28 mars 2013 4 28 /03 /mars /2013 16:03

 

DSC05407 ការសាកល្បងសិក្សា

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

ចុចទីនេះដើម្បីអានល១ សិក្សាអំពីដើមកំណើតអំណាចនៅស្រុកខ្មែរ(ល.១)

ចុចទីនេះដើម្បីអានល២ សិក្សាអំពីដើមកំណើតអំណាចនៅស្រុកខ្មែរ(ល.២)

 

      រាស្ត្រខ្មែររស់ក្នុងភាពក្រលំបាក

photo-copie-1

 

សរសេរដោយៈឧបសង្ហា

 

សិក្សាអំពីដើមកំណើតនៃអំណាចនៅស្រុកខ្មែរ

 

ចំពូកទី១

អំណាចនៃរាជាធិបតេយ្យ

អត្ថរសនៃអំណាច,គ្រិះនៃអំណាច,វិធាននៃអំណាច

 

ផ្នែកទី២

ព្រះមហាក្សត្យជាអាណត្តិគហកនៃព្រាហ្មណិកធម៍

 

តាមសិលាចារិកខ្មែរ,អរិយធម៏ឥណ្ឌាមានឥទ្ធិពលយ៉ាងខ្លាំងមកលើគោលការណ៏នៃការបង្កបង្កើរដ្ឋខ្មែរតាំងពីដើមទី

មក,ឥទ្ធិពលនេះ,គេឃើញមានក្នុងគ្រប់ផ្នែកក្នុងរបបរាជានិយមខ្មែរ,ដូចយ៉ាង,ការអប់រំគតិយុត្ត,នយោបាយដឹកនាំ,

និងទស្សនវិជ្ជាព្រហ្មញ្ញសាសនា,ប៉ុន្តែឥទ្ធិពលនេះមិនសូវជ្រោកជ្រាបច្រើនណាស់ណាទេក្នុងការរស់នៅជារៀងរាល់ថ្ងៃ

របស់ប្រជារាស្ត្រខ្មែរ,ព្រោះថានៅចំពោះមុខការហៀរហូរបាចសាចព្រាហ្មណិកធម៏ក្នុងមជ្ឈដ្ឋានអ្នកដឹកនាំ,ប្រជារាស្ត្រ

ខ្មែរ,គាត់នៅតែបន្តជឿលើជំនឿអាយ(១)របស់ខ្លួនជានិច្ច,ហើយមិនមានការយកចិត្តទុកដាក់ច្រើនណាស់ណាលើ

ជំនឿអ្នកដឹកនាំខ្លួន,ដែលជាហេតុមួយនាំឲមានចែកក្នុងខេមរៈសង្គមជាពីរសណ្តាប់ធ្នាប់(២)៖

១.សណ្តាប់ធ្នាប់សង្គម,ដែលជារបៀបរស់នៅរាល់ថ្ងៃរបស់ប្រជារាស្ត្រ។

២.សណ្តាប់ធ្នាប់ស្តេច,ដែលជារបៀបដឹកនាំជាតិ,ដោយយកព្រាហ្មណិកធម៍ជាមូលដ្ឋាននៃរចនាសម្ព័ន្ធរៀបចំ(៣)និង

សណ្ឋាននៃជំនឿ(។)គឺថា,គ្រប់ស្ថាប័នរបស់របបរាជាធិបតេយ្យ,គេយកព្រហ្មណិកធម៏នេះ,ជាគ្រោងនយោបាយ(៤)និង

សាសនា,គ្រោងនេះគេទុកជាសសរទ្រូងរបស់របបដឹកនាំ។

ក្នុងចំណោមសិក្ខាបទ(៥)ជាច្រើនរបស់ព្រហ្មញ្ញសាសនា,សិក្ខាបទដែលព្រះរាជាខ្មែរទទួលយកយ៉ាងងាយបំផុតគឺគោល

ទេវរាជ(។)ចាប់ពីសតវត្សទី១០មក,អ្នកដឹកនាំជាតិនាំគ្នាទុកគោលការណ៏នេះ,ជាអត្ថរសនៃរបបរាជានិយមតែម្តង,

ព្រោះជំនឿនេះ,វាមានមូលដ្ឋានរួចស្រេចក្នុងជំនឿអាយរបស់ប្រជារាស្ត្រ,គឺជំនឿលើព្រះធរណី,ដែលមានព្រះមហាក្សត្យ

ជាអណត្តិគហក,គឺថាជាម្ចាស់ផែនដី។

ទ្រិស្តីទេវរាជ័្យមានចែងក្នុងគម្ពីរវេទ(៦)និងនៅក្នុងអត្ថាធិប្បាយតាមការរសូត្រធម៍របស់ពួកព្រាហ្មណ៏,ដែលយើង

លើកយកគោលការណ៏ធំៗខ្លះមកជំរាបជូនអ្នកអាន,ដូចខាងក្រមនេះ៖

ច្បាប់សត្វលោកជាស្រមោលនៃច្បាប់លោកធាតុ,ដូចយ៉ាងសណ្តាប់ធ្នាប់មនុស្សលោក,សាសនា,សីលធម៍,នយោបាយ,

និងគតិយុត្ត(។)ច្បាប់ទាំងពីរនេះ,បង្កើតដោយបញ្ញាព្រះ(Prajapati)ដែលជាពិធីករតែមួយនៃពិធីបូជា

