Overblog Suivre ce blog
Editer l'article Administration Créer mon blog
22 octobre 2013 2 22 /10 /octobre /2013 05:45

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

សម្បូរណ៌ដូចស្រុកខ្មែរ

 

“សម្បូរណ៌ដូចស្រុកខ្មែរ”ជាភាសិតមួយដែលគេធ្លាប់បានឮគេនិយាយក្នុងចុងបូព៌ាប្រទេស(១)ហើយភាពសម្បូរណ៌នេះ

មានពស្តុតាងជាសម្ភារៈសំរាប់បញ្ចាក់,គឺសោភ័ណភាពនៃប្រាសាទទាំងឡាយនៅទីក្រុងអង្គរ(។)លក្ខណៈសំខាន់នៃ

ប្រាសាទខ្មែរដែលប្រលោមអ្នកបានទស្សនាគឺភាពដុលសំបើម(masse)នៃសិលា,សុខដុមភាព(harmonie)នៃរបៀប

សង់,និងសុក្រឹតភាព(perfection)ល្អិតល្អន់នៃចម្លាក់(។)ត្រៃលក្ខណៈនេះជាចរិតលក្ខណៈនៃសិល្បៈខ្មែរហើយជាការ

បង្ហាញមួយនៃបញ្ញារបស់ស្ថាបនិកខ្មែរគ្រប់ថ្នាក់,ពីបដិសន្ធិករដល់កម្មករ,រួមកម្លាំងចិត្តនិងកម្លាំងកាយនាំគ្នាកសាង

ស្នាដៃមួយសំរាប់បង្ហាញការចេះដឹងមួយប្រកបដោយភាពថ្កុំថ្កើងនៃប្រជាជាតិខ្មែរដើម្បីទុកជូនដល់ខ្មែរជំនាន់ក្រោយ

ជាសញ្ជាសំគាល់នៃពន្លឺនៃព្រលឹងខ្មែរ,ហើយទុកជាបេតិកភ័ណ្ឌនៃមនុស្សជាតិ។

តើហេតុអ្វីបានជានគរនិងប្រជាជាតិខ្មែរបាត់បង់នូវអ្វីដែលជាព្រលឹងនៃកិត្តិគុណរបស់ខ្លួន,ក្លាយខ្លួនជានគរទន់

ខ្សោយ,ជាប្រជាជាតិជាអកម្មនៅចំពោះមុខវាសនាប្រកបដោយសេចក្តីឈឺចាប់អស់ច្រើនសតវត្សរហូតមកដល់សព្វថ្ងៃ

នេះ(?)ចម្លើយនឹងសំណួរខាងលើនេះ,ខ្មែរយើងធ្លាប់បានឮរួចមកហើយ,តែការដោះស្រាយនូវអ្វីដែលខ្មែរយើងមើល

ឃើញថាជាកត្តាដែលនាំឲជាតិខ្មែរបាត់បង់ពលសម្ប័ទសំរាប់ការពារជាតិ,ហាក់បីដូចជាគ្មានមានទាល់តែសោះ,មិន

តែប៉ុណ្ណោះហាក់បីដូចជាខ្មែរយើងនាំគ្នាបន្តដើរតាមស្នាមចាស់,ដែលជាផ្លូវដើរទៅរកភាពអន្តរាយរបស់ជាតិខ្លួនជា

និច្ច(។)អវត្តមាននេះ,ហាក់បីដូចជាប្រជាជាតិខ្មែររស់ក្នុងសភាវគតិនៃសត្វ,លែងមានការពិចារណាជាមនុស្ស(។)ខ្ញុំ

និយាយនេះមិនមែនជាអកោ្កសនៈ(outrage)ក្នុងគោលបំណងប្រមាថលើជាតិខ្លួនឯងនោះឡើយ,តែគ្រាន់ជាសំណួរ

