ប្រតិកម្មរហ័ស
គំនិតកិមសុខា
សូមបងប្អូនខ្មែរយើងយកសុន្ទរកថាកិមសុខា,ថ្លែងនៅថ្ងៃទី២០ឧសភាកន្លងមកនេះក្នុងទិវាបាតុកម្មមួយ,ដែល
គណបក្សសង្គ្រោះជាតិគេឲឈ្មោះថា”មហាបាតុកម្មទី២”មកពិចារណាឲបានយល់ច្បាស់អំពីគំនិតខ្លឹមសាររបស់ជននេះ
ដែលកំពុងប្រើមរណុបាយ(១),បន្លំខ្លួនជាអ្នកប្រជាធិបតេយ្យ,និងអ្នករំដោះជាតិខ្មែរ,ដើម្បីបំរើប្រយោជន៏យួនកុម្មុយ
និស្ត។
គោលបំណងបាតុកម្មទី២នេះគ្មានភាពខ្ពង់ខ្ពស់ក្នុងឋានៈខ្លួនគណបក្សនយោបាយរបស់ជាតិខ្មែរ,ដែលប្រកាសខ្លួន
ជាកម្លាំងនយោបាយអនិយ័ត(Alternatif)ដើម្បីដឹកនាំជាតិជំនួសគណបក្សកាន់អំណាចបច្ចុប្បន្ន,គឺនាំគ្នាដើរយក
ញត្តិទៅជូនលោកសុរិយាស៊ូប៊ែឌី,អ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា,តាម
ធម្មតាគឺអ្នកតំណាងអ.ស.ប.ទេដែលគេជាអ្នកសូមជួបជាចាំបាច់ប្រធានគណបក្សនយោបាយណាមួយដែលគេទុក
ថាមានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយដើម្បីធ្វើពិភាក្សាអំពីស្ថានភាពនយោបាយនៅក្នុងស្រុកខ្មែរ។
ការធ្វើសុន្ទរកថាឥតបានសរសេរព្រាងទុកជាមុននេះជាការិយកម្ម(២)ពិបាកមួយសំរាប់វាគ្មិនម្នាក់ៗក្នុងការបញ្ចេញ
គំនិតខ្លឹមសាររបស់ខ្លួនឲអ្នកស្តាប់គេយល់បានរហ័ស,ដូច្នេះវាគ្មិនត្រូវមានស្មារតីលើខ្លួនឯងខ្លាំងណាស់,ជាពិសេស
សំរាប់អ្នកកុហក,ដើម្បីកំអោយអ្នកស្តាប់គេចាប់បាននូវពាក្យកុហករបស់ខ្លួនដែលនិយាយចេញពីអត្តា(Moi)របស់
ខ្លួនដោយមិនដឹងខ្លួន(។)ទុព្ធពលភាពនេះមានច្រើនណាស់ក្នុងសុន្ទរកថារបស់កិមសុខា,ដែលជាជនបំរើប៉ែនសុវណ្ណ,
និងគង់គាំ,ជាមនុស្សបំរើយួនកុម្មុយនិស្ត,ដែលយួនគេដាំទុកចោលជាវល្លិបញើក្អែកក្នុងចំការអ្នកប្រជាធិប
តេយ្យដើម្បីរង់ចាំសុទិន(៣),ដើម្បីបំផ្លាញផលចំការខ្មែរដើម្បីប្រយាជន៏យួនកុម្មុយនិស្ត(។)ត្រីជនាភិបាល(Triumvirat)
នៃគណបក្សសង្គ្រោះជាតិនេះ,មានប៉ែនសុវណ្ណ,គង់គាំ,និងកិមសុខា,គឺជាជាតិគីមីពុលសំរាប់បំពុលបន្ថែមលើជាតិ