សាសនា(៧)ដែលជាព្រះមានកម្លាំងទិព្វស្មើនឹងព្រះព្រហ្មណ៏។

បញ្ញាព្រះ.ព្រហ្មណ៏(៨)ជាបុព្វព្រះ(៩)ជាគោលការណ៏នៃជីវិត,និងជាបទដ្ឋានអាយាម័ក(១០)ក្នុងលោកធាតុ(។)ជា

ព្រះ,ដែលមានលក្ខណៈព្រមគ្នាជា”ជិវិត”ឬបុគ្គលផង,ជា”និរជិវិត(១១)”ឬវត្ថុផង,ជា”អ្នកបង្កើត”ផង,ជា”ការបង្កើត”

ផង(។)បញ្ញាព្រះ,ជានិមិត្តរូបនៃច្បាប់លោកធាតុផង,និងសុខដុមរបស់លោកធាតុផង,ដែលកើតមានឡើងពីការធ្វើ

បូជាគ្រប់បែបយ៉ាង,និងជារិតីវាចា(១២)របស់ព្រះអង្គ(។)ព្រះអង្គជាអ្នកប្រកាសសណ្តាប់ធ្នាប់លោកធាតុ,ដូចជា,រដូវ,

វស្សា,កាល,វេហា,បុព្វហេតុនៃចលនា,និងចង្វាក់របស់វា(។)ព្រះអង្គជាអនន្ត(១៣)ជាអមតៈ,ជាឯកភាព,និងជា

វិញ្ញាណ។

បញ្ញាព្រះជាអត្ថរសនៃអំណាចកុត្តរៈ(១៤)អំណាចនេះ,នៅឋានមនុស្ស,វណ្ណៈព្រាហ្មណ៏,ជាអ្នកកាន់កាប់,ព្រោះពួកគេ,

ទុកវណ្ណៈគេខ្ពស់ជាងវណ្ណៈក្សត្រិយៈ,វេស្សៈ,និងសូទ្រៈ(។)វណ្ណៈព្រហ្មណ៏ជាអ្នកក្តាប់នូវមុខវិជ្ជាជាសម្ងាត់នៃវេទវិទ្យា,ជាពិធី

ករគ្រប់ពិធីសាសនា,និងអ្នកចេះបច្ចេកទេសគ្រប់បែបយ៉ាងក្នុងពិធីបូជាអាទិទេព,ព្រោះបើគ្មានវិជ្ជានេះទេ,អាទិទេព

ពុំអាចទទួលបាននូវបណ្ណាការទាំងឡាយដែលមនុស្សលោកចង់ថ្វាយព្រះអង្គតាមរយៈព្រាហ្មណ៏។

ក្នុងលទ្ធិទេវរាជា,ពិធីប្រគល់រាជទណ្ឌ(១៥)ដល់ព្រះមហាក្សត្យ,ជាការប្រកាសជាផ្លូវការ,ទុកស្តេចជាអ្នកទទួលរក្សាទុកក្បួន

ពិធីបូជាដែលមានចែងទុកក្នុងគម្ពីរវេទ,ព្រះអង្គជានិមិត្តរូបនូវអភិញ្ញាណ(១៦)ទ្វេរបស់“បញ្ញាព្រះ.ព្រហ្មណ៏”,ដែលជា

និយតករ(១៧)ក្នុងលោកធាតុ(។)មុនពេលធ្វើពិធីប្រសិទ្ធិបូជានេះ,ព្រះមហាក្សត្យជាបុព្វតំណាងព្រះឥន្ទ្រ,តែក្រោយ

ពេលធ្វើពិធីប្រសិទ្ធីរួចមក,ព្រះអង្គក៏បានក្លាយជាអធិបតីនៃបញ្ញាព្រះលើលោកិយ,ដែលបានទទួលបេសកកម្មអនុវត្ត

ធម៍ដឹកនាំប្រទេស,ឬគ្រប់គ្រងមនុស្សដែលមានចែងក្នុងគម្ពីរវេទ(។)ពិធីប្រសិទ្ធស្តេចនេះ,តាមពួកព្រហ្មណ៏,គឺជាការ

ចម្លងដូចបេះបិទពីពិធីប្រសិទ្ធព្រះឥន្ទ្រនៅទេវនាគរី(១៨)ដែលមានចែងក្នុងរឿងព្រេងមួយ,ដែលយើងលើកយក

ដំណាលដូចខាងក្រោមនេះ៖

ពួកទេវតា,និងពួកយក្ស,បង្កើតឡើងដោយបញ្ញាព្រះ,ក្រុមទីមួយជា”មាត់”អាចជា”បញ្ញា”តែម្តង,ក្រុមទីពីរ,ជា”អវយ

វៈ”,នាំគ្នាឈ្លោះគ្នាដណ្តើមគ្នាធ្វើអធិបតីនៃលោកិយ,ដោយប្រើ”ការបូជាអទិទេព”ជាអាវុធ(។)ពួកទេវតា,ទោះបីមាន

ចំណេះច្រើនក្នុងវិទ្យាបូជាយ៉ាងណាក៏ដោយ,ក៏នៅតែចាញ់ដៃពួកយក្យក្នុងការប្រយុទ្ធនេះ,នាំគ្នាទៅសូមឲព្រះឥន្ទ្រជួយ