មួយសំរាប់ខ្លួនខ្ញុំតែប៉ុណ្ណោះ,ព្រោះថាមកដល់សព្វថ្ងៃនេះ,ខ្ញុំរស់នៅក៏ដូចជាខ្មែរទូទៅដែរក្នុងវិនាដកម្មជាតិខ្មែរមួយ

គ្មានទីបញ្ចប់(។)ហើយវាសនាប្រកបដោយទុក្ខភ័យបស់ប្រជាជាតិខ្មែរនេះហាក់បីជាខ្មែរយើងទុកជារោគបិតាគត(២)

នៃសង្គមខ្មែរហើយសុខចិត្តទទួលរងរោគនេះទុកវាជាកម្មផលរបស់ជាតិខ្លួន។

ទស្សនៈកម្មផល”របស់ខ្មែរមានភាពជាកម្មវាចកៈ៣(ភាពគ្មានពិចារណាឬគ្មានគំនិត)តែគេដឹងថាមនុស្សរស់មាន

ជីវិតត្រូវការគំនិត(Pensée)ហើយអត្ថរស(Essence)នៃគំនិតគឺសេរីភាព(។)គេដឹងថាការគិត(Penser)មិនមែនជា

សកម្មភាពបញ្ជា(Entendement),ប៉ុន្តែវាជាវិចារណញ្ញាណ(raison),មិនមែនជាសកម្មភាពខាងទ្រឹស្តី,តែវាជា

សកម្មភាពខាងប្រតិបត្តិ,គឺជាការិយកម្ម(Exercice)នៃសេរីភាព,ដូច្នេះគំនិតគឺជាសេរីភាព(។)ហេតុនេះឯងបានជា

ព្រះមហាបពិត្រឲដម្បូន្មានថា”មនុស្សត្រូវជួយខ្លួឯងជាមុនសិនទើបអាចរកធម៍ឃើញ”,គឺត្រូវចេះគិតរកហេតុផលក្នុង

ទុក្ខឬសេចក្តីសុខដែលខ្លួនបានជួបប្រទះ(។)ដូច្នេះទស្សនៈកម្មផលរបស់ព្រះពុទ្ធគឺគ្មានអ្វីក្រៅពីការិយកម្មនៃសេរីភាព

ជាសកម្មភាពខាងប្រតិបត្តិក្នុងការរស់នៅរៀងរាល់ថ្ងៃរបស់មនុស្សលោក។

មនុស្សមានវិចារណញ្ញាណ(ការដឹងខិសត្រូវ)ដែលអាចឲខ្លួនឯងរកឃើញដោយខ្លួនឯងនូវការពិតទាំងឡាយខាងផ្លូវ

ចិត្ត,តែវិចារណញ្ញាណ,វាត្រូវទទួលការអប់រំជាអចិន្ត្រៃយ,បើមនុស្សរស់នៅជាកុមារភាពជានិច្ចគឺមនុស្សនោះមិនអាច

រកឃើញការពិតអ្វីមួយបាននោះឡើយ។

ការអប់រំវិចារណញ្ញាណនេះគឺមានន័យជាការបំភ្លឺ(Eclairer),គឺជាការបង្ហាញ(Révéler)ឲវិចារណញ្ញាណមើលឃើញនូវ

អំណាចនៃការយល់(le.pouvoir.de.compréhension)ដែលមនុស្សមានដោយមិនដឹងខ្លួនតាំងពីកំណើតមក,ដែលជា

អំណាចនាំឲមនុស្សអាចរកការពិតឃើញក្រោយពីខ្លួនបានទទួលការអប់រំបន្តបន្តាប់ពីកុមាភាពមករហូតមកដល់ជា

មនុស្សពេញវ័យ(។)ភាពបង្ហាញឲឃើញ(Révélation)ជាពន្លឺបំភ្លឺវិចារណញ្ញាណឲមើលឃើញវាភ្លាម(។)ពន្លឺបំភ្លឺនេះជា

