ប្រតិកម្មរហ័ស
ឆ្កែឬវីរបុរស?
សន្ទិដ្ឋភាព(១)បីចំណុចរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនដែលប្រជាពលរដ្ឋខ្មែរទុកជាចោរលួច
ឆ្នោតនឹងលួចជាតិគឺវាគ្មានឆ្លើយឲចំនូវអ្វីដែលប្រជាពលរដ្ឋកំពុងស្វែងរកគឺការដូរអំណាចផ្តាច់ការបច្ចុប្បន្នដែល
ប្រជាពលរដ្ឋលោកបានសំដែងឆន្ទៈច្បាស់លាស់រួចមកហើយតាមពាក្យស្លោក”ដូរឬមិនដូរ?ដូរ”។
សមរង្ស៊ីនឹងកឹមសុខាកំពុងបោកប្រាស់រាស្ត្រធ្វើជាឆ្កែបំរើហ៊ុនសែនឲមេចោរនេះទាញចូលទ្រុងធ្វើភ្នែកឡេកឡង់ដូច
ឆ្កែឆ្កួចដែលគេនឹងយកទៅសម្លាប់ចោលនៅថ្ងៃមុខជាពុំខាន(។)ដូចខ្ញុំធ្លាប់សរសេររួចមកហើយថាមិនយូរមិនឆាប់
សមរង្ស៊ីដែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ,ហើយកិមសុខាដែលមានកំណើតនយោបាយចេញពីប្រព័ន្ធកុម្មុយ
និស្តយួន,ច្បាស់ជានាំគ្នាក្បត់រាស្ត្រយកកឲហ៊ុនសែនយកអន្ទាក់រាជានិយមទាក់កបញ្ចូលដាក់ចូលក្នុងទ្រុងកុម្មុយនិស្ត
ជាពុំខាន។
យើងឃើញថាប៉ុន្មានសប្តាហនេះបុគ្គលសមរង្ស៊ីគាត់មានរស្មីដែលកើតចេញពីអំណាចប្រជាពលរដ្ឋដែលលោកប្រគល់
ជោគវាសនាឲបុគ្គលនេះធ្វើមគ្គុទ្ទេសក៏ដឹកនាំកម្លាំងប្រជាពលរដ្ឋដើម្បីរំលំរបបកុម្មយនិស្តអាយ៉ងយួនដើម្បីឯករាជ្យ
ប្រជាជាតិនិងសេរីភាពប្រជាពលរដ្ឋខ្មែរ,បែរជាទៅធ្វើជាឆ្កែស្តេចដែលជាឆ្កែរបស់ហ៊ុនសែនដែលជាឆ្កែរបស់យួន
កុម្មយនិស្ត,នាំគ្នាធ្វើឆ្កែបន្តៗគ្នាដែលមានម្ចាស់ចិនយួន,តើទង្វើកក្រោះដែលសមរង្ស៊ីកំពុងក្បត់រាស្ត្រនេះមិនមែនជា
អំពើក្បត់ជាតិនោះទេ(?)ប្រជាពលរដ្ឋខ្មែរមួយនគរលើកតាំងឲសមរង្ស៊ីធ្វើជាសិង្ហ,បែរជាទៅធ្វើឆ្កែដើម្បីទទួលបាន
កំទេចអំណាចដែលហ៊ុនសែនវាបោះឲស៊ីដូចសត្វអត់ស៊ីយូរមកហើយ,មិនតែប៉ុណ្ណោះសមរង្ស៊ីនិងកិមសុខានាំគ្នាលើក
ស្តេចដាក់លើកញ្ចោង(palanquin)ទើបអាចមានសិទ្ធិចូលធ្វើសវនាការជាមួយហ៊ុនសែនតាមការកោះហៅដោយគគ្រឺត
ពីជនផ្តាចការនេះ។
សូមសមរង្ស៊ីនិងកិមសុខាចាំឲច្បាស់ថាប្រជាពលរដ្ឋខ្មែរដែលលោកចង់បានគឺដូរអំណាចផ្តាច់ការសំរាប់អាណត្តិទី៥
នេះ,មិនមែនដូរគ.ជ.ប.សំរាប់ការបោះឆ្នោតអាណត្តិទី៦ហើយទុកឲហ៊ុនសែនបន្តកាន់អំណាច៥ឆ្នាំបន្តទៅទៀតនោះ
ឡើយ(។)ដូចយិមសុវណ្ណ,មន្រ្តីគណបក្សសង្គ្រោះជាតិ,ស្រែកគឃរថាយើងឈ្នះហើយព្រោះហ៊ុនសែនសុខចិត្តឲកែទម្រង់គ.