គីមីពុលហ៊ុនសែនឲជាតិខ្មែរស្លាប់កាន់តែរហ័ស,ព្រោះយួនគេចំបាច់បង្កើតល្បឿនដំណើរនៃការបំផ្លាញជាតិសាសន៏ខ្មែរ
ឲទាន់ពេលវេលាជាសុទិនមាននៅពេលបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍នាខែកក្តដាខាងមុខនេះ។
ទោះបីកិមសុខាខំបង្ហាញដោយកុហកនូវគំនិតប្រឆាំងខ្លួននឹងហ៊ុនសែនយ៉ាងណាក៏ដោយ,តែសព្ទសំដីគាត់ឭសូរមិន
ពិត,ហើយសំដីរបស់គាត់និមួយៗ,យើងសង្កេតឃើញគាត់តែងតែស្រែកសូមជានិច្ចឲអ្នកស្តាប់យល់ព្រមជឿសំដីរបស់គាត់,
ស្តាប់យូរៗទៅដូចជាអ្នកច្រៀងអាយ៉ៃ,គេខំទាក់ចិត្តអ្នកទស្សនាទាញបញ្ចូលក្នុងការសំដែងរបស់គេ (។)តែករណីកិមសុខា
វិញ,គាត់ចង់ឲអ្នកដែលបានមកចូលរួមបាតុកម្មស្រែកតបតាមគំនិតរបស់គាត់,បំណងនេះ,បើពិនិត្យវាឲច្បាស់,គឺជា
ថ្នាំសំរាប់បន្ថយការភិតភ័យក្នុងពោះគាត់នៅពេលណាដែលគាត់និយាយឈ្មោះហ៊ុនសែនម្តងៗ,នៅពេលខ្លះគាត់ស្រែក
ទទេៗថា”យើងមានជ័យជំនះ”ហាក់បីដូចជាគាត់ស្វែងរកការធានាមួយពីអត្តាគាត់ដើម្បីលុបចោលភាពខ្លាចដ៏
សំបើមអ្វីមួយដែលមានមកលើខ្លួន(sur.moi)គាត់,ព្រោះការស្រែកម្តងៗរបស់គាត់នេះ,មានភាពជាសព្ទរត់គេចខ្លួន
ជាងជាសព្ទនៃការពោលអះអាងនូវគំនិតខ្លិមសាររបស់គាត់(។)កិមសុខានិយាយតាមប៉ែនសុវណ្ណ,និងគង់គាំ,ដែល
ជាបាវបំរើយួន,តែកិមសុខាជាវាគ្មិនឥតកោសល្យ,និយាយតាមមិនល្អ,ដែលនាំឲសុន្ទរកថាគាត់មានលក្ខណៈ
អន់បំផុត,លេចចេញច្បាស់នៃភាពផ្ទុយស្រឡះពីគោលការណ៏របស់គណបក្សសង្គ្រោះជាតិ,គឺរំដោះជាតិពីរបបផ្តាច់ការ។
យើងដកស្រង់បដិវាទកម្ម(contradiction)ពីគោលការណ៏គណបក្សសង្គ្រោះជាតិដែលមាននៅក្នុងសុន្ទរកថាកិមសុខាមក
បង្ហាញជូនអ្នកអានដូចតទៅ៖
១.រំដោះជាតិពីរបបផ្តាច់ការ,តម្រូវឲមានការកែទម្រង់នៃឫសរចនាសម្ព័នរបបផ្តាច់ការ,តែបើស្តាប់សំដីកិមសុខាវិញ,
គាត់ឥតមានបំណងដូរអ្វីបន្តិចនោះឡើយ,នេះហើយជាភាពផ្ទុយមួយ,ហើយជាការបញ្ចាក់ពីគំនិតរក្សាស្រុកខ្មែរឲនៅក្នុង
ដែនក្រោមការត្រួតត្រា(៤)យៀកណាមជានិច្ច,គំនិតនេះប៉ែនសុវណ្ណ,គង់គាំ,កិមសុខា,បង្ហាញដើម្បីរ៉ាប់រងពីភក្តីភាពពួក