ការចេះដឹង(Lumières)ដែលកើតឡើងពីការអប់រំនៃវិចារណញ្ញាណ,និងធ្វើឲវាមានលក្ខណៈជាវិចារណញ្ញាណ,ព្រោះថាវា

តែងមានជម្រាលទៅរកអកម្មភាព(Passivité)ដោយហេតុនេះ,ធ្វើឲមនុស្សរស់នៅក្នុងសភាពនៃឆន្ទៈមួយដែលខ្លួន

ឥតអាចត្រួតវិចារណញ្ញាណខ្លួនឯងបានដោយសារវិចារណញ្ញាណ,ក្នុងអកម្មភាព,វាមានដុះរួចស្រេចនូវជំនឿនៃប្រវត្តិ

សាស្ត្រឬបុរេនិច្ជ័យ៤(Préjugé)ហើយបុរេនិច្ជ័យធំជាងគេបំផុតដែលមាននៅក្នុងវិចារណញ្ញាណគឺជំនឿឆ្វេង

(superstition)ដែលជាជំនឿមិនចំណុះនៃវិធានទាំងឡាយដែលជាគ្រឹះមាននៅក្នុងវិចារណញ្ញាណមានការអប់រំ,ព្រោះ

បុរេនិច្ជ័យ,វាមានច្បាប់សំខាន់របស់វាផ្ទាល់សំរាប់គោរពគឺអន្ធការនិយម(obscurantisme)ឬការល្ងង់ខ្លៅ(។)ហើយគេ

ដឹងថាការរំដោះវិចារណញ្ញាណពីជំនឿឆ្វេងគឺការចេះដឹងដែលកើតមានឡើងបានពីការអប់រំនៃវិចារណញ្ញាណនេះឯង។

ក្នុងចំណោមកត្តាដែលនាំឲជាតិខ្មែរធ្លាក់ក្នុងអត្ថង្គតអស់ច្រើនសតវត្សរួចមកហើយ,ហើយនៅតែបន្តរហូតមកដល់

សព្វថ្ងៃនេះ,ប្រហែលជាការបាត់បង់សូន្យនៃការអប់រំនៃវិចារណញ្ញាណប្រជាជាតិខ្មែរដែលធ្លាប់មាននៅក្នុងភាសិត

សម្បូរណ៌ដូចស្រុកខ្មែរ(។)យើងលើកយកដំបូន្មានត្រៃនេត្យក្នុងចំណោមដំបូន្មានទាំងឡាយដែលខ្មែរយើងទុកជាក្បួន

សំរាប់អប់រំជនខ្មែរឲដឹងខុសត្រូវក្នុងឋានៈខ្លួនជាសមាជិកនៃសង្គមខ្មែរ,ជាពលរដ្ឋ(citoyen)នៃជាតិខ្មែរ,និងជាកម្លាំង

រួមនៃប្រជាជាតិខ្មែរផង,ដែលយើងទុកជាកំពែងសំរាប់ការពារជាតិ។

ត្រៃនេត្យមានអត្ថន័យពីរចំណុចសំខាន់៖

១.មនុស្សម្នាក់ៗអាចមានសីលធម៍រុងរឿងបានដោយសារខ្លួនចេះគោរពខ្លួនឯង(le respect de soi) ;

២.មនុស្សម្នាក់ៗត្រូវទុកសីលធម៍រុងរឿងជាគោលដៅដែលខ្លួនត្រូវស្វែងរកជានិច្ចដោយយកការគោរពខ្លួនឯងជា

មធ្យោបាយ។

ប៉ុន្តែការគោរពខ្លួនឯងនេះ,ខ្លួនត្រូវចាំបាច់ណាស់មានការការគាំទ្រពីអ្នលផងឯទៀត,ដើម្បីចៀសវាងកុំឲវាមានការ

