ប្រតិកម្មរហ័ស
គំនិតផ្តាច់ការរបស់សមរង្ស៊ី?
សមរង្ស៊ីមិនទាន់មានអំណាចផងចាប់ផ្តើមប្រើសំដីអ្នកផ្តាច់ការនិយមរួចស្រេចទៅហើយគឺថាបើគាត់ឃើញសួនសេរី
រដ្ឋាមកចូលរួមមហាបាតុកម្មជាមួយគណបក្សគាត់គឺគាត់បញ្ញាឲក្រុមរក្សាសន្តិសុខគណបក្សគាត់បណ្តេញសួនសេរី
រដ្ឋាចេញពីជួរក្បួនមហាបាតុកម្មរបស់គាត់ព្រោះគាត់ថាចលណាអំណាចពលរដ្ឋខ្មែរដឹកនាំដោយសួនសេរីរដ្ឋាមាន
គោលជំហរខុសពីគណបក្សគាត់(sic) ។
សំដីបែបនេះហាក់បីសមរង្ស៊ីទុកវិថីឬទីលានលទ្ធិប្រជាធិបតេយ្យជាកម្មសិទ្ធិរបស់គាត់តែម្នាក់ឯងតែប៉ុណ្ណោះ,ហើយ
គំនិតរំដោះស្រុកខ្មែរពីរបបផ្តាច់ការគឺមានតែគាត់ម្នាក់ឯងជាម្ចាស់គំនិត(។)សមរង្ស៊ីប្រើសំដីនេះភ្លេចគិតថាម្ចាស់
ឆ្នោតនិងម្ចាស់អំណាចគឺប្រជាពលរដ្ឋខ្មែរទេ,មិនមែនបុគ្គលសមរង្ស៊ីនិងក្រុមរក្សាសន្តិសុខគណបក្សគាត់ទេជាអ្នក
មានអំណាចដេញអ្នកនេះអ្នកនោះមិនឲចូលរួមជាមួយប្រជាពលរដ្ឋខ្មែរនោះបានឡើយ(។)គំនិតសមរង្ស៊ីបែបនេះតើ
មានអ្វីខុសពីឈាងវុនដេញសុនឆ័យចេញពីបរិវេណរដ្ឋសភាជាតិ(។)ពេលនេះសមរង្ស៊ីអត់មានអំណាច,តែបើគាត់មាន
អំណាចវិញប្រហែលជាគាត់ឲប៉ូលីសចាប់សួនសេរីរដ្ឋាព្រោះបុគ្គលនេះមានគំនិតនយោបាយខុសគាត់(។)ខ្ញុំសួរថាតើ
សមរង្ស៊ីនិងហ៊ុនសែនខុសគ្នាបែបណា?
ប្រតិកម្មសមរង្ស៊ីគឺចង់រកសុខជាមួយរបបហ៊ុនសែនតែប៉ុណ្ណោះ,ខ្ញុំសង្កេតឃើញថាសមរង្ស៊ីចាត់ទុកបុគ្គលណាដែលហ៊ុន
សែនទុកជាសត្រូវ,គឺគាត់ទុកបុគ្គលនោះជាសត្រូវរបស់គាត់ដែរ,តើឯណាទៅគំនិតដែលខំស្រែករាល់ថ្ងៃថា”ដូរឫមិនដូរ”
នោះ(។)តែចំពោះខ្ញុំវិញ,ខ្ញុំមិនដែលមានជំនឿថាសមរង្ស៊ីជាអ្នកប្រជាធិបតេយ្យជាយថាភូតនោះទេ,ព្រោះធាតុបុគ្គល
នេះមានដើមកំណើតចេញពីស្តេចសីហនុដែលជាបុគ្គលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។
ពិតប្រាកដណាស់ហើយថាសមរង្ស៊ីបច្ចុប្បន្នកំពុងត្រូវខ្យល់កំហឹងប្រជាពលរដ្ឋនឹងអំណាចផ្តាច់ការអាយ៉ងយួនដែល
មានហ៊ុនសែនជាមេខ្លោង,ដែលជាចរន្តនាំឲសមរង្ស៊ីក្លាយជាមេដឹកនាំចលនាប្រឆាំងនឹងអំណាចផ្តាច់ការនិងអាណា
និគមយួន,តែមកដល់ពេលវេលានេះសមរង្ស៊ីមិនទាន់បង្ហាញភាពទាក់ទងគ្នារដឹកហូរហែរ(cohérence)ក្នុងយុទ្ធសាស្ត្រ
នយោបាយខ្លួននៅឡើយនោះទេ,គឹគាត់នៅតែផ្សំឲល្មម(ajuster)នឹងការចង់បានរបស់ហ៊ុនសែន,ដូចពេលថ្មីនេះជាសិម
មេគណបក្សប្រជាជនកម្ពុជាបានឆ្លើយរួចស្រេចដល់គណបក្សសង្គ្រោះជាតិថាគណបក្សគាត់នៅរក្សាគោលបំណង
ចរចារក្នុងមូលដ្ឋាននៃលទ្ធផលការបោះឆ្នោតដែលគ.ជ.ប.បានប្រកាសជាបណ្ណោះអាសន្នរួចមកហើយ,គឺគណបក្ស