ជ.ប.សំរាប់ការបោះឆ្នោតខាងមុខ,ការនេះមានន័យថាការរកយុត្តិធម៍រឿងហ៊ុនសែនលួចឆ្នោតថ្មីៗនេះត្រូវនាំគ្នាបំភ្លេច
ចោលនាំគ្នាធ្វើសហការដើម្បីឲស្តេចសីហមុនីបានសុខ,ឲហ៊ុនសែនបន្តកាន់អំណាចផ្ថាច់ការ,ឲយិមសុវណ្ណនិងអ្នកជាប់
ឆ្នោតជាតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមានចំនួន៥៥នាក់ទទួលបំណាច់បុណ្យស័ក្តិរាប់ពាន់ដូឡាអាមេរិកដែល
សមរង្ស៊ីខ្លួនឯងរិៈគន់ថាសមាជិកគ.ជ.ប.មានបៀវត្សមួយខែៗរាប់ពាន់ដូឡាដើម្បីបំរើហ៊ុនសែនក្នុងអំពើលួចឆ្នោត
ប្រជាពលរដ្ឋ,ឲសមរង្ស៊ីបានទទួលងារជាសម្តេចដែលជារង្វាន់ស្តេចអរគុណគាត់ដែលជាអ្នករក្សាសេចក្តីសុខរាជបល័្លង្ក
ទី២បន្ទាប់ពីហ៊ុនសែនជាពិសេសឲចិនយួនកុម្មុយនិស្តនៅបន្តត្រួតត្រាហើយផ្លន់ទ្រព្យសម្បត្តិធម្មជាតិ។
បើសមរង្ស៊ីចោលប្រជាពលរដ្ឋទៅស្រវាចាប់ស្រមោលកំទេចអំណាចគឺគាត់ពិតជាឆ្កែបំរើហ៊ុនសែននិងស្តេចហើយ
ក្លាយជាសត្រូវប្រជាពលរដ្ឋខ្មែរ,តែបើគាត់បន្តការការពារយុត្តិធម៍ជូនដល់ម្ចាស់ឆ្នោតគឺពិតជាវិរបុរសដ៏គឃ្លើន
(audacieux)ដែលកម្ររកមានណាស់ក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ(។)តែរឿងក្បត់ជាតិជារឿងមនសិការៈរបស់សមរង្ស៊ីផ្ទាល់
រឿងដែលសំខាន់គឺតើប្រជាពលរដ្ឋសុខចិត្តបន្តចាញ់បោកឆ្កែបែបសមរង្ស៊ីដែរឬទេ(?)បើបងប្អូននូវតែសុខចិត្តចាញ់
បោកឆ្កែសមរង្ស៊ីនិងកិមសុខា,គឺបងប្អូនទេជាមនុស្សអគុណភាព(២)មិនអាចរំដោះខ្លួនចេញពីនឹមរបបផ្តាច់ការ
អាយ៉ងយួនដោយសុខចិត្តរំលាយអំណាចខ្លួនចោលនៅចំពោះមុខរបបផ្តាច់ការដែលកំពុងរកខ្សល់សំរាប់ដក
ដង្ហើមស្ទើរតែពុំបាន(។)បងប្អូនខ្មែរត្រូវចាំបាច់បន្តការតស៊ូអហឹង្សាដោយខ្ជាប់ខ្ជួនដែលបងប្អូនកំពុងធ្វើបច្ចុប្បន្ននេះ។
កម្លាំងអហឹង្សារបស់បងប្អូនសព្វថ្ងៃគឺដូចទឹកជំនន់នាំយកទៅនូវអ្វីៗដែលជាកំអែលដែលមាននៅក្នុងសង្គមខ្មែរ,មាន
របបរាជានិយមកញ្ញាស់អាយ៉ងយួន,របបផ្តាច់ការលួចជាតិនិងលួចសន្លឹកឆ្នោត,និងអាណានិគមយួននៅស្រុកខ្មែរ(។)អ្វី
ដែលប្រជាពលរដ្ឋខ្មែរកំពុងទាមទារជាបំណងគត់មត់(vertueux)មួយសំរាប់អានាគតរុងរឿងនៃប្រជាជាតិខ្មែរ,ដូច្នេះ
ការបន្តការតស៊ូរនេះជាកាតព្ធកិច្ចសំរាប់ប្រជាពលរដ្ឋខ្មែរ។
ដើរតាមគណបក្សសង្គ្រោះជាតិគឺដូចជាហ្វូងគោដើរចូលទំសត្ថឃាត(abattoir)ដូច្នេះឯង(។)បងប្អូនខ្មែរជាម្ចាស់
អំណាចជាម្ចាស់ឆ្នោត,ដូច្នេះសមរង្ស៊ីនិងកិមសុខា,ដែលមានខរាពាធ(៣)សតិ,គ្មានអំណាចអ្វីធ្វើការសម្រេចនូវអ្វី
ដែលខុសពីឆន្ទៈរបស់បងប្អូននោះឡើយ,ហើយអ្វីដែលកើតឡើងខុសពីគោលបំណងរបស់បងប្អូនត្រូវបងប្អូនទុកវាជា
អំពើចោរកម្មលួចកកេបកកាប(rapidement)ជ័យជំនះរបស់បងប្អូនដែលជាម្ចាស់ឆ្នោត។