គួរលើកយកមកពិចារណាដែរ
ស្តេចសីហមុនីជាមហាក្សត្យខ្មែរបែបណា?
មហាក្សត្យជានិមិត្តរូបនៃឯកភាពជាតិ,តែបើព្រះអង្គធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី១របស់រដ្ឋសភាសំរាប់នីតិ
កាលទី៥នាពេលខាងមុខនេះ,ដែលនៅក្នុងពេលប្រជុំនោះមានចំនួនតំណាងរាស្ត្រតែ៦៨នាក់របស់គណបក្សប្រជា
ជនកម្ពុជាក្នុងចំណោមចំនួនតំណាងរាស្ត្រ១២៣នាក់,ហើយច្បាប់តម្រូវឲមានយ៉ាងតិចណាស់១២០នាក់ចូលប្រជុំ
ដើម្បីឲរដ្ឋសភាអាណត្តិថ្មីនេះមានសុពលភាព,តើខ្មែរយើងអាចចាត់ទុកមហាក្សត្យបែបនេះជានិមិត្តរូបនៃឯកភាព
ខ្មែរបានដែរឬទេ?
រដ្ឋសភាដែលមានជើងវៀចបែបនេះ,មិនអាចចាត់ទុកជារដ្ឋសភាជាតិបាននោះ,ទោះបីហ៊ុនសែន,តាមសម្លេង
ឈាងវុនដែលជាអ្នកប្រាជ្ញថ្មីរបស់ហ៊ុនសែន,ខំនិយាយពន្យល់ថាគ្មានច្បាប់ឯណាកំរិតអង្គប្រជុំ(quorum)សំរាប់បើក
សម័យប្រជុំលើកទី១របស់រដ្ឋសភាដើម្បីឲរដ្ឋសភានោះមានសុពលភាពនោះឡើយ,តែនៅក្នុងសេចក្តីពន្យល់នេះ,
ឈាងវុននិយាយជាន់កែងឯងថា,មានតែ៦២នាក់,ដែលជាចំនួនភាគច្រើនដាច់ខាន,វាគ្រប់គ្រាន់សំរាប់បើកសម័យ
ប្រជុំបានហើយ(។)ខ្ញុំសួរថា,តើឈាងវុនទៅរកឃើញក្នុងច្បាប់ឯណាថាចំនួន៦២ជាចំនួនគ្រប់គ្រាន់,ហើយថាចំនួន
១២០វាជាចំនួនមិនចាំបាច់(។)បើឈាងវុននៅតែយកចំនួនមករាប់ដដែលដូច្នះ,ចុះហេតុអ្វីក៏មិននិយាយថាមានតែ
ចំនួន២នាក់,ស្តេចសីហមុនីនឹងហ៊ុនសែនចូលប្រជុំក៏រដ្ឋសភាមានសុពលភាពសំរាប់អាណត្តិថ្មីបាន។
ស្តេចសីហមុនី,ព្រះអង្គសរសេរក្នុងសារព្រះអង្គសូមឲខ្មែរគោរពរដ្ឋធម្មនុញ្ញ,តើព្រះអង្គខ្លួនឯងគោរពរដ្ឋធម្មនុញ្ញដែរឬ
ទេ,បើព្រះអង្គ,ក្នុងតួនាទីជាមហាក្សត្យ,សុខចិត្តធ្វើអធិបតីក្នុងការប្រជុំកំពូលមួយដែលបង្ហាញរូបភាពជាក់ស្តែងនូវ
រំហែកនៃឯកភាពជាតិដែលព្រះអង្គជានិមិត្តរូប(។)ការកោះប្រជុំ,ការចូលរួមប្រជុំក្តីរបស់ព្រះអង្គក្នុងរំហែកនៃឯកភាព
ជាតិនេះជាអំពើមួយផ្ទុយពីសីលធម៍ដែលព្រះអង្គជាមហាក្សត្យដែលបានធ្វើសច្ចាធិដ្ឋានការពារយុត្តិធម៍(។)ឈាងវុន
និយាយច្រើនដងក្នុងសន្និសិទសារព័តិមានថ្មីៗនេះថាគណបក្សគាត់ជាអ្នកការពាររាជបល្ល័ង្ក,តែគេមើលឃើញថារបៀប
ការពារដែលគាត់កំពុងធ្វើគឺយកស្តេចជាឧបករណ៏ដើម្បីបំរើប្រយោជន៏បក្សគាត់តែប៉ុណ្ណោះ,ព្រោះបក្សគាត់ត្រូវការស្តេច