ពួកខ្លួន(។)ព្រះឥន្ទ្របន្ទាប់បានទទួលជ័យជំនះលើពួកយក្យមក,ព្រះអង្គបានសូមឲ”បញ្ញាព្រះ”ធ្វើពិធីប្រសិទ្ធជា

ឧឡារិកឲព្រះអង្គក្លាយជា”បញ្ញាព្រះ”តែម្តង,ដើម្បីតាំងខ្លួនឯងជាស្តេចលោកធាតុ,គឺថាជាស្តេចលោកិយផង,និងជា

ស្តេចទិព្វរាជ៏្យផង”។

នៅក្នុងសម័យអង្គរ,គ្រប់ព្រះមហាក្សត្យខ្មែរធ្វើបដិបត្តិព្រហ្មណិកធម៏យ៉ាងហ្មត់ចត់ណាស់,ទោះបីស្តេចទាំងនោះ,ជា

ព្រហ្មបរិស័ទក្តីជាពុទ្ធបរិស័ទក្តី(។)មកដល់បច្ចុប្បន្នកាលនេះ,ទោះបីរាជានិយមខ្មែរជារបបអាស្រ័យព្រះពុទ្ធសាសនាក៏

ដោយ,តែក្នុងពិធីអភិសេកព្រះមហាក្សត្យ,គេនៅតែយកពិធីព្រហ្មញ្ញសាសនាជាពិធីជាផ្លូវការជានិច្ច(។)ក្នុងចំណោម

ទិស្សមានាការ(១៩)ជាច្រើនក្នុងពិធីអភិសេកនេះ,ទិស្សមានាការមួយដែលខ្មែរយើងធ្លាប់ឃើញដែរក្នុងមង្គលការ,គឺ

ពិធី”បង្វិលពពិល”,ពិធីនេះធ្វើឡើងសំរាប់ធ្វើឲព្រះមហាក្សត្យក្លាយជាស្តេចលោកធាតុ,គេប្រារព្ធធ្វើងឡើងនៅថ្ងៃទី

ប្រាំក្នុងពិធីអភិសេកស្តេច,គេប្រារព្ធឡើងបន្ទាប់ពីពិធីស្រោចទឹក,ដើម្បីប្រសិទ្ធិស្តេចឲព្រះអង្គសណ្ឋិតនៅកណ្តា

លលោកធាតុ(២០)និងឲអត្ថរសព្រះអង្គឲទៅជាអត្ថរសនៃច្បាប់លោកធាតុ(។)ក្នុងពិធីនេះ,ព្រាហ្មណ៏ពិធីករអញ្ជើញព្រះ

អង្គម្ចាស់ទាំងឡាយ,រដ្ឋមន្តីគ្រប់មុខក្រសួង,និងគ្រប់អ្នកមានបណ្តាសក្តិ,ឲមកអង្គុយផ្ទាល់នឹងដី,ជុំវិញព្រះមហាក្សត្យ,

នាំគ្នាហុចតៗគ្នា,ពីឆ្វេងទៅស្តាំ,កូនថាស,មានចំនួន៧,ដែលគេដោតទៀនដុតនៅលើថាសនោះ,បង្វិលជុំវិញព្រះមហា

ក្សត្យ១៩ជុំ,យកដៃស្តាំបក់ផ្សែងទៀនឲហើរទៅលើព្រះអង្គ(។)ក្នុងពិធីនេះ,គេទុកព្រះមហាក្សត្យ,ជាមជ្ឈមណ្ឌលនៃ

លោកធាតុ,ឯចំណែកអ្នកនៅជុំវិញព្រះអង្គ,គេទុកជាផ្កាយព្រះគ្រោះ(២១)។

ការដឹកនាំប្រជាជាតិតាមលទ្ធិព្រាហ្មណ៏,មានគោលការណ៏សំខាន់បីយ៉ាង៖

១.ឯកភាពសាសនា,និងឯកភាពនយោបាយ។

២.គ្រិះនៃធម្មនុរូប(២២)នៃរាជអំណាច,និងអំណាចផ្តាច់ការរបស់ព្រះរាជា។

៣.កំហិតនៃរាជអំណាច។

១.ឯកភាពសាសនា,និងឯកភាពនយោបាយ

ព្រះមហាក្សត្យខ្មែរក្នុងសម័យអង្គរ,ព្រះអង្គយកលទ្ធិ”ទេវរាជ”ជាសម្បទា(២៣)នៃការបង្រួបបង្រួមជាតិ,និងការ

សម្របសម្រួលជំនឿអាយខ្មែរដែលមានជាច្រើនអនែកនៅក្នុងនគរ(។)ជំនឿអាយនិមួយៗនេះ,គេគិតតែរកអត្ថ

ប្រយោជន៏(២៤)ជាអាទ៌,ដែលជាហេតុបង្កើតឲមានអនាធិបតេយ្យក្នុងសង្គមជាតិ,ការនេះ,វាជាឧបសគ្គនៃការស្វែង

រកឯកភាពជាតិ,ដូច្នេះការបង្កើតជំនឿទេវរាជ,ដែលជាជំនឿជាតិមូលតែមួយ,បង្កើតឡើងសំរាប់បំរើប្រយាជន៏