ប្រជាជនជាអ្នកឈ្នះទទួលបាន៦៨អាសនៈ,តែសមរង្ស៊ីនៅតែរក្សាគោលជំហរចរចារជានិច្ចផ្ទុយពីឆន្ទៈប្រជារាស្ត្រថាត្រូវ
តែដូររបបអាយ៉ងយួនជាដាច់ខាត។
គំនិតសមរង្ស៊ីទាំងពីរខាងក្រោមនេះ៖
១.ធ្វើការបញ្ចាក់ថាគោលបំណងមហាបាតុកម្មនាថ្ងៃទី៧កញ្ញាខាងមុខនេះគ្មានគោលបំណងរំលំរដ្ឋាភិបាលនោះទេ,ខ្ញុំ
គ្រាន់តែចង់សួរថាការរកយុត្តិធម៍ជូនដល់ម្ចាស់ឆ្នោតមិនមែនជាការរំលំរដ្ឋាភិបាលអាយ៉ងយួននោះឫទេ(?)ការប្រើ
សំដីក្នុងភាពមានន័យមិនច្បាស់បែបនេះជាសញ្ញអ្នកធ្វើ(marque.de.fabrique)របស់សមរង្ស៊ីនោះឯង។
២.ការមានបំណងបង្គាប់ឲក្រុមរក្សាសន្តិសុខរបស់គណបក្សសង្គ្រោះជាតិបណ្តេញសួនសេរីរដ្ឋាចេញពីជួរមហាបាតុកម្ម
របស់ប្រជាពលរដ្ឋខ្មែរ,ហាក់បីដូចខ្លួនជាម្ចាស់ដាច់មុខនៃមហាបាតុកម្មនៅពីលើរាស្ត្រទៅទៀត។
ការប្រកាសសមរង្ស៊ីបែបខាងលើនេះគឹជាការបញ្ចាក់នូវគំនិតរកផ្សំឲល្មមជាមួយហ៊ុនសែននិងគណបក្សប្រជាជន
កម្ពុជាដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតបង្ហាញរួចស្រេចនូវឆន្ទៈមុតមាំរបស់គាត់រំលំរបបផ្តាច់ការហ៊ុនសែនជាដាច់
ខាត,និងនិន្នាការគំនិតផ្តាច់ការទាត់ចោលនូវគំនិតណាដែលសមរង្ស៊ីទុកជាគំនិតផ្ទុយពីគំនិតគាត់ហើយជាពិសេស
ដែលហ៊ុនសែនទុកជាសត្រូវរបស់វា។
ខ្ញុំមានជំនឿថាបើមានការបោះឆ្នោតដោយេសេរីនិងដោយយុត្តិធម៍,ហើយមានគ្រប់ចលនានយោបាយឯទៀតចូល
រួមដែលហ៊ុនសែនទុកជាសត្រូវដាច់មុខហើយហាមមិនឲមានសកម្មភាពនៅក្នុងស្រុកដូចជាចលនាអំណាចពលរដ្ឋខ្មែរ,
បដិវត្តន៍ផ្កាឈូក..ល..ហើយបើគណបក្សសង្គ្រោះជាតិនៅតែឈ្នះនោះ,ពេលនោះទើបដូចពាក្យសមរង្ស៊ីនិងកិមសុខាតែង
ស្រែកប្រាប់រាស្ត្រខ្មែរថា”អ្នកឈ្នះមានកិត្តិយស,អ្នកចាញ់,ចាញ់ដោយអស់ចិត្ត”។
ដូច្នេះត្រូវតែមានការបោះឆ្នោតជាសាកលជាថ្មីក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិឬសហគមន៏អន្តរ
ជាតិទើបប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតលោកសុខចិត្ត(។)ការសម្រុះសម្រួលរវាងសមរង្ស៊ីនិងហ៊ុនសែនដើម្បីចែក
អំណាចគ្នាគឺជាការក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតព្រោះការរកយុត្តិធម៍មិនមែនរកជូនតែគណបក្ស
សង្គ្រោះជាតិតែប៉ុណ្ណោះនោះទេ,គឺត្រូវរកជូនដល់គ្រប់គណបក្សឬគ្រប់ចលនានយោបាយណាដែលជាអ្នករងគ្រោះអំពី
អំណាចផ្តាច់ការរបស់ហ៊ុនសែនទើបអាចរកយុត្តិធម៍ឃើញក្នុងគោលការណ៏លទ្ធិប្រជាធិបតេយ្យនិងគំនិតថ្ងៃទី២៣
តុលាឆ្នាំ១៩៩១។
បើសមរង្ស៊ីគ្មានគំនិតបែបនេះទេ,ខ្ញុំសួរថាតើសមរង្ស៊ីជាអ្នកដឹកនាំបែបណាក្នុងអនាគតកាល?