គេចំពោះយៀកណាមដែលគេទុកជាប្រទេសអ្នកដឹកនាំឥណ្ឌូចិនរបស់យួន។
២.កិមសុខានិយាយថាគណបក្សគាត់មានការគាំទ្រមិនចេញមុខពីឧត្តមសេនីយ,និងគហបតីមានលុយច្រើន,មួយ
ចំនួន,តែយើងដឹងថាពួកឧត្តមសេនីយ,និងគហបតី,ជាច្រើននៅស្រុកខ្មែរ,ច្រើនមានកំណើតជាយួន,ហើយពួកទាំង
នេះហើយជាអ្នកបំផ្លាញធនធានជាតិខ្មែរឲរលាយសូន្យ,រហូតដល់ខ្មែរធ្វើចំណាកស្រុកទៅធ្វើជាទាសៈទាសីការងារនៅ
ប្រទេសក្រៅគួរឲអាណិតខ្លោចផ្សា,ក្នុងសំដីបែបនេះកិមសុខា,ជាសត្វសេករបស់ប៉ែនសុវណ្ណ,និងគង់គាំ,ធ្វើការរ៉ាប់រ៉ង
រួចស្រេចដល់ពួកយួនបំផ្លាញជាតិខ្មែរ,និងក្រុមខ្មែរពុករលួយមួយចំនួនធំ,មានទាហាន,ស៊ីវិល,ថាគណបក្សសង្គ្រោះ
ជាតិគ្មានបំណងដាក់ទោសអ្វីនុះទេដល់ជនណាដែលបានប្រព្រឹត្តអំពើបំផ្លាញជាតិខ្មែរក្តី,អំពើពុករលួយក្តី(។)សំដីនេះ
មិនខុសពីសំដីឡៅម៉ុងហៃ,អ្នកវិភាគនយោបាយឯករាជ្យរបស់វិទ្យុអាស៊ីសេរី,ថារឿងខ្មែរបាត់ដីពីមុនមក,ខ្មែរយើងនាំ
គ្នាបំភ្លេចចោលទៅ,គិតនាំតែឈឺក្បាលទេ(។)កិមសុខា,និងឡៅម៉ុងហៃ,ជាមនុស្សយួនគេចាក់ចេញពីពុម្ពតែមួយដែល
យួនគេឲឈ្មោះថា”ពុម្ពចាក់ខ្មែរល្ងង់ឲមានខួរជាយួន”។
៣.សូមបងប្អូនខ្មែរយើងស្តាប់គំនិតថោកទាបមួយទៀតរបស់កិមសុខាឲច្បាស់,ជននេះនិយាយថា,បើមានការបោះ
ឆ្នោតត្រឹមត្រូវមួយហើយបើសម្តចឈ្នះ(ហ៊ុនសែន)យើងនឹងចូលរួមធ្វើការជាមួយសម្តេចដើម្បីកសាងជាតិ(។)ពិតប្រាកដ
ណាស់ហើយថា,កិមសុខាប្រើពាក្យបោះឆ្នោតត្រឹមត្រូវ,តែន័យត្រឹមត្រូវដែលជននេះយកមកប្រើវាមិនដឹងមានកំរិតត្រឹមណា,
ដូចយ៉ាងការចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ,ចំពោះកិមសុខា,តើគាត់ទុកជាការបោះឆ្នោតត្រឹមត្រូវដែរ
ឬទេ(?)តាមធម្មតាបើសុខចិត្តចូលបោះឆ្នោត,គឺជាការទទួលស្គាល់ថាការបោះឆ្នោតនេះវាមានលក្ខណៈត្រឹមត្រូវរួចស្រេចទៅ
ហើយ,ជាពិសេសនៅពេលដែលកិមសុខា,ប៉ែនសុវណ្ណ,និងមិត្រទ្រុះសមរង្ស៊ីមួយចំនួន,មានឈ្មោះមូរសុខហួរ,យិមសុវណ្ណ,