នយោបាយ,ហេតុនេះឯង,បានជាអ្នកប្រវត្តិសាស្ត្រយល់ឃើញថា,ទស្សនៈទេវរាជនៅស្រុកខ្មែរមានលក្ខណៈនយោបាយ

ច្រើនជាងលក្ខណៈសាសនា។

បើព្រះមហាក្សត្យជាអាទិទេពតែមួយលើព្រះទាំងឡាយនៅក្នុងព្រះរាជាណាចក្យ,គឺព្រះអង្គជាអធិបតីតែមួយគត់ក្នុង

នគរ,បើនិយាយឲចំទៅ,គឺព្រះអង្គជាអាយុជីវិតជាតិ(។)គ្រប់សម្បទា,គ្រប់ស្ថាបនកម្ម,គឺធ្វើឡើងក្នុងគំនិតទុកព្រះរាជា

ជាទេវរាជ,ជាអាណត្តិគហកនៃទេវអំណាច,ដែលជាឧត្តមអំណាចនយោបាយ,ទ្រទ្រង់ដោយទ្រឹស្តីសាសនា,សំរាប់រក្សាឯក

ភាពជាតិ។

ដូចយើងធ្លាប់បានលើកយកបង្ហាញរួចហើយថា,ព្រះបាទជ័យវ័រ្មនទី២ជាស្តេចខ្មែរទីមួយដែលបានយកទ្រិស្តី”ទេវរាជ”

មកអនុវត្តក្នុងរបបរាជានិយមខ្មែរ,ទ្រិស្តីនេះឯងដែលជាសម្បទារបស់ព្រះអង្គសម្រាប់បង្រួបបង្រួមចេនឡាដីគោក

(ចេនឡាលើ,ឬចេនឡាដើម),និងចេនឡាទឹក(ចេនឡាក្រោម,ឬនគរភ្នំដែលមានឈ្មោះថាហ្វូណន់)ឲមានឯកភាពជាតិ

ឡើងវិញ,ដោយយកឈ្មោះ”កម្ពុជា”,ដែលជាឈ្មោះគ្រឹះមានដើមកំណើតមកពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា

ដែលព្រះឥសូរបានប្រទានឲជាមហេសី(២៥)ការសម្ព័ន្ធឥសីកម្ពុនិងនាងមេរានេះជាបុព្វហេតុដែលនាំឲកើតជាសូរ្យ

វង្ស,ឬអាទិច្ចវង្សឡើងនៅខាងចេឡា(។)ជម្រើសឈ្មោះនេះទៀត,គឺព្រះបាទជ័យវរ្មនទី២ចង់បង្ហាញថាការបង្រួបបង្រួម

ជាតិនេះជាស្នាដៃព្រះឥសូរ,ដែលមានព្រះអង្គជាតំណាងតែមួយគត់លើដែនដីកម្ពុជា។

យើងឃើញថានៅស្រុកខ្មែរ,មានការលំបាកខ្លាំងណាស់ក្នុងការបែងចែកឲដាច់រវៀងនយោបាយដឹកនាំ,និងសាសនា,

ព្រោះអំណាចនយោបាយដឹកនាំតែងទុកខ្លួននៅពីលើសាសនាជានិច្ច,ដូចយ៉ាង,ព្រះរាជាជាអ្នកប្រគល់ងារឲអ្នក

ដឹកនាំគណៈសង្ស,ព្រោះព្រះអង្គជាមគ្គទេសក៏នៃជំនឿសាសនាតែម្តង។

២.គ្រិះនៃធម្មានុរូប(២៦)នូវរាជអំណាច,និងអំណាចផ្តាច់ការរបស់ព្រះរាជា

ព្រហ្មញ្ញសានាទុកសណ្តាប់ធ្នាប់សត្វលោកជាស្រមោលនៃច្បាប់លោកធាតុ(។)ការរក្សាសណ្តាប់ធ្នាប់សត្វមានគោល

បំណងរក្សាសន្តិភាព,វិបុលភាព,និងយុត្តិធម៍ក្នុងព្រះរាជអាណាចក្យ(។)ដើម្បីស្ថានភាពនេះអាចមានបាន,លុះត្រាតែ

ព្រះរាជាគោរពដាច់ខាត,ដោយហ្មត់ចត់,នូវគ្រប់ពិធីសាសនា,ដែលមានព្រហ្មណ៏ជាពិធីករ(។)ការថ្លោះធ្លោយជាកំហុស

មួយនាំមកនូវមហន្តរាយដល់ប្រទេស,និងទុក្ខវេទនាដល់ប្រជារាស្ត្រ(។)បើយោងតាមទស្សនៈនេះ,អំណាចរបស់ស្តេចជា

អំណាចចាំបាច់ដែលត្រូវតែមានសំរាប់សេចក្តីសុខរបស់ប្រជារាស្ត្រ,ហើយស្ថាប័នរាជានិយម,ជាស្ថាប័នជាធម្មានុរូប,

ព្រោះជាស្ថាប័នមានភពចេញមកពីច្បាប់លោកធាតុ,ដូច្នេះស្ថាប័ននេះមាននិតីសម្បទា(២៧)សាងរាជអាណចក្យនៅ

ឋានលោកិយឲដូចនឹងនគរព្រះនៅថានសួគិ,ជានាភីជីវិត(២៨)សំរាប់សត្វលោក,រស់ក្នុងការស្រុះស្រួលគ្នា,សមធម៍,