ចុះខ្សោយ(។)ដូច្នេះមនុស្សម្នាក់ៗត្រូវចាំបាច់ចេះគោរពខ្លួនឯង,និងអ្នកផងឯទៀតដើម្បីឲខ្លួនអាចមានសីលធម៏

រុងរឿងបាន(។)សួរជាសំណួរថា,តើពាក្យ”សីលធម៍រុងរឿង”មានន៍យយ៉ាងណា(?)គេអាចឲអត្ថន័យទៅលើពាក្យពិបាក

ខ្លាំងនេះតាមន័យសាមញ្ញមួយគឺ”ការមានស្មារតីនៃសេចក្តីថ្លៃថ្នូរជាមនុស្សក្នុងកំរិតកំពូល”ដូច្នេះ”សីលធម៍រុងរឿង”

តម្រូវឲមនុស្សម្នាក់ៗមានជានិច្ចក្នុងចិត្តនូវគតិបណ្ឌិត(sagesse)និងការអនុគ្រោះ(générosité)។

ការបាត់បង់សីលធម៍រុងរឿងកើតមកពីមនុស្សម្នាក់ៗមានមហិច្ជិតាហួសប្រមាណ(។)អ្នកចេះប្រមាណឬបណ្ឌិត

(sage)ត្រូវរស់ក្នុងកំពស់ស្ងប់ចិត្តនៃការសញ្ជឹងគិតក្នុងសុក្រិតភាពនៅចំពោះមុខទស្សនីយភាពនៃការលោភលន់,និង

តណ្ហានៃមនុស្ស។

ខ្មែរអ្នកកាន់ពុទ្ធសាសនាមើលឃើញក្នុងដំបូន្មានត្រៃនេត្យដូចគ្នាបេះបិទនឹងការទូន្មាននៃព្រះពុទ្ធ,សិក្ខាបទទាំងពីរ

នេះជាច្បាប់គួរសម(décorum)មួយដែលជាគ្រឹះសំរាប់រក្សាសុខដុមភាពក្នុងសង្គម,ដូច្នេះវាត្រូវមានការវិវឌ្ឍន៏ទៅតាម

សេរីភាពនៃបុគ្គលស្របតាមគោលការណ៏ស្វ័យភាពនៃសង្គម,ព្រោះសង្គមមនុស្សគេចាត់ទុកវាជាជីវន្តលោក(៥)រស់

ដោយខ្លួនឯង,មិនមែនជាគ្រឿងយន្តដែលញុំាងឲប្រព្រឹត្តតាមកម្លាំងពីខាងក្រៅណាមួយឡើយ។

ដូចយើងបានសរសេរពីខាងលើរួចមកហើយថាវិចារណញ្ញាណរបស់បុគ្គលនិមួយៗជាការិយកម្មនៃសេរីភាព,ហើយ

វិចារណញ្ញាណដែលបានទទួលការអប់រំគឺជាការចេះដឹងតាមសេរីភាព,ដែលជាទឹកសំរាប់រំលត់ភ្លើងនៃភាពល្ងង់ខ្លៅ

ដែលឆេះក្តៅរោលរាលនៅក្នុងវិចារណញ្ញាណគ្មានការងប់រំ,តែអ្នកសីលធម៍និយមខ្មែរមួយភាគបែរជាទុកពុទ្ធឪវាទជា

សិទ្ធាន(dogme)៦ប្រើអំណាច,ហើយយកឪវាទនេះមកកែឆ្នៃយកមកប្រើជាទំនៀមទម្លាប់ក្នុងសង្គមខ្មែរនាំឲវានៅ

នឹងថ្កល់,ដូចយ៉ាងពន្យល់រាស្ត្រឲចេះគោរពស្តេចដូចជាធម៍ព្រះពុទ្ធ,ទុករាស្ត្រជាត្រី,ស្តេចជាទឹក ,ទឹកជាអ្នកចិញ្ចឹមជីវិត

