Suivre ce blog
Administration Créer mon blog
14 mars 2013 4 14 /03 /mars /2013 11:51

 

DSC05407 ការសាកល្បងសិក្សា

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

រាស្ត្រខ្មែររស់ក្នុងភាពក្រលំបាក

 

photo-copie-1.PNG

 

      សរសេរដោយឧបសង្ហា

 

សិក្សាអំពីដើមកំណើតនៃអំណាចនៅស្រុកខ្មែរ

 

សេចក្តីផ្តើម

បើចង់សិក្សាអំពីដើមកំណើតនៃអំណាចនៅស្រុកខ្មែរ,គឺចាំបាច់ត្រូវតែសិក្សាអំពីអំណាចនៃព្រះមហាក្សត្យខ្មែរ,ពីព្រោះ

ព្រះមហាក្សត្យខ្មែរជាអ្នកកាន់អំណាចដំបូងមុនគេបំផុត,ហើយជាអច្ជិន្ទ្រៃរហូតមកដល់ឆ្នាំ១៨៦៣,ដែលជាឆ្នាំដែល

ព្រះមហាក្សត្យខ្មែរដាក់ប្រទេសខ្លួនឲនៅក្រោមអាណាព្រាបាលប្រទេសបារាំង(។)មុនពេលបង្កើតរបបគ្រប់គ្រង

អាស្រ័យរដ្ឋសភានៅស្រុកខ្មែរនាឆ្នាំ១៩៤៧,របបនយោបាយនៅស្រុកខ្មែរជារាជាធិបតេយ្យ(។)ក្នុងរបបនេះ,គេទុកព្រះ

មហាក្សត្យជាអាទិទេពលើប្រថិពី,ដែលជាអង្គម្ចាស់ជីវិត,ប្រកបដោយអនុភាព,របស់អាណាប្រជានុរាស្រ្ត(១),លក្ខណៈ

អាទិទេពរបស់មហាក្សត្យមិនមែនថិតនៅត្រឹមតែជាជំនឿនោះឡើយ,ពួកវាំង្គ,គេខំធ្វើយ៉ាងណាឲលក្ខណៈនេះមាន

ភាពជាការពិតមួយសំរាប់ឲរាស្ត្រឃើញ,ដើម្បីឲគោរពកោតខ្លាច,ដូចយ៉ាងនៅក្នុងគ្រប់រាជពិធីជាផ្លូវការ,នៅពេល

ដែលព្រះមហាក្សត្យ,ព្រះអង្គយាងចេញធ្វើសាធារណសវនាការ,ឬយាងចេញធ្វើរាជដំណើរក្នុងរាជាណាចក្យ,យោងតាម

ឯកសាររបស់ជនជាតិម្នាក់ឈ្មោះជីតាខ្វាន់,ដែលបានមកធ្វើទស្សនាកិច្ចជាឯកជននៅស្រុកខ្មែរក្នុងសតវត្យទី១៤,

បានសរសេរទុកថា,នៅពេលដែលអាណាប្រជានុរាស្ត្រ,និងគ្រប់សព្វមុខមន្ត្រីរាជការ,ឮសម្លេងស័ង្ខក្នុងរាជាពិធីក្តី,ឬ

ក្នុងរាជក្បួនហែព្រះរាជាក្តី,ត្រូវនាំគ្នាប្រណំ(២)លើកអញ្ញលីអោនក្បាលឲថ្ងាសដល់ដីរហូតលុះត្រាតែឈប់ឮសម្លេងស័ង្ខ

ទើបអាចមានសិទ្ធិងើបមុខវិញបាន(។)សភាវគតិរាស្ត្របែបនេះ,ដែលត្រូវតែមានជាចាំបាច់ចំពោះព្រះរាជា,ជា

កាតព្វកិច្ចមួយដែលពួកវាំង្គ,គេបង្កើតឡើងសំរាប់ឲរាស្ត្រទទួលស្គាល់មហាក្សត្យខ្មែរជាអាទិទេព។