និងឧត្តមច្បាប់ដឹកនាំជាតិ(។)ក្នុងទស្សនៈនេះ,គេទុកព្រះមហាក្សត្យជាបុគ្គលតែមួយគត់,ដែលបានទទួលនូវអនុភាព

ទិព្វពីអាទិទេពដើម្បីការពារមនុស្សជាតិឲរួចពីភយន្តរាយគ្រប់បែបយ៉ាង(។)ការប្រគល់អំណាចទេវរាជនេះឯងហើយ,

ដែលគេទុកអំណាចស្តេចជាអំណាស្របច្បាប់,ត្រូវមានចំបាច់សំរាប់សេចក្តីសុខរបស់ប្រជារាស្ត្រ។

ក្នុងលទ្ធិព្រាហ្មណ៏ដែលមាននៅក្នុងផ្នត់គំនិតខ្មែរយើង,សុក្រឹតភាព(២៩)របស់បុគ្គលម្នាក់ៗអាចសម្រេចបានចំពោះ

ជនណាដែលគេខំប្រឹងធ្វើ,ប៉ុន្តែសមូហសុក្រឹតភាព(៣០)វិញ,ត្រូវការពេលវេលាឆ្ងាយណាស់,ឫអនន្តវេលាដើម្បីធ្វើ

ឲសម្រេចបាន,ព្រោះថាការវិវឌ្ឍរបស់បុគ្គលម្នាក់,ចាប់ផ្តើមពីរុក្ខជាតិ,បន្ទាប់មកក្លាយជាសត្វ,ជាមនុស្សមាន

ប្រជ្ញា,គ្រាន់ជាភាគសុខុមមួយក្នុងការវិវឌ្ឍក្នុងសាកលលោក(។)អត្ថិភាពមនុស្សមិនមែនជាសមតា(៣១)ឋិនវន្ត(៣២)

ទេ,ហើយមិនថិតនៅក្នុងខណៈមួយមិនចេះប្រែប្រួលនោះដែរ,មនុស្សម្នាក់ៗរស់ក្នុងចលនាជានិច្ច,ចាំបាច់ត្រូវចិញ្ចឹមជីវិត

ខ្លួនផង,និងស្វែងរកការរីកចំរើននូវសម្បជញ្ញជាមនុស្សលោក(៣៣)តាមមធ្យោបាយរបស់ខ្លួនម្នាក់ៗ។

ការប្រែរូបក្តី,ចិត្តក្តី,រហូតដល់ស្លាប់,មនុស្សម្នាក់រស់ក្នុងចំណង់ឲខ្លួនសម្រេចនូវសុក្រឹតភាពជាឯកត្តភូត(៣៤)ទោះបី

 ខ្លួនរស់ក្នុងសង្គមមនុស្សដែលតម្រូវឲខ្លួនគោរពច្បាប់នេះក្នុងឋានៈជាពលរដ្ឋ(៣៥)លក្ខណៈជាឯកត្តភូតរបស់បុគ្គល

 នេះឯង,ដែលតម្រូវឲមាននិយតករ(៣៦)ក្នុងសង្គមដើម្បីធ្វើឲមានសមូហសុក្រិត(។)ក្នុងសង្គមមានវណ្ណៈ,ជាអាទ៌,វណ្ណៈ

 និមួយៗ,នាំគ្នាធ្វើឲមានសុក្រិតភាពក្នុងវណ្ណៈខ្លួន,ដែលអាចមានគោលដៅខុសពីសុក្រិតភាពនៃវណ្ណៈដ៏ទៃទៀត,ដែលជា

កត្តាអាចបង្កើតជម្លោះមិនចេញមុខ,ជារងើកកលហៈ(៣៧)ដែលអាចនឹងឆេះបានគ្រប់ពេលវេលា(។)ម្យ៉ាងមួយទៀត,

គេទុកសង្គមមនុស្សជាសមូហភាព,ជួនកាលអាចមានការកែជាថ្មីឲល្អ,ឲចម្រើន,ជួនកាលធ្លាក់ក្នុងភាពពុករលួយ,និង

ជួបប្រទះនឹងអកុសលគ្រប់បែបយ៉ាង(។)ដូច្នេះដើម្បីជៀសរៀងកុំឲជួបនឹងវិបរិយាល(៣៨)នេះ,សង្គមមនុស្សត្រូវ

ចាំបាច់មាននិយតករ,ជាអ្នកគ្ររប់គ្រង,ជាអ្នកនាំផ្លូវផង,ដែលមានការចេះដឹងធម៍ដឹកនាំសង្គមមនុស្ស,មានក្រិត៌្យ(៣៩)

ប្រចាំខ្លួន,មគ្គុទ្ទេសក៌,ឬនិយតករបែបនេះ,គឺគ្មាននរណាក្រៅពីព្រះមហាក្សត្យនោះឡើយ,ក្នុងឋានៈព្រអង្គជាអត្ថរសនៃ

លោកធាតុ,ដែលជាអ្នករក្សាសេចក្តីសុខរបស់សត្វលោក។

រូបភាពស្តេចជាអ្នករំដោះទុក្ខប្រជារាស្ត្របែបនេះ,គេឃើញមានក្នុងសិលាចារិកខ្មែរជាច្រើន,ដែលយើងយកមកបង្ហាញ