សុនឆ័យ,យែមបុញ្ញឫទ្ធិ,ប៉ុលហម,បានទទួលរង្វាន់ជាកៅអីពីយួននៅរដ្ឋសភា,ច្បាស់ជាពួកនេះរឹតតែទុកការបោះឆ្នោត
ជាមហាត្រឹមត្រូវ,ហើយនាំគ្នាដើរចូលទៅអង្គុយដោយឥតអៀនខ្មាស់ដូចស្វាពាក់មកុដ(។)ដូច្នេះពួកគាត់អាចនឹងធ្វើសហការ
ជាមួយបនអាយ៉ងយួនដូចគាត់បានសន្យាចំពោះហ៊ុនសែននុះឯង(។)ដូច្នេះ,អ្វីដែលហ៊ុនសែនធ្វើការបំផ្លាញជាតិ,កិមសុខា
និងមិត្រទ្រុះសមរង្ស៊ីមិនបានទុកជាគ្រោះថ្នាក់ជាតិនុះឡើយ(។)នេះហើយពួកអ្នកសង្គ្រោះជាតិមានខួរជាយួនកុម្មុយនិស្ត,
មិននាំគ្នាមានមានៈតស៊ូប្រឆាំងយួន,កំចាត់អំណាចផ្តាច់ការបែរជានាំគ្នាត្រៀមខ្លួនចូលធ្វើសហការជាមួយយួន,និងពួក
អាយ៉ងវាទៅវិញ។
បើខ្មែរយើងនាំគ្នាគិតបន្តិច,ប៉ែននសុវណ្ណ,គង់គាំ,កិមសុខា,មូរសុខហួរ,យិមសុវណ្ណ,សុនឆ័យ,យែមបុញ្ញឫទ្ធិ,ប៉ុលហម,ជា
មនុស្សថោកទាបបំផុត,ព្រោះពួកនេះយកការក្បត់មិត្ត(សមរង្ស៊ី),ការភូតកុហក,ហើយ,ក្លែងខ្លួនជាខ្មែរអ្នកជាតែស្លៀកពាក់
ជាយួន(ប៉ែនសុវណ្ណ,គង់គាំជាខោអាវយួន)ជាមរណុបាយសំរាប់សម្លាប់ជាតិខ្លួនឯង(។)ការប្តឹងបរិយារ(Dénoncer)ជនទាំង
នេះមិនមែនជាអំពើបំបែងបំបាក់ខ្មែរនោះឡើយ,ផ្ទុយទៅវិញវាជាអំពើបើកមុខខ្មាំងលាក់មុខបំរើនយោបាយយួនដើម្បី
សម្លាប់ជាតិខ្មែរ។
ម្យ៉ាងទៀត,តុណ្ហីភាព(Silence)របស់ខ្មែរយើងនៅចំពោះមុខអំពើបំផ្លាញជាតិនេះ,ជាអំពើសម្លាប់ជាតិខ្លួនឯង(។)តែខ្មែរម្នាក់ៗ
មានសិទ្ធិជ្រើសរើសតុណ្ហីភាព,ដើម្បីយករួចខ្លួន,ការនេះជាសេរីភាពរបស់បុគ្គលម្នាក់ៗ,តែយើងវិញ,យើងជ្រើសរើស”ការបង្ហាញ
មុខសត្រូវជាតិឲខ្មែរស្គាល់”ដែលយើងទុកវាជាអាវុធមួយសំរាប់ប្រឆាំងនឹងល្បិចកលគ្រប់បែបយ៉ាងរបស់យួនកុម្មុយនិស្តដើម្បី
បំផ្លាញជាតិសាសន៏ខ្មែរ៕
ឩប-សង្ហា
១មរណុបាយ=ប្រើមធ្យោបាយសំរាប់សម្លាប់,Complot pour tuer។
២ការិយាកម្ម=ការធ្វើ,Exercice។
៣សុទិន=ថ្ងៃជ័យ,Heureux jour ;Temps favorable។
៤ដែនក្រោមការត្រួតត្រា=Sphère sous contrôle។