ការទុកខេមរិន្ទ(៣)ជាអាទិទេពសំរាប់ធ្វើជាឆាយា(៤)នៃអំណាចផ្តាច់ការ,ដោយព្រះមហាក្សត្យខ្លួនឯង,និងអមាត្យ

(៥),គឺគេបាននាំគ្នាធ្វើឡើង,ក្នុងគោលបំណងជាអនែក,ឲអាណាប្រជានុរាស្ត្ររស់ក្រោមទិព្វបរមី,ទទួលស្គាល់ជានិច្ចនៅ

ក្នុងគំនិតនូវអំណាចផ្តាច់ការព្រះមហាក្សត្យ,ហើយនាំគ្នាគំទ្រនិងការពារដោយផ្ទាល់,ឬមិនផ្ទាល់ក្តីដើម្បី,ឲរបបរាជាធិ

បតេយ្យឲមានជីវិតជានិរន្ត(។)គេឃើញក្នុងសម័យអង្គរ,អាណាប្រជានុរាស្ត្រខ្មែរមានជំនឿជាអនែកលើគំនិត”ស្តេច

អាទិទេព”និង”ស្តេចមតកជន(៦)ឬ”ប្រលឹងរបស់ជិនក(៧),ក្នុងគំនិតនេះ,គេជឿថានៅពេលដែលព្រះមហាក្សត្យ

ទ្រង់សោយទិវង្គត,ប្រលឹងក្សត្យយាងចាកផែនដីព្រះអង្គទៅសោយរាជសម្បត្តិនៅទេវនាគរី(៨)ជាថានព្រះឥសូរ,វិស្ណុ,

ឬព្រះនិព្វានបន្តទៅទៀត,ហេតុនេះឯងបានជាគេកសាងព្រះរាជចេតិយស្តេចមតកជន,ជាប្រតិរូប(៩)តាមជំនឿ

ព្រហ្មញ្ញសាសនា,ទុកដូចជាភ្នំសុមេរុថិននៅចំកណ្តាលសកលលោក(។)ឥឡូវ,ជំនឿនេះវារំសាយទៅហើយ,ប៉ុន្តែវាសណ្ឋិត

ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ,ជាអនុស្សាវរីយ៏មួយដែលឥតអាចបំភ្លេចបានឡើយ,ដូច្នេះប្រជាពលរដ្ឋខ្មែរនៅតែមាន

អារម្មណ៏ជានិច្ចថាព្រះមហាក្សត្យជាសូរវង្សអាទិទេព,អារម្មណ៏នេះឯងដែលនាំឲអំណាចផ្តាច់ការបន្តត្រកូលរបស់ព្រះ

មហាក្សត្យ,ក្នុងចិត្តគំនិតខ្មែរ,ថាជាអំណាចស្របច្បាប់ធម្មជាតិផង,និងជាអំណាចជាធម្មានរូបផង។

ចំណេរកាលតៗមក(១០),គេសង្កេតឃើញថាទិព្វរាជ៌្យ(១១)ខ្មែររលាយអត្ថរសខ្លួន,ដោយខ្លួនឯងបន្តិចម្តងៗ,នៅសល់

ត្រឹមតែជាកំណត់ដែលគេបានចារទុកក្នុងប្រវត្តិសាស្ត្រជាតិតែប៉ុណ្ណោះ(។)បន្តមកទៀត,នៅថ្ងៃដែលស្តេចសីហនុទី១

ប្រកាសរដ្ឋធម្មនុញ្ញខ្មែរជាដំបូងនាឆ្នាំ១៩៤៧,នៅពេលនោះរបបរាជាធិបតេយ្យ,ដែលជាគូនិងទិព្វរាជ៌្យ,ក៏រំលាយខ្លួន

ដោយអនុលោមតាមឧត្តមច្បាប់ជាតិ,ក្នុងនោះមានចែងច្បាស់ថាប្រជាពលរដ្ឋខ្មែរជាអធិបតីនៅក្នុងប្រទេសរបស់