ត្រី,ដូច្នេះស្តេចជាអ្នកចិញ្ចឹមជីវិតរាស្ត្រ(។)ជំនឿលើទំនៀមទម្លាប់បែបនេះឯងជាការបង្ហាញសុចិភាពនៃសិន្ធាន

ឬជំនឿដាច់ណាត់ប្រើអំណាចនេះឯង។

តែយើងដឹងថាត្រៃនេត្យនិងពុទ្ធឪវាទក្តីជាដំបូន្មានសំរាប់ការរស់នៅ(៧)របស់មនុស្សក្នុងសង្គមមនុស្ស ,មិនមែនជា

ច្បាប់អាទិទេពនោះឡើយ(។)សង្គមមនុស្សតែងតែមានការវិវឌ្ឍន៏ជានិច្ច,ហើយការវិវឌ្ឍន៏នេះគឺមនុស្សជានាដការ,ជា

ម្ចាស់នៃអានាគតរបស់ខ្លួនឯងដោយយកការរស់នៅពីអតីតកាលរបស់ខ្លួនជាមេរៀន,មិនមែនជាគំរូដាច់ខាត,ប្រើ

គំនិតសម័យជាមធ្យោបាយធ្វើឲបានប្រសើរសំរាប់ការរស់នៅក្នុងបច្ចុប្បន្នកាល,ព្រមទាំងមានចក្ខុសម្ផស្ស(vision)ជា

និច្ចដើម្បីដូរសង្គមមនុស្សឲមានភាពចម្រើនក្នុងស្មារតីនៃសេចក្តីថ្លៃថ្នូរជាមនុស្សក្នុងកំរិតកំពូលនៅក្នុងអានា

គតកាល(។)ចលនានៃការវិវឌ្ឍន៏នេះជាចលនាជាអចិន្ត្រៃយដែលនាំឲសង្គមមនុស្សដូរជានិច្ចដើរទៅរកភាពចម្រើន

សំរាប់សុខុមាលភាពនៃមនុស្ស(។)ការដូរដាច់ខាតនេះ,នាំឲយើងចាត់ទុកត្រៃនេត្យនិងពុទ្ធឪវាទជាគំនិតបដិវត្តន៏,

មិនមែនជាគំនិតនៃការកែទម្រង់នោះឡើយ,ព្រោះក្នុងសិក្ខាបទទាំងពីរនេះគេឃើញមានការប្រៀនប្រដៅមនុស្សឲ

មានការការចេះដឹងដែលកើតឡើងពីការអប់រំនៃវិចារណញ្ញាណឲចេះគោរពខ្លួនឯងនិងគោរពអ្នកផងឯទៀតដែល

ជាការទំនាក់ទំនងគ្នាជាបដិការី(ទៅវិញទៅមក)ជានិច្ចសំរាប់ការស់នៅរបស់មនុស្សសេរីក្នុងសង្គមមនុស្ស,ហើយការ

ចេះដឹងនេះត្រូវប្រើវាដើម្បីវាយកំចាត់លទ្ធិទុកឲមនុស្សល្ងង់ឲបានជាដាច់ខាត,មិនមែនសម្រាប់ទុកជាចំណេះជា

អកម្មអង្គុយចាំតែទទួលរងគ្រប់អំពើបំផ្លាញសុភមង្គលរបស់មនុស្សនោះឡើយ(។)ចំណេះទាំងឡាយជាវត្ថុគ្មានជីវិតបើ

សិនជាអ្នកចេះមិនយកមកអនុវត្ត,ដូច្នេះមនុស្សទេដែលជាអ្នកធានានូវចំណេះដែលខ្លួនមានហើយយកមកអនុវត្ត

ដើម្បីមូលហេតុល្អ,ដូចព្រះពុទ្ធយកការចេះដឹងព្រះអង្គសំរាប់ទូន្មានមនុស្សសេរីឲដើរលើផ្លូវនៃសេចក្តីសុខ,ហើយសេចក្តី

