោះជាផ្លូវការ,ហើយបច្ចុប្បន្ននេះ,ស្តេចអង្គនេះដដែលបានចុះហត្ថ
លេខាទទួលស្គាល់ការលួចទឹកដីខ្មែរពីសំណាក់រៀតណាមបន្ថែមទៀត(។)ចំណែកសីហនុ,ជាឧបយោរាជ្យ,នាំភរិយាទៅរស់
រកសេចក្តីសុខនៅស្រុកចិន,ច្រៀងលេងកំសាន្តបទចម្រៀងលោកស៊ីនស៊ីសាមុត,ដែលជាជនរងគ្រោះដល់ស្លាប់មួយ
ក្នុងចំណោមជនរងគ្រោះចំនួនជាង២លាននាក់,អំពីស្នាដៃរបស់ព្រះអង្គ។
ថ្ងៃទី២៨កក្តដាឆ្នាំ២០១៣នេះ,ជាឳកាសចុងក្រោយដែលខ្មែរនឹងអាចមានលទ្ធភាពប្រឆាំងនឹងរបបផ្តាច់ការ,និងឥទ្ធ
ពលយួននៅស្រុកខ្មែរផង,បើប្រសិនខ្មែរយើងរួមគ្នានាំគ្នាធ្វើពហិការការពោះឆ្នោតដែលលោកហ៊ុនសែនចង់បាន។
ពហិការនេះជាសារមួយសំរាប់បង្ហាញដល់អ្នកកាន់អំណាចផ្តាច់ការបច្ចុប្បន្ន,និងរៀតណាម,ឲដឹងពីការសំរេចចិត្តជា
ឯកច្ជន្ទរបស់ខ្មែរ,គឺការបញ្ចប់អំណាចផ្តាច់ការនៅស្រុកខ្មែរ,ដែលជាជំហានទី១ដើរទៅរកឯករាជ្យជាតិខ្មែរ,ដែលវៀតណាម
កំពុងជាន់ឈ្លីសព្វថ្ងៃនេះ,តែជាអកុសលម្តងទៀតរបស់ខ្មែរ,ព្រោះមានខ្មែរមួយចំនួន,ដែលពាក់ផ្លាកខ្លួនជាអ្នកប្រជា
ធិបតេយ្យ,អ្នកស្នេហាជាតិ,អ្នកសង្គ្រោះជាតិ,តែបែជាយល់ខុស,ព្រោះវក់នឹងងារ,នឹងបុព្វសិទ្ធ,នាំគ្នាធ្វើការអំពាវនាវ
ឲប្រជាពលរដ្ឋទៅបោះឆ្នោត,បែបខ្មែរត្រូវតែចាញ់ដើម្បីឲយួនគេបន្តសិទ្ធិធ្វើចៅហ្វាយលោកហ៊ុនសែនបន្តទៅទៀត។
ទោះបីប្រទេសលោកសេរី,ស្រឡាញ់លទ្ធិធិប្រជាធិបតេយ្យ,គេខំប្រមានដល់រាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្នថាការបោះឆ្នោត
បែបលោកហ៊ុនសែនចង់បាននេះ,វាគ្មានតម្លៃអ្វីទេសំរាប់ខ្មែរ,តែគណបក្សសង្គ្រោះជាតិ,នៅតែមានមានៈចង់ចូលរួម
ការបោះឆ្នោតនេះជានិច្ច(។)មានៈនេះសឲឃើញថាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិជាអ្នកស្នេហាជាតិក្លែងក្លាយ,គ្មាន
មនសិកាជាតិ,ឥតហានធ្វើពលិកម្មកំពូល,បោះចោលនូវបុព្វសិទ្ធខ្លួន,ហានប្រឆាំងនឹងរបបផ្តាច់ការ,តាមពហិការ,
និងខំពន្យល់រាស្ត្រឲដឹងពីគ្រោះថ្នាក់ជាតិកើតចេញពីការបោះឆ្នោតនោះ(។)ថ្មីនេះទៀត,យើងឃើញលោកសមរង្ស៊ីបាន
សរសេរលិខិតជាភាសាអង្លេសប្រាប់ដល់សហគមន៏អន្តរជាតិថាការបោះឆ្នោតនៅខាងមុខនេះគ្មានលក្ខណៈជាប្រជា
ធិបតេយ្យទេ,ហើយលោកសុំឲគេកុំចូលរួមការបោះឆ្នោតនោះ,តែក្នុងលិខិតនេះលោកភ្លេចប្រាប់គេថា,គណបក្សលោក,
ទោះបីយ៉ាងណាក៏ដោយ,បានសំរេសចិត្តរួចស្រេចទៅហើយ,ថាត្រូវចូលរួមការបោះឆ្នោតនោះ។
យើងមិនដឹងថាតើលោកសមរង្ស៊ីគាត់មានបានគិតឲដិតដល់ពីអន្ថន័យក្នុងលិខិតលោក,ដែលវាមានភាពផ្ទុយ
ស្រឡះពីការសំរេចចិត្តរបស់គណបក្សលោក(។)លិខិតបែបនេះគួរតែលោកសរសេរផ្ញើទៅមិត្តលោកដែលជាអ្នកដឹកនាំ
គណបក្សសង្គ្រោះជាតិ,ដែលមានលោកជាប្រធាន,ទើបត្រូវជាង(។)តើលោកសមរង្ស៊ី,គាត់កំពុងចង់បានអ្វី?