ខ្លួន។

យើងឃើញថាអស់រយៈពេលដ៏យូរអង្វែងមួយ,ប្រជាពលរដ្ឋខ្មែរ,គាត់បានរស់នៅក្នុងឋានៈជាអាណាប្រជានុរាស្ត្ររបស់

ព្រះមហាក្សត្យ,គាត់ឥតដែលបានស្គាល់អ្វីដែលហៅថាសិទ្ធិមនុស្ស,សិទ្ធិប្រជាជន,សេរីភាពជាសរវន្តរបស់បុគ្គល,ជា

ពិសេសគាត់មិនដែលពិលាប(១២)អំពីសណ្ឋាននៃជីវិតរបស់គាត់នោះឡើយ,ព្រោះគាត់យល់ឃើញថាការទាំងនេះជា

ក្រិត៍្យ(១៣)របស់រាស្ត្រម្នាក់ៗ។

អវត្តមាននៃអភិញ្ញាណ(១៤)នេះនាំឲប្រជាពលរដ្ឋខ្មែររស់ក្នុងលោកន្តរ(១៥)ទុកទិព្វរាជ៌្យជាធម៍តែមួយគត់សំរាប់ជីវិត

រស់នៅរបស់ខ្លួន,ដែលមានគោលការណ៏ដូចជា,សេវភាព,ការស្មោះត្រង់,និងពលីកម្ម,ចំពោះព្រះមហាក្សត្យដើម្បីសេរី

យសព្រះអង្គ,ដែលជាម្ចាស់ជីវិតលើត្បូង,គឺថាក្បាលរបស់អាណាប្រជានុរាស្រ្តត្រូវចាំបាច់ថិតនៅក្រោមល្អងធូលីព្រះ

បាទាព្រះមហាក្សត្យ,ដើម្បីព្រះអង្គជាន់លើជាអាធារ(១៦)សំរាប់ឲខ្លួនក្លាយទៅជានរោត្តម(១៧)

ការទំនាក់ទំនងស្តេចនិងរាស្ត្របែបនេះ,នាំឲគេចោទជាសំណួរថាតើគារវៈរបស់រាស្ត្រចំពោះស្តេច,មានវិស្សសភាពពិត

មែនដែរឬទែ(?)គួរយើងលើកយកគោលការណ៏របបរាជាធិបតេយ្យនៅបណ្តាបស្ចិមប្រទេស,នាយុគកណ្តាល(សតវត្សទី

៥ដល់ទី១៥)មកពិនិត្យមើលដែរ,ដើម្បីធ្វើការប្រៀបធៀបខ្លះនឹងរបបរាជានិយមសក្តីភូមិខ្មែរ,ថាតើវាមានគោលការ

ណ៏ដូចគ្នាដែរឬទេ?

តាមការសិក្សាលោកម៉ុងទេសគ្យឿ(Montesquieu)(១៨)ដែលយើងលើកយកមករៀបរាប់ដូចខាងក្រោមនេះគឺ៖

របបរាជាធិបតេយ្យ,សន្មត់ថាមានវណ្ណៈខ្ពង់ខ្ពស់មួយក្នុងសង្គមដែលមានកំណើតពីធម្មជាតិ,ហើយវណ្ណៈនេះមាន

គោលការណ៏របស់គេគឺ”កិត្តិយស”របស់វណ្ណៈ(។)កិត្តិយសនេះជាកម្លាំងថាមវ័ន្តនៃគ្រប់អង្គការនយោបាយរបស់របប,

ធ្វើសហការិយកម្មក្នុងជំនឿរួម,ថាអ្វីដែលគេកំពុងធ្វើ,គឺដើម្បីស្វែងរកសាធារណប្រយោជន៏ផង,និងប្រយោជន៏ឯក

ជនផង(។)តាមពិតកិត្តិយសក្នុងទស្សនៈបែបនេះ,ជាកិត្តិយសមិនពិតនោះឡើយ,ព្រោះថា,ការិយកម្មរបស់ខ្លួនគឺធ្វើ