ជូនដូចខាងក្រោមនេះ៖

អាណាប្រជានុរាស្ត្រព្រះអង្គ,លុងទឹកក្នុងមហាសាគរដ៏មានជម្រៅឥតអាចឆ្លងបាន,និងគួរខ្លាចដូចរស់នៅក្នុងទុក្ខ

កាល,ជាកាលីយុគ(៤០)តែនៅពេលដែលរាស្ត្របានមកជួបព្រះអង្គ,ដែលជាត្រើយដ៏ឧត្តម,រាស្ត្របានរកឃើញឡើងវិញ

នូវសេចក្តីសង្ឃឹមថ្មី(បន្ទាយស្រី)”។

ព្រះអង្គកំទេចកាលី,ដែលជាជនមានសង្ឃឹមថាខ្លួនអាចប្រព្រឹត្តបទឧក្រិដ្ធ,ឈ្លបមើលជានិច្ចគ្រប់ចំណុចខ្សោយដែល

មានកើតឡើងក្នុងនគរ...(ថ្នល់បារាយ)”។

ដីលិចក្នុងមហាសាគរនៃបាបធម៏,ព្រះអង្គជាអ្នកសង្គ្រោះមនុស្សឲរួចចេញពីបាបធម៍នេះ...(អង្គរវត្ត)”។

(អារម្ភកថាៈសិលាចារិកនេះ,យើងបកប្រែពីភាសាបារាំង,ដូច្នេះប្រយោគមិនដូចមាននៅលើសិលាចារិកនោះឡើយ,

យើងគ្រាន់តែយកន័យមកបង្ហាញជូនតែប៉ុណ្ណោះ)។

យើងឃើញថារបបរាជានិយមខ្មែរ,គេយកទេវកថា(៤១)សាសនាមកធ្វើជាហេតុការណ៏,បែបសង្គមក្តី,នយោបាយក្តី,

ដើម្បីបង្កើតអំណាចដឹកនាំជាតិ(។)គេទុករាជាអំណាចជាឪសថប្រឆាំងនឹងភាពគ្មានសណ្តាប់ធ្នាប់,និងអនាធិប

តេយ្យក្នុងសង្គមដែលមានក្នុងធាតុសង្គមពីកំណើតមក(។)យើងសួរជាសំណួរថា,ដោយយោងទៅលើការវិវឌ្ឍន៏ជានិច្ច

របស់សង្គមមនុស្ស,តើរបបរាជានិយមខ្មែរចេះមានលំនាំឲខ្លួនរស់ត្រូវតាមការវិវឌ្ឍន៏នេះបានដែរឬទេ?

៣.កំហិតនៃរាជអំណាច

បញ្ញាព្រះដែលស្តេចយកមកធ្វើជាបញ្ញាដឹកនាំជាតិ,មិនមែនជា”បញ្ញព្រះ”របស់អាទិទេពនោះទេ,គឺជា”បញ្ញាព្រះ”សំរាប់

រក្សាសណ្តាប់ធ្នាប់លោកធាតុ,ដែលមានគោលការណ៏ជាអាយាម័កមានចែងទុកក្នុងច្បាប់លោកធាតុ,គោលការណ៏

នោះ,ជាគោលការណ៏ការពារសុខដុមសាកលលោក,និងជាអ្នកបំរើធម៍សាសនា(។)វិបាកកើតចេញពីទស្សនៈនេះ,គឺការ

យល់ឃើញថា,ស្តេចមិនមែនជាអធិបតីពិតប្រាកដក្នុងនគរនោះទេ,អធិបតីពិតគឺ”ធម្ម”,ដែលមានចែងក្នុងច្បាប់

លោកធាតុ។

ធម្មគោរពជាកាតព្វកិច្ចរបស់ស្តេចមិនអាចងាកបែរបាននោះឡើយ,បើមិនគោរពធម៍គឺនាំបង្កើតទុក្ខគ្រប់បែប

យ៉ាងដល់នគរ,រហូតនាំឲព្រះអង្គវិនាសជាពុំខានទៅទៀត,ដូចខ្មែរយើងធ្លាប់និយាយថា,ស្តេចប្រកបដោយធម៍ជា

ស្តេចទ្រង់ទសពិធធម៍,បើស្តេចគ្មានធម៍នេះទេ,ស្តេចបែបនេះគេទុកជាស្តេចពាលឥតអាសា,ដូច្នេះកំហិតអំណាច

ស្តេចគឺទសពិធធម៏នោះឯង(។)បើស្តេចមានទសពិធធម៍,ព្រះអង្គពុំអាចដឹកនាំជាតិតាមតែអំពើចិត្តរបស់ព្រះអង្គ

បាននោះឡើយ។

ក្នយងជំនឿខ្មែរ,គេយកគោបាជាតំណាងធម្ម,ដែលបាក់ជើងម្តងមួយៗតាមយុគនៃមនុស្សជាតិហើយមកដល់

”កាលីយុគ”គោបានៅសល់តែជើងមួយគត់,ដូច្នេះភារកិច្ចរបស់ព្រះរាជាគឺបដិបត្តិធម្មឥតឲមានខ្ចោះដើម្បីធ្វើឲគោបា

ពិការមានជើងបួនឡើងវិញ(។)គេសរសេរសរសើរអំពីបារមិត(៤២)ព្រះមហាក្សត្យដែលកើតមានឡើងពីបដិបត្តិធម្ម