សុខនោះមិនត្រឹមតែសំរាប់តែខ្លួនម្នាក់ឯងឡើយគឺជាសេចក្តីសុខសំរាប់សង្គមមនុស្ស,ព្រោះមនុស្សពុំអាចរស់បាន

សុខតែម្នាក់ឯងក្នុងសង្គមដែលមានទុក្ខជាទម្ងន់សំរាប់អ្នកផងឯទៀត។

ការបាត់បង់វិចារណញ្ញាណមានការអប់រំ(raison.éduquée)ក្នុងសង្គមខ្មែរដែលជាផលអាក្រក់ពីជំនឿឆ្វេងដែល

សម្បូរណ៌មានជាច្រើនក្នុងសង្គមខ្មែរជាការធ្វើឲអាក់ខានដល់ជនខ្មែរម្នាក់ៗឲមានការគិត,ដូច្នេះខ្វះគំនិត,ហើយបើ

ខ្វះគំនិតគឺច្បាស់ជាគ្មានសេរីភាពរស់ជាមនុស្សដែលជាសត្វលោកមានបញ្ញា(។)ខ្វះគំនិតគឺគ្មានវិចារណញ្ញាណមានការ

អប់រំដែលនាំឲខ្លួនឥតអាចរកឃើញនូវអំណាចនៃការយល់ដែលមានពីកំណើតមកម្លេះ(។)បើជនខ្មែរភាគច្រើនលែង

មានវិចារណញ្ញាណមានការអប់រំដែលជាកូនសោបើកទ្វារការចេះដឹង(lumières)គឺពិតជានាំឲសង្គមខ្មែរឲធ្លាក់ក្នុង

ជ្រោះឪនភាព(។)ក្នុងរយៈពេលដ៏យូរអង្វែងមួយ,ឪនភាពនេះក៏ក្លាយជាទម្លាប់នៃការរស់នៅជាធម្មតារបស់ប្រជាជាតិ

ខ្មែរ(។)ខ្មែរយើងនាំគ្នារស់នៅព្រងើយកន្តើយចំពោះមុខឪភាពជាតិ,ព្រោះខ្លួនឥតអាចរកឃើញនូវអំណាចនៃការយល់

ដែលមានក្នុងធម្មជាតិរបស់ខ្លួន។

ភាសិត”សម្បូរណ៏ដូចស្រុកខ្មែរ”មានន័យដើមថាមនុស្សខ្មែរជាមនុស្សមានការចេះដឹង,ជាជនមានសេរីភាពព្រោះ

ខ្លួនជាមនុស្សមានគំនិត,យកច្បាប់ធម្មជាតិសំរាប់ការរស់នៅលើច្បាប់អាទិទេព,ដូចយ៉ាងការប្តូរព្រហ្មញ្ញសាសនាមក

យកពុទ្ធសាសនាជាជំនឿជាបដិវត្តន៏ដ៏ធំមួយដែលមាននៅក្នុងសង្គមខ្មែរជំនាន់នោះ,ព្រោះពុទ្ធសាសនាមានមូល

ដ្ឋានក្នុងច្បាប់ធម្មជាតិ,អ្វីដែលមានក្នុងពុទ្ធឪវាទ,គឺព្រះពុទ្ធព្រះអង្គបានដកស្រង់ពីច្បាប់ធម្មជាតិ,ខុសគ្នាពីព្រហ្មញ្ញ

សាសនាដែលទុកអាទិទេពទាំងឡាយ,ដែលជាកិត្តិមជន(personnages)បង្កើតឡើងពីមនុស្សសំរាប់មនុស្សយកមក

គោរពទុកជាអ្នកការពារនឹងរក្សាសេចក្តីសុខក្នុងការរស់នៅ(។)គ្រឹះព្រហ្មញ្ញសាសនាឋិតនៅលើពីធីដែលមានចែងក្នុង