ឡើងសំរាប់តែបំរើតែប្រយោជន៏ឯកជនតែប៉ុណ្ណោះ,ដូចយ៉ាងរបបរាជាធិបតេយ្យគេបង្ខំឲអាណាប្រជានុរាស្ត្រធ្វើកិច្ច

ការធ្ងន់ធ្ងរបំផុត,គ្មានរង្វាន់,ដោយសំអាងថាកិច្ចការនេះ,ជាពលិកម្មសំរាប់ប្រយោជន៏ជាតិ,តែការពិតពាក្យប្រយោជ

ន៏ជាតិនេះគ្រាន់តែជាពាក្យឃោសនាតែប៉ុណ្ណោះ”។

ក្នុងចំណុចនេះនាំឲយើងលើកយកការកសាងប្រាង្គប្រាសាទជាច្រើន,ដែលស្តេចខ្មែរកសាងឡើងនៅក្នុងសម័តដើម,

សួរជាសំណួរថា,តើការកសាងនេះ,ធ្វើឡើងសំរាប់សាធារណប្រយោជន៏ពិតដែរឬទេ(?)បើខ្មែរបច្ចុប្បន្នយល់ឃើញថា

ប្រាសាទទាំងនោះជាមោទនភាពជាតិ,ត្រូវខ្មែរគិតពិចារណាឲច្បាស់ថាក្នុងមោទនភាពនេះ,អ្វីខ្លះដែលអាចចាត់ទុក

ថាជាប្រយោជន៏សំរាប់ប្រជាពលរដ្ឋ,ជាពិសេសក្នុងបច្ចុប្បន្ននេះ,គាត់កំពុងរស់ក្នុងភាពក្រីក្រជាទីបំផុត(។)ក្នុងសម័យ

ដើម,ដូចលោកម៉ុងទេសគ្យឿបានសរសេរដូចខាងលើនេះ,រាស្ត្រខ្មែរ,បានត្រូវរបបរាជាធិបតេយ្យកែន,ឲគាត់ចោលស្រែ

ចំការ,ចោលគ្រួសារ,មកកសាងប្រាសាទដើម្បីសេចក្តីថ្កុំថ្កើងរបប,តែពួកវាំង្គ,គេពន្យល់រាស្ត្រថា,ពលិកម្មឥតរង្វាន់នេះ

ជាប្រយោជន៏ជាតិខ្មែរដែលមានខ្លួនជាម្ចាស់,ដូច្នេះប្រយោជន៏ដែលមានម្ចាស់នេះ,គឺជាប្រយោជន៏ខត្តិយៈ(១៩)

ប្រយោជន៏ឯកជនតែប៉ុណ្ណោះ(។)ដូច្នេះមោទនភាពរបស់ខ្មែរមិនត្រូវយកស្តេចជាប្រតិមានោះឡើយ,មោទនភាពពិត

គឺសេចក្តីចេះដឹងខ្មែរក្នុងផ្នែកសំណង,និងការប៉ិនប្រសប់ខ្មែរក្នុងវិស័យវិចិត្យសិល្បៈ,ប៉ុន្តែខ្មែរយើងត្រូវចងចាំក្នុង

គំនិតជានិច្ចថាក្នុងស្ថាបនកម្មនោះ,មានខ្មែររាប់ម៉ឺននាក់,ដែលគេកែនមកធ្វើជាកម្មករ,ជាពលស្តេច,ធ្វើការងារ

ដ៏ធ្ងន់ធ្ងរក្នុងឋានៈជាទាសៈដើម្បីបំរើប្រយោជន៏វណ្ណៈស្តេច(។)កម្មករ,និងអ្នកបច្ចេកទេសគ្រប់វិស័យសំណង់ទាំងនោះ