បើខ្មែរយើងនៅតែនាំគ្នាបែខ្នងដាក់បញ្ហាជាតិ,ហើយនាំគ្នាគិតតែយំតវាពីបញ្ហាផ្ទាល់ខ្លួន,គឺច្បាស់ជាសេចក្តីតវានេះ
ជាសេចក្តីតវាគ្មានប្រសិទ្ធិភាពអ្វីនោះឡើយ,ព្រោះវាមិនមែនជាកម្លាំងប្រជាពលរដ្ឋដែលនឹងអាចប្រឈរទល់មុខនឹង
អំណាចផ្តាច់ការបាននោះឡើយ(។)ឯចំណែកខ្មែរយើងរស់នៅក្រៅប្រទេសវិញ,មានចិត្តស្នេហាជាតិពិតមែន,តែគាត់
គ្មានសិទ្ធិអ្វីនោះឡើយ,ក្រៅពីដើរតួជាអ្នកជួយជាថាវិការម្តល់ឲគណបក្សឆាំង,តែគណបក្សនេះ,គេមិនដែលមានគំនិត
ផ្តើមធ្វើការទាមទារឲខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតនោះឡើយ(។)តែរឿងនេះ,ខ្មែរយើងខ្លួនឯង,ក៏គាត់មិនដែល
លើកយកមកគិតដែរ,គិតតែពីជួយជាលុយកាក់ឲគេធ្វើនយោបាយបំរើប្រយោជន៏យួនឯណោះ។
ជាអកុសលរបស់ខ្មែរដែរ,ក្រោយពីមរណភាពសម្តេចសីហនុមក,នៅមានខ្មែរខ្លះនៅមានជំនឿថាសីហនុជាបីតាបង្រួប
បង្រួមជាតិ,តែការពិត,ភ្លេចគិតថាទ្រង់មិនទាំងអាចបង្រួបបង្រួមលោកសមរង្ស៊ីនឹងលោកហ៊ុនសែនបានផងនោះ,
ទំរាំចង់បង្រួបបង្រួមជាតិ,តើទ្រង់មានសមត្ថភាពអាចធ្វើបានដែរឬទេ(?)ប៉ុន្តែទ្រង់ពូកែមួយដែរ,ខាងបង្រួបបង្រួម
យួនកុម្មុយនិស្តនិងខ្មែរក្រហម,ហ៊ុនសែននិងយួន,ឲរួមគ្នាសម្លាប់ខ្មែរអស់រាប់លាននាក់(។)នេះហើយបីតាបង្រួបបង្រួម
ជាតិខ្មែរដែលលោកសមរង្ស៊ីទុកជាគំរូជាទីគោរពនិងជាទីស្នេហាឥតមានកំណត់,តែសេចក្តីស្រឡាញ់លោកសមរង្ស៊ី
លើរូបសីហនុជាសេចក្តីស្រឡាញ់តែម្នាក់ឯង,ព្រោះសីហនុ,ព្រះអង្គមិនដែលស្រឡាញ់នរណាម្នាក់,ក្រៅតែស្រឡាញ់ខ្លួនព្រះអង្គ
នោះទេ,ដែលគេហៅថាមនុស្សអត្តស្នេហានិយម៕
សន្ទានុក្រម៖