ដើម្បីជួយគោបាពិការ,លិខនកម្មនេះ,មានសេចក្តីដូចតទៅ៖

ទោះបីជើងនៅសល់តែមួយគត់,ហើយត្រូវកាលីកំពុងវាយបំបាក់ឲអស់,តែគោបា,យកផលធម្មរបស់ព្រះរាជា,ជាពំនឹង

ដូចជាសសរមាំអស្ចារ្យ,ឲខ្លួនអាចឈរជាប់មាំទាំដូចខ្លួននៅមានជើងបួន,ដើម្បីសួរពិរុទ្ធនឹងការវាត់វ័ធរបស់កាលី

(សិលាចារិកហង់ជៃ)។

ការយក”ធម្ម”ជាអធិបតេយ្យភាពរបស់រដ្ឋនេះ,ជាកំហិតទី១នៃអំណាចផ្តាច់ការរបស់ព្រះមហាក្សត្យ(។)គេដឹកថា,

កំហិតទី២,គឺមាននៅក្នុងលទ្ធិរបបរាជានិយមអាស្រ័យព្រហ្មញ្ញសាសនាតែម្តង,ទុកអំណាចកុត្តរៈស្តេចជាអំណាចមាន

កំហិត,ព្រោះក្នុងធម៍មានចែងរួចស្រេចក្នុងផ្នែកអំណាចកុត្តរៈស្តីអំពីករណីយកិច្ចនិងកាតព្វកិច្ចរបស់ស្តេច។

នៅសម័យអង្គរ,ព្រះមហាក្សត្យខ្មែរត្រូវចាំបាច់មានបុរោហិត,ដែលខ្មែរយើងហៅថាព្រះរាជគ្រូ,ជាទីព្រឹក្សាជាន់ខ្ពស់របស់

ព្រះអង្គ,ទទួលបន្ទុកអប់រំស្តេចក្នុងផ្នែកសាសនា,នយោបាយដឹកនាំរដ្ឋ,និងគ្រប់មុខវិជ្ជាទាំងឡាយដែលមាននៅក្នុង

គម្ពីរវេទ(។)នៅប្រទេសឥណ្ឌា,ក្នុងរជ្ជកាលព្រះបាទChandragupta,ព្រះគ្រូរបស់ព្រះអង្គមាននាមព្រាហ្មណ៏Kautilya,ជា

ព្រាហ្មណ៏ដ៏ខ្លាំងពូកែ,ល្បីល្បាញក្នុងរាជាណាចក្រ,ព្រាហ្មណ៏នេះ,ជាអ្នកសរសេរក្បួនដឹកនាំប្រទេស,និងគ្រប់គ្រងមនុស្ស

លោក,ដែលមានឈ្មោះថាArthaçastra(៤៣)។

គេអាចសួរជាសំនួរបានថា,គោលការណ៏បីក្នុងព្រហ្មញ្ញសាសនា,ធម្ម,អត្ថ,និងកាមា,ដែលព្រះមហាក្សត្យត្រូវបដិបត្តិ

ចាំបាច់ដើម្បីដឹកនាំប្រទេសក្នុងគោលបំណងស្វែងរកសុភមង្គលជូនដល់ប្រជារាស្ត្រ,តើអាចទប់អំណាចផ្តាច់ការរបស់

ព្រះមហាក្សត្យបានដែរឬទេ(?)ការពិត,គេសង្កេតឃើញថាគ្រឿងទប់នេះ,មិនសូវមានប្រសិទ្ធិភាពច្រើននោះឡើយ,

ព្រោះថាពួកបុរោហិត,និងព្រះរាជគ្រូស្តេច,ដែលមានតួនាទីជាពិរទ្ធាបេក្ខ(៤៤),ពួកគាត់គិតតែការពារប្រយោជន៏

វណ្ណៈព្រហ្មណ៏,និងបុព្វសិទ្ធិខ្លួន,ច្រើនជាងគិតការពារយុត្តិធម៍,និងសមធម៍ជូនដល់ប្រជារាស្ត្រ,ម្យ៉ាងទៀតវណ្ណៈព្រហ្មណ៏

ច្រើនមានញាតិពន្ធជាមួយវណ្ណៈក្សត្យ,ដែលជាកត្តាមួយឲវណ្ណៈទាំងពីរចូលដៃគ្នាការពារញាតិខ្លួនដែលជាអំពើនាំឲខូច

ដល់ប្រយោជន៏ប្រជាជាតិ(។)គួរដឹងដែរថា,នៅស្រុកខ្មែរ,ពេលណាស្តេចដាច់ពូជឡើងគ្រោងរាជសម្បត្តិ,ញាតិរបស់ព្រះ

គ្រូ,ជាកំណើតព្រាហ្មណ៏,អាចឡើងសោយរាជ្យបាន(។)ត្រូវដឹងថាអំណាចស្តេចមានធម្មជាតិជាអំណាចអប្បជនាធិបតេ

យ្យ(៤៥)ដែលជាធាតុ,ឬដើមហេតុពិតនៃការរំលោភ,និងអំណាចផ្តាច់ការ,ហេតុនេះឯងបានជារបបរាជានិយមត្រូវ

ប្រជាពលរដ្ឋវាយរំលំស្ទើតែអស់ក្នុងពិភពលោកនេះ(។)ប្រត្យាស្ថាប័ន(៤៦)របបរាជានិយមខ្មែរជាគ្រោះថ្នាក់ជាប្រវត្តិ