កោះហៅប្រជុំទី១នៃរដ្ឋសភាអាណត្តិទី៥ដើម្បីបង្កើតរដ្ឋាភិបាលតែប៉ុណ្ណោះ,ការពារបែបឲកិត្យានុភាពស្តេចធ្លាក់ក្នុងទឹក
លាមកបែបនេះ,គេមិនហៅថាការពារទេ,គេហៅថាប្រើស្តេចដាច់ថ្លៃ(។)កុំឲហ៊ុនសែនភ័យបារម្ភថាអាចមានខ្មែរណាម្នាក់
គេរំលាយរាជបល្លង្កដែលខ្លួនឯងប្រកាសថាខ្លួនជាអ្នកប្រត្យាស្ថាបនាដោយឥតបានធ្វើប្រជាមតិនោះឡើយ,បើពេលណា
មានក្រុមអ្នកប្រជាធិបតេយ្យសេរីណាមួយគេមានលទ្ធភាពអាចសម្រេចការដូររបបរាជានិយមបាន,គឺពិតជាគេធ្វើ
ប្រជាមតិព្រោះគេទុករាស្ត្រជាម្ចាស់អំណាចមិនដូចហ៊ុនសែនបង្កើតរាជានិយមខ្មែរទី២ដោយសារខ្ជិលជជែកគ្នាច្រើន
ជាមួយគណបក្សហ្វ៊ុនស៊ីប៉ិច,សំដីបែបនេះទី១គឺហ៊ុនសែនមិនឲតម្លៃដល់របបរាជានិយមដែលខ្លួនប្រកាសថាខ្លួនជា
អ្នកការពារ,ទី២គឺបង្ហាញថារាជបល្ល័ង្កបច្ចុប្បន្នគ្មានមូលដ្ឋានចេញពីឆន្ទៈប្រជាពលរដ្ឋនោះឡើយ(។)ហ៊ុនសែនថែរក្សា
ស្តេចគឺដូចគាត់ថែរក្សាក្របីដើម្បីគាត់ទុកប្រើជារាងរាល់ថ្ងៃនោះឯង។
ស្តេចសីហមុនីមិនអាចយល់ដឹងអំពីករណីយកិច្ចនៃមហាក្សត្របាន,ព្រោះព្រះអង្គមិនមែនជាមហាក្សត្យពិតប្រាកដ,
ព្រះអង្គគ្រាន់ជាឧបរាជរបស់ប្រទេសចិនយួនកុម្មុយនិស្តដែលគេឲនៅចាំផ្ទះខ្មែរដែលមានហ៊ុនសែនជាចៅហ្វាយ
ត្រួតត្រាពីលើ,ដូច្នេះបើចិនយួនគេបង្គាប់ឲធ្វើអ្វី,ខ្លួនត្រូវតែអនុវត្តឲបានត្រឹមត្រូវតាមបញ្ញាគេ,បើពុំដូច្នោះទេ,គេឲ
ហ៊ុនសែនព្រុសកំហែងជាពុំខាន,ដូចយ៉ាងការកោះប្រជុំទី១នៃរដ្ឋសភាមានជើងវៀចសំរាប់នីតិកាលទី៥នោះឯង(។)
គ្មានខ្មែរណាគេចង់មើលងាយស្តេចអ្វីនោះឡើយ,មានតែចិនយួនកុម្មុយនិស្តនិងខ្មែរហ៊ុនសែនទេដែលមើលងាយ
ស្តេច,ព្រោះពូកគេទុកស្តេចសីហមុនីដូចបាវបំរើឲពាក់ឯកសណ្ឋានមានទាំងមកុដនៅលើក្បាល,ធ្វើការបំរើគេក្នុង
គេហដ្ឋានដើម្បីកុំឲភ្ញៀវចូលផ្ទះគេមើលច្រឡំ”ឈ្នួលនឹងម្ចាស់”អ្នកពាក់ដួននឹងអាវចិនជាម្ចាស់,អ្នកពាក់មកុដជា
ឈ្នួល(។)រឿងស្តេចសីហមុនីចង់ធ្វើឈ្នួលចិនយួនកុម្មុយនិស្តជារឿងឯកជន,តែដោយសារស្តេចអង្គនេះតាំងខ្លួន
ជាស្តេចប្រជាពលរដ្ឋខ្មែរ,ដូច្នេះរឿងគាត់ស៊ីឈ្នួលបំរើចិនយួនដាច់ថ្លៃជារឿងអាស្រូវមួយដល់ជាតិខ្មែរ,ដូច្នេះបើព្រះ
អង្គនៅតែចចេសចង់ស៊ីឈ្នួលចិនយួនដាច់ថ្លៃ,ប្រជាពលរដ្ឋខ្មែរមិនអាចទុកព្រះអង្គជាស្តេចខ្មែរបាននោះឡើយ។
គួរព្រះអង្គគិតពិចារណាទៅចុះថាតើបច្ចុប្បន្ននេះព្រះអង្គជាមហាក្សត្យខ្មែរបែបណា?