គម្ពីរនៃអាទិទេព,បើមនុស្សចង់បានសេចក្តីសុខ,ត្រូវចាំបាច់ធ្វើតាមពិធីឥតខុស,បើពុំនោះទេច្បាស់ជាអាទិទេពមិន

ជួយការពារនោះឡើយ។

ចំណែកគ្រឹះនៃពុទ្ធសាសនាគឺឋិតនៅលើការឲដំបូន្មាន,ជាឪវាទយល់ដឹងតាមការត្រិះរិះដោយមនុស្ស,គឺព្រះពុទ្ធ,សំរាប់

មនុស្សយកទៅអនុវត្តតាមការពិចារណារបស់ខ្លួនរៀងខ្លួន(។)ព្រះពុទ្ធមិនមែនជាអ្នកការពារឬរក្សាសេចក្តីសុខដល់

មនុស្សនោះឡើយ,ព្រះអង្គមានតួនាទីត្រឹមតែជាអ្នកនាំផ្លូវតាមសិក្ខាបទរបស់ព្រះអង្គ,ឲមនុស្សបោះបង់ចោលគ្រប់

តណ្ហាណាដែលនាំបង្កើតទុក្ខដល់ខ្លួន,ហើយបុគ្គលម្នាក់មានសេរីភាពនឹងធ្វើតាមឪវាទរបស់ព្រះអង្គឬក៏មិនធ្វើតាម,

ដូច្នេះពុទ្ធសាសនាមិនមែនជាជំនឿដាច់ណាត់ប្រើអំណាចនេះឡើយ។

សេចក្តីសន្និដ្ឋាននៃភាសិត”សម្បូរណ៏ដូចស្រកុខ្មែរ”គឺខ្មែរសម្បូរណ៏អ្នកចះដឹងមានវិចារណញ្ញាណមានការអប់រំ,ជា

មនុស្សមានសេរីភាព,មិនជឿលើជំនឿឆ្វេង,ជាអ្នកប្រយុទ្ធអង់អាចប្រឆាំងនឹងអន្ធការនិយម,បើខ្មែរបាត់គុណ

សម្បត្តិទាំងនេះ,គឺពិតជាជាតិខ្មែរនៅតែបន្តឪនភាពរហូតជាតិរលាយជាពុំខាន។

គ្មាននរណាឬប្រទេសណាគេអាចជួយប្រជាជាតិខ្មែរបាននោះឡើយបើប្រជាជាតិខ្មែរមិនជួយខ្លួនឯងជាមុនសិន៕

 


សុទ្ធានុក្រម    

Le pays, en lui-même, est aujourd’hui ce qu’il fut, c’est à nous Européens à faire répéter le vieux proverbe « Riche comme le Cambodge ». Extrait du livre çà et là. Cochinchine. L’âme khmère. Ang Kor (1892). Auteur : Réveillère, Paul-Emile-Marie (1829-1908). Le Contre-Amiral était un grand marin. Il se distingue en Cochinchine en mars 1863, lors de l’attaque de GO-CONG. Commandant la canonnière 31. En 1885, à bord du torpille 44, il remonte le MEKONG franchit le premier, les rapides de PREA-PATANG et crée le Service de la défense mobile de SAIGON.   

រោគបិតាគត=Maladie héréditaire.

កម្មវាចកៈ=Forme passive.

បរេនិច្ជ័យ=ការវិនិច្ជ័យឬមតិឥតពិចារណា.

ជីវន្តលោក=Etre vivant

សិន្ធាន=ជំនឿដាច់ណាត់។សិន្ធានប្រើអំណាច=le dogme autoritaire

ការរស់នៅ=Une vie pratique

Partager cet article

Repost 0
Published by ឧប​សង្ហា - dans ពិភាក្សានយោបាយ
commenter cet article

commentaires