សាស្ត្រតែប៉ុណ្ណោះ,ប៉ុន្តែយើងមានជំនឿថាការវឹលត្រឡប់នេះមិអាចឋិតឋេរបាននោះឡើយ,ព្រោះរបបនេះ,ទោះបីគេ

ដាក់ខ្លួននៅក្រោមច្បាប់ជាតិយ៉ាងណាក៏ដោយ,តែរបបនេះនៅមានធាតុជារបបចង្រៃសំរាប់ជាតិខ្មែរ,បំរើអំណាច

ផ្តាច់ការរណបបរទេស,ដូច្នេះរបបនេះនឹងរលាយជាមួយរបបបចោរប្លន់ជាតិខ្មែរសព្វថ្ងៃជាពុំខាន(។)ការលំនេះ,គឺវានៅ

ចាំតែពេលវេលាវា,ដែលនឹងត្រូវមកដល់នៅពេលឆាប់នេះជាពុំខាន៕

 

នៅមានត

សទ្ទានុក្រម

១ជំនឿអាយ=Croyances locales

២សណ្តាប់ធ្នាប់=ទីនេះប្រើក្នុងន័យផាសាបារាំងOrdre

៣រចនាសម្ព័ន្ធរៀបចំ=Structure organique

៤គ្រោងនយោបាយ=Armature politique

៥សិក្ខាបទ=Enseignement

៦គម្ពីរវេទ=Le Véda

៧ព្រះពិធីករនៃពិធីបូជាសាសនា=Le sacrifice

៨បញ្ញាព្រះ-ព្រហ្មណ៏=Prajapati-Brahmana

៩បុព្វព្រះ,ព្រះដែលមានតាំងពីដើមកំណើតលោកធាតុមក=L’Etre originel

១០បទដ្ឋានអាយាម័ក=Norme régulatrice។បទដ្ឋានដែលធ្វើឲទៀងទាត់។

១១និរជីវិត=ឥតមានជីវិត។

១២ជារិតីវាចា=Parole rituel។សូត្រធម៍ក្នុងពិធីសាសនា។

១៣អនន្ត=គ្មានទីបញ្ចប់(infini)។

១៤អំណាចកុត្តរៈ=Pouvoir spirituel

១៥រាជទណ្ឌ=ទិព្វអំណាច,sceptre royal

១៦អភិញ្ញាណ=Connaissance

១៧និយតករ=អ្នកធ្វើឲមានការទៀងទាត់(Régulateur)។

១៨ទេវនាគរី=ឋានសួគ៌។

១៩ទិស្សមានាការ=ដំណាក់ការ(Phase)។

២០កណ្តាលលោកធាតុ=Centre du cosmos

២១ផ្កាយព្រះគ្រោះ=Planètes

២២ធម្មានុរូប=ស្របច្បាប់(Légitimité)។

២៣សម្បទា=ឧបាយ, Artifice ;Moyen

២៤អត្ថប្រយោជន៏=ប្រើនៅទីនេះក្នុងដើមរបស់ពាក្យនេះ,គឺប្រយោជន៏ផ្ទាល់ខ្លួន។

២៥នេះជាទស្សនៈលោកG.Coedès

២៦ធម្មានុរូប=ស្របច្បាប់(Légitimité)។

២៧និតីសម្បទា=Habilité

២៨នាភីជីវិត=ទីកម្លែងនៃជីវិត(Centre de vie)។

២៩សុក្រឹតភាព=La perfection

៣០សមូហសុក្រឹតភាព=La perfection collective

៣១សមតា(សៈមៈតា)=Equilibre

៣២ឋិនវន្ត=Statique

៣៣មនុស្សលោក=Etre

៣៤ឯកត្តភូត=ផ្ទាល់ខ្លួន,Individuel

៣៥ពលរដ្ឋ=ទីនេះប្រើក្នុងន័យពាក្យបារាំងCitoyen

៣៦និយតករ=អ្នកធ្វើឲមានការទៀងទាត់,le régulateur

៣៧កលហៈ=ជម្លោះ។

៣៨វិបរិយាស=ដុះណើរប្រែប្រួល,Vicissitude

៣៩ក្រិត៌្យ=Obligation morale

៤០កាលីយុគ=សម័យកាលី,ក្នុងព្រហ្មញ្ញសាសនាគេទុកជាសម័យកើតមានចលាចលដែលនាំឲមានវិនាសកម្មដល់សត្វលោក។

៤១ទេវកថា=Mythe

៤២បារមិត=Vertu suprême

៤៣Artha=Utile et profit ;ប្រយោជន៏។Arthaçastraអាចប្រែជាភាសាខ្មែរថាអត្ថសាស្ត្រា។

៤៤ពិរទ្ធាបេក្ខ=អ្នកចាប់ពិរុទ្ធ,Censeur

៤៥អប្បជនាធិបតេយ្យ=របបដឹកនាំជាតិដែលនៅក្នុងកណ្តាប់ដៃមនុស្សមួយក្រុមតូច,Oligarchie

៤៦ប្រត្យាស្ថាប័ន=ការបង្កើតឡើងវិញ។

Partager cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens

Partager cette page Facebook Twitter Google+ Pinterest
Suivre ce blog