ឯងហើយ,ដែលយើងត្រូវទុកគាត់ជាវិរបុរសជាតិខ្មែរ,ដែលជាមោទនភាពខ្មែរពិត។

ខ្មែរយើងត្រូវដឹងថារាប់សហស្សវត្សមកហើយ,រាស្ត្រខ្មែររស់ក្នុងកាលធម៌(២០)ដ៏ស្រងេះស្រងោចមួយ,ភាពនោះត្រូវបាន

លោកបណ្ឌិតកេងវ៉ាន់សាក់,លោកយកមកតែងជាកំណាព្យមួយគួរឲស្រណោះដល់វាសនារាស្រ្តខ្មែរក្នុងជគត(២១)យើង

នេះ,ដែលមានសេចក្តីដូចខាងក្រោមនេះ៖

កើតតាមយំ,ធំតាមឃ្លាន,មានតែក្រ។

ឈឺកំដរ,តទល់ស្លាប់,ចាប់វាសនា។

រស់ជាខ្ញុំក្រុមដេកស៊ី,ដោយរាជការ។

ពួកអាត្មាអារកខ្មែរ,រាស្ត្រស្នេហាជាតិ

រហូតមកដល់បច្ចុប្បន្ននេះ,យើងឃើញច្បាស់ណាស់ថា,របបរាជាធិបតេយ្យនៅស្រុកខ្មែរ,ទោះបីក្លាយខ្លួនជារបបរាជា

និយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយ,តែនៅខំរស់នៅក្នុងអំណាចផ្តាច់ការដែលជាគូធាតុដើមនឹងទិព្វរាជ៌្យរបស់ខ្លួន,

ចូលដៃនឹងក្រុមចោរប្លន់បំរើយួនកុម្មុយនិស្ត,ធ្វើនយោបាយក្នុងពុតអាក្រក់,ដោយប្រើប្រជាភិថុតិបំភាន់គំនិតរាស្រ្ត

ខ្មែរថាស្តេចសីហនុជាបីតាឯករាជ្យផង,និងសន្តិភាពផង,ដែលពួកគេនាំគ្នាឃោសនាថាស្នាដៃនេះឯងជាប្រយោជន៏

ខ្មែរ,តែការពិតយើងឃើញជាក់ច្បាស់ថាឯករាជ្យជាតិខ្មែរបច្ចុប្បន្ននេះជាឯករាជ្យនៅក្រោមអំណាចយួនកុម្មុយនិស្ត,ឯ

ចំណែកសន្តិភាពវិញ,គឺជាសន្តិភាពសំរាប់ជនជាតិយួនចូលមករស់ក្នុងទឹកដីខ្មែរដោយសេរី,និងអនាធិបតេយ្យ(។)ឯក

រាជ្យ,និងសន្តិភាពពិតអាចមានបានលុះត្រាតែនៅស្រុកខ្មែរ,រាស្ត្រមានសេរីភាព,មានសុវត្តិភាព,រស់ជាប្រជាពលរដ្ឋ

ថ្លៃថ្នូរហើយជាម្ចាស់របស់ជាតិ(។)របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ,ជារបបចោរម័ទ(២២)ផង,ផ្តាច់ការ

ផង,និងរណបយួនផង,ធាតុទាំងបីយ៉ាងនេះ,បោរាណា(២៣)ខ្មែរយើង,លោកមានជំនឿថា,បី.បីចង្រៃស្លាប់”គ្រប់មេ

គ្រប់ពង”,សូត្របីដង,ផ្លុំបីដង,ព្រួសបីដង,បាចបីដង,ចងបីដង,ពាត់បីដង..ល..ជាក្បួនសំលាប់,បំបាត់,ដេញបន្សាប

(វ៉ៃបីដង)..ល..។

ច្បាប់ត្រីនេតិ

នាសតិរាជា,នឹងក្សីណក្សត្រា,ពុំលែងឡើយហោង។

បីៗអសារ,បីៗឥតការ,បីៗសូន្យសោះ។

បីៗហីនហោច,បីៗត្រមោច,បីៗសាធារណ៍។

ម្តេចហៅហីនហោច,ត្រមោចឥតការ,ម្តេចហៅសាធារណ៍។

នាហៅសាធារណ៍,មានព្រៀងឥតការ,បំបែកកិច្ចកល។

បីៗសាមាន្យ,បីអន្តរធាន,បីៗអាស្រូវ។

នាហៅសាមាន្យ,សង់ផ្ទះនាស្ថាន,ទៀបផ្សារពុំជា។

គប់នូវអ្នកពាល,សាធារណ៍មោហា

(ដកស្រង់ពីឯកសារលោកកេងវ៉ាន់សាក់)

ទោះបីរបបរាជានិយមខ្មែរខំបង្ហាញថាមហាក្សត្យខ្មែរ,គេជ្រើសតាំងឡើងតាមនិតិវិធីនៃលទ្ធិប្រជាធិបតេយ្យ,គឺការ

បោះឆ្នោតក៏ដោយ,តែអ្នកមានសិទ្ធបោះឆ្នោតគឺជាមនុស្សមួយចំនួនតូច,មានវណ្ណៈខត្តយៈ,ជ្រើសរើសតាំងស្តេចតាម

របៀបការជ្រើសតាំងសមាជិកដោយខ្លួនឯង(២៤)គ្មានបទដ្ឋានគតិយុត្ត(២៥)សំរាប់ឲដឹងអំពីលក្ខណវិនិច្ជ័យ(២៦)

នៃជម្រើសរបស់ក្រុមអ្នកមានសិទ្ធបោះឆ្នោត(។)ឧទាហរណ៏ដូចយ៉ាងជម្រើសស្តេចសីហមុនីជាមហាក្សត្យ,រាស្ត្រខ្មែរឥត

ដឹងអ្វីបន្តិចសោះអំពីលក្ខណវិនិច្ជ័យរបស់ក្រុមប្រឹក្សារាជ្យសម្បត្តិ,ការធ្វើបែបនេះហាក់បីដូចជាគ្មានតម្លៃអ្វីសំរាប់រាស្ត្រ

ឲគាត់ទុកស្តេចជ្រើសបែបនេះជាឧត្តមបុគ្គល,ជាសភាជន,សំរាប់ជាតិខ្មែរ(។)ក្នុងជម្រើសគ្មានបទដ្ឋានគតិយុត្តដែល

តម្រូវឲស្តេចសីហមុនីគោរពកោតខ្លាច,និងអស់គុណអស់មួយជីវិតចំពោះសមាជិកក្រុមប្រឹក្សារាជ្យសម្បត្តិបច្ចុប្បន្ន,

ដែលរាស្ត្រខ្មែរដឹងច្បាស់ថាសុទ្ធជាចោរប្លន់ជាតិ,និងក្បត់សាសនា(។)ក្នុងសណ្ឋានបែបនេះ,ខ្មែរយើងអាចសួរថា,តើ

ស្តេចសីហមុនីជាព្រះរាជាបែបណាទៅ,បើអ្នកជ្រើសរើសតាំងព្រះអង្គសុទ្ធជាទុរាចារ(២៧)ជន(?)តើប្រជាពលរដ្ឋខ្មែរ

អាចគោរពព្រះអង្គជាមហាក្សត្យមានសក្ការៈបានដោយស្មោះដែរឫទេ?

ភាពគ្មានតម្លៃសោះនៃរបបរាជានិយមបច្ចុប្បន្នមានជាក់ស្តែងបើយើងយោងទៅតាមសេចក្តីថ្លែងការណ៏របស់ទ្រង់

រណឬទ្ធិថ្មីនេះ,ថាទ្រង់មិនធ្វើនយោបាយ,ឬមិនចូលគណបក្សសង្គ្រោះជាតិទេ,ព្រោះលោកហ៊ុនសែនបានស្បថចំពោះ

មុខសពបីតាទ្រង់ថាមិនរំលាយរបបរាជានិយមទេ,ដូច្នេះទ្រង់បានធ្វើអនុសាសន៏ឲព្រះរាជវង្សានុវង្សកុំចូលធ្វើ

នយោបាយ,ព្រោះរបបរាជានិយមមានអ្នកធានាការពារឲរស់បានទៅមុខទៀត(។)រឿងធ្វើអនុសាសន៏មិនឲព្រះរាជ

វង្សានុវង្សធ្វើនយោបាយជាការមួយល្អហើយ,តែនិយាយកំភែលថាអាយុជីវិតរបបរាជានិយមនៅក្នុងកណ្តាប់ដៃលោក

ហ៊ុនសែនជាការប្រមាថដោយខ្លួនឯងនូវរបបរាជានិយម,ដែលពួកស្តេចខ្លួនឯងមានជំនឿថាជាស្ថាប័នសហស្សវត្ស

ដែលមានការគាំទ្រដោយស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ(។)សំដីកំភែលបែបនេះក៏បង្ហាញឲឃើញភាពផ្ទុយស្រឡះពី

ធាតុទុរពលរបស់របបរាជានិយមបច្ចុប្បន្ននឹងសពសងស្ការ(២៨)ជាសេរីយសនៃស្តេចសីហនុដែលទ្រង់រណឬទ្ធិទុកសព

បីតាទ្រង់ជារាជហរិវង្ស(។)បើទ្រង់រណឬទ្ធិទុកលោកហ៊ុនសែនជាម្ចាស់ជីវិតរបបរាជានិយម,តើរបបនេះ,វាថោកទាប

បែបណាទៅ?

 

នៅមានត

 

សទ្ទានុក្រម

 


(១) អាណាប្រជានុរាស្ត្រ,ឬរាស្ត្រ=Le peuple ;les sujets

(២)ប្រណំ=se prosterner ;s’incliner

(៣)ខេមរិន្ទ=Indra khmer ;Titre qu’on donne parfois au roi khmer

(៤)ឆាយា=Ombre ;ម្លប់។

(៥)អមាត្យ=Conseillers du roi ;Ministres

(៦)ស្តេចមតកជន=Rois-Défunds

(៧)ជិនក=Aïeul ;Ancêtre(ជិនីសំរាប់ប្រើចំណោះភេទស្រី),គេអាចប្រើថាជាបិតារបស់ព្រមហាក្សត្យក៏បាន។

(៨)ទេវនាគរី=Cité des dieux

(៩)ប្រតិរូប=Reproduction

(១០)ចំណេរកាលតៗមក​(ក្នុងទីនេះយើងប្រើពាក្យនេះក្នុងន័យ au fil du temps)។

(១១)ទិព្វរាជ្យ៏=Royauté divine

(១២)ពិលាប=se plaindre

(១៣)ក្រិត៍្យ=Obligation morale

(១៤)អភិញ្ញាណ=ការចេះ(Connaissance)។

(១៥)លោកន្តរ=Monde des ténèbres។ឋាននរកងងឹតសូន៌្យ។

(១៦)អាធារ=Support

(១៧)នរោត្តម=Plus élevé des hommes

(១៨)De l’esprit des lois

(១៩)ខត្តិយៈ=Noble ;guerrier de la caste de la lignée royale

(២០)កាលធម៌=La loi du destin

(២១)ជគត=Monde ;Terre ;ce monde=ជគតយើងនេះ។

(២២)របបចោរម័ទ=របបនយោបាយពុករលួយ(Kleptocratie)។

(២៣)បោរាណា=ចាស់ទុំ។

(២៤)ការជ្រើសតាំងសមាជិកដោយខ្លួនឯង=Cooptation

(២៥)បទដ្ឋានគតិយុត្ត=Règle de droit

(២៦)លក្ខណវិនិច្ជ័យ=Critère

(២៧)ទុរាចារ=Mauvais conduite

(២៨)សពសងស្ការ=បុណ្យសព,Funérailles

Partager cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens